29 C
Phnom Penh

CATEGORY

វីដេអូ

ធនាគារ​ពិភព​លោក​ព្រមាន​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​ បើមិន​អាច​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​EBA​

ធនាគារ​ពិភព​លោក​(World Bank)​ព្រមាន​ថា ​សេដ្ឋ​កិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ​ឬ​EBA។​

តំណាង​UN​អ្នកស្រី​រ៉ូណា ស្មីត​នឹង​ទៅ​​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី​Rhona Smith​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។ ​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​រយៈ​ពេល​១១​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៩​ ខែ​មេសា ​ដល់​ថ្ងៃទី​៩ ​ខែ​ឧសភា។​

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​

សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ស៊ូ យាន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម ​បន្ទាប់​ពី​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

កូន​ប្រុស​លោក​ឈុត វុទ្ធី​អំពាវ​នាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​

កូនប្រុស​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ​លោក​ឈុត វុទ្ធី​គឺលោក​ឆឺយ ឧត្តមរស្មី​ អំពាវនាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក។​

សមត្ថ​កិច្ច​សម្រេច​បញ្ជូន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ត្បូង​ឃ្មុំ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ទៅ​តុលាការ​

សមត្ថ​កិច្ច​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បញ្ជូន​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​និង​ជា​អតីត​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​ត្បូង​ឃ្មុំ ​ទៅ​តុលាការ​នៅ​ព្រឹកមិញ​នេះ​បន្ទាប់​ពីពួក​គេ​បាន​សាកសួរ​និង​បញ្ចប់​ការ​កសាង​សំណុំ​រឿង​ជុំវិញ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ តាម​បណ្តឹង​របស់​អ្នក​គាំទ្រ ​លោក​ហ៊ុន សែន។​

ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឱ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​

រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​អនុញ្ញាត​ឲ្យ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន​មួយ​រូប​គឺ​លោក​រៀល ខេមរិន្ទ្រ​អាច​បង្កើត​គណបក្ស​ថ្មី​ជា​ផ្លូវការ។​

នាយក​រដ្ឋមន្រ្តី​ប្រទេស​ភូមា​អ្នកស្រី​អ៊ុងសាន ស៊ូជី​ នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជាលើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​

អ្នកស្រី​អ៊ុង​សាន ស៊ូ​ជី ​មេដឹក​នាំ​ប្រទេស​ភូមា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០១៩​ អាទិត្យ​ក្រោយ។​  

រដ្ឋាភិបាល​ដាក់​ចេញ​វិធាន​ការ​ទប់ស្កាត់​បទ​ល្មើស​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​

ក្រសួង​មហាផ្ទៃ​ បាន​ដាស់​តឿន​ដល់​មន្ត្រី​ព្រំដែន​ទាំងអស់ ​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ជា​ពិសេស​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឹងម៉ាត់​ទៅ​លើ​បទ​ល្មើស​គ្រឿងញៀន​និង​ការ​លាង​លុយ​ទុច្ចរិត​ ព្រម​ទាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នានា ​ដូចជា​ការ​ជួញ​ដូរ​មនុស្ស ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ និង​បទ​ល្មើស​បច្ចេក​វិទ្យា​ផង​ដែរ។​

លោក​ហុងលីម​អតីត​តំណាង​រាស្រ្ត​អូស្រ្ដាលី​ដើម​កំណើត​ខ្មែរ

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៣មេសា​ឆ្នាំ​២០១៩។​

ព័ត៌មានថ្មីៗ