32.5 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ស្ថាប័ន​​​សិទ្ធិ​​​មនុស្ស​​​ថៃ​​​រិះ​​​គន់​​​ក្រុមហ៊ុន​​​ស្ករ​​​ស​​​ថៃពាក់​​​ព័ន្ធ​​​នឹង​​​ចម្ការ​​​អំពៅ​​​នៅ​​​កម្ពុជា​​​

គណៈកម្មការ​​​ជាតិ​​​សិទ្ធិ​​​មនុស្ស​​​ថៃ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​​​​ហ៊ុន​​​ស្ករ​​​ស​​​ Khon Kaen​​​ (KSL) របស់​​​ប្រទេស​​​ថៃ​​​ពី​​​បទ​​​ "រំលោភបំពាន​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​"នៅ ​​​ចម្ការ​​​​​​អំពៅ​​​ចំនួន​​​ពី​​​រ​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ កម្ពុជា​​​នៅ​​​ក្នុង​​​របាយការណ៍​​​ថ្មី​​​មួយ​​​ ដែល​​​ទទូច​​​ឲ្យ​​​ ក្រុមហ៊ុន​​​នេះ​​​ប្រគល់​​​ដី​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​រាប់​​​រយ​​​ គ្រួសារ​​​​​​  ​​​វិញ​​​។ របាយការណ៍ ​​​​​​ចុះកាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ទី​​​១០​​​ខែ​​​មីនា ដែល​​​ចេញ​​​កាល​​​...

ឧកញ៉ា​ម្នាក់​ជាប់​ពន្ធនាគារ​ពីបទ​ឆបោក​​ប្រាក់​២,5លាន​ដុល្លារ​ពី​កូនស្រី​របស់​​អគ្គមេបញ្ជាការ​​រង​កង​យោពល​ខេមរភូមិន្ទ​

កាលពី ​​ម្សិល​មិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ឧកញ៉ា​ សុខ រ៉ាថន ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ ពី​បទ​ឆបោក​​ប្រាក់​ចំនួន​២,៥លាន ​ដុល្លារ​​ពី​កូនស្រី​​របស់​មន្ត្រី​យោធា​​ជាន់​ខ្ពស់​បំផុត​មួយ​រូប​​នៅ​ កម្ពុជា​តាម​រយៈ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អចលនទ្រព្យ​ក្លែង​ក្លាយ​។ ទោះ ​ជាយ៉ាង​ណា...

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រឹបអូស​សត្វព្រៃ និង​ស្នែង​សត្វ​ពី​អ្នក​ជួញដូរ​សត្វព្រៃ​

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​រឹប​អូសបាន​​ស្នែង​ និង​ឆ្អឹង​ជាង​៤០​​និង​​សត្វ​រស់​ជាង​៤០​ក្បាល​ទៀត​នៅ​ក្នុង​កា​រឆ្មក់​ចាប់​អ្នក​ជួញដូរ​សត្វព្រៃ​កាលពី​ថ្ងៃ​អង្គារ ដោយ​មាន​ជំនួយ​​ពី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល។ លោក ស រ៉ៅ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​បានមាន​​ប្រសាសន៍​ថា នៅ​ក្នុង​ស្រុក​សម្បូរ...

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិអះ​អាង​ថា ពួកគេ​គ្រាន់តែ​ជាអ្នក​ឈរ​មើល​ការ​តវ៉ា​

នៅ​ក្នុង​សវនាការលើក​​ទី៤​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​​១១នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​ "​ចូល​រួម​​កុបកម្ម​" ​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ខែ​កក្កដា ដែល​បាន​ប្រែ​ក្លាយ​ជា​ហិង្សា​នោះ ចុង​ចោទ​បី​នាក់​​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​​ការ​សាកសួរ​កាល​ពី​ម្សិល​មិញ​ ដោយ​និយាយ​ថា ពួកគេ​មាន​វត្តមាន​នៅ​ការ​តវ៉ា​នោះមែន​ ប៉ុន្តែ​គ្រាន់​តែ​ជា​អ្នក​ឈរ​មើល​តែ​ប៉ុណ្ណោះ​។ កាលពី​ថ្ងៃ​ទី​១៥...

ប្រធានគណៈកម្មាធិការ​ព្រំដែន​បន្ទោស​អ្នក​ភូមិ​ចំពោះ​ការ​បាត់​បង់​ដី​ទៅ​វៀត​ណាម

ប្រធាន ​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ ថា អ្នក​ភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​កំហឹង​​អំពី​ការ​ដែល​វៀតណាម​ អះអាង​សិទ្ធិ​កាន់​កាប់​ដី​ទំហំ​១៦,៦ហិកតា ​ដែល​ពួកគាត់​បាន​ធ្វើ​ស្រែចម្ការ​នោះ មិន​បាន​​ជូន​ដំណឹង​អាជ្ញាធរ​ថា​ពួកគាត់​បាន​ប្រើ​ប្រាស់​ដី​នេះ​មុនពេល​​ ប្រទេស​ទាំង​ពី​បាន​ចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​ព្រំដែន​ឆ្នាំ​ ២០១១ឡើយ។ ដី...

ជ​​​នភៀស​​​ខ្លួន​​​មក​​​ពី​​​កោះ​​​ណូរូ​​​នឹង​​​មក​​​ដល់នៅ​​​ថ្ងៃ​​​នេះ​​​

អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​បួន​​​នាក់​​​ដំបូង​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​​​សម្រាប់​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​​​រវាង​​​ប្រទេស​​​កម្ពុជា​​​ និង​​​អូស្ត្រាលី​​​នឹង​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ពោល​​​គឺ​​​ជាង​​​​​​មួយ​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​​​ដំបូង​​​ឡើយ​​​​បានស្នើ​​​​​​​ឲ្យ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នេះ​​​។ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ដែល​​​​​​ក្នុង​​​នោះ​​​មា​​​ន​​​បី​​​នាក់​​​ជា​​​ជន​​​ជាតិ​​​អីុ​​​រ៉ង់​​​ និង​​​ម្នាក់​​​ជា​​​បុរស​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​រ៉ូហីង​​​​យ៉ា​​​​​​មក​​​​​​ពី​​​​​​ប្រទេ​​​សភូមា​​​ នឹង​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​"នៅ​​​ព្រឹក​​​ស្អែក​​​​​​" តាម​​​រយៈ​​​ជើង​​​ហោះ​​​ហើរ​​​របស់​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​Malaysia Airline ។ កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​​​​អ្នក​​​កាសែត​​​រាប់​​​សិប​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​​​​ដោយ​​​សង្ស័យ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល​​​​​​ប្រហែល​​​ជា​​​ព្យាយាម​​​លួចនាំ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​មុន​​​ពេល​​​កំណត់​​​ ដើម្បី​​​​​​គេច​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ប៉ុន្តែ ក្រុម​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះមិន​​​​​​បាន​​​មក​​​ដល់​​​ដូច​​​អ្វី​​​ដែល​​​ក្រុម​​​អ្នក​​​កាសែត​​​បាន​​​គិត​​​នោះ​​​ឡើយ។ រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​ស្ទើរ​​​តែ​​​​​​​​អាច​​​លាក់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ចាប់​​​តាំង​​​ពី​​​លោក​​​ស្រី ជូលី ប៊ីសប់​​​ (Julie Bishop) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​អូស្ត្រាលី​​​​​​ ​​បាន​​​​​​ស្នើ​​​ឲ្យ​​​កម្ពុជា​​​ពិចារណា​​​ផ្តល់​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​​​​ខ្លួន​​​រាប់​​​ពាន់​​​នាក់​​​ដែល​​​ប្រទេស​​​លោកស្រី​​​បាន​​​យក​​​ទៅ​​​ឃុំ​​​​​​ខ្លួន​​​​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​​​​ អំឡុង​​​ការ​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោកស្រី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​២០១៤។ បន្ទាប់​​​ពី​​​កិច្ច​​​ចរចា​​​សម្ងាត់​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ទី​​​បំផុត​​​ប្រទេស​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មួយ​​​ដែល​​​គេ​​​មិន​​​បង្ហាញ​​​កាល​​​ពី​​​ខែ​​​​​​កញ្ញា ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​បន្ថែម​​​ក្នុង​​​​​​ទឹក​​​ប្រាក់​​​ចំនួន​​​​​​៣១​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​អូស្ត្រាលី។ ប្រទេស​​​អូស្ត្រាលី​​​ ក៏​​​បាន​​​យល់​​​ព្រម​​​ធានា​​​រ៉ាប់​​​រង​​​លើ​​​ការ​​​ចំណាយ​​​​​​ក្នុង​​​ការ​​​​​​ផ្តល់​​​លំនៅ​​​ដល់​​​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​ដែល​​​យល់​​​ព្រម​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​យ៉ាង​​​តិច​​​មួយ​​​ឆ្នាំ​​​​​​ផងដែរ​​​។ កិច្ច​​​ព្រម​​​ព្រៀង​​​េនះ​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ភ្លាម​​​ៗ និង​​​ឥត​​​ឈប់​​​ឈរ​​​ពី​​​សំណាក់​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​។ ពួក​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​អូស្ត្រាលី ដែល​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ចូល​​​​​​ក្នុង​​​ប្រទេស​​​របស់​​​ខ្លួន​​​​​​​​​ក្រោម​​​គោល​​​នយោបាយ​​​​​អន្តោប្រវេសន៍​​​ដ៏​​​តឹង​​​រឹុង​​​នោះ​​​ថា ​​​កំពុង​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​​​​ក្រីក្រ និង​​​ពុក​​​រលួយ​​​បំផុត​​​លើ​​​​​​ពិភព​​​លោក​​​។ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ដូច្នេះ​​​ក្តី តែ​​​ទីបំផុត​​​អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍ (IOM)​​​នៅ​​​តែ​​​យល់​​​ព្រម​​​​​​ជួយ​​​ក្នុង​​​ការ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នេះ​​​។ កាល​​​ពី​​​រសៀល​​​ម្សិលមិញ ​​​លោក​​​ ចូ ឡូរី (Joe Lowry) អ្នក​​​នាំពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេស​ន៍​​​បាន​​​​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ជា​​​ផ្លូវ​​​ការ​​​នៅឡើយ​​​​​​ទេ អំពី​​​ពេល​​​វេលា​​​ដែល​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​នឹង​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​ត្រៀម​​​ខ្លួន​​​​​​ទទួល​​​ស្វាគមន៍​​​​​​​​​ពួក​​​គេ​​​គ្រប់ពេល​​​វេលា​​​។ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​​​​រៀប​​​ចំ​​​កន្លែង​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​រួច​​​ហើយ សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​នឹង​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​​អាហារ​​​ និង​​​សេវាកម្ម​​​ដំបូង​​​នៅ​​​ពេល​​​ពួកគេ​​​មក​​​ដល់​​​ក្នុង​​​នោះ​​​មាន​​​រួម​​​ទាំង​​​ការ​​​​​​បង្រៀន​​​ពួក​​​គេ​​​ឲ្យយល់​​​ដឹង​​​ពី​​​វប្បធម៌​​​ និង​​​ភាសា​​​ផង​​​ដែរ​​​។ លោក​​​ ឡូរី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​​មិន​​​ចង់​​​ឲ្យ​​​គេ​​​ដឹង​​​ ឬស្គាល់​​​ទីលំនៅ​​​របស់​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ឡើយ​​​ ដើម្បី​​​សន្តិសុខ​​​របស់​​​ពួក​​​គេ​​​ ហើយ​​​ថា ពួក​​​គេ​​​បាន​​​បញ្ជាក់​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​មិន​​​ចង់​​​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​ភៀស​​​ខ្លួន​​​កំពុង​​​​​​គេ​​​ច​​​ចេញ​​​ពី​​​ការ​​​ផ្តន្ទាទោស​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន ហើយ​​​វា​​​គឺជា​​​រឿង​​​សំខាន់ ដែល​​​ព័ត៌​​​មាន​​​លម្អិត​​​ផ្ទាល់​​​ខ្លួនរបស់​​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​ចែក​​​រំលែក​​​ជា​​​សាធារណៈ​​​ ព្រោះ​​​វា​​​អា​​​ច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សុខមាល​​​ភាព​​​របស់​​​ពួក​​​គេ​​​ ក៏​​​ដូច​​​ជា​​​របស់​​​គ្រួសារ​​​ពួក​​​គេ​​​នៅ​​​ឯ​​​ប្រទេស​​​កំណើត​​​ផង​​​ដែរ​​​​​​"៕ស៊ុយឈាង​​​  

​របាយការណ៍​បង្ហាញ​ថា ​​មិន​គួរ​ប្រើ​សន្តិសុខ​ខណ្ឌ​​ឲ្យ​​រក្សា​​សណ្ដាប់ធ្នាប់​នៅ​កន្លែង​​​តវ៉ា​​​​ទៀត​ឡើយ​​ ពីព្រោះពួកគេ​ហិង្សា​ពេក​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា មិន​គួរ​​ប្រើ​​សន្តិសុខ​ខណ្ឌ​​​ដែល​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​បង្ក្រាប​​របស់​រដ្ឋាភិបាល​​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏ចម្រូង​ចម្រាស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ ​ដើម្បី​រក្សា​​សណ្ដាប់ធ្នាប់​នៅ​កន្លែង​​​តវ៉ា​ទៀត​ឡើយ។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ឈ្មោះ​ថា "​ការ​ចេញទៅ​តវ៉ា​តាម​ដង​ផ្លូវ​៖ សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​" អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​វិភាគ​អំពី​ស្ថានភាព​ចលាចល​​​ជាច្រើន​ខែ​ដែល​បានចាប់​ផ្ដើម​ពី​ចំណុច​ដែល​អ្នក​បោះ​ឆ្នោត​​ដែល​មាន​ការ​ខក​ចិត្ត​ អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ និង​​ក៏​បាន​ប្រែក្លាយ​ទៅ​ជា​កុបកម្ម​ហិង្សា​​​បណ្ដាល​ឲ្យ​មនុស្ស​​ប្រាំពីរ​នាក់​ត្រូវ​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​ស្លាប់។ របាយការណ៍​នេះ​​​មាន​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា...

ប្រទេស​កម្ពុជា​ជាប់​លំដាប់​អន់​បំផុត​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ

ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ​ទាប​បំផុត​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក (WJP) ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជាប់​លំដាប់​ទី​៩៩​ក្នុង​ចំណោម១០២​ប្រទេស​ដែល​គម្រោង​នេះ​ស្ទង់មតិ។ មាន​តែ​ប្រទេស​អាហ្វហ្គានីស្ថាន និង ប្រទេស​វេណេហ្សូអេឡា ប៉ុណ្ណោះ​ជាប់​លំដាប់​ទាប​ជាង​ប្រទេស​កម្ពុជា​ក្នុង​របាយការណ៍ WJP...

ការ​ឆ្មក់​ចូល​រោង​ជាង​ឈើ​ក្នុង​ខេត្តក្រចេះ​​បណ្តាល​ឲ្យ​មានការ​ចោទប្រកាន់ពី​បទ​ពុក​រលួយ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អាជ្ញាធរស្រុក​ចិត្រ​បុរី ​​​ខេត្ត​​​ក្រចេះ​​​បាន​​​បិទ​​​រោង​​​ជាង​​​ឈើ​មួយ​​​កន្លែង​​​​លក់​​​ទ្វារ​​​ និង​​​ស្លាប​​​បង្អួចដែល​​​​​​​ធ្វើ​​​ពី​​​ឈើ​​​​​​ប្រភេទ​​​លេខ​​​១ ចំណែក​​​ម្ចាស់​​​ហាង​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​​ផ្តល់​​​សំណូក​​​ដល់​​​នគរ​​​បាល​​​មូល​​​​​​ដ្ឋាន​​​ដើម្បី​​គេច​ពី​​​​ការ​​​ឆ្មក់​​​ចូល​​​កាល​​​ពី​​​លើក​​​មុន​​​ៗ​​​នោះ បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​។ យោង​​​តាម​​​លោក សំ ធឿន ស្មៀន​​​ឃុំ​​​ថ្មី​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​មួយ​​​ក្រុម​​​ប្រហែល​​​១០​​​នាក់​​​ រួម​​​ទាំង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ និង​​​កង​​​រាជ​​​អាវុធ​​​ស្រុកផង​​​​​​​ដក​​​ហូត​​​បាន​​​​​​ឈើ​​សុក្រំ ដែល​​​ជា​​​ឈើ​​​ប្រភេទ​លេខ​​​១​​​ បាន​​​៦ម៉ែត្រ​​​គូប​​​។ លោក សំ ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​ដក​​​ហូត​​​បាន​​​ឈើ​​​សុក្រំ​​​ជា​​​ច្រើន​​​ដំ​​​សរុប​​​ប្រហែល​​​៦​​​មែ៉ត្រ​​​គូប និង​​​រណារ​​​លើ​​​តុ​​​ចំនួន​​​ពីរ​​​"។ លោក​​​បាន​​​​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​មន្ត្រី​​​នគរ​​​បាល​​​ទារ​​​លុយ​​​ពី​​​ម្ចាស់​​​ហាង​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក ជាម ចាន់​​​កុមារ​​​ នាយ​​​ប៉ុស្តិ៍ឃុំ​​​ថ្មី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។ លោក កុមារ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​អ្នក​​​ទាំង​​​នោះ​​​ទេ "។ លោក​​​បាន​​​បន្ថែម​​​ថា អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ​​​ កម្មករ​​​ចំនួន​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​ ប៉ុន្តែ ម្ចាស់​​​ហាង​​​ឈ្មោះ​​​ ទូច ស៊ីនី អាយុ​​​៤២​​​ឆ្នាំ​​​បាន​​​គេច​​​ខ្លួន​​​បាត់​​​ទៅ​​​ហើយ​​​។ យោង​​​តាម​​​លោក កុមារ បាន​​​ឲ្យ​​​ដឹង​​​ថា ឈើ​​​នេះមាន​​​ប្រភព​​​មក​​​ពី​​​ស្រុក​​​កែវសីមា ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី៕សារុន  

វិវាទដីធ្លី​ដ៏ល្វីង​ជូរចត់​នៅ​ខណ្ឌសែន​សុខ​មិនទាន់ដោះស្រាយ​រួច​រាល់នៅឡើយ​

តំណាង​អ្នក​ភូមិ​១៦៣​គ្រួសារ​​ដែល​ទទួលបានដី​ទំហំ​១ហិកតា​​រយៈពេល​បួនឆ្នាំមុន​ បន្ទាប់ ពី​ការ​តស៊ូផ្លូវ​ច្បាប់​ដ៏អូស​បន្លាយ​នោះ បាន​ចោទ​ប្រកាន់​អ្នក​ទទួលបានដីម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​បានដីទាំងអស់​ នៅក្នុង​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ថា​បាន​ប្រឌិត​អ្នក​ភូមិ​មួយ​ក្រុម​ផ្សេងមាន​១៦៣គ្រួសារដោយ​​អះ​អាងសិទ្ធិកាន់កាប់​ដីនោះ​​ដើម្បីព្យាយាម​កាប់​កាន់​​ខ្លួន​ឯង។ តុលាការ​កំពូល​​បាន​ផ្តល់​ដី​ទំហំ​​៩.៩៨២ម៉ែត្រ​ក្រឡា​ដល់គ្រួសារ​ទាំង​នេះ​ក្នុង​ឆ្នាំ​២០១១​នៅក្នុង​ខណ្ឌសែន​សុខ បន្ទាប់ពី​ពួកគាត់​ទទួលបាន​ជ័យ​ជម្នះ​ក្នុង​វិវាទដីធ្លី​ដ៏កម្រ​មួយ​លើ​ស្ត្រី​ពាណិជ្ជករ​ក្នុង​មូលដ្ឋាន​ម្នាក់។ បន្តិចក្រោយ​មក អ្នកស្រី ជា សារុំ...

ព័ត៌មានថ្មីៗ