29.6 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​​ដើម្បី​​យក​មក​ចំណាយ​លើ​ការ​សម្អាត​ទីក្រុង​

កាលពី​ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​បង្កើត​មូលនិធិ​ប្រចាំ​ឆ្នាំ​មួយ​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​​​៥លាន​ដុល្លារ​​ដើម្បី​ជួយ​រាជធានី​ភ្នំពេញ និង​ទីក្រុង​នៅ​តាម​​គ្រប់​បណ្ដា​ខេត្ត​ សម្អាត​ផ្លូវ​ថ្នល់​ដែល​មាន​សំរាម​រាយ​ប៉ាយ​ពាស​ពេញ​ ជា​ពិសេស​នៅ​ខាង​​​ក្រៅ​លំនៅ​ដ្ឋាន និង​ភោជនីយដ្ឋាន​។ ក្នុង​ពិធី​បើក​អង្គ​សន្និបាត​​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បរិស្ថាន​...

តុលាការ​បដិសេធ​ការ​សុំនៅក្រៅឃុំរបស់​លោក ដូរ៉ូសិនកូ ហើយ​មេធាវី​នឹង​ប្តឹង​ឧទ្ធរណ៍

ចៅក្រម​ស៊ើប​សួរ​បានលើកឡើង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​ព្រះ​សីហនុ បាន​បដិ​សេធ​សំណើសុំនៅ​ក្រៅ​ឃុំ​របស់​​លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​​ជន​ជាតិ​រុស្ស៊ី ដែលត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន​របស់​ក្រុម​គ្រួសារលោក​នៅក្នុង​ក្រុង​ព្រះ​សីហនុ​កាលពី​សប្តាហ៍​មុន​ ហើយត្រូវ​បាន​ជាប់​ពន្ធនាគារ​តាមចោទ​ប្រកាន់​ពី​បទ​ឆបោក​ចំនួន​បី​ទាក់​ទង​នឹង​ជម្លោះ​ក្នុង​ការ​រក​ស៊ី​ជាមួយ​លោក សេរហ្គេ​...

នគរបាល​ត្រឡប់​មក​ដុត​ជម្រក​នៅ​សេស​សល់​ក្នុង​ខេត្ត​មណ្ឌលគិរី

បន្ទាប់​ពីពិនិត្យ​មើល​ការ​បំផ្លាញ​​ជម្រក​ស្ទើរ​តែទាំង​អស់​លើក​លែង​តែជម្រក​៦ក្នុង​ចំណោម​ជម្រក​បណ្តោះ​អាសន្ន​​១៧២ដែល​ត្រូវ​បាន​សាង​សង់​លើ​ដី​ដែល​អះ​អាង​កាន់កាប់​ដោយ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​​ព្នង​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាលពី​ថ្ងៃអង្គារ​នោះ អាជ្ញាធរ​​​បាន​ត្រឡប់​មក​​បំផ្លាញ​ជម្រក​ដែលនៅ​សេស​សល់​​កាលពីម្សិលមិញម្តង​ទៀត​នៅ​លើដី​ដែល​​ជា​កម្មសិទ្ធិ​របស់​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀត​ណាម។ ប៉ុន្តែ​បើ​ទោះ​ជា​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​​លើក​ឡើង​ថា ពួកគាត់​បាន​បំភ័យ​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​​ដែលបាន​មកបញ្ចប់ការងារ​នេះក៏ដោយ ក៏​មន្ត្រី​មូលដ្ឋានម្នាក់​​​បាន​និយាយ​ថា មន្ត្រី​ទាំងនោះ​​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​របស់ខ្លួន​ដែរ។ អ្នកស្រី ឃុន វណ្ណី​ ដែល​ជម្រក​របស់គាត់​ស្ថិត​ក្នុង​ចំណោម​ជម្រក​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​នៅលើ​ដី​​ដែលមាន​វិវាទ​ស្ថិត​ក្នុងឃុំស្រែឈូក ​ស្រុក​កែវ​សីមាកាលពី​ថ្ងៃអង្គារ​​​បាននិយាយថា...

លោក ស ខេង​ បញ្ជា​ឲ្យ​​នគរបាល​ផ្តោត​គោល​ដៅ​លើ​មេខ្លោង នៃ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន

កាលពី​ម្សិលមិញ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ជាជាង​ផ្ដោត​លើ​អ្នក​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​តូច​តាច​។ ថ្លែង​នៅ​ពិធី​បិទ​​សន្និបាត​បូកសរុបការ​ងារ​​ប្រចាំ​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ លោក​ ស ខេង...

កុមារ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ ក្រោយ​ពុល​​នំប៉័ង​សាច់​

កាលពី​ម្សិលមិញ​មាន​កុមារ​តែ​ម្នាក់​គត់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ បន្ទាប់ពី​​មនុស្ស​​ប្រហែល​៨០០​នាក់​​បាន​​ពុល​នំប៉័ង​សាច់​​នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈពិភព​លោក​ (World Vision) នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃសៅរ៍ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​នាំពាក្យ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ​។ លោក​ ហុង​ ច័ន្ទ​ភក្ត្រា មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៅ​អង្គការ​ទស្សនៈពិភព​លោក​​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​ថា...

លោក​​​ ហង្ស ពុទ្ធា ប្តេជ្ញា​​​ធ្វើ​​​កំណែទម្រង់​​​ពេល​​​ក្លាយ​​​ជា​​​សមាជិក​​​ “អព្យាក្រឹត” ​​​របស់​​​ គ.ជ.ប.​​​

លោក​​​ ហង្ស ពុទ្ធា ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​ជា​​​យូរ​​​មក​​​ហើយ​​​នៃ​​​គណៈកម្មាធិការ​​​អព្យាក្រឹត​​​ និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​ហៅកាត់​​​ថា និចហ្វិច​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ ជា​​​បេក្ខ​​​ជន​​​​​​សមាជិក​​​អព្យាក្រឹត​​​​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ បន្ទាប់​​​ពី​​​លោក​​​ស្រី ពុង ឈីវកេក ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​តែង​​​តាំង​​​លោក​​​ស្រី​​​។

ការ​ប្រជុំ​រវាង​គ្រួសារ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​កោះកុង​មិន​ទទួល​បាន​លទ្ធផល

អ្នក​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​ក្នុង​ជម្លោះ​ដី​ធ្លី​រយៈ​ពេល​មួយ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ UDG ក្នុង​ខេត្ត​កោះកុង បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​និង​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​ទេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ក្រុម​បាន​នាំ​ភាគី​ទាំង​បី​ឲ្យ​ជួប​គ្នា​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​សង្ឃឹម​ថា នាំ​ឲ្យ​ពួកគេ​ឈាន​ដល់​ដំណោះស្រាយ​លើ​ជម្លោះ​ទាក់ទិន​នឹង​ដី៤៥.០០០​ហិកតា កន្លែង​ទេសចរ​តម្លៃ៣,៨​ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​នៅ​កណ្តាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ខេត្ត​កោះកុង។ អ្នក​ភូមិ​ពាក់ព័ន្ធ​ជម្លោះ​ប្រហែល​២០០​គ្រួសារ​ដែល​មាន​តំណាង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ...

អង្គ​​​រក្ស​​​​​​​​​យាម​​​ភូមិ​​​គ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​ ​រង​​​របួស​​​ដោយ​​​សារ​​​រថ​​​យន្ត​​​បុក​​​​​​

ប៉ូ​​​លិស​​​ចរាចរណ៍​​​​​​និយាយ​​​ថា អង្គ​​​រក្ស​​​ម្នាក់ និង​​​មេ​​​អង្គ​​​រក្ស​​​ម្នាក​​​់​​​ ដែល​​​យាម​​​ភូមិ​​​គ្រឹះ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់​​​​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​រង​​​របួស​​​​​កាល​​​ពី​​​ម៉ោង​​​១:៤០​​​រំលង​​​អធ្រាត្រថ្ងៃ​​​នេះ​​​ ក្នុង​​​ពេល​​​ដែល​​​​​​​រថយន្ត​​​សេរី​​​ទំនើប​​​មួយ​​​គ្រឿង​​​ បាន​​​ជ្រុល​​​​​​ចង្កូត​​​មក​​​បុក​​​​​​ដើម​​​ឈើ​​​​​​ក្បែរ​​​របង​​​ផ្ទះ ដោយ​​​ធ្វើ​​​ឲ្យ​​​ដើម​​​ឈើ​​​បាក់ត្រូវ​​​​​​ពួកគេ​​​ ពេល​​​កំពុង​​​ឈរ​​​យាម​​​។​​​ លោក សេង ចាន់​​​ថន​​​ នាយផ្នែកប៉ូលិស​​​​​​ចរាចរណ៍​​​ក្រុង​​​ភ្នំ​​​ពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ស្រ្តី​​​ម្នាក់​​​ជា​​​ បុគ្គលិក​​​ក្រុម​​​ហ៊ុន​​​រថ​​​យន្ត​​​ទំនើប​​​​​​​​​ BMW​​​​​​​​​ ឈ្មោះ​​​​​​​​​ អ៊ុង កុល​​​ហ្សានិច អាយុ​​​២៥​​​ឆ្នាំ បាន​​​បើក​​​រថ​​​យន្ត​​​​​​យ៉ាង​​​លឿន​​​​​​​​​​​​តាម​​​មហា​​​វិថី​​​នរោត្តម​​​​​​ពី​​​ត្បូង​​​មក​​​ជើង​​​ ហើយ​​​ក៏​​​ជ្រុល​​​ចង្កូត​​​​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​​​​មួយ​​​ដើម​​​នៅ​​​ក្បែរ​​​របង​​​ភូមិ​​​គ្រឹះ​​​លោក ហ៊ុន សែន ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ។ លោក ចាន់ថន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​បុក​​​ដោយ​​​សារ​​​ គាត់​​​ស្រវឹង​​​ហើយ​​​បើក​​​លឿន កាច់​​​ចង្កូតមិនទាន់"។​​​​​​​​​​​​​​​ លោក​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ដើម​​​ឈើ​​​ដែល​​​ត្រូវ​​​រថយន្ត​​​បុក បាន​​​ដួល​​​ទៅ​​​លើ​​​ម៉ូ​​​តូ​​​៤​​​គ្រឿង​​​ និង​​​ធ្វើ​​​ឲ្យ​​​របួស​​​​​លោក ​​​យិន​​​ ចាន់​​​ធួន អាយុ​​​៤៧ ឆ្នាំ​​​​​​ ជា​​​​​​​​​នាយរង​​​សេនាធិការ​​​បញ្ជាការ​​​ដ្ឋាន​​​​​​​​​កង​​​អង្គ​​​រក្ស​​​​​​​​​ដែល​​​កំពុង​​​តែ​​​អង្គុយ​​​លើ​​​ម៉ូតូ​​​ និង​​​អង្គ​​​រក្ស​​​ឈ្មោះ សឹង សុជាតិ អាយ​​ុ​​​២៩ ឆ្នាំ ដែ​​​ល​​​កំពុង​​​តែ​​​ឈរ​​​យាម។​​​ លោក​​​បាន​​​បញ្ជាក់​​​ថា ស្ត្រី​​​អ្នក​​​បើក​​​បរឈ្មោះ​​​​​​​​​ អ៊ុង កុល​​​ហ្សានិច និង​​​មិត្ត​​​ភក្តិពីរ​​​នាក​​​់​​​ផ្សេង​​ទៀត​​​ ត្រូវ​​​ប៉​​​ូ​​​លិស​​​សាក​​​សួរ​​​​​​នៅ​​​ឡើយ។​​​​​​​​​ លោក ចាន់ថន ​​​បាន​​​បញ្ជាក់​​​ថា លោក​​​ ចាន់​​​ធួន និង​​​​​​លោក សុជាតិ កំ​​​ពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត៕​​​​​​  

លោក ហង្ស ពុទ្ធា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ដ៏​លេច​ធ្លោ​មួយ​រូប​ ​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ “អព្យាក្រឹត​”​ថ្មី​របស់​ គ.ជ.ប.

កាលពី​ម្សិលមិញ លោក ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខជន​សមាជិក​​ "អព្យាក្រឹត​" នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)

គណៈប្រតិភូ​របស់​លោក​ស្រី មីសែល អូបាម៉ា ចំណាយ​ប្រាក់​ជិត២៥០.០០០​ដុល្លារ​លើ​ការ​ស្នាក់​នៅ

យោងតាម​ឯកសារ​​នៃ​កិច្ចសន្យា​រដ្ឋាភិបាល​អាមេរិក​ចេញ​នៅ​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស្នាក់​នៅ​របស់​លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​នៅ​សណ្ឋាគារ សូហ្វីតែល អង្គរ ភូគិត្រា អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក​ស្រី​នៅ​ខេត្ត​សៀមរាប...

ព័ត៌មានថ្មីៗ