40 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ធនាគារ​ Mizuho របស់ជប៉ុន ​គ្រោង​នឹង​បើ​ក​កា​រិ​យាល័យ​តំណាង​នៅ​កម្ពុជា

តំណាង​ធនាគារ​ មីហ្ស៊ូហូ (Mizuho) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ធនាគារ​ជប៉ុន​ដ៏ធំ​មួយ​នឹង​បើក​ការិយាល័យ​តំណាង​ នា​ខែ​កក្កដា​ខាង​មុខ​ ដោយសារ​តែ​វិនិយោគិន​ជប៉ុន​​ភាគ​ច្រើ​ន បាន​ចាប់​អារម្មណ៍​ខ្លាំងទៅ​លើ​ទីផ្សារ​កម្ពុជា​។ ​អ្នកស្រី ជា ប៉ូ ឡេង...

ក្រុម​ហ៊ុន​ ហ្គូ​ហ្គល​ បើក​សេវា​​​កម្ម​ផ្ទុក​ទិន្នន័យ​ជា​ភាសា​ខ្មែរ

រយៈ​ពេល​ពីរ​ខែ​បន្ទាប់​ពី​បាន​បើក​សេវា​កម្ម​បក​ប្រែ​ជា​ភាសា​ខ្មែរ​រួច​មក​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ហ្គូ​ហ្គល​ ដែល​ជា​ហ៊ុន​អុីន​ធើណិត​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ ឥឡូវ​នេះ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​តាម​បណ្តាញ​អុីន​ធើណិត​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា​ ហ្គូ​ហ្គល​ ដ្រាយ​ (Google Drive)​ ក៏​មាន​បើក​ជា​ភាសា​ខ្មែរ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផង​ដែរ។ លោក​ស្រី​...

​ប្រតិ​បត្តិការ​ស៊ើប​អ​ង្កេ​ត​​សេចក្តីអះ​អាង​ពីលុយ​ទឹកតែ​របស់​ក្រុ​មហ៊ុន​ BHP កំពុងតែ​ដំណើរ​ការ​

ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី (Aus​tral​ian F​eder​al Po​lice) ​​ហៅ​កាត់​ថា ​AFP ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ​ខ្លួន​កំពុ​ង​អនុវត្ត​ចំណាត់​ការ​ដ៏ចាំបាច់​​នានា ដើម្បី​ស៊ើប​អង្កេត​សេចក្តី​អះ​អាង​ថា​​ ក្រុម​ហ៊ុន​ ប៊ី​អេច​ភី ប៊ីលីត​ុន (BHP Billiton) ជា​ក្រុម​ហ៊ុ​ន​រុក​រក​រ៉ែ​ធំ​បំ​ផុ​ត​​នៅ​លើ​ពិភព​លោ​ក​ ​បាន​សូក​ប៉ាន់​មន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើ​យ​ក៏បាន​បកស្រា​យ​តាម​របៀប​សម្រាល​​​អត្ថ​ន័យ​ក្នុង​របាយ​ការណ៍​ថា ​ខ្លួន​ដោះ​ស្រា​យ​មិ​ន​បា​ន​ល្អ​លើ​ក​រណីធំៗ​បំផុ​ត​ ​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុករលួយរបស់​ក្រុម​ហ៊ុន​​នៅ​ប្រទេ​ស​នេះ។

ធនាគារ SBC ​អះ​អាង​ថា ​ក្រុម​ហ៊ុន​ ​DYG មិន​បាន​សង​ប្រាក់​របស់​ខ្លួន​

​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​ម្សិល​មិញ​ បាន​បើក​សវនាការ​សម្រាប់​ករ​ណី​វិវាទ ​​រវាង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចល​ន​វ​ត្ថុកូរ៉េ​ឈ្មោះ ​ ​DYG  C​o., Ltd. ​និង​​ ​ធនាគារ SBC​ ​ដែល​បាន​អះ​អាង​ថា ​ក្រុម​ហ៊ុន​​កូរ៉េ​នេះ​មិន​បាន​សង​ប្រាក់​​ចំនួន​ ១,៨​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​នេះបាន​ខ្ចី​ឲ្យ​ទៅ​ប្រើ​ប្រាស់​ក្នុង​គម្រោង​​សា​ង​សង់​មជ្ឈ​ម​ណ្ឌល​​លំនៅ​ដ្ឋាន​បែប​អា​ផា​តមឹន​មួយ​។​ ​លោក វ៉េន ពៅ មេធាវី​តំណាង​ធនា​គារ​...

ក្រុមហ៊ុន​វីង​ បើក​សេវា​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​​នៅ​តាម​ភោជនីយដ្ឋាន​នានា​​ក្នុង​រាជ​ធានី​ភ្នំពេញ

នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នឹង​អាច​ទុក​កាបូប​លុយ​របស់​ខ្លួន​នៅ​ផ្ទះ​បាន​ នៅពេល​ពួកគាត់​ទៅ​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុងរាជ​ធានីភ្នំពេញ​លើក​ក្រោយ​។ ដោយចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ ក្រុមហ៊ុន​វីង (Wing) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​តាម​​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​កម្ពុជា​ នឹង​ដាក់​ឲ្យ​ ប្រើ​ប្រាស់​នូវ​សេវា​កម្ម​ថ្មី​មួយ​ទៀត​ ដែល​អាច​ឲ្យប្រជា​ពល​រដ្ឋ​បង់​ប្រាក់​​ថ្លៃ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយ​ដ្ឋាន​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​នៅ​ពីមុខ​កន្លែង​គិត​ប្រាក់​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​នេះ សេវាកម្ម​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​កំពុង​ត្រូវ​បាន​សាក​ល្បង​ធ្វើ​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​កន្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូចជា​ភោជនីយដ្ឋាន​ស្ករ​ បា អ៊ែន ហ្គ្រីល (Score Bar and Grill) នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៨​ សង្កាត់​បឹង​កេង​កង​១។ ភោជនីយដ្ឋាន​ភាគ​ច្រើន​ដែល​ប្រើ​សេវា​កម្ម​បង់​ប្រាក់​នេះ​ នឹង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​វីង​មាន​អតិថិ​ជន​ប្រមាណ​ជា​៤៤០​.០០០​នាក់​ ដែល​​មាន​អតិថិជន​បរទេស​មិន​ដល់​១០០​នាក់​ផង​​ក្នុង​ចំណោម​អតិថិជន​ទាំង​នេះ​។ លោក​ អាន់តូនី ភើឃីន (Anthony Perkins)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វីង​ បាន​ឲ្យ​ដឹងនៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ស្ដី​ពី​វិស័យ​ធនាគារ​តាម​​ទូរស័ព្ទ​ចល័ត​ថ្នាក់​តំបន់​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ឯ​កាស៊ីណូ​ណាហ្គាវើល​​កាល​ពី​ម្សិ ល​មិញ​​ថា “​ ពួក​គាត់​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​ទូរស័ព្ទ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​”។ ឥឡូវ​នេះ ក្រុមហ៊ុន​វីង​ អនុញ្ញាត​ឲ្យ​ អតិថិ​ជន​​​ផ្ទេរ​ប្រាក់​ ដក​ប្រាក់ ឬក៏​ផ្ញើ​ប្រាក់​ឲ្យ​ គ្នា​ទៅ​វិញ​ទៅ​មក​តាម​​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។ ប៉ុន្ដែ តាម​រយៈ​ការ​ប្រើ​សេវាកម្ម​នេះ​​ ទឹក​ប្រាក់​ដែល​គេ​​ផ្ទុក​នៅ​ក្នុង​គណនី​របស់​វីង​​អាច​ត្រូវ​បាន​គេ​កត់​បញ្ចូល​ជា​បំណុល​ នៅពេល​បង់​ថ្លៃ​ទំនិញ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​   អ៊ែន​អេសស៊ី (NSC) ដែល​ជា​បច្ចេកវិទ្យា​  ឥត​ខ្សែ​ មួយ​ប្រភេទ​។ បច្ចេកវិទ្យា​នេះ​​ ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​តាម​ប្រទេស​អភិវឌ្ឍ​ន៍ ដែល​អតិថិជន​បង់​ប្រាក់​ថ្លៃ​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់​ពី​​កាហ្វេ​មួយ​កែវ​ រហូត​ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​ដាក់​នៅពីមុខ​កន្លែង​រង់ចាំ​តែ​ប៉ុណ្ណោះ​។ លោក ភើឃីន មាន​ប្រសាសន៍​ថា “ យើង​មាន​គម្រោង​​ចាប់​ផ្ដើម​  នៅ​រាជ​ធានី​ភ្នំពេញ និង​ពង្រីក​ទៅ​តាមបណ្ដា​ខេត្ត​នានា​បន្ថែម​ទៀត​” ហើយ​លោក​បន្ថែម​ទៀត​ថា ដើម្បី​...

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃចក្រ​ភព​អង់​គ្លេស​មើល​ឃើញ​ឱកាស​វិនិយោគ​នៅ​ប្រ​ទេ​ស​កម្ពុជា​

​លោក ​ឡត ​ស្តេហ្វិន ​ហ្គ្រីន ​(Lord Ste phen​ G​reen​) ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​...

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បរិមាណ​អង្ករ​នាំចេ​ញទៅ​ទីផ្សារ​ក្រៅប្រទេស​​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​

យោង​តាម​តួលេខ​ថ្មីបំផុត​ របស់​រាជ​រ​ដ្ឋា​ភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ករ​ច្រើន​ជា​ង​មុន​លើស​ពីពីរ​ដង​ ​ក្នុង​រយៈ​ពេ​ល​ប្រាំ​ឆ្នាំ​ដំបូង​នៃឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​បរិ​មា​​ណអង្ករ​នាំ​ចេញ​កាលពីឆ្នាំ​២០១២​។​ តួលេខ​ចេញពី​ក្រុម​ការងារផ្នែករដ្ឋា​ភិ​បាល​ និងឯក​ជន​ នៅ​ក្នុងប្រទេស​កម្ពុជា​​បា​ន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ក​រ​ជិត​១៤៧.០០០​តោន​ ក្នុងរយៈ​ពេល​ពីខែ​មករា​ ដល់​ខែ​ឧសភា ពោលគឺ​បរិមាណនាំ​ចេ​ញ​បាន​កើនឡើង​​ពី​៦៤.៦០០០​តោន​ ​ក្នុង​​រយៈ​ពេល​ប្រាំខែ​ដំបូង​នៃ​ឆ្នាំ​២០១២​។​ ​បារាំង​គឺជាប្រទេស​ដែល​នាំមុខ​គេ​ ក្នុ​ង​ការ​នាំចូល​អង្ករ​ពីប្រទេស​កម្ពុជា​ ពោល​គឺ​បាន​នាំ​ចូល​២៣.០០០​តោន​ ​បន្ទាប់​មក​មា​ន​ប្រទេស​ប៉ូឡូញ​ ​ថៃ ​ម៉ាឡេស៊ី ​និង​ប្រ​ទេស​ចិន​។ ​ប្រទេស​​​​ហ្គាបុង...

សហជីព​ជំទាស់​វាយបក​សហជីព​សេរីក​ម្មករ​រឿង​កូដកម្មហិ​ង្សា​

សហជីពកម្មករ​នៅខាង​ជំទាស់​ចំនួនពី​រ​បានបន្ត​សកម្មភាពដៀម​ដាម​ដាក់​គ្នា​ទៅ​វិ​ញ​ទៅ​មក​ កាលពីម្សិលមិញ​​។ ​ភាគី​នីមួយៗ​ បាន​ស្តី​បន្ទោសភាគី​ម្ខាងទៀត​ រឿង​ករណី​ប៉ះ​ទង្គិច​​គ្នា​ដោយ​អំពើហិង្សា​ រវាង​កម្មករ​រោង​ចក្រ​ដែល​ធ្វើកូដកម្ម​ និងក្រុមនគរបា​ល នៅ​ឯ​រោង​ចក្រកាត់ដេរមួយ​ក្នុង​ខេត្ត​កំ​ពង់ស្ពឺ​កាលពីថ្ងៃ​ច័ន្ទ​ ជាហេតុ​នាំ​ឲ្យមនុស្ស​​ប្រាំបី​នាក់​​​ត្រូវ​បាន​ចាប់ខ្លួន។ សហជីពសេរីកម្មករ​ ដែលហៅកាត់ថា​ FTU បានដឹកនាំ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់ជាងមុន​ នៅ​រោងចក្រ​កាត់ដេរ​ សាប្រ៊ីណា​ (ខេមបូឌា) ហ្គាមែន​ អិម​អេហ្វ​ជី​ ខប​  ដែលជារោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ សម្រាប់ផ្គត់ផ្គ​ង់​ឲ្យក្រុមហ៊ុន...

ស្ថាប័ន​ជំនាញ​មួយ​និយាយ​ថា​ កម្ពុជា​មិន​អាច​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្លួន​បាន​ទេ

យោង​តាម​ស្ថាប័ន​ជំនាញ​មួយ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​សក្តា​នុពល​អាច​ទាញ​យក​ប្រាក់​​ ចំណូល​ជូន​រដ្ឋ​បាន​យ៉ាង​ច្រើន​ពី​ការ​ជីក​យក​ប្រេង​ និង​រ៉ែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មិន​អាច​​គ្រប់​គ្រង​ឧស្សាហកម្ម​ទាញ​យក​ផល​ពី​ធន​ធាន​​ធម្ម​ជាតិ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​បាន​ទេ។ កាល​ពី​ម្សិល​មិញ​ វិទ្យាស្ថាន​ឃ្លាំ​មើល​ចំណូល​(Revenue Watch Institute)​ ដែល​មាន​មូល​ដ្ឋាន​នៅ​បុរី​ញូវ​យ៉ក បាន​ចេញ​សន្ទស្សន៍​ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ឆ្នាំ​២០១៣​របស់​ខ្លួន​ ដែល​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​​ជា​លើក​ដំបូង។​ វិទ្យាស្ថាន​ឃ្លាំ​មើល​នេះ​បាន​វាយ​តម្លៃ​ប្រទេស​ចំនួន​៥៨​ ដោយ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ខាង​ការ​រាយការណ៍​ ការ​គ្រប់​គ្រង​អំពើ​ពុក​រលួយ​ និង​វិធាន​នៃ​ច្បាប់​ខាង​​វិស័យ​​រ៉ែ និង​ឧស្ម័ន។ ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា​ “ មិន​អាច​គ្រប់​គ្រង​បាន​”​ ហើយ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៥២​នៅ​ក្នុង​សន្ទស្សន៍​នេះ​ ដោយ​នៅ​ពី​ក្រោយ​តែ​ប្រទេស​ ស៊ីម​បាវ៉េ​ ស៊ូដង់​ខាង​ត្បូង​ និង​ប្រទេស​អាហ្វហ្គានី​ស្ថាន​តែ​ប៉ុណ្ណោះ​។ សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​សំណាក់​សម្ពន្ធ​កម្ពុជា​...

ស៊ី​អាយ​អិម​ប៊ី៖ ​វិនិ​យោគិន​ក្នុងស្រុក​នឹង​នាំ​សិទ្ធិ​ធ្វើ​អាជីវ​កម្ម​​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​

បុគ្គលិក​ធនាគារ​មួយ​បាន​ឲ្យ​ដឹងថា ​កំ​ណើន​ជាបន្ត​បន្ទាប់​នៃ​សិទ្ធិ​ធ្វើ​អាជីវកម្ម​មក​ពី​ក្រៅ​ប្រទេស​ ​ទំនង​ជា​បន្ត​កើត​ឡើង​ ​ដោ​យ​សារ​ប្រជាជន​វ័យ​ក្មេង ​និង​អ្នក​មាន​ធន​ធាន​ក្នុង​ស្រុក​​ចាប់​យក​ឱកាស​នាំ​យក​ម៉ាក​យី​ហោ​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​។ ​ដោយ​សង្ឃឹម​ថា​ នឹង​​​ជួយ​អតិ​ថិជន​រ​ប​ស់​ខ្លួន​ និង​ប្រជាជន​ផ្សេង​ៗ​ទៀត​ ​ក្នុង​ការ​វិ​និយោគ​ លើ​គម្រោង​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ដែលមាន​មូល​ដ្ចា​ន​នៅ​​ម៉ាឡេស៊ី​​​ ​កាលពី​ម្សិល​មិញ​ ​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​...

ព័ត៌មានថ្មីៗ