32.5 C
Phnom Penh

មេធាវីរបស់លោក កឹម សុខាស្នើឲ្យសុំយកលោកកឹម សុខា ទៅព្យាបាលនៅក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ក្នុងពន្ធនាគារត្រពាំងផ្លុង បានស្នើទៅតុលាការក្រុងភ្នំពេញដើម្បីឱ្យលោកកឹម សុខា អាចទៅសម្រាកព្យាបាលជម្ងឺនៅប្រទេសសឹង្ហបុរី បើទោះបីតុលាការកំពូលបានបន្តឃុំខ្លួនលោកក៏ដោយ។

ក្រុមមេធាវីបានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចបន្តឃុំខ្លួនលោកកឹមសុខានេះ ហាក់បីដូចជាដាក់ទណ្ឌកម្មបន្ថែមមួយទៀតទៅលើរូបលោកដោយសារលោកកំពុងមានជម្ងឺ ធ្ងន់ធ្ងរ។

រហូតមកទល់ពេលនេះលោកកឹមសុខាត្រូវបានតុលាការកំពូលសំរេចបន្តឃុំខ្លួនបន្ថែមទៀតកាលពីដើមខែមីនា។

សមត្ថកិច្ចរបស់លោកហ៊ុន សែនបានសម្រុកចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ រូបនេះទាំងកម្រោលកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ។

ការជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង របស់លោក កឹម សុខានៅពេលនេះគឺមានរយៈពេលជាង៦ខែហើយ។

ជាងនេះទៅទៀត ក្រុមមេធាវីគ្រោងនឹងប្តឹងសុំឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទប្រកាន់លើរូបលោកនៅពេលដ៏ឆាប់ខាងមុខនេះ ដោយសារតុលាការគ្មានភស្តុតាងណាមួយដែលត្រូវដាក់បន្ទុកលើរូបលោកនោះឡើយ ហើយលោកក៏មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយដូចការចោទប្រកាន់របស់តុលាការនៃរបបដឹកនាំរបស់លោក ហ៊ុន សែននោះដែរ។

កាលពីថ្ងៃទី១៤ខែមីនា បេសជនពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត(Rhona Smith)បានទាមទារ ឲ្យរដ្ឋាភិបាលទីក្រុងភំ្នពេញដោះលែងលោកកឹម សុខា លុបចោលការរំលាយគណបក្សសង្គ្រោះជាតិនិងអនុញ្ញាតឲ្យមន្រ្តីបក្សប្រឆាំងចំនួន១១៨រូប អាចមានសិទ្ធិរួមឆាកនយោបាយឡើងវិញ ដើម្បីបង្ហាញនូវកិច្ចប្រឹងប្រែងមួយក្នុងការធ្វើឲ្យស្ថានការណ៍នយោបាយ វិលមករកភាពប្រក្រតី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស