ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កាប់រានព្រៃឈើ
ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តក្រចេះថាការដុតទីស្នាក់ការបរិស្ថានដោយសារមន្ត្រីអនុវត្តច្បាប់តែលើពលរដ្ឋក្រីក្រ
ឌឹ ខេមបូឌា ដេលី
-
August 7, 2023
ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ស្ថិតស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ប្រមូលផ្ដុំគ្នាតវ៉ា និងបានដុតទីស្នាក់ការមន្ត្រីបរិស្ថានចោល ដោយសារធ្វើទុក្ខបុកម្នេញលើពួកគេដែលគ្រាន់តែកាប់ឈើធ្វើរបង និងរោងបាយ ប៉ុន្តែបែរជាបើកដៃឲ្យឈ្មួញចូលកាប់ឈើសេរីទៅវិញ។ បើតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីថ្ងៃទី០៥ ខែសីហា ថា ប្រជាពលរដ្ឋដែលចុះដុតទីស្នាក់ការបរិស្ថានចោល មកពី ៣ភូមិនៃឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ប្រភពដដែលថាការដែលក្រុមប្រជាពលរដ្ឋចុះដុតទីតាំងមន្ត្រីបរិស្ថាននាថ្ងៃនោះ ដោយសារក្រុមមន្ត្រីទាំងនោះបានចុះចាប់ម៉ាស៊ីនត្រង់ស៊ីន័រដែលពួកគេកំពុងអារឈើធ្វើរោងដាំបាយ និងរបងស្រែ។ ប្រជាពលរដ្ឋអះអាងថា ការដុតទីស្នាក់ការនេះដោយសារក្រុមមន្ត្រីបរិស្ថានទាំងនោះតែងតែធ្វើទុក្ខបុកម្នេញលើពួកគេ គំរាមកំហែង និងទាមទារឲ្យបង់ប្រាក់ជាច្រើន នៅពេលដែលពួកគេទៅព្រៃកាប់ឈើយកមកធ្វើរោងបាយ ក្រោលគោ ឬធ្វើរបងព័ទ្ធដីចម្ការស្រែ។...
ព័ត៌មានជាតិ
ឧទ្យានជាតិបុទុមសាគររងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរពីក្រុមហ៊ុនចិន UDG និងក្រុមហ៊ុនឧកញ៉ា គិត ម៉េង
ឌឹ ខេមបូឌា ដេលី
-
July 20, 2023
អង្គការចលនាមាតាធម្មជាតិកម្ពុជា ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការលក់ឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនឯកជនបន្តទៀត ព្រោះថាឧទ្យានជាតិមួយនេះដែលរដ្ឋាភិបាលបានសម្បទានឱ្យទៅក្រុមហ៊ុនចិន UDG (Union Develop ment Group Co.,Ltd) និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កន្លងមក កំពុងរងនូវការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់នោះខ្ទេចគ្មានសល់។ អង្គការចលនាមាតាធម្មជាតិសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា នេះដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពនៅទីតាំងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ...
សេចក្ដីរាយការណ៍ពិសេស
របរកាប់ឈើ និងពលកម្មទណ្ឌិតក្នុងខេត្តកោះកុង
ឌឹ ខេមបូឌា ដេលី
-
June 15, 2023
នៅក្នុងប្រទេសគ្រប់គ្រងដោយមេដឹកនាំផ្ដាច់ការផ្ដាច់មុខ តើមានអ្វីអាចលាក់បាំងរំលងភ្នែករដ្ឋអំណាចភ្នែកម្នាស់? រឿងរ៉ាវកើតមានក្នុងខេត្តកោះកុង អាចមានមនុស្សដឹងច្រើន ប៉ុន្តែជួយគ្នាបិទបាំង។ លោក ហាស់ សាន មានសេចក្តីរាយការណ៍មួយស្រង់ពីអង្គការស្រាវជ្រាវលើឧក្រិដ្ឋកម្មព្រៃឈើ ទាក់ទងនឹងមន្ត្រីក្របខ័ណ្ឌរកស៊ីឈើប្រើកម្លាំងពលកម្មអ្នកទោសក្នុងខេត្តកោះកុង។ ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជាតែងតែអួតអាងថា លោកមានភ្នាក់ងារចារកម្មរបស់លោកនៅគ្រប់ទិសទី ដើម្បីយកការណ៍ ផ្តល់ព័ត៌មានឲ្យលោក។ អ្នកផងទាំងឡាយជាខ្មែរមិនបានដឹងថា តើលោកជួលមនុស្ស ឬទិញដាច់ថ្លៃ ឬប្រើមនុស្សស្ម័គ្រចិត្តបម្រើលោកដោយស្មោះ ឬយ៉ាងណានោះទេ។ អ្នកផងទាំងឡាយជាខ្មែរក៏មិនបានដឹងដែរថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើមនុស្សរបស់លោកនោះឲ្យយកការណ៍តែពីក្រុមជំទាស់ មិនមែនបក្សពួករបស់លោក ប៉ុន្តែបណ្តោយឲ្យបក្សពួកដែលរកប្រយោជន៍ឲ្យក្រុមលោក ធ្វើអ្វីស្រេចតែចិត្ត...
ព័ត៌មានជាតិ
លោក ហ៊ុន សែន អំពាវនាវទៅអ្នកមានអំណាចដកខ្លួនចេញពីបទល្មើសព្រៃឈើនិងទន្ទ្រានដីរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
June 7, 2023
លោក ហ៊ុន សែន អំពាវនាវទៅមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកមានអំណាច និងអ្នកមានលុយ ដកខ្លួនចេញជាបន្ទាន់បើសិនពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បន្ទាប់ពីលោកទទួលបានព័ត៌មានថាមានជនឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លីរបស់រដ្ឋអំឡុងពេលរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំដំណើរការបោះឆ្នោត។ តាមរយៈសារសំឡេងជាង ៤នាទីកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ថ្លែងថា ជនខិលខូចបានឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លីរបស់រដ្ឋអំឡុងពេលរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំដំណើរការបោះឆ្នោត។ បុរសខ្លាំងរូបនេះបានចេញសារបញ្ជាទៅកាន់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់សកម្មភាពក្រុមជនខិលខូចដែលបានឆ្លៀតឱកាសកាប់បំផ្លាញធនធានធម្មជាតិ និងការទន្ទ្រានព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ។ បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជាដែលបរាជ័យទប់ស្កាត់បទល្មើសព្រៃឈើ ក៏បានចេញបទបញ្ជាជាថ្មីទៀតទៅកងកម្លាំងឲ្យចាប់មេខ្លោងដែលនៅពីក្រោយនៃការកាប់បំផ្លាញព្រៃឈើយកទៅផ្ដន្ទាទោសតាមច្បាប់...
ព័ត៌មានជាតិ
ក្រុមយុវជនដង្ហែសពព្រៃឈើទៅក្រសួងបរិស្ថានទាមទារឲ្យបើកចំហការចុះល្បាតព្រៃឈើឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
September 30, 2022
ក្រុមអ្នកស្រឡាញ់បរិស្ថានប្រមាណជា ៣០នាក់ បាននាំគ្នាដើរដង្ហែសពព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ដើម្បីទាមទារឲ្យក្រសួងបរិស្ថានបើកឲ្យសហគមន៍ សកម្មជន និងសង្គមស៊ីវិលចូលរួមក្នុងការចុះល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជាដែលកំពុងរងការកាប់បំផ្លាញពីសំណាក់ជនល្មើស។ ការដើរដង្ហែសពព្រៃឈើរបស់យុវជនបរិស្ថាននាថ្ងៃទី២៩ កញ្ញា នេះ ចាប់ផ្ដើមចេញពីមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដោយស្លៀកពាក់ខោអាវពណ៌ស ដៃកាន់ផ្កាភ្ជាប់ជាមួយធូប និងមានមឈូស ទង់ព្រលឹង ដែលជារូបតំណាងឲ្យការកាន់ទុក្ខចំពោះការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ញត្តិទៅក្រសួងឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។ សកម្មជនការពារបរិស្ថាន កញ្ញា ភួន កែវរស្មី ដែលចូលរួមដើរដង្ហែសពព្រៃឈើ បានប្រាប់អ្នកសារព័ត៌មានថា...
ព័ត៌មានជាតិ
មេឈ្មួញកាប់ឈើនៅតំបន់ព្រៃឡង់ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី
ឌឹ ខេមបូឌា ដេលី
-
September 17, 2022
មេឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើម្នាក់នៅដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានតែងតាំងដំឡើងឋានន្តរស័ក្ដិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។ ព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ចាប សារ៉ន ពីថ្នាក់ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរភូមិន្ទ មុនពេលលោកចូលនិវត្តន៍។ កាលពីពេលថ្មីៗនេះ លោក ចាប សារ៉ន ត្រូវបានលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យមានការស៊ើបអង្កេត និងចាត់វិធានការមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថរូបនេះដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសធនធានធម្មជាតិករណីរកស៊ីជួញដូរ និងកាប់បំផ្លាញព្រៃឈើ។ លោក សៅ សុខា ធ្លាប់អះអាងថា...
ព័ត៌មានជាតិ
ក្រុមឈ្មួញកែនពលរដ្ឋឱ្យកាប់ឈើតំបន់ការពារក្នុងខេត្តមណ្ឌលគិរីយកទៅលក់នៅវៀតណាម
ឌឹ ខេមបូឌា ដេលី
-
August 17, 2022
ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម បានប្រមូលពលរដ្ឋនៅក្នុងភូមិចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះឃុំរយ៉ ស្រុកកោះញែក ដើម្បីដឹកយកទៅលក់នៅប្រទេសវៀតណាម តាមចក្រទ្វារអន្តរជាតិដាក់ដាំ។ ពលរដ្ឋរស់នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក លោក ឃីន បានប្រាប់ ឌឹ ខេមបូឌា ដេលី ថា ឈ្មួញឈើមួយក្រុមបានកែនពលរដ្ឋឱ្យចូលទៅកាប់ឈើនៅក្នុងព្រៃតំបន់ការពារ និងអភិរក្ស ដែលការពារ និងគ្រប់គ្រងដោយមន្ត្រីបរិស្ថាននៅក្នុងស្រុកកោះញែក ជាច្រើនកន្លែង និងដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារដាក់ដាំយ៉ាងសកម្មជារៀងរាល់យប់ៗ...
ព័ត៌មានជាតិ
ក្រុមហ៊ុនមួយដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីតំបន់អភិរក្សព្រៃឡង់ដោយខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
August 6, 2022
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) អះអាងថា មេការទទួលខុសត្រូវខាងកាប់ឈើខុសច្បាប់ និងកម្មកររបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) រាប់រយនាក់ បាននាំគ្នាដឹកជញ្ជូនឈើខុសច្បាប់ដែលពួកគេបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យចេញពីតំបន់អភិរក្សសត្វព្រៃព្រៃឡង់ ដោយគ្មានចំណាត់ការណាមួយពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានប្រាប់ The Cambodia Daily នៅថ្ងៃទី៥ សីហា នេះថា កម្មកររាប់រយនាក់របស់ក្រុមហ៊ុន...
ជម្លោះដីធ្លី
រដ្ឋាភិបាលថាការឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅមិនប៉ះពាល់ដល់សត្វព្រៃកម្រនោះទេ
ឌឹ ខេមបូឌា ដេលី
-
August 6, 2022
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានច្រានចោលចំពោះប្រតិកម្មរបស់ពលរដ្ឋ និងយុវជនបរិស្ថាន ដោយអះអាងថា ការឈូសឆាយដីព្រៃនៅតំបន់ភ្នំតាម៉ៅ មិនធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វ និងសត្វព្រៃសំខាន់ៗជិតផុតពូជនោះទេ ដោយសារព្រៃដែលក្រុមហ៊ុន ឡេង ណាវ៉ាត្រា កំពុងឈូសនោះជាព្រៃមិនល្អ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ចេញកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា រដ្ឋាភិបាលសម្រេចយកតំបន់តាម៉ៅសម្រាប់ធ្វើការអភិវឌ្ឍនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី មិនមែនជាការលក់ដូរទៅឲ្យក្រុមហ៊ុននោះទេ។ រដ្ឋបាលព្រៃឈើថាតំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្ដារព្រៃឈើមួយដែលមានដំណាំឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ ហើយតំបន់នេះពោរពេញទៅដោយដីខ្សាច់ និងព្រៃឈើដែលលូតលាស់មិនសូវល្អ...
ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារថាការបាត់បង់ព្រៃឈើអាចបណ្តាលឱ្យមានគ្រោះធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
July 24, 2022
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើងថា ការបាត់បង់ព្រៃឈើអាចបណ្តាលឱ្យមានគ្រោះធម្មជាតិ និងបាត់បង់សត្វព្រៃ ខណៈបទល្មើសព្រៃឈើនៅក្នុងខេត្តនេះកំពុងកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់អភិរក្សរបស់ខ្លួនដោយគ្មានអាជ្ញាធរទប់ស្កាត់។ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានលើកឡើងក្នុងពិធីដាំកូនឈើដើម្បីអបអរបុណ្យរុក្ខទិវា ៩ កក្កដា ដែលបានប្រារព្ធកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថា ព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាសន្តិសុខស្បៀង បណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវភាព និងផ្តល់មុខរបរដល់ពលរដ្ឋផងដែរ។ អភិបាលខេត្តព្រះវិហាររូបនេះបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋចូលរួមទប់ស្កាត់...
1
2
3
4
Page 2 of 4
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.