31.4 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

រដ្ឋាភិបាល​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ជាប់​ព្រំដែន​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​នាំចូល​សាច​សត្វ​ និង​ជ្រូក​ខុស​ច្បាប់​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​លោក​វេង សាខុន​នៅថ្ងៃ​នេះ​បាន​ស្នើជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចាត់​វិធានការ​ទប់​ស្កាត់​ និង​បង្រ្កាប​ឱ្យ​ទាន់​ពេល​វេលា​ចំពោះ​ការ​នាំចូល​សត្វ​និង​សាច់​សត្វ​ជាពិសេស​ការ​នាំ​ចូល​ជ្រូក​មក​ពី​ប្រទេស​ជិត​ខាង។​

សមត្ថ​កិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ជន​ចិន​១៦០​នាក់​ករណី​ភ្នាល់​ល្បែង​តាម​អ៊ីនធឺណិត​

ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ដឹក​នាំ​កម្លាំង​បាន​ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​ទី​តាំង​មួយ​កន្លែង​ដោយបាន​ចាប់​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១៦០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ដែល​ប្រព្រឹត្ត​នៅ​កណ្ដាល​ក្រុង​សៀមរាប​តែ​ម្តង។​

រោងចក្រ​W&D​យល់ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យចូល​ធ្វើការ​វិញ​ ក្រោយ​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​

រោង​ចក្រ W&D​ បាន​យល់​ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ និង​យល់​ព្រម​រក្សា​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​នយោ​ជិត​ទាំង​អស់​នោះ​ទៀត​ផង។​

លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​លោក​នឹង​មិន​ចុះ​ញ៉ម​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ឡើយ​

មេ​ដឹកនាំ​រដ្ឋាភិបាល ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​លក្ខណៈ​ពង្រឹង​ផ្ទៃ​ក្នុង​គ្រប់គ្រាន់​ជាពិសេស​យុទ្ធនាការ​ពង្រឹង​សេដ្ឋ​កិច្ច​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ដោយមិន​អោន​ក្បាល​ចំពោះ​ការ​ទាមទារ​របស់​អន្តរជាតិ​នោះ​ឡើយ។​

តុលាការ​របប​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​លោក​ថោង សារ៉ាត់​និង​បក្ខពួក​៤​នាក់​ទៀត​ឱ្យ​ជាប់​គុក​មួយ​ជីវិត​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ឧកញ៉ា​ថោង សារ៉ាត់​និង​បក្ខពួក​ចំនួន​៤​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ​​នៅ​កណ្តាល​ក្រុង​ភ្នំពេញ។​

សកម្ម​ជន​បរិស្ថាន​ព្រួយ​បារម្ភ​ចំពោះ​ការ​វិនិយោគ​វារី អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​ទៀត

សកម្ម​ជន​បរិស្ថាន​សម្តែង​ក្តី​បារម្ភ​ថា​​ការ​វិនិយោគ​វារី​អគ្គិសនី​បន្ថែម​ទៀត​ដើម្បី​យក​ថាមពល​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជាពិសេស​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​អំពើ​ពុករលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។​

លោក​ហ៊ុន សែន​បញ្ជា​ឱ្យ​ថៅកែ​រោងចក្រ​W&D​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​

លោក​ហ៊ុន សែន​បាន​ស្នើឱ្យ​ថៅកែ​រោងចក្រ​W&D​ទទួល​យក​កម្មករ​រោងចក្រ​នេះ ​ដែល​ខ្លួន​បាន​បញ្ឈប់​កាលពី​ពេល​ថ្មីៗ​នេះ​ឱ្យចូល​បម្រើ​ការងារ​ឡើង​វិញ។​

កម្មការិនី​រោងចក្រ​Indochina ​Apparel Cambodia​ជិត​១​រយ​នាក់​ដួល​សន្លប់​

កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Indochina Apparel  Cambodia​នៅ​ខេត្ត​កណ្ដាល​ជិត​១​រយ​នាក់​បាន​ដួល​សន្លប់​ដោយសារ​ពួក​គេ​ទទួល​រង​នូវ​ចំហាយ​ក្លិន​ពីការ​ផ្សារ​ដែក ​និង​ទុយោទឹក​នៅ​ក្នុង​រោងចក្រ។​

លោក​ស ខេង​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​ROCK​ឱ្យ​ចេញ​មក​បង្ហាញ​ខ្លួន​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​នៅ​ថ្ងៃ​នេះ ​បាន​ប្រាប់​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​ឱ្យ​ប្រញាប់​ចេញ​មក​បង្ហាញ​ខ្លួន​ដោយ​ថា ​ទោះរត់​ទៅ​ដល់​ទីណាក៏​មិន​រួច​ខ្លួន​ដែរ។​

ក្រសួង​បរិស្ថាន​ថ្កោល​ទោស​ជន​ល្មើស​កាប់​ ឧទ្យានុរក្ស​នៅ​ខេត្ត​កំពង់ធំ​ ជាច្រើន​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ព្រមាន​ថ្កោល​ទោស​ចំពោះ​អំពើ​អមនុស្ស​ធម៌​ សាហាវ​ឃោរ​ឃៅ​របស់​ក្រុម​ជនល្មើស​ ដែល​ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​អំឡុង​ពេល​ពួក​គេ​ចុះ​បំពេញ​បេសក​កម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នោះ។​

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.