40 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ចំណូល​របស់​រោងចក្រ​ Grand Twins ធ្លាក់​ចុះ​​បន្ទាប់ពីមាន​​​ស្ថានភាព​ចលាចល​​ក្នុង​វិស័យ​កាត់​ដេរ​

​ប្រាក់​ចំណូល​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​រោងចក្រ​ Grand Twins International (GTI) របស់​ចិន​តៃវ៉ាន់​​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​សារ​តែ​កូដកម្ម​​ទូទាំង​ប្រទេស​​ដែល​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​​កាល​ពីចុង​ឆ្នាំ​២០១៣​ និង​បញ្ចប់​ទៅ​វិញ​នៅ​​ដើម​​ឆ្នាំ​នេះ​ នេះបើ​យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​នេះ។ យោង​តាម​​​​របាយការណ៍​មួយ​នៅ​លើ​​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា...

ក្រុមហ៊ុន​​​បី​​​បន្ថែម​​​ទៀត​​​គ្រោង​​​​​​ចុះ​​​បញ្ជី​​​នៅ​​​លើ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​

តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ផ្សារ​​​មូល​​​ប័ត្រ​​​ដ៏​​​ក្មេង​​​ខ្ចី​​​របស់​​​កម្ពុជា​​​ នឹង​​​ពង្រីក​​​ខ្លួន​​​លើស​​​ទ្វេ​​​ដង​​​នៅ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំក្រោយ​​​ ដោយ​​​មាន​​​ក្រុមហ៊ុន​​​ចំនួន​​​បី​​​កំពុង​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​នៅ​​​​​​ឆ្នាំ​​​ក្រោយ​​​ នេះ​​​បើ​​​យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ។ ​​​លោក​​​ ឡាមុន សូឡេល (Lamun​​ Soleil) អនុ​​​ប្រធាន​​​ផ្នែក​​​ប្រតិបត្តិការ​​​ទីផ្សារ​​​នៅ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Ty Fashion របស់​​​តៃ​​​វ៉ាន់ និង​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ​​​ សុទ្ធ​​​តែ​​​បាន​​​​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​នីតិវិធី​​​នៃ​​​ការ​​​ធ្វើ​​​សវនកម្ម​​​របាយ​​​ការណ៍​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​ ដើម្បី​​​ធ្វើ​​​សំណើ​​​ផ្លូវ​​​ការ​​​ចុះ​​​បញ្ជី​​​​​​អំឡុង​​​ពេល​​​ណាមួយ​​​នៅ​​​​​​ឆ្នាំ​​​ក្រោយ​​​។​​​​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​ពួក​​​គេ​​​បញ្ចប់​​​ឯកសារ​​​ទាំង​​​នោះ​​​រួច​​​រាល់​​​ ពួក​​​គេ​​​ត្រូវ​​​រង់​​​ចាំ​​​ការ​​​អនុម័ត​​​សំណើ​​​របស់​​​ពួក​​​គេ​​​ដើម្បី​​​ចុះ​​​បញ្ជី​​​ ដែល​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ប្រហែល​​​មួយខែ​​​ប៉ុណ្ណោះ"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​ទី​​​៣​​​មួយ​​​ទៀត​​​ក៏​​​មាន​​​គម្រោង​​​ចុះ​​​បញ្ជី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ដែរ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​នោះ​​​បាន​​​ទេ​​​ ព្រោះ​​​វា​​​ជា​​​ការ​​​សម្ងាត់​​​។ លោក អីុន​​​ស៊ូ លី (Ihnsoo Lee) ប្រធាន​​​ផ្នែក​​​ប្រតិបត្តិការ​​​នៅ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​ចុះ​​​បញ្ជី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ឡើង​​​វិញចំពោះ​​​​​​មូល​​​ប័ត្រ​​​មិន​​​សូវ​​​មាន​​​សកម្ម​​​ភាព​​​ ដែល​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​ក្រុមហ៊ុន​​​ចុះ​​​បញ្ជី​​​តែ​​​ពីរ​​​នៅ​​​ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ​​​​​​"រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា យើង​​​ធ្វើ​​​មិន​​​សូវ​​​បាន​​​ល្អ​​​ប៉ុន្មាន​​​ទេ​​​ ប៉ុន្តែ វា​​​នឹង​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ជាមួយ​​​​​​នឹង​​​ការ​​​ចុះ​​​បញ្ជី​​​បន្ថែម​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ហីុ បាវី  អគ្គ​​​នាយក​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ​​​​​​ បានមាន​​​ប្រសាសន៍​​​ថា ​​​ទោះ​​​ជា​​​កំពង់​​​ផែ​​​សង្ឃឹម​​​ថា​​​នឹង​​​ចុះ​​​បញ្ជី​​​ក្តី ក៏​​​គម្រោង​​​ពេល​​​វេលា​​​របស់​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​មាន​​​មហិច្ឆតា​​​ធំ​​​ពេក។ លោក​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កំពង់​​​ផែ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ប្រព័​​​ន្ធ​​​គណនី​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​ត្រូវ​​​ពន្យារ​​​ពេល​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា  "យើង​​​កំពុង​​​ត្រៀម​​​ចុះ​​​បញ្ជី ប៉ុន្តែ វា​​​ទំនង​​​ជា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​បី​​​ឆ្នាំ​​​ទើបត្រៀម​​​​​​រួច​​​រាល់​​​"។ កាល​​​ពី​​​ខែ​​​កក្កដា រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង​​​ Grand Twins International...

អង្គការសេដាក​នឹងផ្តល់​ការ​ធានា​រ៉ាប់រង​ដល់​ប្រជាកសិករ

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹង​ផ្តល់​ការធានា​រ៉ាប់រង​ផ្នែក​កសិកម្ម​ដល់​ប្រជា​កសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយទៀត​កាលពី​ថ្ងៃ​អង្គារ។ លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​សេដាក និងមូលនិធិ...

ក្រុម​ហ៊ុន​ឆ្នោត​ឡូតូ​ថ្មី​នឹង​ឈាន​ជើង​ចូល​ក្នុង​​ទីផ្សារ​ឆ្នោត​ឡូតូ​​ដែល​មិន​សូវ​រីក​ចម្រើន​ក្នុង​​ប្រទេស​កម្ពុជា​

យោង​តាម​នាយក​ប្រតិបត្តិ​​នៃ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុម​ហ៊ុន​មេ​មួយ​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​​​កំពុង​សង្ឃឹម​ថា ​​​នឹង​ទាក់​ទាញ​ចំណែក​ទីផ្សារ​ដ៏ធំ​នៃ​ទីផ្សារ​ឆ្នោត​ឡូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បើក​​កន្លែង​លក់​ឆ្នោត​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​នៅ​ខែ​ក្រោយ​។ យោង​តាម​លោក Phillip Wongនាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន ​Cambodian Mark...

សេដ្ឋកិច្ចបើក​​​ទូលាយ​​​​​​របស់​​​កម្ពុជា ត្រូវ​​​ការ​​​យុទ្ធ​​​សាស្ត្រ​​​ថ្មី​​​សម្រាប់​​​សមាហរណកម្ម​​​

យោង​​​តាម​​​របាយការណ៍​​​ថ្មី​​​មួយ​​​​​​ចេញ​​​ដោយ​​​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញ​​​ថា​​​កម្ពុជា​​​ចាំ​​​​​​បាច់​​​ត្រូវ​​​​​​ធ្វើ​​​អ្វី​​​បន្ថែម​​​ទៀត​​​ក្រៅ​​​ពី​​​បើក​​ទូលាយ​​​ព្រំ​​​ដែន​​​របស់​​​ខ្លួនស្វាគមន៍​​​​​​ពាណិជ្ជកម្ម​​​ និ​​​ងការ​​​វិនិយោគ ប្រសិន​​​បើ​​​ខ្លួន​​​សង្ឃឹម​​​ចង់​​​​​​​​​បាន​​​អត្ថ​​​ប្រយោជន៍​​​ពី​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​សេដ្ឋ​​​កិច្ច​​​តំបន់ និង​​​កាត់​​​បន្ថយ​​​វិសមភាព​​​សេដ្ឋកិច្ច​​​ដែល​​​បង្ក​​​ឡើយ​​​ដោយ​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ទន់​​​ខ្សោយ​​​ និង​​​ស្ថាប័ន​​​ដែល​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​។​​​​​​​​​ ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោតរៀបចំ​​​ឡើង​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ឆ្នាំ​​​១៩៩៣​​​ ដែល​​​ប៉ុន្មាន​​​ឆ្នាំ​​​ក្រោយ​​ពី​​នោះ​​​​​​នៅ​​​តែ​​​​​​មាន​​​សង្គ្រាម​​​ និង​​​ស្ថិត​​​ក្នុង​​​ភាព​​​ឯកោ​​​​​​មកនោះ​​​​​ គោល​​​នយោបាយ​​​ពាណិជ្ជកម្ម​​​​​​​​​ និង​​​​​វិនិយោគ​​​សេរី​​​របស់​​​កម្ពុជា​​​​​​ បាន​​​ធ្វើ​​​ឲ្យ​​​សេដ្ឋ​​​កិច្ច​​​របស់​​​ខ្លួន​​​ក្លាយ​​​ជា​​​សេដ្ឋកិច្ច​​​មួយ​​​ក្នុង​​​ចំណោម​​​សេដ្ឋកិច្ច​​​ដែល​​​​​​មាន​​​ការ​​​រីក​​​​​​ចម្រើន​​​ឆាប់​​​រហ័ស​​​បំផុត​​​ក្នុង​​​ពិភព​​​លោក​​​ ដែល​​​ភាគ​​​ច្រើន​​​ពឹងផ្អែក​​​វិស័យ​​​កាត់​​​ដេរ​​​ វិស័យ​​​សំណង់ និង​​​វិស័យ​​​ទេសចរណ៍។ ទោះ​​​ជា​​​យា៉ង​​​ណា​​​ ជាមួយ​​​សេដ្ឋកិច្ច​​​មួយ​​​ដែល​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​មាន​​​សម្បូរ​​​បែប​​​ក្រៅ​​​ពី​​​ឧស្សា​​​ហកម្ម​​​​​​សំខាន់​​​ៗ​​​ទាំង​​​នោះ របាយការណ៍​​​ដែលមាន​​​ឈ្មោះ​​​ថា Trade Policy Challengesina Small, Open, Fragile, Postconflict Economy:...

តំណាង​​​ធំៗ​​​មក​​​ពី​​​ប្រទេស​​​​​​ជា​​​ច្រើន​​​​​​ជួប​​​ប្រជុំ​​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​​​​ឧស្សាហកម្ម​​​កៅស៊ូ​​​នៅ​​​ក្នុង​​​តំបន់​​​

តំណាង​​​ឧស្សាហកម្ម​​​កៅស៊ូ​​​កម្ពុជា​​​បាន​​​ជួប​​​ជា​​​មួយ​​​ក្រុមហ៊ុននាំ​​​ចេញ​​​កៅស៊ូ​​​​​​ធំៗ​​​នៅ​​​អាស៊ីកាល​​​ពី​​​សប្តាហ៍​​​មុន ដើម្បីកំណត់​​​តម្លៃ​​​អប្បបរមា​​​សម្រាប់​​​ទំនិញ​​​កៅស៊ូ​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ជួយ​​​សង្គ្រោះ​​​ឧស្សាហកម្ម​​​នេះ​​​ដែល​​​កំពុង​​​តែ​​​ជួប​​​ប្រទះ​​​ការ​​​ធ្លាក់​​​ថ្លៃ​​​យ៉ាង​​​គំហុក​​​។​​​​​​​​​​​​​​​ លោក​​​ ម៉ែន សុភ័ក្រ អគ្គលេខា​​​​​​ធិការ​​​សមាគម​​​អភិវឌ្ឍ​​ន៍​​​​កៅស៊ូ​​​​​​នៅ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​មក​​​ពី​​​ប្រទេស​​​ថៃ​​​ ឥណ្ឌូ​​​នេស៊ី វៀតណាម ឥណ្ឌា ស្រីលង្កា​​​ ហ្វីលីពីន    និង ប៉ាពូអាស៊ី នូវែលហ្គីណេ បាន​​​ជួប​​​ប្រជុំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​បាន​​​ព្រម​​​ព្រៀង​​​មិន​​​លក់​​​ជ័រ​​​កៅស៊ូ​​​ក្រោម​​​តម្លៃ​​​១.៥០០​​​ដុល្លារ​​​ឡើយ​​​ក្នុង​​​មួយ​​​តោន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ចំណាត់​​​ការ​​​នេះ​​​នឹង​​​ផ្តល់​​​គ្រឿង​​​លើក​​​ទឹក​​​ចិត្ត​​​បន្ថែម​​​ឲ្យ​​​បន្ត​​​ផលិត​​​កម្ម​​​សម្រាប់​​​​​​អ្នក​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​ ដែល​​​ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​បោះ​​​បង់​​​ពាណិជ្ជកម្ម​​​នេះ​​​ចោល​​​ ដោយសារ​​​តែ​​​ប្រាក់​​​ចំណេញ​​​ដែល​​ទទួល​​​បាន​​​កាន់​​​តែ​​​តិច​​​ទៅ​​​ៗ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "បច្ចុប្បន្ន​​​ កម្មករ​​​ និង​​​ក្រុមហ៊ុន​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផលិត​​​កម្ម​​​កៅស៊ូ​​​ មាន​​​ចំណាប់​​​អារម្មណ៍​​​កាន់តែ​​​តិច​​​ទៅ​​​ៗ​​​លើ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ងាក​​​​​​ទៅ​​​រក​​​ឧស្សាហកម្ម​​​ផ្សេង​​​ៗទៀត​​​ ដូច​​​ជា​​​សំណង់​​​ សម្លៀក​​​បំពាក់ និង​​​ការ​​​ដាំ​​​ម្រេច​​​ជា​​​ដើម។ ប្រសិន​​​បើ​​តម្លៃ​​​កៅស៊ូ​​​ធ្លាក់​​​មក​​​នៅ​​​ក្រោម​​​តម្លៃ​​​អប្បបរមា​​​វា​​​អាច​​​ឈាន​​​ទៅដល់​​​ការ​​​លែង​​​មាន​​​ផលិត​​​កម្ម​​​កៅស៊ូ​​​​​នៅ​​​ក្នុង​​​ប្រទេស​​​"។ ឧស្សាហកម្ម​​​កៅស៊ូ​​​​​​របស់​​​កម្ពុជា​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ធ្លាក់​​​ចុះ​​​តម្លៃ​​​កៅស៊ូ​​​ទូទាំង​​​ពិភព​​​លោក​​​ ដែល​​​បាន​​​ធ្លាក់​​​​​​មក​​​នៅ​​​តម្លៃ​​​ទាប​​​​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​នៅ​​​​​​ក្នុង​​​ខែ​​​នេះ ដោយ​​​សារ​​​តែ​​​ការ​​​ផ្គត​​​់​​​ផ្គង់​​​​​​លើស​​​តម្រូវ​​​ការ​​​ទូទាំង​​​ពិភពលោក និង​​​តម្រូវ​​​ការ​​​យឺត​​​យ៉ាវ​​​ពី​​​ប្រទេស​​​ចិន​​​ ដែល​​​ជា​​​ប្រទេស​​​នាំ​​​ចេញ​​​កៅស៊ូ​​​ធំ​​​បំផុត​​​របស់​​​ពិភព​​​លោក។ យោង​​​តាម​​​ទិន្នន័យ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ឆមាស​​​ទី​​​១​​​ដើម​​​ឆ្នាំ​​​នេះ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​នាំ​​​ចេញ​​​កៅស៊ូ​​​ស្ងួត​​​ចំនួន​​​៤២​​​.១៨៩​​​តោន​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​៤២​​​ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​ការ​​​នាំ​​​ចេញ​​​​​​កៅស៊ូ​​​អំឡុង​​​ឆមាស​​​ទី​​​១​​​ដើម​​​ឆ្នាំ​​​២០១៣​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ ចំណូល​​​បាន​​​​​​ពី​​​ការ​​​នាំ​​​ចេញ​​​កៅ​​​ស៊ូ​​​អំឡុង​​​រយៈ​​​ពេល​​​​​​ឆមាស​​​ដើម​​​ឆ្នាំនេះ​​​បាន​​​ធ្លាក់​​​ចុះ​​​ជិត​​​២ភាគ​​​រយ​​​​​​​​​ពី​​​៧៦,៥លាន​​​ដុល្លារ​​​មក​​​នៅ​​​ត្រឹម​​​៧៥លាន​​​ដុល្លារ​​​។ លោក ជា សាយ​​​អីុម  ប្រធាន​​​សមាគម​​​អភិវឌ្ឍន៍​​​កៅស៊ូ​​​គ្រួសារ​​​មេមត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តម្លៃ​​​កៅស៊ូ​​​ស្ងួត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ ដែល​​​លក់​​​ឲ្យ​​​ឈ្មួញ​​​ក្នុង​​​​​​ស្រុក​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​មក​​​នេះ​​​ បាន​​​ធ្លាក់​​​ថ្លៃ​​​៦០០​​​រៀល​​​មក​​​នៅ​​​ត្រឹម​​​៤.០០០រៀល​​​ ឬ​​​ថោក​​​ជាង​​​១.០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​តោន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា កសិករ​​​ខ្លះ​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​វិធីសាស្ត្រ​​​ផ្សេង​​​ៗ​​​ដើម្បី​​​បង្កើន​​​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គាត់​​​។ "ពេល​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាច្រើន​​​​​​មិន​​​អនុវត្ត​​​តាម​​​គោល​​​ការណ៍​​​​​​ណែនាំ​​​បច្ចេកទេស​​​ក្នុង​​​ការ​​​ផលិត​​​កៅស៊ូ​​​​​​ទេ ពីព្រោះ​​​ពួក​​​គាត់​​​ត្រូវ​​​ការ​​​ប្រាក់​​​ចំណូល​​​ ដើម្បី​​​ទំនុក​​​បម្រុង​​​គ្រួសារ​​​។ ដើម្បី​​​ទទួល​​​បាន​​​ជ័រ​​​លក់​​​កាន់​​​តែ​​​ឆាប់​​​រហ័ស​​​​​​ ពួក​​​គាត់​​​លាប​​​ថ្នាំ​​​ដើម​​​កៅស៊ូ​​​របស់​​​ពួក​​​គាត់​​​រៀង​​​រាល់​​​កន្លះ​​​ខែ​​​ម្តង មិន​​​មែន​​​ពីរ​​​ ឬ​​​បី​​​ខែ​​​ម្តង​​​ដូច​​​មុន​​​ទេ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ចម្ការ​​​ធំៗ​​​ខ្លះ​​​បាន​​​ផ្អាក​​​ដំណើរ​​​ការ​​​ទាំង​​​ស្រុង​​​ទៅ​​​ហើយ​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ធនាគារ​ពិភព​លោក​និយាយ​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​វិស័យទេសចរណ៍ និង​​កសិកម្ម​

វិស័យសំណង់​បាន​ជែង​ដាច់​​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​​រហូត​ក្លាយ​ជា​វិស័យធំ​បំផុតទី២​របស់​កម្ពុជា​ ដោយ​វិស័យ​កាត់​ដេរ​នៅ​តែ​ជា​វិស័យ​កំពូល​ដដែល​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយធនាគារ​ពិភព​លោក​ ដែល​និយាយ​ថា កម្ពុជា​​ចាំបាច់​ត្រូវ​ផ្ដល់​កញ្ចប់​​សេវា​កម្ម​ទេសចរណ៍​បន្ថែម​ទៀត​ ជួស​ជុល​ផ្លូវ​​ថ្នល់​ឡើង​វិញ បន្ទាប​ថ្លៃ​​អគ្គិសនី និង​បង្កើន​​ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ធ្វើ​ការ​ជំនួស​មនុស្ស​នៅ​ក្នុង​អាជីវកម្ម​​...

​នៅក្នុងវិស័យ​ស្រូវ ការ​ខ្វះ​ជំនាញ​​​ធ្វើ​ឲ្យ​កសិករ​ទទួល​បានទិន្នផល​ទាប​

យោង​តាមរបាយការណ៍សិក្សា​ស្រាវ​ជ្រាវ​មួយ​​ដែល​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា កង្វះ​ជំនាញ​ និង​ចំណេះ​ដឹង​ក្នុង​ចំណោម​កសិករ​ គឺ​ជា​កត្តា​ដែល​ នាំ​ឲ្យ​​វិស័យ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ មិនសូវ​មាន​ការ​អភិវឌ្ឍ​ ដោយ​សារ​តែ​កសិករ​មិន​យល់​ដឹង​ពី​វិធី​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជកម្មដែល​ផ្តល់​​ទិន្នផល​​ខ្ពស់​។ នៅ​ក្នុង​ការ​ស្ទង់មតិ​​កសិដ្ឋានចំនួន​៧៥០កន្លែង​នៅ​ក្នុង​ខេត្ត​បង្ក​​បង្កើន​​ផល​ស្រូវ​ធំៗ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​បាត់ដំបង កំពង់ធំ...

កង្វះ​បទប្បញ្ញត្តិ​គ្រប់គ្រង​សំណង់​នៅ​ប្រទេស​កម្ពុជា​គឺជា​កង្វល់​មួយ​របស់​វិនិយោគិន​អឺរ៉ុប

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​នៅ​ឯវេទិកា​សំណង់​និង​អចលនទ្រព្យ​ដែលរៀបចំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីកចម្រើន​ជា​ខ្លាំង​ផ្នែកសំណង់ ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះ​ច្បាប់​និង​បទប្បញ្ញត្តិ ដើម្បី​ទាក់ទាញ​វិនិយោគទុន​ពី​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​អឺរ៉ុប ដែល​មិន​មាន​នៅ​ក្នុង​ប្រទេស​នេះ។ លោក សាយម៉ុន ហ្គ្រិហ្វហ្វិត អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុនអចលនទ្រព្យ CB...

ទីផ្សារ​ស្រូវ​អង្ករ​ចិន​​​​បើក​ឱកាស​មាស​សម្រាប់​កម្ពុជា​ចាប់​យក​

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​​ទី​ផ្សារ​ស្រូវ​អង្ករ​​ ដែល​រៀបចំ​ឡើង​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា វិស័យកសិកម្ម​​ដែល​កំពុង​ជួប​ផល​ប៉ះពាល់​របស់​ប្រទេស​ចិន​ និង​តម្រូវ​ការ​​អង្ករ​ខ្ពស់​ក្នុង​​ប្រទេស​នេះ​ បាន​បង្កើត​ឱកាស​​មាស​សម្រាប់​​ក្រុម​ហ៊ុន​នាំចេញ​របស់​កម្ពុជា​ ប្រសិន​បើ​ពួកគេ​អាច​ផ្សព្វផ្សាយ​ពី​ផលិត​ផល​របស់​ខ្លួន​បាន​ល្អ​ ដើម្បី​ប្រកួត​ជាមួយ​គូប្រជែង​​នៅ​ក្នុង​តំបន់។ របាយការណ៍​មួយ​​ដែល​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​កសិកម្ម​​ Agland...

ព័ត៌មានថ្មីៗ