27 C
Phnom Penh

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី​អះអាង​ថា​  វិនិយោគ​ទន់​ក្នុង​វិស័យ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​មាន​កំណើន​ជិត​៦​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់​លោក​ជា សុផារ៉ា​ អះអាង​ថា ​ការ​វិនិយោគទន​ក្នុង​វិស័យ​វិស័យ​សំណង់​ និង​អចល​ទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​រហូត​ទៅ​ដល់​ជិត​៦​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៨។​

ការ​អះអាង​របស់​លោក​ជា សុផារ៉ា​ធ្វើឡើង​នៅ​ក្នុង​ពិធី​ជប់លៀង​ ពិសា​អាហារ​អបអរ​សាទរ​មហា​សន្និបាត​លើទី​២​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​កាលពី​ម្សិលមិញ​ក្នុងទីក្រុង​ភ្នំពេញ។​

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី​ នគរូបនីយ​កម្ម​រូប​នេះ ​អះអាង​ថា  ក្រុមហ៊ុន​សាងសង់ ​និង​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន​ជិត​១​ពាន់​ និង​មាន​ក្រុមហ៊ុន​ដែល​កំពុង​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន​ជាង​៤០​ក្រុមហ៊ុន។​

លោក​បញ្ជាក់​ថា​ ក្រុមហ៊ុន​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​អភិវឌ្ឍន៍​បុរី​ និង​អគារ​ស្នាក់​នៅ​មាន​ចំនួន​ជិត​២​រយ​ក្រុមហ៊ុន​ ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។​

ប៉ុន្តែ​នាយក​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ដែល​ហៅកាត់​ថា ​សង់ត្រាល់​លោក​មឿន តុលា​បាន​ប្រាប់​សារ​ព័ត៌មាន​​The Cambodia Daily​កាលពី​ថ្ងៃ​ទី​១០​ខែ​មករា​ថា ​ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នឹង​អាច​ធ្លាក់​ចុះ​យ៉ាង​គំហុក ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា​ ដោយ​សារ​របប​លោក​ហ៊ុន សែន​ មិន​ព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ទេ​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស