25.9 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ និង​ឱ្យ​កាន់តែ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​រៀបចំ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ជាពិសេស​លើ​វិស័យ​កសិកម្ម ដូចជា​ការ​ធ្វើ​កសិកម្ម​តាម​ព្រំដែន ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ការ​អភិវឌ្ឍ​ពូជ ការ​ប្រើប្រាស់​ទឹក​តាម​ព្រំដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​សត្វល្អិត​ចង្រៃ​ជាដើម។ លោក​អះអាង​ថា វិស័យ​កសិកម្ម-ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម គឺ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក...

មេដឹកនាំ​បក្ស​កាន់​អំណាច​បង្កើន​កិច្ចសហការ​ព្រំដែន​ជាមួយ​វៀតណាម ខណៈ​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា កម្ពុជា​និង​វៀតណាម ​បាន​អបអរ​សាទរ​លើ​ពិធី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ពិធីសារ​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក ពិធី​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា-វៀតណាម​ខ្នាត ១/២៥០០០ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ១៦% ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ​កាន់តែ​ខ្លាំង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ តុលា ថា គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​ពិភាក្សា​គ្នា​ឱ្យ​បាន​សកម្ម​ថែម​ទៀត​លើ​បញ្ហា​ព្រំដែន​នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា...

មន្ត្រី​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​និយាយ​ឌឺដង​លោក រ៉ុង ឈុន ករណី​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​ក្នុង​រដ្ឋសភា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា អ្នក​សារព័ត៌មាន​ខ្លះ​បាន​ដកស្រង់​យក​សម្ដី​មួយ​ម៉ាត់​យក​ទៅ​ធ្វើការ​ចុះផ្សាយ​តាម​គំនិត​របស់​ខ្លួន ដែល​បង្កើត​ទៅ​ជា​បញ្ហា​ខុស​ពី​ខ្លឹមសារ​ដើម ព្រោះតែ​ពួកគេ​មិន​បាន​ស្តាប់​ប្រធានបទ​នៃ​សាច់រឿង​ទាំងមូល។ ការ​អះអាង​របស់​លោក កែវ រ៉េមី ក្នុង​គោលបំណង​បញ្ជាក់​ទៅកាន់​សាធារណជន ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ថា ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​គ្មាន​បញ្ហា​នោះ​ទេ ក្រោយ​ការ​បកស្រាយ​របស់​មេ​បក្ស​កាន់​អំណាច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នោះ។ កាលពី​អំឡុង​ខែ​សីហា...

គ្រូបង្រៀន​ដែល​រិះគន់​ស្តូប​វៀតណាម​ក្នុង​ខេត្ត​ប៉ៃលិន​បន្ត​ស្វែងរក​យុត្តិធម៌​នៅ​តុលាការ​កំពូល​បន្ទាប់ពី​ចាញ់​ក្ដី​នៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង

គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​យុត្តិធម៌​ផ្ទាល់ខ្លួន បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​លោក​ចាញ់​ក្ដី​ក្នុង​ករណី​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​លោក​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​សង់​ស្តូប​វៀតណាម ក្នុង​ខេត្ត​ប៉ៃលិន។ លោក យួង សូដា ដែល​ជា​គ្រូបង្រៀន​សាលា​បឋមសិក្សា​នៅ​ខេត្ត​ប៉ៃលិន អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ស្វែងរក​យុត្តិធម៌​លើ​ករណី​នេះ ព្រោះថា​ទាំង​មន្ត្រី​តុលាការ និង​ពលរដ្ឋ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា ដូច្នេះ​ហេតុ​អ្វី​គ្រាន់តែ​យុវជន​ខ្មែរ​ចូលរួម​កិច្ចការ​សង្គម​ដើម្បី​ជាតិ​មាតុភូមិ​របស់​ខ្លួន ត្រូវ​ទទួល​ទោស​បែប​នេះ​ទៅវិញ។ លោក យួង សូដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨...

ចិន​បន្ត​ផ្ទេរ​រូបភាព​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សំណង់​ថ្មីៗ​ថែម​ទៀត

ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក អំពី​អនាគត​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​ថា​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន ត្រូវ​បាន​គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​១២ តុលា នេះ។ យោង​តាម​ប្រភព​នេះ គឺ​រូបភាព​ផ្កាយរណប​នៃ​ក្រុមហ៊ុន Maxar Technologies and Planet Labs បង្ហាញ​ថា យ៉ាង​តិច​មាន​សំណង់​ថ្មី ៣​កន្លែង​ទៀត​កំពុង​ពន្លឿន​ការ​ស្ថាបនា​នៅ​ក្នុង​រវាង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ហើយ​ជាមួយ​គ្នា​នេះ មាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​ត្រូវ​បាន​ស្ថាបនា ខណៈ​ទីតាំង​ច្រើន​ទៀត​មាន​ការ​ផ្លាស់ប្ដូរ។ ផ្កាយរណប​របស់​ក្រុមហ៊ុន Maxar...

PMD៖ ទំនាក់ទំនង​កម្ពុជា-វៀតណាម​មិនមែន​ជា​លក្ខណៈ​ការទូត​ទេ ប៉ុន្តែ​ជា​លក្ខណៈ​កូនចៅ​និង​ចៅហ្វាយនាយ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​រិះគន់​អំពី​ជំនួប​មេដឹកនាំ​កម្ពុជា វៀតណាម និង​ឡាវ ថា​ទំនាក់ទំនង​កម្ពុជា-វៀតណាម មិនមែន​ជា​ជំនួប​បែប​ការទូត​នោះ​ទេ ប៉ុន្តែ​ជា​ជំនួប​ក្នុង​រូបភាព​ជា​កូនចៅ និង​ចៅហ្វាយនាយ​ប៉ុណ្ណោះ ហើយ​ជំនួប​នេះ​ក៏​ជា​ការ​រំឭក​ពី​មេដឹកនាំ​វៀតណាម ទៅ​លោក ហ៊ុន សែន ឱ្យ​បន្ត​សហប្រតិបត្តិការ​បន្ថែម​ទៀត និង​ត្រូវ​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ក្រុង​ហាណូយ គ្រប់​បែប​យ៉ាង។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា PMD លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨...

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​បាន​ទេ បើ​នៅតែ​ពឹងផ្អែក​លើ​បរទេស​ដូច​សព្វថ្ងៃ

អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​ពលរដ្ឋ និង​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​យកចិត្ត​វៀតណាម និង​ចិន ដោយ​បើកដៃ​ឱ្យ​ពួកគេ​មក​រស់នៅ​រកស៊ី​មាន​បាន​កើត​កូន​កើត​ចៅ និង​ប្រើប្រាស់​ភោគទ្រព្យ​ជាតិ​របស់​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ទេ បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​យកចិត្ត​យក​ថ្លើម​បរទេស​ដូចជា​វៀតណាម ឬ​ចិន ដែល​ខ្លួន​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​រិះគន់​ថា ការ​យក​កម្ពុជា​ទៅ​ពឹង​លើ​ប្រទេស​ចិន ឬ​វៀតណាម...

ប្រធាន​រដ្ឋសភា​កម្ពុជា​ផ្ញើ​សារ​អបអរ​ខួប​ឯករាជ្យ​ជាតិ​របស់​វៀតណាម​លើក​ទី​៧៦

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ផ្ញើ​សារ​ទៅ​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម។ សារ​លិខិត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា ជូន​ទៅ​លោក Vuong Dinh Hue ប្រធាន​រដ្ឋសភា​នីតិកាល​ទី​១៥ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា តាងនាម​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា លោក​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ប្រធាន​រដ្ឋសភា​វៀតណាម និង​ថ្នាក់​ដឹកនាំ​កំពូល ក៏ដូចជា​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ជា​បងប្អូន​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម (ថ្ងៃ​ទី​២...

ក្រុម​តស៊ូ​មតិ​ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ក្រុម​អ្នក​ឃ្លាំមើល​ថ្កោលទោស​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ថា​ជា​ការ​ប្រតិដ្ឋ​ភស្តុតាង​មួលបង្កាច់​លើ​រូប​គាត់ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ សីហា ថា ផ្អែក​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក រ៉ុង...

ខ្មែរ​អាមេរិកាំង​បារម្ភ​ពី​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បារម្ភ​ចំពោះ​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​នឹង​រឿង​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​យក​អង្គភាព​កងទ័ព​របស់​គេ​មក​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​គេ​លើ​ទឹកដី​ខ្មែរ។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ព្យាយាម​បិទបាំង​នឹង​ពលរដ្ឋ​ខ្មែរ​រាប់​ទសវត្ស​អំពី​សេចក្តី​រាយការណ៍​អំពី​ព័ត៌មាន​ដែល​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ស្រុក និង​ពី​ក្រៅ​ស្រុក ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​ជាច្រើន​ម៉ឺន​ហិកតារ​សម្រាប់​ថិរវេលា​ជាច្រើន​ទសវត្ស ហើយ​មិន​ត្រឹមតែ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិសាសន៍​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍ និង​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ទៀត​ផង ទាំង​បច្ចុប្បន្នកាល ទាំង​អនាគតកាល។ រីឯ​ខាង​ភាគី​ដាក់​ទុន​ពី​យៀកណាម ដូចជា​ប្រធាន​បណ្ដុំ​ក្រុមហ៊ុន​កៅស៊ូ​យៀកណាម Vietnam Rubber Group (VRG) ត្រាន់ ង៉ុកធ័ន (Tran Ngoc Thuan) គេ​មិន​លាក់លៀម​អ្វី​ទេ...

Latest news