30 C
Phnom Penh

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងទាមទារឲ្យក្រសួងអប់រំអនុញ្ញាតឲ្យគ្រូបង្រៀនមួយចំនួនអាចចូលបង្រៀនវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងកាលពីថ្ងៃទី១៤ខែមីនា បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកជុំ ប៊ុនរ៉ុង អគ្គរាជទូតខ្មែរប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិក អំពីករណីក្រសួងអប់រំកម្ពុជាបានលុបឈ្មោះលោករ៉ុង ឈុននិងគ្រូបង្រៀនមួយចំនួនទៀត កាលពីពេលថ្មីៗនេះថាជារឿងនយោបាយ។

ក្រុមនេះបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាលោកហង្ស ជួនណារ៉ុន ផ្តល់ក្របខណ្ឌជាមន្រ្តីអប់រំ និងជាគ្រូបង្រៀនឲ្យពួកគេឡើងវិញ។

សហភាពសហជីពគ្រូបង្រៀនអាមេរិកាំងរំលឹកថាកម្ពុជាជាប្រទេសម្ចាស់ហត្ថលេខីលើកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធានាពីសិទ្ធិក្នុងការបញ្ចេញមតិសិទ្ធិក្នុងការជួបប្រជុំនិងសិទ្ធិ ក្នុងការចូលរួមឆាកនយោបាយ

ពួកគេនិយាយថាគ្រូបង្រៀនមាន សិទ្ធិពេញលេញក្នុងការវែកញែកអំពីបញ្ហានយោបាយរបស់ប្រទេស ហើយថាការវាយប្រហារមកលើក្រុមគ្រូបង្រៀន វាគឺជាការវាយប្រហារមកលើសិទ្ធិក្នុងការទទួលបាននូវចំណេះដឹង។

ចាប់តាំងពីថ្ងៃទី៣០ខែមករាមកក្រសួងអប់រំយុវជន និងកីឡាបានលុបឈ្មោះគ្រូបង្រៀនចំនួន១៣នាក់ ចេញពីក្របខណ្ឌរបស់ក្រសួងមួយនេះដោយហេតុផលថា ក្រុមគ្រូបង្រៀនទាំងនោះអវត្ដមានដោយគ្មានច្បាប់អនុញ្ញាតនិងបោះបង់ការងារចោលតែម្តង។

អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិក គណៈកម្មាធិការរៀបចំការបោះឆ្នោតលោក រ៉ុង ឈុន ធ្លាប់អះអាងថា ក្រសួងអប់រំមិនបានហៅពួកគាត់មកសាកសួរឡើយ តែបែរជាចេញប្រកាសលុបឈ្មោះពួកគាត់ទាំងគ្មានកំហុស និងបានចោទប្រកាន់ពួកគាត់ទាំងអយុត្ដិធម៌។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្លាប់អះអាងថា ក្រសួងអប់រំ យុវជន និងកីឡាមិនបានគោរព និងអនុវត្ដនិតិវិធីតាមអនុក្រឹត្យស្តីពីការស្ថិតនៅក្រៅក្របខណ្ឌដើមនិងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស