29 C
Phnom Penh

TAG

កម្មករ

អាល្លឺម៉ង់​ប្រកាស​គាំទ្រ​លោក ស ខេង ដែល​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា

តំណាង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្រោយ​ពី​បាន​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World)។ មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច លោក ស ខេង បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់ ខណៈ​ជម្លោះ​នេះ​ឈាន​ដល់​ការ​ចាប់​ខ្លួន​តំណាង​សហជីព ៨​នាក់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ «ញុះញង់» ក្រោយ​ពួកគេ​តវ៉ា​អហិង្សា​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ។ លោក គ្រីសស្ទៀន...

អ្នក​ឃ្លាំមើល៖ ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន NAGA គឺ​ចង់​រំលាយ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ

ក្រុម​អ្នក​ការពារ​សិទ្ធិ​ការងារ ហៅ​កាត់​ថា​សង់ត្រាល់ រិះគន់​ថា ការ​មិន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​នាក់ មិនមែន​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន​នោះ គឺ​ពួកគេ​ចង់​រំលាយ​សហជីព​ចោល ដោយសារ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​យល់​ច្បាស់​ពី​ច្បាប់ និង​សិទ្ធិ​ការងារ​ដែល​ក្រុមហ៊ុន​មិន​អាច​រំលោភបំពាន​លើ​បុគ្គលិក​បាន។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា...

បុគ្គលិក NAGA ចោទ​ថៅកែ​ថា​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំភ័ន្ត​ភ្នែក​សាធារណជន

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (NAGA World) ចោទ​ថៅកែ​ក្រុមហ៊ុន​ថា​បាន​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត និង​បំភ័ន្ត​ភ្នែក​សាធារណជន ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។ ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​សណ្ឋាគារ​មួយ​នា​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ដោយ​ឆ្លើយតប​ទៅ​ក្រុមហ៊ុន​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​កូដកម្ម និង​បញ្ហា​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លើកឡើង​ថា ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ប្រាក់សុទ្ធ​ជាង ៧៧​លាន​ដុល្លារ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាត់បន្ថយ​បុគ្គលិក​ណា​ដែល​លើស​តម្រូវការ និង​បុគ្គលិក​គ្មាន​ផលិតភាព​ប៉ុណ្ណោះ។ លើស​ពី​នេះ ក្រុមហ៊ុន​យកចិត្ត​ទុកដាក់​សុខុមាលភាព​បុគ្គលិក...

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​បាន​ឆាប់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៥ មករា បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ឲ្យ​បាន​ឆាប់​ចប់ ក្រោយពី​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ មិន​ត្រឹម​តែប៉ុណ្ណោះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​តំណាង​សហជីព ៨​នាក់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ទៀត​ផង។ ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​នគរបាល​ការពារ​ព្រំដែន​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ការ​តវ៉ា​របស់​បុគ្គលិក...

បុគ្គលិក NAGA បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត​សុំ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​និង​រក​ដំណោះស្រាយ

ក្រុម​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​នាំគ្នា​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​លោកសេរី​នានា​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន ដោយសារ​ការពារ​ផលប្រយោជន៍​របស់​បុគ្គលិក។ នៅ​ថ្ងៃ​ទី​១៨ មករា នេះ ក្រុម​បុគ្គលិក​កាស៊ីណូ ណាហ្គា​វើលដ៍ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ពួក​គេ​បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាព​អឺរ៉ុប...

បុគ្គលិក​ណាហ្គា​សុំ​ស្ថានទូត​ប្រទេស​លោកសេរី​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​តំណាង​និង​ដោះស្រាយ​វិវាទ​ការងារ

បុគ្គលិក​និង​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​ប្រទេស​មហាអំណាច​ធំៗ​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ឱ្យ​ស្ថានទូត​ទាំងនោះ​ជួយ​ជំរុញ និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដោះលែង​តំណាង ៨​នាក់​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ។ តំណាង​បុគ្គលិក និយោជិត និង​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ប្រមាណ ២៥​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ បាន​នាំគ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​បុគ្គលិក​កំពុង​ធ្វើ​កូដកម្ម​សរុប​ជាង ១​ពាន់​នាក់ ដាក់​ទៅ​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​ប្រទេស​កម្ពុជា។ ស្ថានទូត​ទាំងនោះ​មាន​សហរដ្ឋ​អាមេរិក...

បុគ្គលិក​ណាហ្គា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​៨​នាក់​ដើម្បី​ចូល​តុ​ចរចា​បញ្ចប់​វិវាទ

ក្រុម​កូដករ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​របស់​ពួកគេ​ទាំង ៨​នាក់ ដោយ​លើកឡើង​ថា ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់ បែរជា​ក្រសួង និង​តុលាការ​មិន​ចាត់​វិធានការ​ទៅវិញ។ ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ឆ្លើយតប​ក្រសួង​ការងារ បន្ទាប់ពី​ស្ថាប័ន​នេះ​តម្រូវ​ឱ្យ​ពួកគេ​ចូល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ប្រមាណ ២០​នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ករណី​ឃុំ​ខ្លួន...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ UN ថា​កូដកម្ម​របស់​បុគ្គលិក​ណាហ្គា​មិន​ស្រប​ច្បាប់

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ចោទ​ថា បាតុកម្ម​ខុស​ច្បាប់​របស់​ក្រុម​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិនមែន​ជា​ការ​អនុវត្ត​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្រប​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​ជា​ចេតនា​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម និង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ទៅវិញ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ ដោយ​យោង​តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​៤៩៤ និង ៤៩៥។ ចំពោះ​ប្រភព​ដែល​បាន​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​នោះ គឺជា​ការ​ប្រមាថ​ចំពោះ​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ប្រភព​ដដែល​បន្ត​ថា ការ​អនុវត្ត​ច្បាប់ គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​រារាំង​នូវ​របៀបវារៈ​លាក់​ពុត​របស់​បាតុករ​ដែល​ជ្រក​ក្រោម​ស្លាក​បាតុកម្ម​ដោយ​សន្តិវិធី​ផង​ដែរ។ ការ​អះអាង​នេះ...

បុគ្គលិក​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​មិន​ចូល​ចរចា បើ​អាជ្ញាធរ​មិន​ដោះលែង​តំណាង​ពួកគេ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) បាន​ប្រកាស​ជំហរ​ថា ពួកគេ​មិនព្រម​ចូល​ចរចា​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ឡើយ បើ​សិន​អាជ្ញាធរ និង​ក្រុមហ៊ុន​មិនព្រម​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នោះ។ ការ​ប្រកាស​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ ដោយ​ហៅ​បុគ្គលិក ណាហ្គា​វើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ហើយ​ឈាន​ទៅ​បញ្ចប់​ករណី​វិវាទ​ការងារ។ ក្រៅពី​ចេញ​សេចក្ដី​ប្រកាស​ហើយ មន្ត្រី​ក្រសួង​ការងារ​បាន​យក​លិខិត​នោះ​ទៅ​អាន​នៅ​ចំពោះ​កូដករ​ដែល​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​សុក្រ នេះ។ អំឡុង​ពេល​ធ្វើ​កូដកម្ម...

អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​ពី​ចាប់​និង​ចោទ​មេ​សហជីព​ណាហ្គា​វើលដ៍

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពន្យល់​អំពី​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ដោយ​ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ថា​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ អ្នកជំនាញ​សិទ្ធិមនុស្ស ៤​រូប​មាន​លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី អាយរីន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិត និង​មតិ​យោបល់ លោកស្រី...

Latest news