35 C
Phnom Penh

CATEGORY

វីដេអូ

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងទាមទារឲ្យក្រសួងអប់រំអនុញ្ញាតឲ្យគ្រូបង្រៀនមួយចំនួនអាចចូលបង្រៀនវិញ

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងកាលពីថ្ងៃទី១៤ខែមីនា បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកជុំ ប៊ុនរ៉ុង អគ្គរាជទូតខ្មែរប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិក អំពីករណីក្រសួងអប់រំកម្ពុជាបានលុបឈ្មោះលោករ៉ុង ឈុននិងគ្រូបង្រៀនមួយចំនួនទៀត កាលពីពេលថ្មីៗនេះថាជារឿងនយោបាយ។

តុលាការកំពូលបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប

តុលាការកំពូលកាលពីថ្ងៃសុក្របានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោកយាងសុធារិននិងលោកអ៊ួនឈិនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី។

លោក ជុនច័ន្ទបុត្រនៃវិទ្យុអាស៊ីសេរីបានបដិសេធថាលោកមិនមែន ជាចារកម្មធ្វើការឲ្យលោក ហ៊ុន សែន ទេ

អនុប្រធានរបស់វិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសាលោក ហួត វុទ្ធី ហៅ ជុនច័ន្ទបុត្របានបដិសេធជាខ្លាំងចំពោះការលាបពណ៌របស់លោក ហ៊ុន សែនមកលើរូបលោក ដែលថាលោកជាជនបង្កប់ធ្វើការងារខាងចារកម្មឲ្យគណបក្សប្រជាជនកម្ពុជានោះ។

អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានទាត់ចោលសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស(Switzerland)លោកណី សំអុលអះអាងថា ការរៀបចំការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ មានបណ្តាប្រទេសមួយចំនួនបានខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសគឺអង្គការសិទ្ធិមនុស្សដែលមានចេតនាសាបព្រួសភាពស្អប់ខ្ពើមមកលើរដ្ឋាភិបាលកម្ពុជានិងការប៉ុនប៉ង ធ្វើការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ជាដើម។

វីឌីអូអំពីការចាប់ខ្លួនអ្នកយកព័ត៌មានរបស់អាស៊ីសេរីពីររូប

ក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ (the Broadcasting Board of Governors) ដែលជាស្ថាប័នឯករាជ្យគ្រប់គ្រងលើរាល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីសហរដ្ឋអាមេរិកទៅកាន់ពិភពលោកខាងក្រៅដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុនបានចាក់បញ្ចាំងវីឌីអូ អំពីការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួនឈិននិងលោកយាងសុធារិនហៅ យាងសុជាមេត្តា។

លោកហ៊ុន សែននិងគូកនរបស់លោកបានទៅដល់ប្រទេសអូស្រ្តាលី

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានទៅដល់ប្រទេសអូស្រ្តាលី ហើយកាលពីល្ងាចម្សិលម៉ិញ ស្របពេលដែលពលរដ្ឋខ្មែររាប់រយនាក់កំពុងត្រៀមខ្លួនធ្វើបាតុកម្មដុតទីងមោងជារូបរបស់លោក។

បុរសខ្មែរម្នាក់ និងបុរសអូស្រ្តាលីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់មីន

យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារការផ្ទុះគ្រាប់មីន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៃបន្ទាយរថក្រោះអេស៊ីអូ (ACO) ក្នុងភូមិក្រឡាញ់ ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ម្សិលម៉ិញ។

មេធាវីរបស់លោក កឹម សុខាស្នើឲ្យសុំយកលោកកឹម សុខា ទៅព្យាបាលនៅក្រៅប្រទេស

ក្រុមមេធាវីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ក្នុងពន្ធនាគារត្រពាំងផ្លុង បានស្នើទៅតុលាការក្រុងភ្នំពេញដើម្បីឱ្យលោកកឹម សុខា អាចទៅសម្រាកព្យាបាលជម្ងឺនៅប្រទេសសឹង្ហបុរី បើទោះបីតុលាការកំពូលបានបន្តឃុំខ្លួនលោកក៏ដោយ។

ផ្សោតប្រទេសកម្ពុជាកំពុងត្រូវអភិរក្សជាប្រភពចំណូលរបស់អ្នកស្រុក

ទូកដែលបើកតាមដងទន្លេមេគង្គជិតខេត្ដក្រចេះនេះតំណាងឲ្យក្តីសង្ឃឹមចុងក្រោយសម្រាប់ផ្សោតអ៊ីរ៉ាវ៉ាឌីមេគង្គដែលជិតផុតពូជ។ អ្នកទេសចរជិះទូកនេះមើលសត្វដែលចេះអៀននៅជម្រកធម្មជាតិរបស់វា។ ​ប្រាក់ដែលពួកគេចំណាយសម្រាប់ការដឹកជញ្ជូន មគ្គុទេសន៍កន្លែងស្នាក់នៅនិងម្ហូបអាហារគឺជាប្រាក់​ចំណូល​សម្រាប់ជំនួសការនេសាទដែលអ្នកជំនាញថា ជាគន្លឹះសំខាន់នៃការរស់រានរបស់ផ្សោត៕

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីព្រួតគ្នាវាយអ្នកបើកឡានបុកគេហើយបើករត់គេច

កំលាំងនគបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៣ ខែមីនា បានចាប់ខ្លួនមនុស្សពីរនាក់ពីបទសង្ស័យថាបានបង្ករអំពើហិង្សាជាក្រុមទៅលើអ្នកបើកថយន្តម្នាក់ឈ្មោះ លោកស៊ុយ សារ៉េត ដែល បានបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើករត់គេចខ្លួន។

ព័ត៌មានថ្មីៗ