24.9 C
Phnom Penh

TAG

ខឹម វាសនា

លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក ខឹម វាសនា ចេញ​មុខ​បំភ្លឺ​ករណី​មាន​ការ​ចោទ​ថា​លោក​នៅ​ពីក្រោយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឲ្យ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា និង​អ្នកគាំទ្រ​ចេញ​មុខ​បកស្រាយ បន្ទាប់ពី​មាន​ការ​ចោទ​ថា លោក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​ជួបជុំ​នៅ​ជើងភ្នំ​គូលែន ដើម្បី​បង្វែរ​ចេញពី​ព្រឹត្តិការណ៍​ផ្សេង​ទៀត។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុស​ច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា លោក ហ៊ុន សែន ថ្លែង​ថា មាន​ក្រុម​អគតិ​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​លើ​ការ​ប្រមូលផ្ដុំ​របស់​លោក ខឹម វាសនា និង​អ្នកគាំទ្រ​នៅ​ភ្នំ​គូលែន​ខេត្ត​សៀមរាប។ លោក​ស្នើ​ទៅ​លោក ខឹម វាសនា...

អាជ្ញាធរ​ខេត្ត​សៀមរាប​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក ខឹម វាសនា ថា​ជា​រឿង​មិន​ពិត

រដ្ឋបាល​ខេត្ត​សៀមរាប បដិសេធ​ការ​ចោទប្រកាន់​ពី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​ថា​អាជ្ញាធរ​ខេត្ត​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ចំពោះ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ចេញពី​ចម្ការ​របស់​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ថា​ជា​រឿង​មិន​ពិត និង​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​ខ្លួន​តែប៉ុណ្ណោះ។ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ការ​ចោទប្រកាន់​នេះ​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​លោក ខឹម វាសនា ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ថា​លោក ខឹម វាសនា នៅតែ​បន្ត​ចេតនា​អាក្រក់​ភូតភរ​កុហក​បោកប្រាស់ ចោទប្រកាន់...

មន្ត្រី LDP ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពលរដ្ឋ​ដែល​មិន​ព្រម​ចេញពី​ដី​ចម្ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ

តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​មនុស្ស​ជំនិត​របស់​លោក ខឹម វាសនា គឺ​លោក នី ចាន់ពិនិត្យ ហៅ​ជីង ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប បណ្តេញ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ដី​ចម្ការ​របស់​លោក ខឹម វាសនា ហើយ​មិន​ព្រម​វិលត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក នី ចាន់ពិនិត្យ ហៅ​ជីង បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​ព្រម​ចេញ​ពី​ដី​ចម្ការ​របស់​លោក ខឹម វាសនា វិលត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។ លោក នី ចាន់ពិនិត្យ...

យុវជន​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​លោក ខឹម វាសនា វិញ

អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង អះអាង​ថា យុវជន​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ក្បែរ​វាលស្រែ បន្ទាប់ពី​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ដែល​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ក្នុង​ខេត្ត​សៀមរាប វិញ។ អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ខែម វិបុល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា យុវជន ម៉ាត ម៉ាន អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែចាន...

LDP ធ្វើ​កិច្ចសន្យា​រំសាយ​ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​ស្នាក់នៅ​លើ​ដី​ចម្ការ​លោក ខឹម វាសនា

អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ចេញ​មុខ​សារភាព​កំហុស និង​ធ្វើ​កិច្ចសន្យា​ជូន​សមត្ថកិច្ច​បញ្ឈប់​ការ​កៀរគរ​ប្រមូលផ្ដុំ​ពលរដ្ឋ និង​ប្រកាស​រំសាយ​ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​ស្នាក់នៅ​លើ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២។ អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន និង​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក ខឹម វាសនា ចំនួន ៥​នាក់​ផ្សេង​ទៀត​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជូន​សមត្ថកិច្ច​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​ពិត​ជា​បាន​កៀរគរ​ប្រមូលផ្ដុំ​ពលរដ្ឋ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ចាប់តាំងពី​ថ្ងៃទី​២៣...

លោក ហ៊ុន សែន មិន​ចាត់​វិធានការ​លើ​ក្រុម​លោក ខឹម វាសនា ព្រោះ​គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល

បុរស​ខ្លាំង​កម្ពុជា​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស លោក ហ៊ុន សែន អះអាង​ថា ការ​ប្រមូលផ្ដុំ​មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់​មកពី​តាម​បណ្តា​ខេត្ត​ចំនួន​១៩ នៅ​កម្ពុជា​របស់​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា នៅ​តំបន់​ភ្នំ​គូលែន គឺជា​ទង្វើ​ខុស​ច្បាប់ ប៉ុន្តែ​លោក​នឹង​មិន​ចាត់​វិធានការ​ច្បាប់​នោះ​ទេ ព្រោះ​ថា​ការ​ប្រមូលផ្ដុំ​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល គ្រាន់តែ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អបិយ​ជំនឿ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មេ​បក្ស​ជួង​លោក...

អ្នក​គាំទ្រ​លោក ខឹម វាសនា ប្រមាណ​២​ម៉ឺន​នាក់​បន្ត​លាក់​ខ្លួន​បោះ​តង់​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន

ក្រុម​អ្នក​គាំទ្រ​លោក ខឹម វាសនា ប្រមាណ ២​ម៉ឺន​នាក់ កំពុង​នាំគ្នា​ពួន​សម្ងំ​លាក់​ខ្លួន​បោះ​តង់​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ចេញ​លិខិត​ឱ្យ​រំសាយ​ការ​ជួបជុំ​នៅ​ថ្ងៃ​អង្គារ ទី​៣០ សីហា នេះ។ ក្រុម​អ្នក​គាំទ្រ​លោក ខឹម វាសនា បាន​នាំគ្នា​បោះ​ជំរំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ ដែល​មាន​កងកម្លាំង​សណ្ដាប់ធ្នាប់​ជា​សមាជិក​បក្ស​ជួង ដើរ​ត្រួតពិនិត្យ​តាម​ទីតាំង​ដែល​ពួកគេ​បាន​បោះ​ជំរំ ក្នុង​នោះ​សមាជិក​ដែល​នៅ​ក្នុង​ជំរំ​បោះ​តង់​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដើរ​ចេញ​ពី​ព្រៃ​ជើងភ្នំ​គូលែន​នោះ​ឡើយ ប៉ុន្តែ​មាន​តំណាង​របស់​ពួកគេ​ចេញ​មក​ខាង​ក្រៅ​ដើម្បី​ទិញ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​យក​ទៅ​ឱ្យ​អ្នក​ដែល​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​ទាំងនោះ។ សមាជិក​បក្ស​ជួង​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នោះ អង្គុយ​ជា​រង្វង់​ទល់​មុខ​គ្នា​តាម​ក្រុម​រៀងៗ​ខ្លួន​ក្នុង​ជំរំ​ដែល​ពួកគេ​ធ្វើ​ពី​តង់​កៅស៊ូ​ជាច្រើន​កន្លែង និង​ជាប់ៗ​គ្នា​ស្អេកស្កះ​រាប់​មិន​អស់...

ពលរដ្ឋ​ខ្លះ​លក់​ទ្រព្យសម្បត្តិ​និង​ទុក​ផ្ទះ​ចោល ហើយ​នាំ​កូន​ប្រពន្ធ​ទៅ​រស់នៅ​ក្បែរ​ដី​ចម្ការ​លោក ខឹម វាសនា

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​សៀមរាប បាន​លក់​ទ្រព្យសម្បត្តិ គោ មាន់ ទា និង​ម៉ូតូ ដោយ​ទុក​ផ្ទះ​ចោល ដើម្បី​នាំគ្នា​ទៅ​រស់នៅ​ក្បែរ​ដី​ចម្ការ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​ពួកគេ​ជឿ​ថា​នឹង​ការពារ​ជីវិត​របស់​ពួកគេ​ឱ្យ​រួច​ខ្លួន​ពី​គ្រោះ​ទឹកជំនន់ ដែល​នឹង​កើតឡើង​អំឡុង​ពេល ២ ឬ ៣​ថ្ងៃ​ខាងមុខ​នេះ។ ពលរដ្ឋ​ចំនួន ៥​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ ខែ​សីហា...

ក្រសួង​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​កុំ​បោះបង់​ការងារ​វិល​មក​កម្ពុជា​តាម​ការ​ឃោសនា​របស់​លោក ខឹម វាសនា

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស កុំ​បោះបង់​ការងារ ហើយ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ឃោសនា​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​លោក​និយាយ​ថា​ទឹកសមុទ្រ​នឹង​លិច​ពិភពលោក​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បោះបង់​ចោល​ការងារ​នៅ​ប្រទេស​កូរ៉េ​ដែល​មនុស្ស​ជាច្រើន​ចង់​ទៅ តែ​ទៅ​មិន​បាន គឺជា​ការ​បោះបង់​ចោល​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ខ្លួន ហើយ​ការ​ធ្វើ​បែប​នេះ គឺ​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​បាន​ឡើយ នៅ​ពេល​ដែល​ពួកគេ​ភ្ញាក់​ខ្លួន...

Latest news