33 C
Phnom Penh

TAG

គឹម សុខ

អ្នកវិភាគ​ថា​ការ​ប្ដូរ​ឈ្មោះ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ជា​ឱកាស​បែងចែក​តំណែង​ឱ្យ​កាន់តែ​ច្រើន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្ដូរ​ឈ្មោះ​ពី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន មក​ជា​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ដើម្បី​ប្រសិទ្ធភាព​ការងារ​ព្រំដែន​នោះ​ទេ គឺ​ដើម្បី​បែងចែក​តំណែង ឋានៈ បុណ្យ​ស័ក្តិ និង​លាភសក្ការៈ តួនាទី​គ្នា​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា ការ​ប្ដូរ​ឈ្មោះ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដោះស្រាយ​ផល​ប្រយោជន៍​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​នេះ គឺជា​ស្ថាប័ន​អាច​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដូច​ក្រសួង​ដទៃ​ទៀត​ដែរ ដែល​គេ​អាច​តែងតាំង​សមាជិក​រដ្ឋាភិបាល​នានា ដូចជា​រដ្ឋលេខាធិការ...

លោក អ៊ុំ សំអាន ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​កាន់តែ​ខ្ពស់ ដោយ​កម្ចាត់​អ្នក​ដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេលនេះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ សីហា នេះ​ថា ខ្លឹមសារ​ដែល​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច​បែងចែក​តួនាទី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ លោក នេត សាវឿន ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ជំនួស​លោក ហ៊ុន ម៉ាណែត...

អ្នកវិភាគ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​ធំ ហើយ​បង្កើត​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​ធំ ដោយ​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី និង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ភ្លាម តែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល និង​ទីប្រឹក្សា​អម​ក្រសួង​ប្រមាណ ២​ពាន់​នាក់​ភ្លាម។ លោក អ៊ុំ សំអាន អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាល​ក្បាល​ធំ...

លោក ហ៊ុន សែន ថា​មាន​អ្នក​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា ប៉ុន្មាន​ថ្ងៃ​មុន មាន​អ្នក​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​រដ្ឋសភា​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ។ នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន ថ្លែង​ថា បច្ចុប្បន្ន​លោក​ងាក​មក​ប្រើ TikTok, Telegram...

អ្នកវិភាគ​ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​ត្រកូល​ហ៊ុន​ស្ទើរតែ​ទាំងស្រុង

អ្នកវិភាគ​នយោបាយ​និយាយ​ថា ការ​ដំឡើង​លោក ជីវ កេង ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល គឺ​បង្ហាញ​ថា ស្ថាប័ន​កំពូលៗ​ទាំង ៤ របស់​ជាតិ និង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​ក្នុង​ដៃ​នៃ​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា លោក ជីវ កេង គឺជា​មនុស្ស​គន្លឹះ​ក្នុង​ផែនការ​នយោបាយ​គ្រប់គ្រង​អំណាច​ពី​លោក...

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ផ្ដល់​តំណែង​ដល់​មេដឹកនាំ​បក្ស​តូចៗ​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដដែល

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ផ្តល់​តំណែង​ដល់​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​មន្ត្រី​រដ្ឋាភិបាល​បន្ត​ទៀត​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បន្ទាប់ពី​មេដឹកនាំ​បក្ស​នយោបាយ​ទាំងនោះ​បារម្ភ​ពី​ការ​បាត់បង់​តំណែង​របស់​ខ្លួន​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយ​នេះ។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ថា បន្ទាប់ពី​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​តំណែង​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្រោយ​ការ​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវតែ​ប្រកាស​ទុក​មុន​ឱ្យ​ហើយ​ថា ពួកគេ​នៅតែ​ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​តំណែង​របស់​ខ្លួន​ដដែល​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត ចំណែក​គណបក្ស​ដែល​មិន​បាន​ចូលរួម​ការ​បោះឆ្នោត គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ថ្មី។ លោក ហ៊ុន...

សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​នៅ​ពេល​រោងចក្រ​បញ្ចប់​កិច្ចសន្យា​និង​ព្យួរ​ការងារ​កម្មករ​ក្រោយ​ការ​បោះឆ្នោត

បណ្ដាញ​សហជីព​កម្ពុជា​ដែល​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កម្មករ​និយោជិត​កម្ពុជា​នៅ​ពេល​រោងចក្រ​ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស នាំគ្នា​ប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត បន្ទាប់ពី​ដំណើរ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​កំពុង​រង​នូវ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​បុគ្គល​ពី​សហគមន៍​អន្តរជាតិ។ សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា (FTUWKC) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​ថា នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ថៅកែ​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​ជា​បន្តបន្ទាប់​ហើយ​នៅ​ពេលនេះ។ ការ​សម្រេច​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​រិះគន់​ថា មូលហេតុ​ចម្បង​គឺ​បណ្តាល​មកពី​ការ​បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​មិន​អាច​ទទួលយក​បាន​នៅ​ពេល​នេះ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ កក្កដា...

ថ្នាក់​ដឹកនាំ​និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រមទាំង​អ្នក​វិភាគ​ជាង​១០​នាក់​ត្រូវ​បាន​លុប​ឈ្មោះ​និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ពី​២០-២៥​ឆ្នាំ

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ សម្រេច​លុប​ឈ្មោះ និង​ដក​សិទ្ធិ​ឈរឈ្មោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រួម​ទាំង​អ្នកវិភាគ​នយោបាយ​ចេញពី​បញ្ជី​បោះឆ្នោត​រយៈពេល​ពី ២០-២៥​ឆ្នាំ។ ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (PEC) ចេញ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ចំនួន ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល ខណៈ​មន្ត្រី​ជាន់ខ្ពស់ រួម​ទាំង​សកម្មជន​ផង​សរុប​ចំនួន ១៣​នាក់។ មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​រួម​មាន​អ្នកស្រី មូរ សុខហួរ...

ក្រុម​តស៊ូ​មតិ៖ ខ្មែរ​អាមេរិកាំង​មាន​ភារកិច្ច​ជំរុញ​ឱ្យ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ចេញ​ជា​រូបរាង

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ដើម្បី​ឱ្យ​សេចក្តី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) ចេញ​ជា​រូបរាង ពលរដ្ឋ​ខ្មែរ​អាមេរិក​ត្រូវ​មាន​ភារកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ច្បាប់​នេះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ប្រទេស​សេរី​ប្រជាធិបតេយ្យ​ប្រហែល​ជា​ភ្ញាក់ខ្លួន​ខ្លះ​ហើយ បន្ទាប់ពី​លោក...

អ្នកវិភាគ៖ ការ​ផ្ដល់​ងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​គ្រួសារ​អ្នក​ជំនួញ​ធំៗ​គឺ​ដើម្បី​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត

អ្នកវិភាគ និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ផ្ដល់​ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» ដល់​ភរិយា និង​កូនប្រុស​អ្នក​ជំនួញ​ល្បីៗ​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជួយ​រក និង​ផ្ដល់​លុយ​ទៅ​គ្រួសារ​ហ៊ុន និង​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត ទោះបី​លុយ​ពួកគេ​យក​ជួយ​ត្រកូល​ហ៊ុន​បាន​មកពី​កាប់​ព្រៃឈើ និង​ប្លន់​ដី​រាស្ត្រ ជាដើម។ ការ​លើកឡើង​នេះ បន្ទាប់ពី​ការ​ផ្ដល់​ងារ​ជា «ឧកញ៉ា និង​អ្នកឧកញ៉ា» បាន​កើតឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​កម្ពុជា បើ​ទោះបី​អ្នក​ទទួល​ងារ​ជា «ឧកញ៉ា»...

Latest news