35 C
Phnom Penh

កូន​ប្រុស​លោក​ឈុត វុទ្ធី​អំពាវ​នាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ​លោក​ឈុត វុទ្ធី​គឺលោក​ឆឺយ ឧត្តមរស្មី​ អំពាវនាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក។​

លោក​ឆឺយ ឧត្តមរស្មី​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ពិធី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​លោក​ឈុត វុទ្ធី​នេះ​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​២៦​ ខែ​មេសា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១​ថ្ងៃ​ត្រង់​ នៅ​កន្លែង​បញ្ចុះ​សព​លោក​ឈុត វុទ្ធី​ស្ថិត​ក្នុង​ភូមិ​ស្វាយមាស​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដាល។​

កូន​ប្រុស​ច្បង​របស់​សកម្ម​ជន​បរិស្ថាន​រូប​នេះ​អំពាវនាវ​ដល់​  សាធារណ​ជន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​នានា​​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ ពិធី​បុណ្យ​គម្រប់​ខួប​៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី។​

អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក​ឈុត វុទ្ធី​ត្រូវ​បាន​ បាញ់​សម្លាប់​កាលពី​​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១២។​ ការ​បាញ់​សម្លាប់​នេះ​កើតឡើង​នៅ​អំឡុង​ពេល​លោក​កំពុង​បំពេញ​បេសក​កម្ម​នៅ​ខេត្ត​កោះកុង ​ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ​និង​ថត​រូប​សកម្មភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខែត្រ​នេះ។​​

ទោះ​ជា​របាយ​ការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ​ អ្នក​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​​ជាមន្រ្តី​កងរាជ​អាវុធ​ហត្ថម្នាក់​នៅ​ខេត្ត​កោះកុង​ ហើយ​មន្រ្តី​រូប​នោះ​បាន​បាញ់​សម្លាប់​ខ្លួន​ហើយ​ក្តី​ ប៉ុន្តែ​​មហាជន​ទូទៅ​ និង​ក្រុម​គ្រួសារ​លោក​ឈុត វុទ្ធី​នៅតែ​គ្មាន​ការ​ជឿជាក់​លើ​ការ​អះអាង​របស់​របាយ​ការណ៍​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស