29.6 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សកម្មជន​ព្រៃឡង់​​ឃាត់​រថយន្ត​​ដឹកឈើកាត់​តាម​ព្រៃការ​ពារ

ក្រុម​អ្នកភូមិ​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សកម្មជន​បរិស្ថាន​ប្រហែល​៦០​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​ដឹក​​ឈើ​​ជាង​១០​ម៉ែត្រគូប​កាត់​តាម​ព្រៃឡង់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ មុន​ពេល​ប្រគល់​ឈើ​​ប្រភេទ​លេខ​២ និង​អ្នកជួញដូរ​ដែល​ជាប់សង្ស័យ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។ លោក ស៊ឹម គឹមសន ដែល​ឃ្លាំ​មើល​ស្រុក​សណ្ដាន់​តាង​នាម​បណ្ដាញ​​ប្រជា​ពល​រដ្ឋ​ព្រៃឡង់...

ក្រុម​ហ៊ុន​ឆ្នោត​ឡូតូ​ថ្មី​នឹង​ឈាន​ជើង​ចូល​ក្នុង​​ទីផ្សារ​ឆ្នោត​ឡូតូ​​ដែល​មិន​សូវ​រីក​ចម្រើន​ក្នុង​​ប្រទេស​កម្ពុជា​

យោង​តាម​នាយក​ប្រតិបត្តិ​​នៃ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុម​ហ៊ុន​មេ​មួយ​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​​​កំពុង​សង្ឃឹម​ថា ​​​នឹង​ទាក់​ទាញ​ចំណែក​ទីផ្សារ​ដ៏ធំ​នៃ​ទីផ្សារ​ឆ្នោត​ឡូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បើក​​កន្លែង​លក់​ឆ្នោត​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​នៅ​ខែ​ក្រោយ​។ យោង​តាម​លោក Phillip Wongនាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន ​Cambodian Mark...

សមាជិក​សភាជួប​ជាមួយ​គ្រួសារ​​ដែល​ជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដែលអូស​បន្លាយ​

គណៈ​កម្មការ​សិទ្ធិមនុស្ស​រដ្ឋសភា​បាន​ចាប់​ផ្ដើម​​ជួប​ជា​លក្ខណៈ​បុគ្គល​​​ជាមួយអ្នកភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែលធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ដំណើរ​ការ​នេះ​អាច​បង្ខំ​ឲ្យ​គ្រួសារ​មួយ​ចំនួន​ទទួល​យក​កញ្ចប់​សំណង​មិន​គ្រប់​គ្រាន់។ រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​ជា​ច្រើន​មក​ពី​ភូមិ​ឡពាង​​ ក្នុង​ខេត្ត​កំពង់ឆ្នាំ​ង មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ KDC International របស់​អ្នកស្រី...

សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំងគ្រោង​ចុះ​ទៅ​ពិនិត្យ​មើលការដ្ឋាន​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី

កាល​​​ពី​​​ម្សិល​មិញ លោក​​​ ប៉ុល ហំម សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះជាតិ​​​បានមាន​​​ប្រសា​សន៍​​​ថា លោក​​​នឹង​​​ចុះទៅ​​​មើល​​​ការដ្ឋានគម្រោង​​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ជា​​​មួយ​​​សហសេវិក​​​មក​​​ពី​​​គណៈកម្មការ​​​សភា​​​របស់​​​លោក​​​ មុន​​​ពេល​​​ពួក​​​គាត់​​ចោទ​​​សួរ​​​មន្ត្រី​​​រដ្ឋាភិបាល​​​អំពី​​​គម្រោង​​​ដ៏ចម្រូង​​​ចម្រាស​​​នេះនៅ​​​ចុង​​​ខែ​​​នេះ​​​។ ប្រសិន​​​បើ​​​សាង​​​សង់​​​មែន ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង កម្លាំង​​​១០៨​​​មេ​ហ្គា​វ៉ាត់​​​​​​នឹង​​​ធ្វើ​​​ឲ្យជន់​​​លិច​​​ដី​​រាប់​​​ពាន់​​​ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​ការ​ពារភ្នំ​​​ក្រវាញ​​​​​រួម​​​ទាំង​​​ជម្រក​​​សត្វ​​​ព្រៃ​​​សំខាន់​​​ៗ។ គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​ជំទាស់​​​ដោយ​​​​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​រាប់​​​រយ​​​គ្រួសារ​​​ដែល​​​នឹង​​​ត្រូវ​​​បោះ​​​បង់​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ ដើម្បី​​បើកផ្លូវ​​សម្រាប់​​​សាង​​​សង់​​​អាង​​​ស្តុក​​​ទឹក​​​ផង​​​ដែរ​​​។ រដ្ឋាភិបាល​​​អះ​​​អាង​​​ថា គម្រោង​​​នេះ​​​នឹង​​​​​​បន្ត​​​ ប្រសិនបើត្រូវ​​​បាន​​​បញ្ជាក់​ច្បាស់​លាស់​​​តាម​រយៈ​​​ការ​​​វាយ​​​តម្លៃ​​​ផល​​​ប៉ះពាល់​​​បរិស្ថាន​​​ និង​​​​​​សង្គម​​​​​​។ ប៉ុន្តែ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ជួយ​​​ពួក​​​គាត់​​​ជឿ​​​ថា រដ្ឋាភិបាល​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​ដោយ​​​មិន​​​គិត​​​ដល់​​​​​​ការ​​​វាយ​​​តម្លៃជាអ្វី​​​នោះ​​​ឡើយ​​​។ ថ្មី​​​ៗនេះ​ក្រុម​​​ហ៊ុន​​​សា​ង​​​សង់​​​របស់​​​ចិន​​​​​​បាន​​​ប្រកាស​​​ថា ក្រុម​ហ៊ុន​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជាមួួ​​យ​​​ក្រុម​​​ហ៊ុន​​​ Sinohydro Resources របស់​​​ចិន​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​រួច​​​ហើយ​​​។ លោក ប៉ុល ហំម ដែល​​​ជា​​​ប្រធាន​​​គណៈ​កម្មការ​​​បរិស្ថាន​​​ និង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​​​​ក្នុង​​​សភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ផ្អែក​​​លើ​​​អ្វីដែល​​​យើង​​​ទទួល​​​បាន​​​ពី​​​អ្នក​​​ភូមិ​​​នៅ​​​ទី​​​នោះ យើង​​​មិន​​​ចង់​​​ឃើញ​​​គម្រោង​​​នេះ​​​​​​ដំណើរ​​​ការ​​​ទៅមុខ​​​ទេ ពីព្រោះ​​​វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​បរិស្ថាន​​​ និ​​​ង​​​កសិកម្ម និង​​​​​​វប្បធម៌​​​របស់​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ក្នុង​​​នាម​​​គណៈកម្មការទី​​​៣​​​នៃ​​​រដ្ឋ​​​សភា យើង​​​ត្រូវ​​​តែ​​​ទៅ​​​ពិនិត្យ​​​មើល​​​កន្លែង​​​នោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណៈ​កម្មការ​​​របស់​​​លោក​​​ទាំង​​​ប្រាំ​​​បួន​​​រូប ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​ធ្វើដំណើរទៅ​​​​​​ផង​​​ដែរ ប៉ុន្តែ ឥឡូវ​​​នេះ​​​លោក​​​មិន​​​​​​ដឹង​​​ថា ពួក​​​គេ​​​ប៉ុន្មាន​​​នាក់​​​នឹង​​​ទៅ​​​ចូល​​​រួម​​​នោះ​​​ទេ​​​។ លោក​​​ ហ៊ូ ស្រីុ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​ និង​​​ជា​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុ​​​ជា​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។ លោក ប៉ុល​​​ ហំម បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា នឹង​​​ប្រើ​​​ប្រាស់​​​អ្វីក៏ដោយ​​​​ដែល​​​លោក​​​បាន​​​ដឹង​​​អំឡុង​​​​​​ការ​​​ចុះ​ទៅ​​​ពិនិត្យ​​​មើល​​​នោះ​​​​​​​​​ជម្រាប​​​ដល់​​​សម័យ​​​ប្រជុំ​​​សួរ​​-​​​ឆ្លើយ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​របស់​​​គណៈកម្មការ​​​នេះ អំពី​​​គម្រោង​​​នេះ​​​ជា​​​មួយ​​​តំណាង​​​មក​​​ពី​​​ក្រសួង​​​បរិស្ថាន​​​ និង​​​ក្រសួងកសិកម្ម​​​ ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ និង​​​ទី​​​២៧​​​ ខែវិច្ឆិកា​​​។ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា បើ​​​ទោះ​​​ណា​​​ជា​​​មន្ត្រី​​​នៅ​​​ក្រសួង​​​ទាំង​​​ពីរ​​​បាន​​​និយាយដោយ​ផ្ទាល់មាត់ពី​​​​បំណង​​​របស់​​​ខ្លួន​​​ថា នឹង​​​បញ្ជូន​​​​​​តំណាង​​​របស់​​​ខ្លួន​​​ទៅ​​​ចូល​​​រួម​​​ប្រជុំ​​​ក៏​​​ដោយ ក៏​​​ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​​​​ធ្វើ​​​ជា​​​លាយ​​​លក្ខ​ណ៍​​​អក្សរ​​​នៅ​​ឡើយ​​​ដែរ​​​។ លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ទទួល​​​បាន​​​សំណើ​​​របស់​​​គណៈកម្មការ​​​នេះ​​​ហើយ ហើយ​​​លោក​​​នឹង​​​គោរព​​​តាម​​​។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា "ប្រសិន​បើ​​​យើង​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ យើង​​​ត្រូវ​​​តែ​​​ទៅ​​​"។ លោក​​​ សាយ​​​ សំអាល់ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​លោក​​​ សៅ សុភាព នាយ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ លោក អ៊ុក...

សកម្មជន​​មកពី​តំបន់​បឹង​កក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​​​បទ​អូសគ្រែ​ដាក់​លើ​ផ្លូវ​

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ម្សិលមិញ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ចំនួន​ប្រាំពីរ​នាក់ ដែល​នាំគ្នា​តវ៉ា​​​ចំពោះ​​ទឹក​ជំនន់​ដែល​ជន់​លិច​តំបន់​បឹង​កក់​​ក្នុង​ពេល​ថ្មីៗនេះ​ ដោយ​ពួកគាត​់​បាន​បន្ទោស​​លើ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មកពី​គណបក្ស​ប្រជា​ជន​​កម្ពុជា ដែល​បាន​បូម​​​ខ្សាច់​ចាក់​​​លុប​បឹងកក់​។ ក្រុម​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​នៅ​ថ្ងៃនេះ​។ សកម្មជន​ប្រហែល​២០​នាក់​បាន​នាំគ្នា​អូស​គ្រោង​គ្រែ​មួយ​ដាក់​លើ​មហាវិថី​ព្រះមុនីវង្ស​ នៅ​ខាង​មុខ​សាលា​រាជ​ធានី​​ ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បូម​ទឹក​ជំនន់​ដែល​ជន់​លិច​ផ្ទះ​សំបែង​មួយ​ចំ​នួន​របស់​ពួកគាត់​ចេញ។...

គណៈកម្មការ​​​ហិរញ្ញវត្ថុ​​​​​​នៃ​​​រដ្ឋ​​​សភា​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកាជាតិ​​​

គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ជួប​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណើ​​​ថវិកា​​​ជាតិ​​​៣,៨ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៥ ដោយ​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​មក​​​ពី​​​គណបក្ស​​​​​​ទាំង​​​ពីរ​​​​​​បាន​​​យល់​​​ស្រប​​​គ្នា​​​ថា ចាំបាច់​​​ត្រូវ​​​មាន​​​ព័ត៌មាន​​​លម្អិត​​​ជាក់​​​លាក់​​​បន្ថែម​​​ទៀត​​​​​​ មុន​​​ពេល​​​ពួក​​​គេ​​​អាច​​​វាយ​​​តម្លៃ​​​គម្រោង​​​នេះ​​​បាន​​​ នេះ​​​បើ​​​យោង​​​តាម​​​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក សុន ឆ័យ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​។ លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​ជាន​​​់​​​ខ្ពស់​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​របស់​​​លោក ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​នេះ ព្រម​​​ទាំង​​​តំណាង​​​រាស្ត្រ​​​ប្រាំ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច​​​ផង​​​​​​ បាន​​​គ្រោង​​​ជំនួប​​​មួយ​​​ជាមួយលោក អូន ព័ន្ធ​​​មុនីរ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​គ្រប់​​​យ៉ាង​​​បាន​​​ទេ​​​ នោះ​​​ជា​​​សំណើ​​​របស់​​​ប្រធាន។ ប៉ុន្តែ ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា យើង​​​បាន​​​ពិនិត្យ​​​មើល​​​សេចក្តី​​​ព្រាង​​​ ហើយ​​​បាន​​​ឃើញ​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​យើង​​​នឹង​​​លើក​​​ឡើង​​​ នៅ​​​ពេល​​​យើង​​​ជួប​​​ជាមួយ​​​រដ្ឋ​​​មន្ត្រី​​​ដូច​​​ដែល​​​យើង​​​បាន​​​គ្រោង​​​ទុក​​​នៅ​​​​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​វិច្ឆិកា។យើង​​​ទាំង​​​អស់​​​គ្នា​​​ហាក់​​​ដូច​​​ជា​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា យើង​​​ត្រូវ​​​ការ​​​ឯកសារ​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ឲ្យ​​​យើង​​​មាន​​​ទិន្នន័យ​​​សម្រាប់​​​លើក​​​​​​ឡើង​​​ ​​​​​​​​​ ជា​​​មួយ​​​រដ្ឋាភិបាល​​​​​​រួម​​​ទាំង​​​ស្តី​​​ពី​​​ចំណូល​​​ ព្រម​​​ទាំង​​​ការ​​​ចំណាយ​​​ផង​​​ដែរ​​​"។ កាល​​​ពី​​​ចុង​​​ខែ​​​មុន រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បញ្ចេញ​​​សំណើ​​​ដ៏​​​ធំ​​​របស់​​​ខ្លួន​​​សម្រាប់​​​ការ​​​ចំណាយ​​​ និង​​​ចំណូល​​​សម្រាប់​​​ក្រសួង​​​នីមួយ​​​ៗ ប៉ុន្តែ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ស្នើសុំ​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​នៅ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​អាច​​​វាយ​​​តម្លៃ​​​អំពី​​​ថវិកា​​​ឲ្យ​​​បាន​​​ល្អប្រសើរ​​​។ លោក ជាម យៀប ប្រធាន​​​គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ លោក ជាម យៀប បាន​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ប៉ុន្តែ លោក​​​ ប៊ុល ឡាគីម ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ថា តំណាង​​​រាស្ត្រ​​​​​​ ដែល​​​កាន់​​​តំណែង​​​យូរ​​​រូប​​​នេះ​​​​​​មិន​​​ទំនេរ​​​​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ទេ។ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិនដឹង​​​​​​ច្បាស់​​​ថា រដ្ឋាភិបាល​​​នឹង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​សំណើ​​​របស់​​​លោក សុន ឆ័យ ដែល​​​សុំ​​​ឲ្យ​​បញ្ចេញ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពី​​​សេចក្តី​​​ព្រាង​​​ថវិកា​​​៣,៨ពាន់លាន​​​ដុល្លារ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​ មុន​​​ពេល​​​បញ្ជូន​​​ទៅ​​​រដ្ឋ​​​សភា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា លោក សុន ឆ័យ​​​ មាន​​​សិទ្ធិ​​​​​​ស្នើ​​​សុំ​​​ព័ត៌មាន​​​បន្ថែម​​​ស្តីពី​​​បញ្ហា​​​នោះ​​​។ គាត់​​​មាន​​​សិទ្ធិ​​​សាក​​​សួរ​​​ពី​​​បញ្ហា​​​នោះ​​​ទៅ​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ ឬ​​​គាត់​​​អាច​​​រង់​​​ចាំ​​​បាន​​​រហូត​​​ដល់​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​ដើម្បី​​​ចោទ​​​សួរ​​​អំពី​​​វា​​​"។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ លោក សុន ឆ័យ បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​បែប​​​នេះ​​​ទៅ​​​លោក អូន ព័ន្ធ​​​មុនី​​​រ័ត្ន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ ដើម្បី​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកា​​​ជាតិ​​​។ ប៉ុន្តែ លោក សុន ឆ័យ បានមាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ថា លិខិត​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​លោក​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប ពី​​​ព្រោះ​​​លោក​​​បាន​​​បញ្ជាក់​​​នៅ​​​ក្នុង​​​លិខិត​​​នោះ​​​ថា លោក​​​ជា​​​អនុ​​​ប្រធាន​​​នៃ​​​គណៈកម្មការ​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​ដោយ​​​គ្មាន​​​ការ​​​​​​អនុម័ត​​​ពី​​​​​​លោក ជាម​​​ យៀប ​​​​​​​​​​​​។ លោក ហែ៊ល ចំរើន អគ្គលេខាធិការ​​​នៃ​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​អត្ថាធិប្បាយ​​​ទេ​​​កាល​​​ពី​​​ល្ងាច​​​​​​ម្សិលមិញ ជុំ​​​វិញ​​​ថា តើ​​​ក្រសួង​​​របស់​​​លោក​​​នឹង​​​បញ្ចេញ​​​ព័ត៌​​​មានលម្អិត​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ថវិកាជាតិ​​​​​​នៅ​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពេល​​​នេះ​​​អ្វី​​​ៗ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដៃ​​​រដ្ឋ​​​សភា​​ ដូច្នេះ​​​មិន​​​ទាន់​​​មាន​​​ព័ត៌​​​មាន​​​ចេញ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​នៅ​​​ឡើយ​​​ទេ​​​ ពីព្រោះ​​​វា​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ពិភាក្សា។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​​ទៀត​​​ថា សិក្ខាសាលា​​​មួយ​​​នឹង​​​ត្រូវ​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​រដ្ឋ​​​សភា​​​​​​នៅ​​​ថ្ងៃ​​​អង្គារ​​​សប្តាហ៍​​​ក្រោយ​​​​​​​​​​​​​​​​​ និង​​​បើកទូលាយ​​​​​​​​​ឲ្យ​​​សាធារណជន​​​បាន​​​ដឹង និង​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពីថ​​​វិកា។ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ដោយ​​​មាន​​​៦៨​​​​​​អាសនៈ​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង១២៣​​​នៃ​​​រដ្ឋ​​​សភា​​​ ហើយ​​​នឹង​​​អាច​​​អនុម័ត​​​ថវិកា​​​ឆ្នាំ​​​២០១៥ ដោយ​​​គ្មាន​​​ការ​​​តវ៉ា​​​។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​ស្តង់​​​ដារ ដែល​​​គម្រោង​​​ថវិកា​​​ត្រូវ​​​​​​អនុម័ត​​​ដោយ​​​រដ្ឋ​​​សភា​​​មិន​​​លើស​​​ពី​​​​​​សប្តាហ៍​​​ទី​​​៣​​​នៃ​​​ខែ​​​ធ្នូ​​​៕សុខុម​​​  

សំណុំ​​​រឿង​​​អូស្ត្រាលី​​​ប្រឆាំង​​​ជន​​​រត់​​​ពន្ធ​​​ហេរ៉ូអីុន​​​ត្រូវ​​​បាន​​​តម្កល់​​​ ប៉ុន្តែ​​​មេខ្លោង​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​​

កាល​​​ពី​​​ម្សិលមិញ តុលាការ​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​តម្កល់​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​របស់​​​បុរស​​​ខ្មែរ​​​សញ្ជាតិ​​​អូស្ត្រាលី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន​​​ពីបទ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ដែល​​​មាន​​​តម្លៃ​​​រាប​​​់​​​លាន​​​ដុល្លារ​​​ពីកម្ពុជា​​​​​​ទៅ​​​អូស្ត្រាលី ចំណែក​​​ឯ​​​នគរ​​បាល​​​កម្ពុជា​​​និយាយ​​​ថា មេខ្លោង​​​គួរ​​​ឲ្យ​​​សង្ស័យ​​​នៃ​​​ប្រតិបត្តិការរត់​​​ពន្ធ​​​នេះ​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ​​​កែវ ឆដាភា និង​​​ សុខ សម្បត្តិ ត្រូវ​​​បាន​​​តុលាការ​​​រដ្ឋ​​​វិុចតូរីយ៉ា​​​ នៃ​​​ប្រទេស​​​អូស្ត្រាលី​​​​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​១៤​​​ឆ្នាំ និង​​​ប្រាំ​​​បួន​​​ខែ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៩​​​ ខែ​​​ឧសភា​​​ពីបទ​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​១២​​​,៣៤​​​គីឡូក្រាម​​​ ដែលមាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​៧​​​លាន​​​ដុល្លារ​​​ទៅ​​​១៣​​​លាន​​​ដុល្លារ​​​ចូល​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​នៃ​​​សំណុំ​​​រឿង​​​ពី​​​តុលាការ​​​កំពូល​​​នៃ​​​រដ្ឋ​​​វិុច​​​តូរីយ៉ា។ កាល​​​ពី​​​ម្សិលមិញ ចៅក្រម​​​ ហ្វីលីប ព្រីស (Phillip Priest) នៅសាលា​​​ឧទ្ធរណ៍​​​រដ្ឋ​​​វិុច​​​តូរីយ៉ា បាន​​​ច្រាន​​​ចោល​​​បណ្ដឹង​​​សាទុក្ខ​​​របស់​​​ កែវ ឆដាភា ហើយ​​​បាន​​​តម្កល់​​​​​​ទោស​​​ដើម​​​។ សុខ សម្បត្តិ មិន​​​បាន​​​ប្តឹង​​​ឧទ្ធរណ៍​​​ទេ។ ​​​លោក ហ្វីលីប ព្រីស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​សង្ខេប​​​នៃ​​​សេចក្ដី​​​សម្រេច​​​របស់​​​លោក​​​ថា "ទស្សន​​​របស់​​​ខ្ញុំ​​​យល់​​​ឃើញ​​​ថា ផ្អែក​​​លើ​​​ភ័ស្តុ​​​តាង​​​ដែល​​​មាន​​​ ការ​​​ផ្តន្ទា​​​ទោស​​​របស់​​​គាត់​​​គឺ​​​ចៀស​​​មិន​​​ផុត​​​ទេ​​​"។ ខណៈ​​​អាជ្ញាធរ​​​អូស្ត្រាលី​​​​​​និយាយ​​​ថា សំណុំ​​​រឿង​​​ប្រឆាំង​​​ កែវ ឆដាភា និង​​​ សុខ សម្បត្តិ បាន​​​បើក​​​ និង​​​បិទ​​​វិញ​​​ទៅ​​​ហើយ​​​នោះ លោក អិុន សុង អនុ​​​ប្រធាន​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​​​​មេខ្លោង​​​ជន​​​ជាតិ​​​ខ្មែរ​​​នៃ​​​ប្រតិបត្តិការ​​​នេះ​​​កាន់​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​នគរ​​​បាល​​​អូស្ត្រាលី​​​​​​បាន​​​សួរ​​​ចម្លើយ​​​ កែវ ឆដាភា និង​​​ សុខ​​​ សម្បត្តិ​​​ រួច​​​មក​​​ ពួក​​​គេ​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​ដល់​​​អាជ្ញាធរ​​​កម្ពុជា​​​ដែល​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​មេ​​ក្រុម​​​រត់​​​ពន្ធ​​​នេះ​​​។ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​នគរ​​​បាល​​​មិន​​​ទាន់​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ធ្វើ​​​ការ​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "នៅ​​​ទី​​​នេះ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កំពុង​​​ឃ្លាំ​​​មើល​​​ ​​​​​​ ប៉ុន្តែ យើង​​​គ្មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បញ្ជាក់​​​ថា គាត់​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នោះ​​​ទេ​​​"។ យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា សុខ សម្បត្តិ​​​ បាន​​​មក​​​ដល់​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១២​​​ សម្រាប់​ការ​​​មក​​​លែង​​​មួយ​​​ខែ​​​ម្តង។ ខណៈនៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្រឿង​​​​​​ញៀន​​​ប្រាំ​​​កញ្ចប់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ពី​​​ប៉ុស្តិ៍​​​ប្រៃសណីយ៍​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​ទៅ​​​អាសយ​​​ដ្ឋាន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​រ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន ដែល​​​ សុខ សម្បត្តិ​​​ បាន​​​ជួល​​​។ ប៉ុន្តែ មន្ត្រី​​​គយ​​​ដក​​​ហូត​​​បាន​​​​​​បួន​​​កញ្ចប់​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ក្នុង​​​មួយ​​​កញ្ចប់​​​ៗ​​​មាន​​​កញ្ចប់​​​លឿង​​​តូច​​​ៗ​​​ប្រហែល​​​៥០០​​​ដោយ​​​បិទ​​​ស្លាក​​​ថា "Beauty Star Ginseng Instant Dyeing” ​​​​​​​​​​​​​​។ សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​បញ្ជាក់​​​ថា "នៅ​​​ក្នុង​​​កញ្ចប់​​​តូច​​​ៗ​​​ទាំង​​​នោះ គឺ​​​ជា​​​ទឹក​​​រាវ​​​ពណ៌​​​ត្នោត​​​ស្រាល​​​ដែល​​​មាន​​​ផ្ទុក​​​ហេរ៉ូអីុន។ក្រោយ​​​មក​​​កញ្ចប់​​​ទី​​​៥​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​ទៅ​​​ សុខ និង​​​ កែវ នៅ​​​ឯ​​​អាសយ​​​ដ្ឋាន​​​មួយ​​​ក្នុង​​​​​​ទីក្រុង​​​មែល​​​បឺន​​​ ​​​ដែល​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរ​​​បាល និង​​​ការ​​​ចាប់ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១២។ លោក​​​ស្រី​ ចដាណា ហ្វាយ​​​មែន (Jordana Fayman) មេធាវី​​​តំណាង​​​ឲ្យ​​​ សុខ​​​ សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​លោក​​​ស្រី​​​មិន​​​ទាក់​​​ទង​​​ទៅ​​​កូនក្តី​​​របស់​​​លោកស្រី​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេចក្តី​​​លម្អិត​​​បន្ថែម​​​អំពី​​​សំណុំ​​​រឿង​​​​​នេះ​​​ឡើយ​​​​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​មិន​​​ទាំង​​​មាន​​​ឱកាស​​​អាន​​​សាល​​​ដីកាផង​​​​​​ទេ​​​"។ សំណុំ​​​រឿង​​​ប្រឆាំង កែវ ឆដាភា និង​​​ សុខ សម្បត្តិ មាន​​​ភាព​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​សំណុំ​​​រឿង​​​មួយ​​​កា​​​លពីខែ​​​ធ្នូ​​​ឆ្នាំ​​​២០១២ ដែ​​​ល​​​ក្នុង​​​នោះ​​​អតីត​​​វរសេនីយ៍​​​ឯក​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ ម្នាក់​​​ និង​​​ស្ត្រី​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់ទៀត​​​​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​បញ្ជូន​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី​​​​​​តាម​​​ប្រៃសណីយ៍។ នគរ​​​បាល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា ពួក​​​គេ​​​ទទួល​​​បាន​​​ព័ត៌​​​មានមួយ​​​​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​ស្ទាក់​​​ចាប់​​​បាន​​​កញ្ចប់​​​ទាំង​​​នោះ​​​នៅ​​​ឯប៉ុស្តិ៍​​​ប្រៃសណីយ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ កញ្ចប់​​​ទាំង​​​នោះ​​​មាន​​​កញ្ចប់​​​តូច​​​ៗ​​​ប្រហែលល​​​៦០០​​​កញ្ចប់​​​ដែល​​​បិទ​​​ស្លាក​​​ថា "Korean Red Ginseng...

ប៉ូលិស​ឃាត់​ខ្លួន​អ្នក​បឹងកក់​៧​នាក់

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​បាន​បញ្ជាក់​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ចំនួន​៧​នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​ភ្នំពេញ ពេល​មាន​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​ធ្វើ​ឲ្យ​ជន់លិច​តំបន់​បឹងកក់។ សកម្មជន​ប្រហែល​២០​នាក់​បាន​អូស​គ្រែ​មក​ដាក់​លើ​មហាវិថី​មុនីវង្ស​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​សាលា​ក្រុង​បូម​បង្ហូរ​ទឹក​ជំនន់​ចេញ​ជា​បន្ទាន់។ ក្រុម​សកម្មជន​បាន​ប្រវាយ​ប្រតប់​ជាមួយ​សន្តិសុខ​ខណ្ឌ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង បន្ទាប់ពី​កម្លាំង​សន្តិសុខ​បាន​អូស​គ្រែ​នោះ​ចេញ​ពី​ផ្លូវ...

សងសឹក

និពន្ធដោយ អាឡិន ឡៃថ៍មិន​ ប្រែជាខេមរភាសា​ដោយ លឹម​ ហ៊ាង ហេង រីណា​​ ​ចាប់​ផ្តើម​ទម្លាក់​សាច់​ជ្រូក​ពីរ​ខាំ​កន្លះ​ និង​អំពិល ​ប្រាំមួយ​ប្រាំ​ពីរគួ​ទៅ​ក្នុង​កន្ត្រក​​ម្ហូប​​​ចិត្ត​មួយ​គិត​ថា​ ប្រហែល​ជា​ត្រូវ​មាត់​ប្តី ​ដែល​តែង​តែ​ស្តីប​ន្ទោស ​ពេល​នាង​ចាយ​វាយ ​​ប្រាក់​កាស​ទិញ​ម្ហូប​ច្រើន​ពេក​។ ក្នុង​ពេល​ដដែល​នោះ​នាង ​គ្រលៀស​ភ្នែក​ឃើញ ​បុរស​​ម្នាក់​ជា​ឃាតករ​​​​សម្លាប់​ឳ​ពុក​នាង។ ​ដំបូង​នាង​ស្រពេច​ស្រពិល​ មិន​ដឹង​ថា​មែន​ ឬក៏​អត់​។ រី​ណា​ ​​ ខាន​ជួប​បុរស​ម្នាក់​នោះ ​ធុំជាង សាម​សិប​បី​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​នាង​ មាន​អាយុ​ ដប់​ពីរ​ឆ្នាំ​ មក​ម៉្លេះ។ ឥឡូវ​រូប​រាង​​ទ្រង់​ទ្រាយ​ ឃាត​ករ ​ម្នាក់​នោះ​ ផ្លាស់​ប្តូរ​ច្រើន​ណាស់ ​តាំង​ពី​ខ្នង​ ក៏​កោង​ សក់​ក៏​ស្កូវ​ព្រោង ​រាង​កាយ​ក៏ស្គម​ស្គាំង​ស្បែក ​ដណ្តប់​ឆ្អឹង​ ស្ទើរ​ខ្យល់​បក់​ដួល ​ទៅ​ណា​មក​ណា​ ទាល់​ តែ​ពឹង​ឈើ​ច្រត់​។ យ៉ាង​ណា​​មិញ ​រី​ណា​  ​ក៏​ចាំ​មិន​ភ្លេច​នូវ​ទម្រង់​បបូរ​មាត់​ពេប​ និងថ្ពាល់​ផត​ ព្រម​ទាំង​ប្រជ្រុយ​ដែល​ដៅ​​​​​លើ​ភ្នែក​ខាង​ឆ្វេង​របស់​តា​ចាស់​ម្នាក់​នេះ​។​​ នាង​ខិត​​កាន់​តែ​ជិត​ ដើម្បី​សង្កេត​តា​ចាស់​នោះ ​នៅ​ចម្ងាយ​​​បីតូប​ រីណា​ ក៏កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នាង​មិន​ច្រឡំ​ឡើយ​ គឺពិត​ជា​គាត់​មែន​។​ ​កន្លង​មក​រាប់​ឆ្នាំ​រាល់​ពេល​នាង​រំឭក​ពី​ឃា​តករ​នោះ​កាល​ណា​ នាង​តែង​ស្រ​មៃ​ថា​ តើ​នឹង​ត្រូវ​​​ធ្វើ​យ៉ាង​​ណា ដើម្បី​សង​សឹក​ ពេល​ជួប​បុរស​ម្នាក់​នេះ​ម្តង​ទៀត។ ​នាង​ធ្លាប់​តែ​បួង​សួង​សូម​​ឲ្យ​រឿង​អព​មង្គល​ ឬ​ទុក្ខ​មហន្ត​រាយ​បាន​ដល់​ឃាត​ករ​ម្នាក់​នោះ ​ហើយ​ធ្វើ​ឲ្យ ​គេ​បែក​បាក់​និ​រាស​គ្រួសារ​ ដូច​​ដែល​នាង​ត្រូវ ​ព្រាត់​ប្រាស​ពីឳ​ពុក​អ៊ី​ចឹង​ដែរ​...

លោក ហ៊ុន សែន និង លោក តូនី អាបត់ នឹង​ជួប​គ្នា​នៅ​សប្តាហ៍​នេះ

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​កាលពី​ចុង​សប្តាហ៍នេះថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹងជួបគ្នា​ជាឯកជន​ជាមួយលោក តូនី អាបត់ សមភាគី​អូស្ត្រាលី​របស់​លោក និង​មេដឹកនាំ​ពិភពលោក​ជាច្រើន​រូប​ផ្សេងទៀត​នៅ​ក្រៅ​ជំនួប​កំពូល​ប្រចាំ​តំបន់​នា​ចុង​សប្តាហ៍​នេះ​ក្នុង​ប្រទេស​ភូមា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍...

ព័ត៌មានថ្មីៗ