40 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ចាប់​​​ខ្លួន​​​បុរស​​​ទី៣​​​ម្នាក់​​​ទៀត​​ក្នុង​​​ការ​​​បាញ់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​

ក្រុម​​​មន្ត្រី​​​បាន​​លើកឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​ម្នាក់​​​ដែល​​​ជាប់សង្ស័យ​​​ថា បាន​​​ជួយ​​​មនុស្ស​​​ពីរ​​​នាក់​​​ទៀត​​​ក្នុង​​​ការ​​​បាញ់​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ច្រក​​​ទ្វារ​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​ថ្ងៃសៅរ៍ ខណៈ​​​ដែល​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​ប្រទេស​​​ថៃ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បិទ​​​បាំង​​​ភ័ស្តុ​​​តាង។ លោក ហេង ចាន់​​​ត្រា នាយរង​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ក្រុង​​​សែន​​​មនោ​​​រម្យ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​ត្រូវ​​​បាន​​​បាញ់​​​មួយ​​​គ្រាប់​​​ចំ​​​ដៃ​​​ឆ្វេង​​​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​៤ខែ​​​កក្កដា នៅ​​​ពេល​​​ទៅ​​​ស៊ើប​​​អង្កេត​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​ថា រថយន្ត​​​មួយ​​​ចំនួន​​​ដឹក​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​​​​​​បាន​​​ព្យាយាម​​​បើក​​​ឆ្លង​​​​​​ចូល​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។ លោក យ៉ា ណារិន ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា លោក ស្លេស ទ្រីយ៉ា អាយុ​​​៣៥ឆ្នាំ​​​ ជា​​​អ្នក​​​រក​​​ស៊ី​​​ឈើ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​​​​មិន​​​ត្រូវបាន​​​​​​សង្ស័យ​​​ថា មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​នៅ​​​ពេល​​​បាញ់​​​ទេ ប៉ុន្តែ​​​បាន​​​សារ​​​ភាព​​​ថា បាន​​​កាន់​​​កាំភ្លើង​​​ខ្លី​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​នោះ។ លោក ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ទ្រីយ៉ា មិន​​​មែន​​​ជា​​​អ្នក​​​បាញ់​​​ទេ ប៉ុន្តែ​​​គាត់​​​មាន​​​ពិរុទ្ធភាព​​​ដោយ​​​ការ​​​បិទបាំង​​​ភ័ស្តុ​​​តាង។ យើង​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​កាល​​​ពី​​​ម្សិលមិញ ​​​​ពី​​​បទ​​បិទបាំង​​​ភ័ស្តុ​​​តាង​​​ ហើយ​​​ឥឡូវ​​​នេះ​​​គាត់​​​កំពុង​​​ត្រូ​​​វ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​រង់​​​ចាំ​​​ការ​​​ការ​​​ជំនុំ​​​ជម្រះ"។ លោក ស៊ូ សុវណ្ណ ស្នងការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​មណ្ឌលគិរី បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​ការ​​​ជាប់​​​ពាក់ព័ន្ធ​​​របស់​​​លោក ទ្រីយ៉ា តាម​​​រយៈ​​​លោក ឡែន កម្រៃ អាយុ​​​៣៧ឆ្នាំ ជា​​​អ្នក​​​រក​​​ស៊ី​​​ឈើ​​​ម្នាក់​​​ទៀត​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជុំវិញ​​​ការ​​​បាញ់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កក្កដា  ហើយ​​​បាន​​​សារភាព​​​ចំពោះ​​​ការ​​​បាញ់​​​នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ពុំ ពឿន អាយុ​​​៤៨ឆ្នាំ​​​ ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ឲ្យ​​​កាសែត​​​ អង្គរ​​​បុរី ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​វិច្ឆិកា​​​ ហើយ​​​បាន​​​សារភាព​​​ថា​​​នៅ​​​ជាមួយ​​​ លោក កម្រៃ​​​ នៅ​​​ពេល​​​បាញ់​​​នោះ។ ទាំង​​​លោក កម្រៃ និង​​​លោក ពឿន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត។ យោង​​​តាម​​​លោក សុវណ្ណ បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​អះ​​​អាង​​​ថា ពួកគេ​​​ស្រវឹង​​​ស្រា​​​ ហើយ​​​បាន​​​បាញ់​​​លោក ចាន់ត្រា បន្ទាប់ពី​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​រូប​​​នេះ​​​ធ្វើ​​​ឲ្យ​​​រថយន្ត​​​របស់​​​ពួកគេ​​​ក្រឡាប់ ហើយ​​​ពួកគេ​​​ចាប់​​​ផ្តើម​​ទាស់​​​សម្តីគ្នា។ ពួកគេ​​​បដិសេធ​​​ថា ពួកគេ​​​មិន​​​បាន​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​បាន​​​សាកសួរ​​​មនុស្ស​​ទាំង​​​បី​​​នាក់​​​នេះ ហើយ​​​ពួកគេ​​​បាន​​​ប្រាប់​​​យើង​​​ដូច​​​គ្នា ថា ពួកគេ​​​បាន​​​បាញ់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​រូប​​​នេះ​​​ ពីព្រោះ​​​ពួកគេ​​​ស្រវឹង​​​ស្រា។ ប៉ុន្តែ​​​ខ្ញុំ​​​គិត​​​ថា ការ​​​បាញ់​​​នេះ​​​គឺ​​​ជា​​​ការ​​​សង​​​សឹក ពីព្រោះ​​​ពួកគេ​​​ខឹង​​​មន្ត្រី​​​រូប​​​នេះ​​​ចំពោះ​​​ការ​​​ចាត់​​​វិធានការ​​​នៅ​​​ពេល​​​ពួកគេ​​​​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់"។ នៅ​​​ពេល​​​ត្រូវ​​​ទាក់​​​ទង​​​កាលពី​​​ម្សិលមិញ លោក ចាន់​​​ត្រា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា គឺ​​​លោក ពឿន ដែល​​​បាន​​​បាញ់​​​គាត់​​​ ហើយ​​​ថា លោក​​​បាន​​​ទាម​​​ទារ​​​ប្រាក់​​​សំណង​​​ចំនួន​​​​​​២០០លាន​​​រៀល (ប្រហែល​​​ ៥០.០០០ដុល្លារ)​៕សារុន  

ស្នងការ​​​នគរបាល​​​ប្រាប់​​​ឲ្យ​​​មន្ត្រី​​​របស់​​​ខ្លួន​​​សារភាព​​​ បើ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​

កាលពី​​​ថ្ងៃអង្គារ លោក បែន រ័ត្ន ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ចាម​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ណែនាំ​ដល់​មន្ត្រី​នគរ​បាល​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ ដែល​ប្រើ​​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​​ ជូន​ដំណឹង​ដល់​ថ្នាក់​លើ​របស់​ខ្លួន និង​ធ្វើ​ការ​បន្សាប​ បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​។ ឧត្ដម​សេនីយ៍​​​ត្រី បែន...

អភិបាលខណ្ឌ​ប្រាប់​ឲ្យ​ក្រុម​ហ៊ុន​ OCIC​ សង​សំណង​ដល់​ភោជនីយដ្ឋាន​ដែល​ជន់​លិច​

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ ​បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC)​ សង​សំណង​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន​ពីរ​ ដែល​ត្រូវ​ទឹក​ជន់លិច​កាលពី​ម្សិលមិញ បន្ទាប់ពី​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​នេះ​​​បាន​ធ្វើ​​ឲ្យ​បាក់​​ទំនប់​​ទប់​ទឹក​មួយ​ក្បែរ​នោះ​។ លោក ឃ្លាំង​ ហួត...

​ UN នៅ​តែ​ទៅ​ជួប​ជាមួយ​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា ទោះបីជា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ក៏ដោយ

កាលពី​ម្សិលមិញ អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ទៅ​ជួប​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជនជាតិភាគតិច​ម៉ុងតាញ៉ាចំនួន​១៣​នាក់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី ទោះបីជា​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា អង្គការ​​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល តែ​មក​ទល់​នឹង​ពេល​នេះ​​មិន​ទាន់​មាន​ការ​អនុញ្ញាត​​​ពីរដ្ឋាភិបាលនៅឡើង។ នគរ​បាល​មូលដ្ឋាន​កំពុង​តែ​តាម​ស្វែងរក​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​ ដែល​​បោះ​ជំរុំ​នៅ​ក្នុង​ព្រៃ​ចាប់​តាំង​ពី​គេច​ខ្លួន​ពី​ប្រទេស​វៀតណាម​​ជាង​៥សប្ដាហ៍​កន្លង​មក​នេះ​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​កន្លែង​លាក់​ខ្លួន​របស់​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉​ទាំង​នេះ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​សប្ដាហ៍​មុន...

សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ព្រមាន​​​រដ្ឋមន្ត្រី​​​ក្រ​សួង​សា​ធារ​ណ​ការ​​​ អំពី​​​សភាព​​​ផ្លូវ​​​ថ្នល់​​​

កាលពី​ម្សិលមិញ សមាជិក​សភា​គណបក្ស​ប្រឆាំង​មួយ​រូប​បាន​ប្រើប្រាស់​​​សម័យ​​​ប្រជុំ​​​សភា អំពាវ​នាវ​ឲ្យ​អនុម័ត​ជំពូក​​ទី៣ និង​ទី៤​នៃ​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​ទាម​ទារ​ឲ្យ​លោក ត្រាំ អុីវ​​​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ជួស​ជុល​ផ្លូវ​ដែល​ខូច​​​នៅ​ក្នុង​ប្រទេស​កម្ពុជា...

“នៅរស់” អ្នកថតរូប​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​មហោស្រព​រូបថត​អង្គរ​ប្រចាំ​ឆ្នាំ​លើកទី​១០

កាលពី​នៅ​ក្មេង គីម ហាក់ នឹកឃើញ​ការ​ជីក​បាន​ដប​ទឹក​អប់​ចាស់​មួយ​ដែល​កប់​ក្នុង​ដី។ គាត់​នឹក​ឃើញ​កំសៀវ​ចាស់​មួយ​ដែល​គ្រួសារ​របស់​គាត់​ធ្លាប់​ប្រើ​ដាំ​ទឹក។ របស់​ទាំង​នេះ ដែល​នៅ​រ៉ាត់រាយ​ក្នុង​ផ្ទះ​របស់​អ្នក​ថត​រូប​នេះ ពេល​ដែល​គាត់​ធំ​ដឹង​ក្តី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​របស់​មួយ​ចំនួន ដែល​គ្រួសារ​របស់​លោក​បាន​យក​មក​ជាមួយ​...

នគរ​​​បាល​​​សាកសួរ​​​មន្ត្រី​​​១៣នាក់​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​ឆ្មក់​​​ចូល​​​សង្វៀន​​​ជល់មាន់

នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចាប់​ផ្ដើម​សាក​សួរ​មន្ត្រី​ឃុំ និង​មន្ត្រី​ស្រុក​១៣​នាក់​ ដែល​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​ឆ្មក់​ចូល​សង្វៀន​ជល់​មាន់​មួយ​កាលពី​សប្ដាហ៍​មុន ដែល​ក្នុង​នោះ​អ្នក​ឈរ​មើល​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ប៉ុន្តែ​គេ​នៅ​តែ​ជឿ​​​ថា​ ការ​បាញ់​នេះ​​កើតឡើង​​​ដោយ​​​អចេតនា​​​ដដែល​​​​។ ឆាយ អឿន អាយុ​២៥​ឆ្នាំ កំពុង​ឈរ​មើល​​​នៅ​សង្វៀន​ជល់មាន់​លួច​លាក់មួយ​នៅ​ក្នុង​ឃុំ​ចាន់​​​មូល...

អ្នក​ជំនាញ​និង​មន្ត្រី​ពិភាក្សា​អំពី​ភាពក្រីក្រ​នៅ​ជនបទ​ក្នុង​តំបន់

អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ជនបទ​ និង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ជាង​២០០​នាក់​មកពី​ទូទាំង​ទ្វីប​អាស៊ី បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​សៀមរាប​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​ភាព​ក្រីក្រ​ជនបទ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ផល​ចំណេញ​ប្រសើរ​ឡើង ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​នានា។ យោងតាម​សេចក្តី​ថ្លែង​ដែល​ចេញ​ដោយ​ មូលនិធិ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម (IFAD) កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា...

អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​ផ្អាក​ការ​ដើរ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​មក​ភ្នំពេញ

យោងតាម​មន្ត្រី​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ អ្នកភូមិ​មួយ​ក្រុម​មក​ពី​ខេត្ត​ពោធិ៍សាត់​បាន​ផ្អាក​ការ​ដើរ​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ​មក​ក្រុង​ភ្នំពេញ ដោយ​យល់​ព្រម​ចរចា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាជំនួស​វិញ។ ការ​ធ្វើ​ដំណើរ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ញត្តិ​ដែល​ពួកគាត់​បាន​បញ្ជូន​កាលពី​ខែ​មុន​ដើម្បីស្វែង​រក​អន្តរាគមន៍​ពី​សភា​មិន​ទទួល​បាន​ចម្លើយ។ ប្រជាពលរដ្ឋ​ប្រហែល​៨០​គ្រួសារ​នៅ​ឃុំ​ថ្មដា​និយាយ​ថា ពួកគាត់​កំពុង​ត្រូវ​ក្រុមហ៊ុន​អឹមឌីអេស របស់​ឧកញ៉ា ទ្រី ភាព...

អាជីវករ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស បន្ទាប់ពី​អគ្គិភ័យ​ឆាប​ឆេះ​

អាជីវករ​​នៅ​ផ្សារ​ចាស់​ដែល​ជា​ផ្សារ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​​រាជ​ធានី​ភ្នំពេញ និង​ជា​កន្លែង​ដែល​តូប​ជាង​២០០​​ត្រូវ​បាន​ឆាប​ឆេះ​អស់​កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កំពុង​តែ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​កម្មករ​សំណង់​រាប់​សិប​នាក់​កំពុង​ធ្វើ​ការ​ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​អគ្គិភ័យ​នេះ វិល​ត្រឡប់​មក​មាន​ការ​រក​ស៊ី​ជា​ធម្មតា​វិញ។ ដោយ​សាលា​រាជ​ធានី​បាន​​​​ជូន​ដណឹង​​ដល់​អាជីវករ​ថា ខ្លួន​គ្មាន​ផែន​ការ​​ផ្ដល់​សំណង​ដល់​អាជីវករ​​ចំពោះ​ការ​ខូច​ខាត​នោះ អ្នកស្រី...

ព័ត៌មានថ្មីៗ