38.8 C
Phnom Penh

ក្រុម​​​មន្ត្រី​​​កម្ពុជា​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ថ្ងៃនេះ​​​បន្ទាប់ពី​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ពិនិត្យ​​​មើល​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ប្រទេស​​​ណូរូ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋា​​​​​​ភិបាល​ម្នាក់​បាន​និយាយ​ថា គណៈប្រតិភូ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ណូរូ ជា​ប្រទេស​ដែន​កោះ​បា៉​​​ស៊ី​​​ហ្វិក​ខាង​ត្បូង​កាលពី​សប្ដាហ៍​មុន ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​តាំង​ទី​​លំនៅ​ថ្មី​ដល់​ជន​ភៀស​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ នឹង​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​នេះ​។

ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ទឹក​ប្រាក់​៣៥​លាន​ដុល្លារ​ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​កញ្ញា ដើម្បី​ទទួល​យក​ជន​​​ភៀស​ខ្លួន​​ក្នុង​ចំនួន​មិន​ជាក់​លាក់ ប៉ុន្តែ​មិន​ទាន់​បាន​តាំង​ទីលំនៅ​ដល់​ពួកគេ​នៅ​ឡើយ​ទេ។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិលមិញ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក សុខ វាសនា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា លោក កែម សារិន ប្រធាន​សេវាកម្ម​ជន​​​ភៀស​ខ្លួន​របស់​នាយកដ្ឋាន​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​ទាំង​​​នេះ។

លោក​​​បាន​​​មា​ន​ប្រសាសន៍​ថា ” គាត់​​​ស្ថិត​ក្នុង​ប្រទេស​ណូរូ ហើយ​​​គ្រោង​​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ស្អែកនេះ”។

លោក វាសនា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា​​​តើ​គណៈប្រតិភូ​ទាំង​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ប្រទេស​ណូរូ​ឡើយ ហើយ​ក្រុម​មន្ត្រី​នាយកដ្ឋាន​​អន្តោប្រវេសន៍​ផ្សេង​ទៀត​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ។ គេ​មិន​អាច​ទាក់​ទង​លោក សារិន ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ។

រដ្ឋាភិបាល​​មិន​បាន​និយាយ​អ្វី​ឡើយ​អំពី​ការ​ធ្វើ​ដំណើ​រ​​​នោះ​​​ឡើយ​​​ ដែល​ធ្លាប់​​​ត្រូវ​​​បាន​​​​​​អះអាង​ដោយ​​​​សម្ព័ន្ធ​សកម្មភាព​ជន​​​ភៀស​ខ្លួន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដ​​​នី ជា​ក្រុម​តស៊ូ​​​មតិ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​ទេសន្តរ​​​ប្រវេសន៍​របស់​អង្គការ​សហ​​​ប្រជា​ជាតិ ដែល​បាន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​​ទៅ​ប្រទេស​ណូរូ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍។

កាលពី​ថ្ងៃ​សុក្រ លោក Ian Rintoulអ្នក​នាំ​​​ពាក្យ​​សម្ព័ន្ធ​សកម្មភាព​ជន​​​ភៀស​ខ្លួន​បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ឃុំខ្លួន​ និង​ជំរំ​​​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ពីរ​​​បី​​​នាក់​​​​ត្រូវ​បាន​ផ្ដល់​ឱកាស​​ឲ្យ​ជួប​ជាមួយ​គណៈប្រតិភូ​ទាំង​នោះ ប៉ុន្តែ​​អ្នក​ទាំង​នោះ​បាន​បដិសេធ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស