39.4 C
Phnom Penh

ស្ថាប័ន​​​សិទ្ធិ​​​មនុស្ស​​​ថៃ​​​រិះ​​​គន់​​​ក្រុមហ៊ុន​​​ស្ករ​​​ស​​​ថៃពាក់​​​ព័ន្ធ​​​នឹង​​​ចម្ការ​​​អំពៅ​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​​​ជាតិ​​​សិទ្ធិ​​​មនុស្ស​​​ថៃ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​​​​ហ៊ុន​​​ស្ករ​​​ស​​​ Khon Kaen​​​ (KSL) របស់​​​ប្រទេស​​​ថៃ​​​ពី​​​បទ​​​ “រំលោភបំពាន​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​”នៅ ​​​ចម្ការ​​​​​​អំពៅ​​​ចំនួន​​​ពី​​​រ​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ កម្ពុជា​​​នៅ​​​ក្នុង​​​របាយការណ៍​​​ថ្មី​​​មួយ​​​ ដែល​​​ទទូច​​​ឲ្យ​​​ ក្រុមហ៊ុន​​​នេះ​​​ប្រគល់​​​ដី​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​រាប់​​​រយ​​​ គ្រួសារ​​​​​​ [ដែល ​​​ត្រូវ​​​បាន​​​គេ​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដីស្រែ​​​ចម្ការ​​​ របស់​​​ខ្លួន​​​​​​ដោយ​​​មាន​​​អ្នក​​​ខ្លះ​​​ត្រូវ​​​គេ​​​ប្រើ​​​កាំភ្លើង ​​ភ្ជង់​​​ថែម​​​ទៀត​​​នោះ] ​​​វិញ​​​។

របាយការណ៍ ​​​​​​ចុះកាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ទី​​​១០​​​ខែ​​​មីនា ដែល​​​ចេញ​​​កាល​​​ ពីម្សិលមិញ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បី​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ គណៈកម្មការ​​​នេះ​​​បាន​​​ព្រមាន​​​ក្រុម​​​ហ៊ុន​​​​​​ KSL ជុំ​​​វិញ​​​ចម្ការ​​​អំពៅ​​​របស់​​​ខ្លួន​​​​​​ដែល​​​មាន​​​ទំហំ​​​សរុប​​​២០.០០០ហិកតា ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង​​​ ហើយ​​​ប្រាំ​​​ឆ្នាំ​​​ក្រោយ​​​មក​​​ អ្នក​​​ភូមិ​​​ជា​​​​​​​​​ច្រើន​​​គ្រួសារ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​ ​មក​​​កាន់​​​ស្ថាប័ន​​​សិទ្ធិមនុស្ស​​​មួយ​​​នេះ​​​។

យោង​​​តាម​​​របាយការណ៍​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ឯចម្ការ​​​អំពៅ​​​របស់​​​ក្រុម​​​ហ៊ុន KSL “កើត ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​ក្នុង​​​ នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដើម្បី​​​ បណ្តេញ​​​អ្នក​​​ភូមិ​​​ចេញ​​​ពី​​​​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួនជាដើម​​​ ​​​ [ និង​​​] ​​​មាន ​​​ការ​​​បង្ក​​​​​​ឧបសគ្គ​​​ជា​​​ច្រើន​​​ចំពោះ​​​ការ​​​ប្រើ​​​ប្រាស់​​​ ធន​​​ធាន​​​ធម្ម​​​ជាតិ​​​ដែល​​​ជា​​​ធន​​​ធាន​​​ដ៏​​​សំខាន់​​​​​​សម្រាប់​ ​​អ្នក​​​ភូមិ​​​ទ្រទ្រង់​​​សហគមន៍​​​​​​របស់​​​ខ្លួន​​​នោះ​​​”។

ក្រុម​​​ហ៊ុន KSL បាន ​​​បដិសេធ​​​តាំង​​​ពី​​​ដើម​​​ទី​​​មក​​​ម្លេ៉ះ​​​ថា ខ្លួន​​​គ្មាន​​​បាន​ ​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​ ដោយ​​​អះ​​​អាង​​​ថា ខ្លួន​​​បាន​​​​​​ទិញ​​​ ចម្ការ​​​​​​អំពៅ​​​ដែល​​​​​​ដំបូង​​​ឡើយ​​​ជា​​​របស់​​​លោក លី យ៉ុង​​​ ផាត់ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​ កម្ពុជា ក្រោយ​​​ពី​​​មាន​​​ការ​​​បណ្តេញ​​​ចេញ​​​កាល​​​​​​ពី​​​ឆ្នាំ​​​ ២០០៦​​រួច​​​​​។

​​​គណៈកម្មការ​​​ជាតិ​​​សិទ្ធិ​​​មនុស្ស​​​ថៃ​​​​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​ក្រុមហ៊ុន KSL​​​​​​ នៅ​​​តែ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ដដែល​​​។

គណៈកម្មការ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួនដូច្នេះ​​​​​​ថា “ផល ​​​ប៉ះពាល់​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​នេះ​​​  គឺ​​​ជា​​​ការ​​​ទទួល​​​​​​ខុស​​​ត្រូវ​​​របស់​​​ក្រុមហ៊ុន​​​ស្ករ​​​ស Khon Kaen …ដោយ ​​​សារ​​​ក្រុមហ៊ុន​​​នេះ​​​សម្រេច​​​ទទួល​​​យក​​​ផល​​​ប្រយោជន៍​​​ពី​​​ដី​ ​​សម្បទាន​​​ដែល​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​ មនុស្ស​​​ ទោះ​​​បី​​​ជា​​​ការ​​​ពិត​​​ថា ក្រុមហ៊ុន​​​នេះ​​​មិន​​​បាន​​​ ប្រព្រឹត្ត​​​ទង្វើ​​​នេះ​​​ដោយ​​​ខ្លួន​​​ឯង​​​ក៏​​​ដោយ​​​”។

ដោយ​​​បាន​​​សិក្សា​​​លើ​​​កិច្ច​​​សម្ភាស​​​មួយ​​​​​​ចំនួន​​​​​​​​​ជាមួយ​​​តំណាង​​​ម្នាក់​​​របស់​​​ក្រុមហ៊ុន​​​ KSL និង ​​​ពិនិត្យ​​​លើ​​​ការ​​​ចុះ​​​បញ្ជី​​​ដោយ​​​ផ្ទាល់​​​របស់​​​ក្រុមហ៊ុន​​​ នេះ​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ភាគ​​​ហ៊ុន​​​​​​ថៃ​​​ គណៈកម្មការ​​​ សិទ្ធិ​​​មនុស្ស​​​នេះ​​​ ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា  ក្រុមហ៊ុន KSL​​​បាន ​​​​​​រៀប​​​ចំ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​​​​ទា​​​ំង​​​នេះ ​​​មុន​​​ការ​​​បណ្តេញ​​​ចេញ​​​ទៅ​​​ទៀត​​​ ពោល​​​គឺ​​​កាល​​​ពី​​​ដើម​​​ ឆ្នាំ​​​២០០៥​​​។

រាយការណ៍​​​របស់​​​គណៈកម្មការ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា “អ្នក ​​​ភូមិ​​​​​​មាន​​​ជីវភាព​​​ក្រ​​​ីក្រ​​​ជាង​​​ពេល​​​ដែល​​​ពួក​​​គាត់​​​ មាន​​​ដីស្រែ​​ផ្ទាល់​​​ខ្លួន​​​​ឆ្ងាយ​​​ណាស់​​​។កុមារ​​​​​​ត្រូវ​​​បង្ខំ ​​​ចិត្ត​​​បោះ​​​បង់​​​ចោល​​​ការ​​​សិក្សា​​​ ព្រោះ​​​ឪពុក​​​ម្តាយ​​​​​ របស់​​​ពួក​​​គេ​​​គ្មាន​​​ប្រាក់​​​ចំណូល​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ បង់​​​ថ្លៃ​​​សិក្សា​​​ឲ្យ​​​ពួក​​​គេ​​​។​​​បន្ទាប់មក​​​​​​ទៀត​​​​​​  កុមារ​​​ទាំង​​​នេះ​​​ ត្រូវ​​​បង្ខំ​​​ចិត្ត​​​ទៅ​​​ធ្វើ​​​ការ​​​ និង​​​ រក​​​ប្រាក់​​​បន្ថែម​​​សម្រាប់​​​ទ្រ​​​ទ្រង់​​​គ្រួសារ​​​ពួក​​​គេ​​​”។

ក្រុមហ៊ុន​​​ KSL មិន ​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ លើ​​​របាយការណ៍​​​ដែល​​​ចេញ​​​កាល​​​ពីម្សិល​​​មិញ​​​នេះ​​​ឡើយ​​​។

តែទោះ ​​​ជា​​​យ៉ាង​​​ណា​​​របាយការណ៍​​​នេះ​​​នៅ​​​តែ​​​មិន​​​មាន​​​លទ្ធភាព​​​ គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ជួយ​​​​​អ្នក​​​ភូមិ​​​រាប់​​​រយ​​​គ្រួសារ ​​​ដែល​​​រង​​​ការ​​​ឈើ​​​ចាប់​​​​​​ដោយសារ​​​​​ចម្ការអំពៅ​​​​​​របស់​​​ ក្រុមហ៊ុន KSLនោះ ​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​របស់​​​ខ្លួន​​​មក​​​វិញ​​​ឡើយ​​​។ ទោះ​​​ បី​​​ជា​​​គណៈកម្មការ​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ រដ្ឋាភិបាល​​​ថៃ​​​ក៏​​​ដោយ​​​ ក៏​​​ស្ថាប័ន​​​សិទ្ធិ​​​មនុស្ស​​​មួយ​​​នេះ ​​​នៅ​​​តែ​​​គ្មាន​​​អំណាច​​​ក្នុង​​​ការ​​​ដាក់​​​ទណ្ឌ​​​កម្ម​​​​​​​​​ ឬ ​​​ប្តឹង​​​ក្រុមហ៊ុន KSL ដដែល​​​។

អ្វី​​​ដែល​​​​​​ស្ថាប័ន​​​សិទ្ធិ​​​មនុស្ស​​​េនះ​​​អាច​ធ្វើ​​​បាន​​​គឺ​​​ណែនាំ​​​​​​ឲ្យ​​​ក្រុមហ៊ុន KSL ប្រគល់ ​​​ដី​​​ដែល​​​ខ្លួន​​​បាន​​​រំលោភ​​​បំពាន​​​យក​​​ពី​​​អ្នក​​​ភូមិ​​​ជា​​ ​ច្រើន​​​គ្រួសារ​​​​​​នោះ​​​ទៅ​​​ឲ្យ​​​ពួក​​​គាត់​​​​​​វិញ ហើយ​​​ត្រូវ​​ ​​​​​​​ផ្តល់​​​សំណង​​​ទៅ​​​ឲ្យ​​​ពួក​​​គាត់​​​ដោយ​​​គិត​​​ចាប់​​​ពីឆ្នាំ ​​​ដែល​​​ពួក​​​គាត់​​​បាន​​​ខាង​​​បង់​​​ដោយ​​​សារ​​​ការ​​​បាត់​​​បង់​​​ ដី​​​រហូត​​​មក​​​ទាល់​​​ពេល​​​ឥឡូវ​​​ និង​​​ជួយ​​​ធ្វើ​​​ឲ្យ​​​បរិស្ថាន​ ​​​​​បាន​​​ប្រសើរ​​​ឡើង​​​វិញ​​​។

ទោះ ​​​បី​​​ជា​​​គណៈកម្មការ​​​នេះខ្វះ​​​អំណាច​​​អនុវត្ត​​​​​​ក៏​​​ដោយ​​​​​​  តែ​​​លោក​​​ តេង​​​ កៅ ដែល​​​បាត់​​​បង់​​​ដីស្រែ​​​​​​របស់​​​ខ្លួន​​​ ទំហំ​​​១៤,៥ហិកតា​​​​​​ដោយ​​​សារ​​​​​​ក្រុមហ៊ុន KSL​​​បាន​​​ស្វាគមន៍​​​របាយការណ៍​​​នេះ​​​។

លោក​​​បាន​​​និយាយ​​​ថា “ចាប់ ​​​តាំង​​​ពី​​​ខ្ញុំ​​​បាត់​​​បង់​​​ដី​​​ស្រែ​​​ចម្ការ​​​ដោយសារ​​​ ក្រុមហ៊ុន​​​ស្ករស​​​មក​​​ គ្រួសារ​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បង្ខំ​​​ចិត្ត ​​​​​​បំបែក​​​គ្នា​​​រក​​​ប្រាក់។ កូន​​​ប្រុស​​​ចំនួន​​​ពីរ​​​នាក់​​​  ដែល​​​មាន​​​ម្នាក់​​​ឈ្មោះ​​​អាយុ​​​១៩​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​ អាយុ​​​២៣​​​ឆ្នាំ​​​ បាន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ និង​​​ ភ្នំពេញ​​​ ដើម្បី​​​រក​​​ប្រាក់​​​​​ទ្រទ្រង់​​​គ្រួសារ​​​។ ខ្ញុំ​​​ សង្ឃឹម​​​ថា របាយការណ៍​​​េនះ​​​នឹង​​​ជួយ​​​អ្នក​​​ភូមិ​​​របស់​​​យើង​​​ ក្នុង​​​ការ​​​តស៊ូ​​​មតិ​​​​ទាម​​​ទារសំណង​​​​​​​​​​​​សម្រាប់​​​អ្វី​​​ៗ​ ​​ដែល​​​យើង​​​បាន​​​បាត់​​​បង់​​​មក​​​វិញ​​​​​​”។

អ្នក​​​ភូមិ​​​ប្រមាណ​​​២០០គ្រួសារ​​​កំពុង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ក្រុមហ៊ុន​​​ស្ករស​​​ Tate & Lyle នៅ ​​​ក្នុង​​​ទីក្រុង​​​ឡុងដ៍ ពាក់​​​ព័ន្ធ​​​នឹង​​​ស្ករ​​​ស​​​ដែល​​​ ក្រុមហ៊ុន​​​នេះ​​​បាន​​​ទិញ​​​ពី​​​ចម្ការ​​​អំពៅ​​​ចំនួន​​​ពីរ​​​របស់​​​ ក្រុមហ៊ុន KSL កាល​​​ពី​​​ឆ្នាំ​​​២០១០ និង​​​២០១១​​​។

លោក ​​​ អាន ហាយ៉ា តំណាង​​​គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​ ​​ម្សិលមិញ​​​ថា សំណុំ​​​រឿង​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ទៅ​​​ដល់​​​តុលាការ ​​​​​​ទេ​​​ ព្រោះ​​​ក្រុមហ៊ុន​​​ Tate & Lyle ដែល​​​​​​បដិសេធ​​​ថា មិន​​​បាន​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយដូច​​ក្រុមហ៊ុន KSL ដែរ ​​​នោះ​​​កំពុង​​​តែ​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​​​​អ្នក​​​ភូមិ​​​ឲ្យ​​ ​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ខ្លួន​​​នៅ​​​ក្រៅ​ប្រព័ន្ធ​​​​​តុលាការ​​​ នៅ​​​ឡើយ​​​ ហើយ​​​ថា ដំណោះ​​​ស្រាយ​​​នេះ​​​ប្រហែល​​​ជិត​​​កើត​​​មាន​​​ ហើយ​​​។

លោក ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ច្រើន ព្រោះ​​​ ​​​ខ្លាច​​​ក្រែង​​​ប៉ះ​​​ពាល់​​​ដល់​​​ដំណើរ​​​ការ​​​ដោះ​​​ស្រាយ​​​​​​នៅ​ ​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​នេះ​​​​​ថា ​​​”យើង ​​​កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​​​​ដំណើរ​​​ការ​​ដោះ​​​ស្រាយសំណុំ​​​​​​ រឿង​​​នេះ​​​នៅ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​សម្រាប់​​​អ្នក​​​ភូមិ​​​ ចំនួន​​​១៧៩​​​គ្រួសារ​​​”។

កាល ​​​ពី​​​​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​ លោក ហាយ៉ា បាន​​​លើក​​​ឡើ​​​ង​​​​​​ ថា គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ផ្តល់​​​សំណង​​​ចំនួន ​​​៣០៥.០០០ ​​​ដុល្លារ​​​។ ហើយ​​​បើ​​​យោង​​​តាម​​​បណ្តឹង​​​ដែល​​​ពួក​​​គាត់​​​ប្តឹង​ ​​ទៅ​​​កាន់​​​តុលាការ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុង​​​ដ៍​​​ គ្រួសារ​​​ ទាំង​​​នេះ​​​ជឿ​​​ជាក់​​​ថា គេ​​​ជំពាក់​​​ពួក​​​គាត់​​​រាប់​​​លាន​​​ ដុល្លារឯណោះ​​​​​​៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស