30.4 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

នគរបាល​​លើក​​​ឡើង​​​ថា អ្ន​​ក​​​ជំនាញ​​​អាមេរិក​​​ចូលរួម​​​ស៊ើប​​​អង្កេត​​រូបិយប័ណ្ណ​​​​​​ក្លែង​​​ក្លាយ

នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​រដ្ឋា​​​ភិ​​​បាល​​​អាមេរិក​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដើម្បី​​​ពិភាក្សា​​​ពី​​​ការ​​​បន្ត​​​ស៊ើប​​​អង្កេតលុយ​​​ជាង​​​៧លាន​​​ដុល្លារ​​​ ជា​​​អ្វី​​​ដែលគេ​​​ជឿ​​​ថា ជា​​​រូបិប័ណ្ណអាមេរិក​​​ក្លែង​​​ក្លាយដែលរឹបអូសបាន​​​ពី​​​ជន​​​ជាតិ​​​ថៃ​​​បីនាក់​​​នៅក្នុង​​​ខេត្ត​​​នេះ​​​កាលពី​​​ខែមុន។ កាលពី​​​ថ្ងៃទី​​​១៩ ខែ​​​កញ្ញា នគរបាល​​​បាន​​​ចាប់ខ្លួន​​​ ចំរ៉ាស ពុង​​​សាត អាយុ​​​៥២ឆ្នាំ ប្រាមុត រ៉ៃស៊ីរី អាយុ​​​៤៨ឆ្នាំ និង កិត្តិថាម៉េត មិត្តិគុលសាវ៉ាត អាយុ​​​៤៧ឆ្នាំ ខណៈដែល​​​ពួកគេ​​​ទាំង​​​បី​​​បាន​​​ព្យាយាម​​​ដោះដូរ​​ក្នុង​​​​ទឹក​ប្រាក់​​​ ៧.១៦០.០០០ដុល្លារ​​​ ដែល​​​សុទ្ធតែ​​​ជា​​​ក្រដាស​​​១០០​​​ដុល្លារ​​​ ជាមួយ​​​មន្ត្រី​​​កម្ពុ​​​ជា​​​សម្ងាត់​​​របស់​​​យើង​​​​​​បន្ទាប់ពី​​​ឆ្លង​​​ចូល​​​តាម​​​ច្រក​​​ព្រំដែន​​​អូររំដួល​​​​​​ក្នុង​​ស្រុក​​​​​​ភ្នំព្រឹក​​​បាន​​​បន្តិច ។ ប្រាមុត និង​​​ កិត្តិ​​​ថាម៉េត ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពី​​​បទ​​​ដឹក​​​ជញ្ជូន​​​រូបិយ​​​ប័ណ្ណ​​​ក្លែងក្លាយ​​​នេះ និង​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​។ លោក ពុងសាត វរនាវីឯក​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ថៃ​​​​​​ ត្រូវ​​​បាន​​​ដោះលែង​​​បន្ទាប់ពី​​​នគរ​​​បាល​​​បាន​​​សម្រេច​​​ថា ជន​​​នេះ​​​មិន​​​ជាប់​​​ពាក់ព័ន្ធ​​​ក្នុង​​​ប្រតិបត្តិការ​​​នោះ​​ បើ​​​ទោះ​​​ជា​​​មាន​​​វត្ត​​​មាន​​​នៅ​​​ពេល​​​​​​ការ​​​ដោះដូរ​​​នោះ​​​ក៏ដោយ។ លោក អូន ហៃ នាយ​​​ការ​​​ិយាល​​​័យ​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសា​​​សន៍ថា នគរបាល​​​ជាន់​​​ខ្ពស់​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​ជួប​​​ប្រជុំ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ជាមួយ​​​ក្រុម​​​អ្នក​​​ជំនាញ​​​អាមេរិក​​​ដែល​​​មាន​​​មូលដ្ឋាន​​​ក្នុង​​​ទីក្រុង​​​បាងកក​​​ មន្ត្រី​​​ពីរ​​​នាក់​​​មក​​​ពី​​​ស្ថានទូត​​​អា​​​មេរិក​​​ក្នុង​​​រាជធានី​​​ភ្នំពេញនិង​​​មន្ត្រី​​​ថៃ។ លោក ហៃ បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ប្រាប់​​​យើង​​​ថា ពួកគេ​​​បាន​​​តាម​​​ដាន​​​ការ​​​ចរាចរ​​​លុយ​​​ខុស​​​ច្បាប់​​​នេះ​​​​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​​។ ពួកគេ​​​បាន​​​និយាយ​​​ថា លុយ​​​នេះ​​​​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ដោយ​​​ប្រើ​​​ប្រាស់​​​មា៉ាស៊ីន​​​បោះពុម្ព​​​កម្រិត​​​លេខ​​​១​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​"។ លោក ចិត្រ វណ្ណី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​ជំនាញ​​​មាន​​​តម្រុយ​​​តិច​​​តួច​​​ក្នុង ការ​​​ស៊ើប​​​អង្កេត​​​រក​​​មេខ្លោង​​​ពាក់ព័ន្ធ​​​ក្រដាសប្រាក់​​​​​ក្លែង​​​ក្លាយ​​​នេះ។ លោក​​​ វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា " ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ប្រាប់​​​យើង​​​ថា លុយ​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​យក​​​ដកពី​​​ធនាគារ​​​ទេ ប៉ុន្តែ​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ក្នុង​​​ប្រទេស​​​ថៃ"។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ស៊ើប​​​អង្កេត​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា លុយ​​​នេះ​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ដោយ​​​ប្រើ​​​វិធី​​​សាស្ត្រ​​​ទំនើប​​​​​​ដែល​​​ត្រូវ​​​គេ​​​ប្រើ​​​ដើម្បី​​​បោះ​​​ពុម្ព​​​រូបិយប័ណ្ណ​​​អាមេរិក​​​ក្លែង​​​ក្លាយ​​​ ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ផង​​​ដែរ​​​ ។ លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា " ក្រុម​​​អ្នក​​​ជំនាញ​​​មិន​​​បាន​​​ប្រាប់​​​យើង​​​អំពី​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពី​​​លុយ​​​នេះ​​​ទេ ប៉ុន្តែ​​​ពួកគេ​​​បាន​​​ប្រាប់​​​យើង​​​ថា ជន​​​ទាំង​​​នេះ​​​បាន​​​ចំណាយ​​​ពេល​​​យ៉ាង​​​តិច​​​ក៏​​​ពីរ​​​ខែ​​​ដើម្បី​​​បោះ​​​ពុម្ព​​​រូបិយប័ណ្ណ​​​នេះ"។ ស្ថានទូត​​​អាមេរិក​​​​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ឡើយ៕ សារុន​​​​​  

ក្រុមអ្នក​តវ៉ា​គំរាម​ដុត​ស្ថានទូត​វៀតណាម​​

អ្នក​តវ៉ា​ដែល​នៅ​តែ​មាន​កំហឹង​ចំពោះ​ការ​លើក​ឡើង​ដោយ​អតីត​អ្នក​នាំពាក្យ​​ស្ថានទូត​វៀតណាម​ម្នាក់​កាលពី​បួន​ខែ​កន្លង​ទៅ​ បាន​បន្ត​ធ្វើ​បាតុកម្ម​កាល​ពី​ចុងសប្ដាហ៍​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សូម​អភ័យទោស​ ដោយ​បាន​ដុត​ទង់ជាតិ​វៀតណាម​ និង​គំរាម​ដុត​ស្ថានទូត​វៀតណាម​ថែម​ទៀត​។ អំឡុង​កិច្ច​សម្ភាស​តាម​វិទ្យុ​កាលពី​ខែ​មិថុនា លោក ត្រាន វ៉ានថុង អ្នក​នាំពាក្យ​ និង​ជា​លេខាទី១​​​ស្ថានទូត​វៀតណាម​នៅ​ពេល​នោះ...

អ្នក​​​តវ៉ា​​​ហែ​​​ក្បួន​​​​​​កាត់តាម​​​រាជធានី​​​ដើម្បី​​​រំឭក​​​ដល់​​​ទិវា​​​គ្រូបង្រៀន​​​ពិភពលោក​​​និង​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​​គ្រូ​​​បង្រៀន

តំណាង​សមាគម​គ្រូបង្រៀន​ដ៏ធំ​​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​​ដែល​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ ទាមទារ​ឲ្យ​គ្រូ​​​បង្រៀន​​​ទទួល​បាន​ប្រាក់​ខែ​គោល​ចំនួន​១លាន​រៀល​ បន្ទាប់​ពី​អ្នក​តវ៉ា​ជាង​៣០០​នាក់​បាន​ព្យាយាម​ហែ​​​ក្បួន​កាត់​តាម​រាជ​ធានី​ភ្នំពេញ ដើម្បី​រំឭក​ដល់​ទិវា​គ្រូបង្រៀន​ពិភព​លោក​នោះ ត្រូវ​បាន​រារាំង​ដោយ​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​អាវុធ​មួយ​ក្រុម​ធំ​។ សមាជិក​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ រួម​មាន​និស្សិត​ ព្រះសង្ឃ សកម្មជន​សិទ្ធិ​ដីធ្លី សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ...

ក្រុម​​​មេធាវី​ស្នើ​​​ឲ្យ​​​តុលាការ​ដោះ​លែង​សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​នៅ​​​ក្រៅ​​​ឃុំ

មេធាវី​​​មួយ​​​ក្រុម​​​តំណាង​​​ឲ្យ​​​លោក​​​ ស៊ុម វុទ្ធី សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ជាប់​​​ពន្ធនាគារ បាន​​​ដាក់​​​សំណើ​​​សុំ​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ដោយ​​​លើក​​​ឡើង​​​ថា​​​ មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១១​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ជាប់​​​ចោទ​​​ជា​​​មួ​​យ​​​លោក វុទ្ធី ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​ឲ្យ​​​មាន​​​សេរីភាព​​​ក្នុង​​​ពេល​​​ពួក​​​គេ​​​កំពុង​​​រង់ចាំ​​​ការ​​​កាត់​​​ក្តី​​​ដែល​​​មិន​​​ទាន់​​​កំណត់​​​ពេល​​​នៅ​​​ឡើយ​​​។ យោង​​​តាម​​​លោក សំ សុគង់ ជា​​​មេធាវី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បី​​​នាក់​​​របស់​លោក វុទ្ធី បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ លោក​​​ វុទ្ធី ជា​​​សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ ត្រូវ​​​បាន​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ​​​។ លោក សុគង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​ចោទ​​​កូន​​​ក្តី​​​របស់​​​លោក​​​ថា បាន​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​ ប្រឆាំង​​​មន្ត្រី​​​សាធារណៈ​​​ និង​​​ប្រើ​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ចំពោះ​​​តួ​​​នាទី​​​របស់​​​លោក​​​ក្នុងបាតុកម្ម​​​របស់​គណបក្ស​ប្រឆាំង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា ដែល​​​បាន​​​ប្រែ​​​​​​ក្លាយ​​​ជា​​​ហិង្សា នៅ​ពេល​អ្នក​​​តវ៉ា​​​បាន​​​វាយ​​​បក​​​វិញ​​​យ៉ាង​​​ចាស់​​​ដៃ​​​លើ​​​ក្រុម​​​សន្តិសុខ​​​ដែល​​​ត្រូវ​​​គេ​​​បញ្ជូន​​​ឲ្យទៅ​​​​​​បំបែក​​​ការ​​​តវ៉ា​​​នោះ។ លោក​​​ សុគង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដាក់​​​សំណើ​​​មួយ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​​​​រូប​​​គាត់​​​នៅ​​​ក្រៅ​​​ឃុំ ពីព្រោះ​​​គាត់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ និង​​​សកម្ម​​​ជន​​​យុវជន​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្សេង​​​ទៀត​​ត្រូវ​​​បាន​​​គេ​​​ចោទ​​​ ដាក់​​​ពន្ធនាគារ​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​នៅ​​​ក្រៅ​​​ឃុំ​​​"។ សមាជិក​​​សភា​​​ប្រាំពីរ​​​រូប​ស្ថិត​ក្នុង​​​ចំណោម​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មួយ​ក្រុម​ដែល​កំពុង​​​​​​ប្រឈម​​​​​​​​​​​នឹង​​​បទ​​​ចោទ​នៅ​ឡើយ​​ ដែល​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​៣០ឆ្នាំ៕មានិត​​​

ជន​​​ជាតិ​​​វៀតណាម​​​ជាង​​​១៦០​​​នាក់​​​ត្រូវ​​​និរទេស​​​ទៅ​​​ស្រុក​​​កំណើត​​​វិញ​​​

យោង​​​តាម​​​មន្ត្រី​​​ម្នាក់​​​នៅ​​​នាយក​​ដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​វៀតណាម​​​ជាង​​​១៦០​​​នាក់​​​ ដែល​​​រស់​​​នៅ​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា ត្រូវ​​​បាន​​និរទេស​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ជំរឿន​​​លើ​​​ជន​​​បរទេស​​​បាន​​​ចាប់​​​ផ្តើម​​​​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​មក​​​។    លោក​​​ ម៉ម ស្រីុមវណ្ណា អគ្គ​​​នាយក​​​រង​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​ក្រសួង​​​​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ជាតិ​​​វៀតណាម​​​១៦៤​​​នាក់​​​ ត្រូវ​​​បាន​​​និរទេស​​​ចេញ​​​ពី​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ខេត្ត​​​ព្រៃ​​​វែង​​​​​​ និង​​​ខេត្ត​​​តាកែវ តាំង​​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​កក្កដា​​​មក​​​។ ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ដ៏​​​ច្រើន​​​ សរុប​​​មាន​​​១៥២​​​នាក់​​​ កំពុង​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយរៀង។ ជន​​​អន្តោប្រវេសន៍​​​ប្រាំ​​​មួយ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ខេត្ត​​​តាកែវ​​​ និង​​​ប្រាំ​​​មួយ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ខេត្ត​​​ព្រៃ​​​វែង។ លោក ស្រីុម​​​វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រៅ​​​ពី​​​ប្រជាជន​​​វៀតណាម​​​ ក៏​​​មាន​​​ជន​​​ជាតិ​​​បរទេស​​​ផ្សេង​​​ទៀត​​​ដែរ​​​ ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​កំពុង​​​ស្នាក់​​​នៅ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រហូត​​​ដល់​​​ពេល​​​នេះ មនុស្ស​​​ជាង​​​២០០នាក់​​​ ត្រូវ​​​បាន​​​និរទេស​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ធ្វើ​​​ជំរឿន​នេះ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "ឥឡូវ​​​នេះ យើង​​​កំពុង​​​បន្ត​​​ការ​​​ធ្វើ​​​ជំរឿន​​​នៅ​​​ឡើយ​​​ ដូច្នេះ​​​យើង​​​អាច​​​រក​​​ឃើញ​​​ជន​​​បរទេស​​​ខុស​​​ច្បាប់​​​ច្រើន​​​ទៀត​​​"។ ជំរឿន​​​ ដែល​​​ក្រុម​​​មន្ត្រី​​​សន្យា​​​ថា​​​​​​ នឹង​​​មាន​​​​​​លក្ខណ​ទូលំទូលាយ​និង​មាន​ប្រសិទ្ធភាព​ជាង​​​លើក​​​មុន​​​ៗនោះ បាន​ផ្តោត​លើ​​​​ជន​​​ជាតិ​​​មក​​​ពី​​​ប្រទេស​​​ចិន​​​ ឥណ្ឌា រុស្សី និង​​​ប្រទេស​​​នីហ្សេរីយ៉ា ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​របស់​​​ពួក​​​គេ​​​វិញ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា កំពុង​​​ស្នាក់​​​នៅ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕មានិត​​​

នគរ​​​បាល​​​ជប់​​​លៀង​​​ផឹក​​​សីុ​​​​​​​​​​​​សប្បាយ​​​ ពេល​​​ដែល​​​​​​​​​អធិការ​​​ខណ្ឌ​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​

ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​នាំ​​​គ្នា​​​និយាយ​​​លេង​​​សើច​​​​​​ និង​​​ជល់​​​កែវ​​​ផឹក​​​ស៊ី​​​យ៉ាង​​​សប្បាយ​​​នៅ​​​អធិការ​​​ដ្ឋាន​​​ខណ្ឌ​​​មាន​​​ជ័យ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពី​​​អធិការ​​​ ហ៊ី ណារិន ដែល​​​ជា​​​មេ​​​កើយ​​​របស់​​​ពួក​​​គេ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹប​​​កេង​​​ប្រាក់​​​ និង​​​កេង​​​ប្រវ័ញ្ច ហើយ​​​ត្រូវ​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស។ សម្បក​​​​​​កេស​​ស្រា​​​បៀរ​​​​​​​​​​​​ចំនួន​​​ប្រាំពីរ​​​កេស​​​ត្រូវ​​​បាន​​​ដាក់​​​គរ​​​លើ​​​គ្នា​​​ ហើយ​​​កំប៉ុង​​​ស្រាបៀរ​​​ត្រូវ​​​គេ​​​បោះចោល​​​រាយ​​​ប៉ាយ​​​នៅ​​​លើ​​​ឥដ្ឋ​​​ ខណៈ​​​បុរស​​​ប្រហែល​​​ជាង​​​១០​​​នាក់ ដែល​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​នគរ​​​បាល​​​មក​​​ពី​​​អង្គភាព​​​ខុស​​​ៗ​​​គ្នា​​​​​​​​​​​​អង្គុយ​​​ជុំ​​​វិញ​​​តុ​​​ដែក​​​មួយ​​​។ លោក ជឹម ស៊ីថា ដែល​​​ត្រូវ​​​បាន​​​ដំឡើង​​​តំណែង​​​ជា​​​អធិការ​​​ស្តី​​​ទី​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់ពី​​​​​​លោក ហ៊ី ណារិន​​​​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹបកេង​​​លុយ​​​ជាង ៦០០.០០០​​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ឆ្នាំ​​​មក​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ពិធី​​​ផឹក​​​ស៊ី​​​នេះ​​ គឺ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​អប​​​អរ​​​ការ​​​​​​សម្ពោធ​​​អធិការ​​​ដ្ឋាន​​​ថ្មី​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ធ្វើ​​​ពិធី​​​ប្រោះ​​​ព្រំ ដើម្បី​​​សែន​​​ដល់​​​ម្ចាស់​​​ទឹក​​​ម្ចាស់​​​ដី​​​នេះ​​​ពីព្រោះ​​​យើង​​​បាន​​​រើ​​​មក​​​ទី​​​នេះ​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ​​​។ អ្នក​​​ភូមិ​​​បាន​​​យក​​​ស្រាបៀរ​​​នេះ​​​មក​​​ជូន​​​ពួក​​​យើង ពីព្រោះ​​​ពួក​​​គាត់​​​ស្រឡាញ់​​​ចូល​​​ចិត្ត​​​ប៉ូលីស"។ លោក​​​ ហ៊ី ណារិន ត្រូវ​​​បាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​​​​ករណី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផែន​​​ការ​​​អាក្រក់​​​ និង​​​ក្រុម​​​​​​ជំរិត​​​ទារ​​​ប្រាក់ ដែល​​​គាត់​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ឯង​​​មាន​​​បាន​​​ អំឡុង​​​ពេល​​​លោក​​​កាន់​​​មុខ​​​តំណែង​​​ជា​​​អធិការ​​​អស់​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ទសវត្សរ៍​​​។ ក្នុង​​​ចំណោម​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​មាន​​​ការ​​​អះ​​​អាង​​​ថា គាត់​​​​​​បាន​​​បញ្ចូល​​​ឈ្មោះ​​​បុគ្គលិក​​​ខ្មោច​​​ទៅ​​​ក្នុង​​​បញ្ជី​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ ហើយ​​​បើក​​​យក​​​ប្រាក​​​់​​​ខែ​​​របស់​​​ពួក​​​គេ​​​ កេង​​​យក​​​ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​កូន​​​ចៅ​​​របស់​​​ខ្លួន​​​​​​។ ក៏​​​មាន​​​ការ​​​លើក​​​​​​ឡើង​​​ដែរ​​​ថា គាត់​​​បាន​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​ជន​​​រង​​​​គ្រោះ​​​​​​​​​​​​​​​​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ អាជីវកម្ម​​​ រោង​​​ចក្រ​​​និង​​​កន្លែង​​​លេង​​​ល្បែង​​​ខុស​​​ច្បាប់​​​នានា​​​។ យោង​​​តាម​​​ពាក្យ​​​បណ្ដឹង​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​ពុក​​​រលួយ​​​បង្ហាញ​​​ថា ​​​ប្រាក់​​​សរុប​​​ដែល​​​គាត់​​​បាន​​​ប្រមូល​​​បាន​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​ខ្លួន​​​ មាន​​​ចំនួន​​​៦៧៨.០៥៩​​​ដុល្លារ។​​​​​​ ​យោង​​​តាម​​​ក្រឡា​​​បញ្ជី យឹម ជេដ្ឋា បាន​​​ឲ្យ​​​ដឹង​​​ថា លោក យូ ប៊ុណ្ណា ចៅ​​​ក្រម​​​សើុប​​​សួរ​​​ទទួល​​​បន្ទុក​​​សំណុំ​​​រឿង​​​នេះ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​លោក ហ៊ី ណារិន កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​អស់​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ហ៊ី ណារិន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កេង​​​ប្រវ័ញ្ច​​​​​​​​​ប្រព្រឹត្ត​​​ដោយ​​​មន្ត្រី​​​សាធារណៈ​​​ និង​​​បទ​​​កេង​​​ប្រវ័ញ្ច​​​ថវិកា​​​រដ្ឋ​​​ដោយ​​​គ្មាន​​​ច្បាប់​​​ទម្លាប់។ គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ហើយ​​​"។ បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​លោក ហ៊ី ណារិន ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​ទៅ​​​១៥​​​ឆ្នាំ​​​។ ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹប​​​កេង​​​ក៏​​​ត្រូវ​​​ទទួល​​​ការ​​​ពិន័យ "ទ្វេ​​​ដង​​​នៃ​​​ចំនួន​​​ប្រាក់​​​ ឬ​​​តម្លៃ​​​អចលនទ្រព្យ​​​ដែល​​​ត្រូវ​​​បាន​​​កឹបកេង" ផង​​​ដែរ។ លោក ជឹម ស៊ីថា អធិការ​​​ស្តី​​​ទី​​​ថ្មី​​​នៃ​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ធ្វើ​​​ការ​​​ក្រោម​​​លោក ហ៊ី ណារិន អស់​​​រយៈ​​​ពេល​​​ប្រហែល​​​១០​​​ឆ្នាំ​​​មក​​​ហើយ​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា គាត់​​​មិន​​​ដឹង​​​ច្បាស់​​​ពី​​​មូល​​​ហេតុ​​​ ដែល​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ចាត់​​​វិធាន​​​ការ​​​លើអតីត​​​ចៅហ្វាយ​​​នាយ​​​របស់​​​លោក​​​​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​គិត​​​ថា អ្នក​​​ដែល​​​ស្និទ្ធ​​​នឹង​​​លោក ណារិន ​​​​​​​​​​​​បាន​​​តវ៉ា​​​ប្រឆាំង​​​រូប​​​គាត់​​​។ មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​ដែល​​​ស្និទ្ធ​​​នឹង​​​លោក ណារិន កំពុង​​​ត្រូវ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​សាកសួរ​​​"។ ខណៈ​​​ដែល​​​នគរ​​​បាល​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​អង្គុយ​​​ពី​​​ក្រោយ​​​គាត់​​​កំពុង​​​ផឹក​​​ស្រាបៀរ លោក ជឹម ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​គម្រោង​​​ស្តារ​​​កេរ្តិ៍​​​ឈ្មោះ​​​ឡើង​​​វិញ​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​សាធារណជន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​អង្គភាព​​​របស់​​​លោក​​​ ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​អធិការ​​​ខណ្ឌ​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "ជំហាន​​​ដំបូង​​​គឺ​​​យើង​​​នឹង​​​មិន​​​យក​​​ប្រាក់​​ពី​​​អាជីវករ​​​ទៀត​​​ទេ​​​"។ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មន្ត្រី​​​នគរបាល​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ជា​​​ប្រចាំ​​​ទៅ​​​កាន់​​​តំបន់​​​"ស្មុគ​​​ស្មាញ​​​" នានា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​នេះ​​​ ដែល​​​មាន​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ និង​​​ជា​​​កន្លែង​​​កើត​​​មាន​​​បាតុកម្ម​​​ជា​​​ច្រើន​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា ដោយ​​​បាតុកម្ម​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​បញ្ចប់​​​ដោយ​​​អំពើ​​​ហិង្សា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​មាន​​​គម្រោង​​​បញ្ជូន​​​កង​​​កម្លាំង​​​របស់​​​យើង​​​ឲ្យ​​​ចុះ​​​ល្បាត​​​តាម​​​កន្លែង​​​ស្មុគ​​​ស្មាញ​​​។ យើង​​​ក៏​​​មាន​​​ខ្សែ​​​ទូរស័ព្ទ​​​ពិសេស​​​២៤ម៉ោង​​​មួយ​​​ដែរ​​​សម្រាប់​​​ទទួល​​​យក​​​បញ្ហា​​​ផ្សេង​​​ៗ​​​​​​​​​​​​​​​​​​​​​"។ លោក​​​ ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​ដែល​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ព្យាករ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ហ៊ី ណារិន គឺ​​​គ្រាន់​​​តែ​​​ជា​​​ឧទាហរណ៍​​​តូច​​​​​​មួយ​​​ប៉ុណ្ណោះ​​​ស្តី​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ខណ្ឌ​​​មានជ័យ។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "លោក​​​ ណារិន ទំនង​​​ជា​​​មិន​​​អាច​​​ប្រមូល​​​ប្រាក់​​​យ៉ាង​​​​​​ច្រើន​​​បែប​​​នោះ​​​តែ​​​ម្នាក់​​​ឯង​​​បាន​​​ទេ​​​ បើ​​​​​​គិត​​​ពី​​​​​​បណ្ដាញ​​​ដែល​​​គាត់​​​ធ្វើ​​​ការ​​​​​​។ ខ្ញុំ​​​សង្ស័យ​​​ថា​​​ មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ទៀត​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​"។ លោក​​​ ព្រាប កុល ដែល​​​អង្គការ​​​របស់​​​លោក​​​បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​ជាប់​​​លេខ​​​១៦០​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ចំនួន​​​១៧៧​​​​​​​​​​​នៅ​​​ក្នុង​​​សន្ទស្សន៍​​​ទស្សន​​​វិស័យ​​​អំពើ​​​ពុក​​​រលួយ​​​ឆ្នាំ​​​២០១៤​​​របស់​​​ខ្លួន​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​នគរ​​​បាល​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​នគរ​​​បាល​​​​​​ដែល​​​មាន​​​មុខ​​​តំណែង​​​កំពូល​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ គឺ​​​ជា​​​ការ​​​ព្រមាន​​​​​​ដល់​​​នគរ​​​បាល​​​ទូទាំង​​​ប្រទេស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា "ឥរិយាបថ​​​នេះ​​​គឺ​​​​​​ធម្មតា​​​ណាស់​​​។ នេះ​​​គ្រាន់​​​តែ​​​ជា​​​ករណី​​​មួយ​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ករណី​​​ជាច្រើន​​​ ដែល​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស។ រដ្ឋាភិបាល​​​មិន​​​អាច​​​ចាប់​​​ពួក​​​គេ​​​ដាក់​​​ពន្ធនាគារ​​​ទាំង​​​អស់​​​បាន​​​ទេ ព្រោះ​​​គ្មាន​​​កន្លែង​​​គ្រប់​​​គ្រាន់​​​ឡើយ​​​។ដូច្នេះ​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ហ៊ី ណារិន គឺជា​​​សារ​​​មួយ​​​ពី​​​រដ្ឋាភិបាល​​​ផ្ញើ​​​ទៅ​​​នគរ​​​បាល​​​គ្រប់​​​ជាន់​​​ថ្នាក់​​​ឲ្យ​​​បាន​​​ដឹង​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​កែ​​​ប្រែ​​​ ហើយ​​​ថា និទណ្ឌភាព​​​ដែល​​​ពួកគេ​​​ទទួល​​​​​​បាន​​​ជា​​​យូរ​​​មក​​​ហើយ​​​នោះ​​​ បាន​​​បញ្ចប់​​​ហើយ​​​"៕សុខុម​​​​​​​​​​​​​​​

ព្រះ​​​សង្ឃ​​​រាប់​​​រយ​​​អង្គហែ​​​ក្បួន​​​ដាក់​​​ញត្តិ​​​ដើម្បី​​​ការ​​​ពារ​​​វិទ្យាស្ថាន​​​ពុទ្ធសាសនបណ្ឌិត្យ​​​

ព្រះសង្ឃ​​​រាប់​​​រយ​​​អង្គ​​​បាន​​​ហែ​​​ក្បួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​ និង​​​ជុំវិញ​​​វិទ្យា​​​ស្ថាន​​​ពុទ្ធសាសនបណ្ឌិត្យ ដែល​​​កំពុង​​​ត្រូវ​​​បាន​​​ហ៊ុម​​​ព័ទ្ធ​​​យ៉ាង​​​ឆាប់រហ័ស​​​ដោយ​​​សំណង់​​​ និង​​​ការដ្ឋាន​​​សាង​​​សង់​​​របស់​​​ក្រុមហ៊ុន Naga Corp។  កាល​​​ពី​​​ខែ​​​ឧសភា ក្លោង​​​ទ្វារ​​​មុខ​​​នៃ​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ចោល​​​ដើម្បី​​​​​​បើក​​​ផ្លូវ​​​សម្រាប់​​​​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ក្រោម​​​ដី​​​​​​​​​​ ហើយ​​​នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​ក្រុមហ៊ុន​​​សាង​​​សង់​​​ឯកជន​​​មួយ​​​បាន​​​​​​ចាក់​​​ក្រាល​​​បេតុង​​​លើ​​​ដី​​​ទំហំ​​​៣០ម៉ែត្រ​​​គុណ​​​១០០ម៉ែត្រនៅ​​​ចំ​​​កណ្ដាល​​​បរិវេណ​​​វិទ្យា​​​ស្ថាន​​​នេះ​​​ បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ថា ដី​​​នេះ​​​ត្រូវ​​​បាន​​​លក់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ។ ព្រះសង្ឃ​​​ប្រហែល​​​២០០អង្គ ដែល​​​និមន្ត​​​មក​​​ពី​​​បណ្ដាញ​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​ព្រះ​​​មហាក្សត្រ​​​នរោត្តម សីហមុនី ធានា​​​រក្សា​​​ទុក​​​វិទ្យា​​​ស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ឲ្យ​​​នៅ​​​ដដែល​​​ ប៉ុន្តែ ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​នគរ​​​បាល​​​ប្រឆាំង​​​បាតុកម្ម​​​ប្រហែល​​​៥០នាក់​​​ ដែល​​​ឈរ​​​ជើង​​​ជិត​​​ព្រះ​​​បរម​​​រាជ​​​វាំង។ ព្រះ​​​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ថា "យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ព្រះ​​​មហា​​​ក្សត្រ​​​បញ្ជា​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ជួល​​​ដី​​​នៅ​​​ក្នុង​​​វិទ្យា​​​ស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​។ មន្ត្រី​​​មួយ​​​ចំនួន​​​បាន​​​លក់​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ ហើយ​​​គ្មាន​​​នរណា​​​ម្នាក​​​់ចាត់​​​វិធាន​​​ការ​​​ទេ​​​។ តើ​​​នេះ​​​គឺ​​​ជា​​​ការ​​​គោរព​​​​​​ព្រះ​​​មហាក្សត្រ​​​ឬ?”។ នៅ​​​ទី​​​បំផុត​​​មន្ត្រី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​មួយ​​​រូប​​​បាន​​​ចេញ​​​មក​​​ជួប​​​ព្រះ​​​សង្ឃ​​​តវ៉ា​​​ទាំង​​​នេះ ហើយ​​​បាន​​​ទទួល​​​​​​យក​​​ញត្តិ​​​របស់​​​ព្រះ​​​អង្គ​​​ ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​​​​លើ​​​បរិវេណ​​​ដី​​​វិទ្យា​​​ស្ថាន​​​នេះ​​​ និង​​​ដក​​​ចេញ​​​នូវ​​​សំណង់​​​បេតុង​​​ ដែល​​​ពេល​​​នេះ​​​កំពុង​​​ស្ថិត​​​នៅ​​​ចំ​​​កណ្ដាល​​​នៃ​​​បរិវេណ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ។ នៅ​​​ឯ​​​រដ្ឋ​​​សភា ជា​​​កន្លែង​​​បន្ទាប់​​​ដែល​​​ត្រូវ​​​ឈប់​​​នៅ​​​ក្នុង​​​ហែ​​​ក្បួន​​​​​​នេះ ព្រះ​​​សង្ឃទាំង​​​នេះ​​​បាន​​​ជួប​​​ជាមួយ​​​លោក យ៉ែម បុញ្ញប្ញទ្ធិ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​អប់​​​រំ​​​ យុវជន​​​ និង​​​កីឡា និង​​​កិច្ច​​​ការ​​​សាសនា​​​។ លោក យ៉ែម បុញ្ញប្ញទ្ធិ បាន​​​ប្រាប់​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​ថា "យើង​​​នឹង​​​អញ្ជើញ​​​ឯកឧត្ដម​​​ មិន ឃិន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​នៅ​​​រសៀល​​​ថ្ងៃ​​​ទី​​​៩​​​  ពាក់​​​ព័ន្ធ​​​នឹង​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​"។ លោក សេង សុមុនី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ស្ថាន​​​ភាព​​​នៃ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ឡើយ​​​។ លោក ស សុខនី ប្រធាន​​​ស្តីទី​​​នៃ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ដែរ​​​ ដោយ​​​ប្រាប់​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទៅ​​​មើល​​​សេចក្តី​​​ប្រកាស​​​មួយ​​​របស់​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ដែល​​​លើក​​​ឡើង​​​ថា ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​បរិវេណ​​​វិទ្យា​​​ស្ថាន​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​ឡើង​​​ជា​​​លក្ខណៈ​​​បណ្តោះ​​​អាសន្ន​​​ប៉ុណ្ណោះ ហើយ​​​ថា ដី​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​លក់​​​ដូរ​​​ទេ​​​៕សុខុម​​​​​​​​​

ជនជាតិ​ខ្មែរ​អាមេរិក​បី​នាក់​ត្រូវ​គេ​តាម​ចាប់​ពី​បទ​គំរាម​សម្លាប់​មេដឹកនាំ​ខ្មែរ

ដីកា​ចាប់​ខ្លួន​អន្តរជាតិ​ត្រូវ​បាន​ចេញ​ដើម្បី​ចាប់​ពលរដ្ឋ​ខ្មែរ​អាមេរិក​៣​នាក់ ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​គំរាម​សម្លាប់​មេដឹកនាំ​ខ្មែរ​ជាច្រើន​នាក់។ នគរបាល​អន្តរជាតិអាំងទែប៉ូល​បាន​បន្ថែម​ឈ្មោះ បូណា ប៊ុនផាត់ អាយុ​៤៤​ឆ្នាំ ម៉ៅ ឃឿន អាយុ៥០​ឆ្នាំ...

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​​ចង់​ឲ្យលុប​ចោល​បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី​ដ៏តឹង​រ៉ឹង​របស់​រដ្ឋសភា​

កាលពី​ម្សិលមិញ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​លើក​ឡើង​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មីៗ​ដ៏​តឹងរ៉ឹង​ដែល​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​បាន​ចេញ​ជា​បន្ត​បន្ទាប់​កាលពី​សប្ដាហ៍​មុន ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​​តំណាង​រាស្ត្រ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​កាន់​អំណាច​លុប​ចោល​បទ​បញ្ជា​នេះ​។ នៅ​ក្នុង​សារាចរ​មួយ​ចុះ​ថ្ងៃទី​១២...

រដ្ឋាភិបាល​ប្រាប់​ប្រទេសថៃថា សកម្មជនដែលរត់គេចខ្លួន​មិន​ស្ថិត​ នៅ​ក្នុង​ប្រទេស​កម្ពុជាទេ

កាល​ពី​ម្សិលមិញ​ប្រទេស​ថៃ​បាន​អះអាង​ថា ខ្លួន​បាន​ស្នើ​ឲ្យ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្ត​សកម្ម​ជន​និស្សិត​ថៃ​ម្នាក់ ដែល​គេ​ចង់​ចាប់​ខ្លួន​តាម​ចោទ​ពីបទ​និយាយ​ប៉ះពាល់​ដល់​​រាជវង្សានុវង្ស​ ប៉ុន្តែ​បាន​លើក​ឡើង​ថា គេបាន​ប្រាប់​ថា និស្សិត​ដែលរត់​គេច​ខ្លួន​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ របប​យោធា​ដែល​បាន​កាន់​កាប់​ប្រទេស​ថៃ​ចាប់​តាំង​ពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភានោះ ចោទ​ប្រកាន់ ឯកភព ឡូរ៉ា...

ព័ត៌មានថ្មីៗ