30.5 C
Phnom Penh

TAG

កាប់​រាន​ព្រៃឈើ

បទវិភាគ៖ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​អាច​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ?

ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ជា​វិនាសកម្ម​ដ៏​ធំ​មួយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​លើក​យក​បញ្ហា​នេះ​ធ្វើជា​យុទ្ធនាការ​នយោបាយ​ជាច្រើនលើក​ច្រើន​គ្រា​ដែរ ដោយ​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​តាំងចិត្ត និង​ដាក់​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ប៉ុន្តែ​ចំណាត់ការ​របស់​គាត់​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ចំណាត់ការ​ដែល​គ្មាន​ប្រសិទ្ធភាព។ អង្គការ Global Forest Watch បាន​ផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ​ជិត ១​លាន ៣​សែន​ហិកតារ (១ ២៨០ ០០០​ហិកតារ) បើ​គិត​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០២០។ ស្រដៀង​គ្នា​នេះ យើង​ធ្លាប់​បាន​ដកស្រង់​សេចក្តី​រាយការណ៍​របស់​អ្នកជំនាញ​នៃ​សកលវិទ្យាល័យ​រដ្ឋ...

អង្គការ​ជាង​១០០ ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឆន ផល្លា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ លោក ឆន ផល្លា ដែល​សាលាដំបូង​ខេត្ត​រតនគិរី បាន​សម្រេច​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព សហគមន៍​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ១១៣​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តូរ​បទ​ចោទ​លើ​លោក ឆន ផល្លា ពី​បទ «កាប់គាស់​រុករាន...

អង្គការ​អន្តរជាតិ៖ ព្រៃឈើ​ជាង​៦​ពាន់​ហិកតារ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​មន្ត្រី​ពុករលួយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​នោះ​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បញ្ជាក់​ថា ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាង ៦​ពាន់​ហិកតារ...

ប្រជា​សហគមន៍​អះអាង​ថា​ព្រៃឡង់​នឹង​វិនាស​នៅ​ឆ្នាំ​២០២២ បើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់​បទល្មើស

ប្រជា​សហគមន៍​អះអាង​ថា ព្រៃឡង់​នឹង​វិនាស​ក្នុង​ឆ្នាំ​២០២២ ប្រសិនបើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់ ខណៈ​សកម្មភាព​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​កើន​ឡើង​ខ្លាំង​យ៉ាង​គគ្រឹកគគ្រេង​ជាង​ពេល​កន្លងមក។ ការ​អះអាង​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទីតាំង​ចំនួន ១០​កន្លែង​ផ្សេង​គ្នា​ក្នុង​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​បទល្មើស​ចំនួន ៣១០​ករណី។ សហគមន៍​ការពារ​ព្រៃឡង់​បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង ១០​កន្លែង​ដែល​ពួកគេ​ចុះ​ល្បាត ហើយ​បាន​រក​ឃើញ​បទល្មើស​នោះ​មាន​ដូចជា តំបន់​ស្រុក​ចាស់ តំបន់​ភ្នំ​គគឹល តំបន់​ភ្នំ​ចោទ តំបន់​ស្រែចារ តំបន់​ជ្រាប់ស្វាយ តំបន់​អូរអាចម៍ដែក...

សកម្មជន៖ ក្រុមហ៊ុន​វៀតណាម PNT នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ជា​រៀងរាល់​ថ្ងៃ

ក្រុម​សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​កម្មករ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ PNT មាន​ទីតាំង​នៅ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្រុមហ៊ុន​យ៉ាង​សកម្ម​ជា​រៀងរាល់​ថ្ងៃ។ ប្រជា​សហគមន៍​ដែល​បាន​ចុះ​ល្បាត​តំបន់​ព្រៃឡង់ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​វៀតណាម PNT ទាំងនោះ ពួកគេ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ រួច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​នេះ​តែម្ដង។ ប្រជា​សហគមន៍​លើកឡើង​ថា ឈើ​មាន​តម្លៃ​ជាច្រើន​ប្រភេទ រួម​មាន គគីរ ឈើទាល ស្រឡៅ កកោះ និង​ពពេល ដែល​មាន​មុខកាត់​ចាប់ពី...

អ្នក​ឃ្លាំមើល៖ អំណាច​រដ្ឋាភិបាល​នឹង​អស់​ប្រសិទ្ធភាព បើ​មិន​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ច្បាប់​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក និង​ព្រៃឈើ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​អ្នក​បំផ្លាញ​ដី​ព្រៃលិចទឹក ដោយ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដោយ​កំណត់​ដែន​ព្រៃលិចទឹក​ទំហំ ៦៥​ម៉ឺន​ហិកតារ​ជុំវិញ​បឹង​ទន្លេសាប​ជា​របស់​រដ្ឋ។ ប៉ុន្តែ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទន្ទ្រាន និង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​អស់​រាប់​ម៉ឺន​ហិកតារ។ ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​កាប់​ទន្ទ្រាន ឈូស​ឆាយ និង​កាន់កាប់​ដី​ខុសច្បាប់​ជាង...

ព្រៃឈើ​អភិរក្ស​រាប់​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​បាត់ដំបង កំពុង​រង​ការ​កាប់​បំផ្លាញ

ព្រៃ​អភិរក្ស​នៃ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ដែល​ជា​ជំនួយ​អភិរក្ស​ឧបត្ថម្ភ​ដោយ​តារា​ភាពយន្ត Hollywood អ្នកស្រី Angelina Jolie កំពុង​ប្រឈម​វិនាស​ហិនហោច​ដោយសារ​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម និង​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម ជាដើម។ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​មាន​តម្លៃ និង​ចលនា​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម នៅតែ​កើត​មាន​ខ្លាំងក្លា​ក្នុង​តំបន់​អភិរក្ស​នេះ។ លោក​ថា សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​កើត​មាន​ឡើង​ខ្លាំង​នៅ​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ការ​បើក​ដៃ​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​​​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា លោក​សង្កេត​ឃើញ​ស្ទើរ​ជា​រៀងរាល់​យប់...

អង្គការ​ការពារ​បរិស្ថាន​ទាមទារ​ឲ្យ​កម្ពុជា​គោរព​សន្យា​រក្សា​គម្រប​ព្រៃឈើ​និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សមាគម​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ជាច្រើន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​សន្និសីទ COP21 នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ដឹកនាំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ​អនុវត្ត​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​នោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ចូលរួម​ការពារ​ព្រៃឈើ​របស់​ភាគី​ពាក់ព័ន្ធ រួម​មាន​សហគមន៍​មូលដ្ឋាន សកម្មជន​បរិស្ថាន អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់...

ពលរដ្ឋ​សាទរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​ដោយ​ខុសច្បាប់​៦​នាក់​ដាក់​ពន្ធនាគារ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​បំផ្លាញ​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចំនួន ៦​នាក់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ជន​សង្ស័យ​ទាំង ៦​នាក់​នេះ​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត បទ​បន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ផ្តល់​សេចក្តី​ប្រកាស​ក្លែង​ដោយ​ភូត​កុហក សមគំនិត​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា...

Latest news

© 2021, ដេលី. All rights reserved.