31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាលា​ក្រុងច្រាន​ចោល​សំណើ​សុំធ្វើ​បាត​ុកម្ម​របស់​ក្រុម​អ្នក​តវ៉ា ​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពីដី

កាល​ពី​ម្សិល​មិញ អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមអ្នក​តវ៉ា​​សុំធ្វើ​​បាតុកម្ម​រយៈពេល​១ខែ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​​១០​នាក់ ដែល​ជាប់​ពន្ធនាគារ​ ហើយ​បាន​បដិសេធ​មិនទទួល​យក​ញត្តិ​របស់ពួកគាត់​​ទាមទារ​ឲ្យ​រក​ដំណោះ​ស្រាយ​ចំពោះ​វិវាទដីធ្លី​ជាយូរ​មក​ហើយ​ឡើយ​។ អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​តំបន់​បឹងកក់ និង​បុរីកីឡា​កន្លែងដែលពួកគាត់​បាន​ធ្វើ​ការ​តវ៉ា​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សហគមន៍​របស់​ខ្លួន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រមូលផ្តុំ​​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពីព្រឹក​ម្សិលមិញ ដើម្បី​បន្ត​ទាម​ទារ​សុំ​ជំនួយ​។ កាលពី​ខែ​វិច្ឆិកា...

គម្រោង​​អគ្គិសនី​ថ្មី​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​

មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គម្រោង​​បញ្ចុះ​តម្លៃ​អគ្គិសនី​​ដែល​កម្មករ​កាត់​ដេរ​ត្រូវ​​បង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សាលា​រាជធានី​​បាន​​រៀបចំ​វេទិការ​សាធារណៈ​ចំនួន​១២​កាលពី​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​​គម្រោង​បង់​ថ្លៃ​អគ្គិសនីថ្មី​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អគ្គិសនី​កម្ពុជា​ (EDC)។ នៅ​ក្នុង​​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​​ទប់ស្កាត់​ម្ចាស់​ផ្ទះ​កុំឲ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ហួស​ហេតុ​ពី​ការ​លក់​អគ្គិសនី​បន្ត​ទៅ​ឲ្យ​អ្នក​ជួល​បន្ទប់​របស់​ខ្លួន រដ្ឋាភិបាល​មាន​​គម្រោង​​​ដាក់​កុងទ័រ​ផ្ទាល់​ខ្លួន​ជូន​អ្នក​ជួល​បន្ទប់​រាប់​ម៉ឺន​​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ...

ចៅស្រី​ឃើញ​គេ​ចាក់​ជីដូន​របស់​ខ្លួន​រហូត​ដល់​ស្លាប់​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ត្រី​អាយុ​៦៥ឆ្នាំ​ម្នាក់​ត្រូវ​គេ​ចាក់​ជាច្រើន​កាំបិត​ ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​​កំពង់ធំ ខណៈ​ចៅស្រី​អាយុ​១២​ឆ្នាំ​របស់​ស្ត្រី​រងគ្រោះដែល​​ពួន​នៅ​ក្រោមគ្រែ​បាន​​​ឃើញ​អំពើ​ឃាត​កម្ម​ដ៏សាហាវ​នេះ​​ដោយ​ផ្ទាល់​ភ្នែក​។ លោក ពេជ្រ សុ នាយ​រង​នគរ​បាល​ប៉ុស្តិ៍​ឃុំចុង​ដូង​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សៀង...

លោក ហ៊ុន សែន ព្រមាន​​​​​​ថា តំណាង​​​រាស្ត្រ​​គណបក្ស​​​សង្គ្រោះជាតិ​​​៧​​​រូបអាច​​​នឹង​​​ជាប់​​​ពន្ធនាគារ​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថាបាន​​​បំពាន​​​​​ "វប្បធម៌​​នៃ​​​ការ​​​ចរចា​​​" ដែល​​​លោក​​​ និង​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​​​​​​​បានព្រមាន​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​ដែលជាប់​​​ចោទ​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​កុបកម្ម​​​​​​ថា អភ័យ​​​ឯកសិទ្ធិ​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​ពួក​​​គាត់​​​មិន​​​អាច​​​ជួយ​​​ពួក​​​គាត់​​​ឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​បាន​​​ឡើយ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទាំង​​​ប្រាំពីរ​​​រូបនេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ឯទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ដែល​​​អំឡុង​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​បាន​​​វាយ​​​ដំ​​​​​​ក្រុម​​​​​​​​​សន្តិសុខ​​​ខណ្ឌ​​​ ធ្វើ​​​ឲ្យ​​​ពួកគេ​​​ពីរ​​​បី​​​នាក់​​​​​​រង​​​របួស​​​ធ្ងន់​​​។ តំណាង​​​រាស្ត្រ​​​ទាំង​​​េនះ​​ត្រូវ​​​បាន​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​​​តំណាង​​​រាស្ត្រឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ផ្តន្ទាទោស​​​​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​ក្នុង​​​ឆ្នាំដដែល​​​នោះ​​​ បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចុះកិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ កាន់​​​អំណាច​​​ជុំ​​​វិញ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​។ បើ​​​​​​មាន​​​សំឡេង​​​បី​​​ភាគ​​​បួន​​​​​ សភា​​​ក៏​​​អាច​​​ព្យួរ​​​ការ​​​ផ្តន្ទាទោស​​​តំណាង​​​រាស្ត្រ​​​បាន​​​ដែរ។ ប៉ុន្តែ អំឡុង​​​សុន្ទរកថា​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​​​​កម្រិត​​​សាកល​​​វិទ្យាល័យ​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ដែល​​​មាន​​​​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​សភា​​​ នឹ​​​ងមិន​​​យល់​​​ព្រម​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​តែ​​​បន្ត​​​វាយ​​​ប្រហារ​​​លោក​​​ និង​​​គណបក្ស​​​របស់​​​លោក​​​​​​​​​តទៅ​​​ទៀត​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "បើលោក​​​ឯង​​​ជំហរ​​​បែប​​​ហ្នឹង​​​ គណបក្ស​​​ប្រជាជន​​​ខ្ញុំ​​​ប្រកាស​​​ជំហរ​​​ដាច់​​​ខាត​​​មិន​​​គាំទ្រ​​​ឲ្យលុប ​​​ ​​​ចោល​​​ទេ​​​។ ខ្ញុំ​​​ ហ៊ុន សែន ជា​​​តំណាង​​​រាស្ត្រ​​​ម្នាក់​​​ ហើយ​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជា​​​ជន​​​ដែល​​​មាន​​​សមា​​​ជិក​​​៦៨​​​រូប ​​​មិន​​​គាំទ្រ​​​ឲ្យលុប​​​ចោលទេ។​​​ អញ្ចឹង​​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​នៅ​​​តែ​​​ជាប់​​​គុក​​​ដដែល​​​ហ្នឹង ព្រោះ​​​អភ័យ​​​ឯកសិទ្ធិ​​​អ្នក​​​ឯង​​​ទទួល​​​បាន​​​ក្រោយ​​​ពេល​​​ដែល​​​គេ​​​ចោទ​​​ប្រកាន់​​​ អាហ្នឹង​​​សិក្សា​​​ផ្លូវ​​​ច្បាប់។ លោក​​​ឯង​​​ខាង​​​ណោះ​​​ក៏​​​ចេះ​​​ច្បាប់​​​ដែរ ខាង​​​​​​ណេះ​​​ក៏​​​គេ​​​ចេះ​​​ គេ​​​មិន​​​ល្ងង់​​​ជាង​​​លោក​​​ឯង​​​ទេ ហើយ​​​លោក​​​ឯង​​​ក៏​​​មិន​​​ល្ងង់​​​ជាង​​​ខ្ញុំ​​​ដែរ​​​"។ លោក​​​ ហ៊ុន សែន​​​ បាន​​​ព្រមាន​​​ថា តំណាង​​​រាស្ត្រ​​​​​​ទាំង​​​នេះ​​​ទំនង​​​ជា​​​គ្មាន​​​សេរីភាព​​​យូរ​​​ទៀត​​​ឡើយ​​​។ លោក​​​​​​លើក​​​ឡើង​​​ថា “​​​លោក​​​ឯង​​​ទៅវៃគេ​​​ ដឹកនាំ​​​អំពើហិង្សា។អ្នក​​​ដែល​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ គ្រាន់​​​តែ​​​​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅឃុំ​​​បណ្តោះ​​​អាសន្ន​​​ទេ កាត់​​​ទោស​​​នៅ​​​តែ​​​កាត់​​​ទោស​​​ហ្នឹង តែ​​​អានេះ​​​ជា​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​។ តែ​​​ខ្ញុំ​​​ឲ្យសារ​​​ជូន​​​អ្នក​​​ឯង​​​ឲ្យ​​​ហើយ​​​ទៅ​​​ បើ​​​អ្នក​​​ឯង​​​នៅតែ​​​ព្រហើន សម្រុះ​​​សម្រួល​​​ៗ ហើយ​​​មក​​​ឲ្យ​​​ខ្ញុំ​​​គិត​​​ឲ្យ​​​ស្រួល​​​ រួច​​​ចេះ​​​តែ​​​វៃ​​​​​​ក្បាល​​​ខ្ញុំ​​​"។ មុន​​​ពេល​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​បែប​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​រិះ​​​គន់​​​​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​បាន​​​រិះ​​​​​​គន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ក្នុង​​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ។ នៅក្នុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ លោក កឹម សុខា បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន ថា បាន​​​កឹប​​​កេង​​​ធន​​​ធាន​​​ធម្មជាតិ​​​របស់​​​ប្រទេស​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​។ កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​វាយ​​​បក​​​ទៅ​​​វិញ​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​តប​​ទៅ​​​វិ​​ញ​​​ថា ​​​សូម​​​​​​ប្រើ​​​ភាសា​​​ចិញ្ចើម​​​ថ្នល់​​​​​​​​​ល្មមៗបាន​​​ហើយ។​​​​​លោក​​​ឯង​​​ធ្វើ​​​ឲ្យ​​​ប្រជាជន​​​ពិបាក​​​​​​មិន​​​​គ្រប់​​​គ្រាន​​់​​​ទេ ​​​នៅ​​​ពេល​​​​លោក​​​​​​ឯងធ្វើ​​​បាតុ​​​កម្ម​​​​​​​​​​សម្តែង​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត?”។ ចាប់​​​តាំង​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីខែ​​​កក្កដា​​​មក លោក ហ៊ុន សែន ​​​បាន​​​រិះ​​​គន់​​​​​​គណបក្ស​​​ប្រឆាំង​​​ធ្ងន់​​​ៗ​​​ដូច​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​រិះគន់​​​លោក​​​​​​ដែរ​​​។ ​​​គ្រាន់​​​​​​តែក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​សប្តាហ៍​​​​​មក​​​នេះ​​​ លោក​​​បាន​​​ចោទ​​​ប្រកាន់​​​លោក យឹម សុវណ្ណ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា បាន​​​ផិត​​​ក្បត់​​​ប្រពន្ធ​​​កូន​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ណា​​​ដែល​​​ប្រឆាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ន័យ​​​ថា អ្នក​​​នោះ​​​គាំទ្រ​​​របប​​​ ប៉ុល​​​ ពត ព្រៃ​​​ផ្សៃ។ ទោះ​​​បី​​​ជា​​​ដូច្នេះ​​​​​ក្តី ​​​ក៏​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បានមាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បំពាន​​​ការ​​​សន្យា​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​ថ្ងៃ​​​ទី​​​២២ កក្កដា​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ថា នឹង​​​ចាប់​​​ផ្តើម​​​​​​ចរចា​​​​ជុំ​​​វិញ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​​​​ជា​​​ច្រើន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​សូម​​​​​​ផ្តាំផ្ញើ​​​ទៅ​​​ឯកឧត្តម​​​ សម រង្ស៊ី ​​​ថា វប្បធម៌​​​សន្ទនា​​​របស់​​​ឯក​​​ឧត្តម​​​គ្មាន​​​ប្រសិទ្ធ​​​ភាព​​​ទេ។ រាប់​​​ទាំង​​​ឯក​​​ឧត្ត​​​ម ឯកឧត្តម​​​មិនត្រូវ​​​បិទមាត់​​​ខ្ញុំ ហើយ​​​ទាំង​​​អនុ​​​របស់​​​ឯកឧត្តម​​​ ឥឡូវ​​​លេង​​​គ្នា​​​ទៅ អូខេ មិន​​​ចាំ​​​បាច់​​​សន្ទនា​​​មិន​​​សន្ទនា​​​អី​​​ទេ​​​"។ នៅ​​​ពេល​​​ទាក់​​​ទង​​​ បន្ទាប់​​​ពី​​​សុន្ទរកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក រៀល ខេមរិន្ទ្រ​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ប្រាំពីរ​​​រូប​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​កុបកម្ម​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​គោរព​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ។ លោក​​​មាន​​​ប្រសាសន៍​​​ថា "គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គោរ​​​ព​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​១០០ភាគ​​​រយ​​​។ គាត់​​​  បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ធ្វើ​​​អ្វី​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​​​ព្រមព្រៀង​​​២២ កក្កដា ដែល​​​មិន​​​​​​មែន​​​ជា​​​ការ​​​ពិត​​​។ គាត់​​​ខ្លួន​​​ឯង​​​មិន​​​ទាំង​​​គោរ​​​ព​​​វា​​​ផង​​​"។ លោក រៀល​​​ ខេមរិន្ទ្រ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​យល់​​​ខុស​​​ដែរ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​ថា អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​ដែល​​​លោក​​​ទទួល​​​បាន​​​ក្រោយ​​​ពី​​​​​​ទទួល​​​យក​​​អាសនៈ​​​សភា​​របស់​​​លោក គ្មា​​​ន​​​ប្រសិទ្ធិ​​​ភាព។ លោក​​​បាន​​​​​​បន្ថែម​​​ថា "គេ​​​បាន​​​ចោទ​​​ប្រកាន់យើង​​​ដោយ​​​សារ​​​តែ​​​យើង​​​គ្មាន​​​អភ័យ​​​ឯកសិទ្ធិប៉ុន្តែ ពេល​​​នេះ​​​​​​​​​យើង​​​មាន​​​អភ័យ​​ឯក​​​សិទ្ធិ​​​ តើ​​​ពួក​​​​​​គេ​​​នៅ​​តែ​​​​​អាច​​​ចោទ​​​ប្រកាន់​​​យើង​​​បាន​​​ទៀត​​​ដោយ​​​របៀប​​​ណា​​​"?៕សុខុម​​​      

ជនបរទេស​ប្រហែល​ជា​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ពាក់​ព័ន្ធ​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​លោក​បាន​ធ្វើ​សេចក្ដី​ព្រាង​​ច្បាប់​មួយ​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជនបរទេស​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បញ្ចេញ​មតិយោបល់​ទាក់ទិន​នឹង​រឿង​នយោបាយ​អំឡុង​ការ​បោះ​ឆ្នោត​។ លោក ប៊ិន ឈិន...

រដ្ឋាភិបាល​ចង់​ចុះ​បញ្ជី​ទីក្រុង​ចំនួន​បី​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ទីភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា (AKP) បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ស្នើ​សុំ​ជា​ផ្លូវការ​ឲ្យ​អង្គការ​យូណេស្កូ​ដាក់​បញ្ជូល​ទីក្រុង​ចំនួន​បី​របស់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភព​លោក។ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ទាំង​នោះ​គឺ​ក្រុងបាត់​ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ។ លោក ច័ន្ទ សុផល...

សម្រាប់​លោក ហ៊ុន សែន រយៈ​ពេល​កាន់​តំណែង​៣០​ឆ្នាំ​ដ៏ល្អក់​កករ​ជា​នាយករដ្ឋមន្ត្រី

នៅ​ថ្ងៃ​នេះ​កាលពី​៣០​ឆ្នាំ​មុន លោក ហ៊ុន សែន ដែល​ពេល​នោះ​មាន​អាយុ​៣៣​ឆ្នាំ ទទួល​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ហើយ​បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​វ័យ​ក្មេង​បំផុត​លើ​ពិភព​លោក។ ចំពោះ​អតីត​មេបញ្ជាការ​កងវរសេនាធំ​ខ្មែរ​ក្រហម​រូប​នេះ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៧៧​ ចំពេល​មាន​ការ​កម្ចាត់​ក្រុម​មិន​ស្មោះ​ត្រង់​នឹង​...

សាលា​នគរបាល​ដែល​ឧបត្ថម្ភ​ដោយ​វៀតណាម​សម្ពោធ​ក្នុង​ខេត្ត​កំពង់ស្ពឺ

យោងតាម​វិបសាយ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សមភាគី​វៀតណាម​របស់​លោក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ គឺ​លោក ត្រឹ​ង ដាយ​ក្វាង...

អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ជនជាតិ​ភាគតិច​​​ប្រាំបួន​នាក់​​ទៀត​​ដែល​មក​ដល់​ខេត្ត​រតនគិរី​​

ពីរ​សប្ដាហ៍​បន្ទាប់ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រាំនាក់ បាន​ឆ្លង​កាត់​ព្រំដែន​​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​រាយការណ៍​អំពី​ការ​មក​ដល់​​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​ក្មេងៗ​បីនាក់​ផង គឺ​​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ជួយ​សង្គ្រោះ​​ជា​បន្ទាន់​។ អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ចំនួន​ពីរ​នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​​​ឲ្យ​ដឹង​ថា ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​​បាន​មក​ដល់​​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ស្រុក​អណ្ដូង​មាស។...

ក្រុម​​​មន្ត្រី​​​កម្ពុជា​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ថ្ងៃនេះ​​​បន្ទាប់ពី​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ពិនិត្យ​​​មើល​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ប្រទេស​​​ណូរូ​​​

មន្ត្រី​រដ្ឋា​​​​​​ភិបាល​ម្នាក់​បាន​និយាយ​ថា គណៈប្រតិភូ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ណូរូ ជា​ប្រទេស​ដែន​កោះ​បា៉​​​ស៊ី​​​ហ្វិក​ខាង​ត្បូង​កាលពី​សប្ដាហ៍​មុន ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​តាំង​ទី​​លំនៅ​ថ្មី​ដល់​ជន​ភៀស​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ នឹង​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​នេះ​។ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ទឹក​ប្រាក់​៣៥​លាន​ដុល្លារ​ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​កញ្ញា ដើម្បី​ទទួល​យក​ជន​​​ភៀស​ខ្លួន​​ក្នុង​ចំនួន​មិន​ជាក់​លាក់ ប៉ុន្តែ​មិន​ទាន់​បាន​តាំង​ទីលំនៅ​ដល់​ពួកគេ​នៅ​ឡើយ​ទេ។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិលមិញ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក សុខ វាសនា...

ព័ត៌មានថ្មីៗ