27.3 C
Phnom Penh

TAG

កាប់​រាន​ព្រៃឈើ

ជនជាតិ​ដើម​ភាគតិច​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ទៅ​មើល​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ផ្ទាល់​ភ្នែក

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចុះ​ពិនិត្យ​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ផ្ទាល់ ជាជាង​ចាំ​តែ​យក​របាយការណ៍​ពី​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ក្លែង​ព័ត៌មាន​ពិត​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា សហគមន៍​បាន​នាំគ្នា​ចុះ​ប្រមូល​ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែ​ឧសភា ក្នុង​នោះ​បាន​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ៣០០​ករណី...

បណ្ឌិត សុខ ទូច ថា​ឆេះ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​បណ្ដាល​មកពី​ពលរដ្ឋ​ដុត​ដើម្បី​បរបាញ់​សត្វ​និង​ដាក់​អន្ទាក់

ផ្ទៃដី​ព្រៃ​ប្រមាណ ៣០​ភាគរយ​នៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ស្ថិត​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ត្រូវ​បាន​ភ្លើង​ឆេះ ដែល​មាន​អ្នក​អះអាង​ថា​បណ្តាល​មកពី​សកម្មភាព​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ដុត​ព្រៃ​ដើម្បី​បាញ់ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ និង​ទន្ទ្រាន​យក​ដី​ព្រៃ។ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បា​បង្ហោះ​វីដេអូ​អំពី​ភ្លើង​ឆេះ​ព្រៃ ដោយ​លោក​បាន​លើកឡើង​ថា ការ​លួច​ដុត​បាន​កើតឡើង​រាល់​ឆ្នាំ ទោះបីជា​មាន​ការ​ប្តឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​សុំ​អន្តរាគមន៍​យ៉ាងណាក៏ដោយ។ លោក​ថា បើ​ដាំ​កូនឈើ ក៏​អត់​រស់​ដែរ។ លោក​បន្ត​ថា ពលរដ្ឋ​ដុត​ព្រៃ​ដើម្បី​ស្រួល​ដើរ​បាញ់​សត្វ និង​ដាក់​អន្ទាក់។ ប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប លោក សូត្រ សំណាង...

អ្នក​ឃ្លាំមើល៖ ការ​តែងតាំង​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​តំណាង​ឱ្យ​ស្ថាប័ន​រដ្ឋ​គឺជា​ទង្វើ​បង្អាប់​បង្អោន​កិត្តិយស​ជាតិ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​តែងតាំង​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ព្រៃឈើ​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​តំណាង​ឱ្យ​ស្ថាប័ន​ជាតិ គឺជា​ទង្វើ​បង្អាប់​បង្អោន​កិត្តិយស​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ និង​បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មនុស្ស​ប្រភេទ​ក្នុង​ចង្កោម​ជាមួយ​នឹង​ពួក​ឧក្រិដ្ឋជន។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន តែងតាំង​ឧកញ៉ា...

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។ សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ...

សហគមន៍​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​២៥០​ករណី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ជាង ២០០​ករណី (២៥០​ករណី) ក្នុង​រយៈពេល ៣​ថ្ងៃ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះរការ ខេត្ត​ព្រះវិហារ ដោយ​គ្មាន​ការ​អើពើ​ពី​មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ។ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចុះ​ឃ្លាំមើល និង​ប្រមូល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ចាប់ពី​យប់​ថ្ងៃទី​១៧...

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញពី​សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ជាបន្ទាន់

ក្រសួង​បរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ទិញ-លក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បន្ទាប់ពី​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ យោង​តាម​សេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចេញ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ដែល​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​បំពាន​នឹង​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន។ ប្រភព​ដដែល​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចុះហត្ថលេខា​លើ​លិខិត ឬ​ឯកសារ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ លិខិត​ផ្ទេរ​ការ​កាន់កាប់ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់...

ពលរដ្ឋ​ថា​ក្រុមហ៊ុន​កូរ៉េ T.S.M.W គប់គិត​ជាមួយ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​ចេតនា​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់

ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង លើកឡើង​ថា ក្រុមហ៊ុន​កូរ៉េ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) កំពុង​គប់គិត​ជាមួយ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​បំណង​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ ដោយ​ប្រើ​ល្បិច​កាត់​ឆ្វៀល​ដី​សម្បទាន​ដែល​អស់​ព្រៃឈើ​ឱ្យ​ទៅ​ពលរដ្ឋ និង​ស្នើសុំ​ដី​សម្បទាន​ថ្មី​ដែល​មាន​ព្រៃឈើ​នៅ​កន្លែង​ផ្សេង។ ប្រភព​ពី​ពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា...

ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ T.S.M.W លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​ស្ទឹងត្រែង

ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ទម្លាយ​ថា ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដោយ​ប្រើ​រូបភាព​ជា​លក្ខណៈ​វិនិយោគ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩០០០​ហិកតារ) ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ប្រភព​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣០ មករា...

បណ្ដាញ​សហគមន៍​ថា​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើត​ឡើង​ដដែល

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រាន​ទន្ទ្រាន​ដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តែ​បន្ត​កើតឡើង បើ​ទោះបីជា​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដោយ។ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​ផ្ទៃដី​ទំហំ ៤៣១៦៨៣​ហិកតារ​ទៅ​ផ្ទៃដី​ទំហំ ៤៨៩៦៦៣​ហិកតារ​វិញ ដែល​មាន​ការ​កើន​ឡើង​ផ្ទៃដី​គ្រប់គ្រង​បន្ថែម​ចំនួន​ជាង ៥​ម៉ឺន​ហិកតារ (៥៧៩៨០​ហិកតារ)។ បើ​ទោះបីជា​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​បាន​កើនឡើង​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​បំផ្លាញ និង​ទន្ទ្រាន​យក​ដី នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល។ ជាក់ស្ដែង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ព្រៃឡង់​ព្រះវិហារ ថា...

សកម្មជន​ទទូច​ទៅ​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សកម្មជន​បរិស្ថាន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រះរការ ក្រោយពី​រក​ឃើញ​ថា ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅតែ​បន្ត​កើត​ឡើង។ នៅ​ក្នុង​វីដេអូ​ឃ្លីប​ជាង ៥​នាទី​ដែល​បាន​ចុះ​ល្បាត​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា រក​ឃើញ​ថា ជន​ខិលខូច​បាន​កាប់​រំលំ​ដើម​ស្ទៀង​ដែល​មាន​ទំហំ​មុខកាត់​កន្លះ​ម៉ែត្រ។ លោក​បន្ត​ថា ឈើ​ប្រភេទ​នេះ​ជា​ប្រភេទ​ឈើ​កម្រ និង​មាន​តម្លៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ខណៈ​ឈើ​បេង និង​ក្រញូង ជាដើម...

Latest news

© 2021, ដេលី. All rights reserved.