30 C
Phnom Penh

កម្មការិនី​រោងចក្រ​Indochina ​Apparel Cambodia​ជិត​១​រយ​នាក់​ដួល​សន្លប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Indochina Apparel  Cambodia​នៅ​ខេត្ត​កណ្ដាល​ជិត​១​រយ​នាក់​បាន​ដួល​សន្លប់​ដោយសារ​ពួក​គេ​ទទួល​រង​នូវ​ចំហាយ​ក្លិន​ពីការ​ផ្សារ​ដែក ​និង​ទុយោទឹក​នៅ​ក្នុង​រោងចក្រ។​

ក្រុម​សមត្ថ​កិច្ច​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ថា ​អ្នក​ដួល​សន្លប់​ទាំង​នោះ​មាន​ចំនួន​៨៤​នាក់​ជាស្ត្រី ​ហើយ​រហូត​មក​ទល់​ពេល​នេះពួក​គេបាន​វិល​ត្រឡប់​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​អស់​ហើយ ​ក្រោយ​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។​

កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ Indochina Apparel  Cambodia ​ចំនួន​ជាង​៣​ពាន់​នាក់​ ក្នុង​នោះ​មាន​ប្រុស​ចំនួន​ជាង២​រយ​នាក់។​

ក្រុម​សហជីព​មួយ​ចំនួន​ធ្លាប់​រក​ឃើញ​ថា ​បញ្ហា​កម្មករ​ដួល​សន្លប់​ដែល​តែងកើត​ឡើង​ជា​ញឹកញាប់​នៅ​តាម​រោងចក្រ​នោះគឺ​ដោយ​សារ​បញ្ហា​រោងចក្រ​មួយ​ចំនួន​មិន​បាន​បំពាក់​ប្រព័ន្ធ​ខ្យល់ ​ឬ​ប្រព័ន្ធ​អុកស៊ីសែន​ឲ្យ​បានត្រឹម​ ត្រូវ។​រោងចក្រ​ខ្លះ​បាន​សាយ​ភាយ​ថ្នាំ​គីមី ​ហើយ​កត្តា​ចំបង​បំផុត​ទៅ​ទៀត​នោះ​គឺ​កម្មករ​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ដើម្បី​បំពេញ​តម្រូវ​ការ​ផលិត​កម្ម​ដែល​ថៅកែ​ចង់​បាន៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស