32 C
Phnom Penh

TAG

គឹម សុខ

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​របស់​លោក​បាន​ចេញ​គោលនយោបាយ​តាំងពី​ថ្ងៃ​ដំបូង​នៅ​សភា ខណៈ​រដ្ឋាភិបាល​ខ្លះ​មាន​តែ​ទ្រឹស្ដី

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​រូប​លោក បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​តាំងពី​ថ្ងៃទី​១ នៅ​ក្នុង​សភា ខណៈ​រដ្ឋាភិបាល​ខ្លះ​រង់ចាំ​រយៈពេល ១០០​ថ្ងៃ​ក្រោយ​បោះឆ្នោត ទើប​មាន​គោលនយោបាយ​ដាក់​ចេញ។ ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​ថ្មី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ «ការ​ពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ» នា​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ។ លោក ហ៊ុន ម៉ាណែត បាន​អួត​ថា...

លោក ហ៊ុន ម៉ាណែត ប្រកាស​ត្រៀម​អនុវត្ត​ពេញ​ទំហឹង​នូវ​ផែនការ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​មេដឹកនាំ​ចិន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​គាំទ្រ និង​ត្រៀម​ខ្លួន​ពេញ​ទំហឹង​ក្នុង​ការ​សហការ និង​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រកាស​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ ដែល​ទើប​នឹង​បញ្ចប់​កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន...

អ្នកវិភាគ៖ មេដឹកនាំ​វៀតណាម-ចិន សុទ្ធតែ​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​លើកឡើង​ថា ទាំង​មេដឹកនាំ​វៀតណាម ទាំង​មេដឹកនាំ​ចិន សុទ្ធតែ​កំពុង​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ពួកគេ​ដូច​គ្នា ព្រោះ​ថា​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែ​បិទបាំង​ទាំង​សងខាង ត្បិត​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាន់​គោល​ជំហរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា​ទាំងស្រុង។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

អ្នក​ឃ្លាំមើល៖ តាំងពី​ឪពុក​ដល់​កូន​ដឹកនាំ សុទ្ធតែ​ប្ដេជ្ញា​កម្ចាត់​គ្រឿងញៀន តែ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​គ្រឿងញៀន​កាន់តែ​កើន​ឡើង

អ្នក​ឃ្លាំមើល​មិន​មាន​ជំនឿ​ទៅ​លើ​វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក នេត សាវឿន ដោយ​ថា​តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​បាន​ប្ដូរ​ផ្ដាច់​កម្ចាត់​គ្រឿងញៀន តែ​ពួក​មេ​ឈ្មួញ​គ្រឿងញៀន​កាន់តែ​រីក​មុខមាត់​មាន​ឥទ្ធិពល​ហូរហៀរ​ទៅវិញ។ ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ បន្ទាប់ពី​ក្មួយ​ថ្លៃ​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញ​គោលការណ៍​មួយ​ដោយ​ឲ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ទាំងអស់ រួម​គ្នា​ទប់ស្កាត់​គ្រឿងញៀន ជាពិសេស​ការ​នាំចូល​សារធាតុ​គីមី។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​តាម​មូលដ្ឋាន និង​សង្គម...

អ្នកវិភាគ​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ជា​ការ​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ថា​ជា​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង​ប្រកួត​នយោបាយ​ជាក់ស្ដែង ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ហូរហៀរ​ហួស​ព្រំដែន​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត។ ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ បាន​ប្រកាស​ចង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​គ្នា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ នោះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន...

អ្នក​ឃ្លាំមើល៖ លោក ជីវ កេង ក្លាយ​ជា​ប្រធាន​តុលាការ​កំពូល​ដោយសារ​គាត់​ធ្លាប់​មាន​ស្នាដៃ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​តែងតាំង​លោក ជីវ កេង ជា​ប្រធាន​តុលាការ​កំពូល​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ គ្រាន់តែ​ជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ដែល​គាត់​ធ្លាប់​មាន​ស្នាដៃ​ក្នុង​ការ​ចូលរួម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ជីវ កេង ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ធានា​នូវ​ភាព​យុត្តិធម៌​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ស្ថាប័ន​ជាតិ​ទាំង​៣...

អ.គ.ល.ក ព្រមាន​ចាត់​វិធានការ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​បង្កប់​សកម្មភាព​ល្បែង​ស៊ីសង​ខុស​ច្បាប់

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (អ.គ.ល.ក) ព្រមាន​ចាត់​វិធានការ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​បាន​បង្កប់​សកម្មភាព​ល្បែង​ស៊ីសង​ខុស​ច្បាប់​ផ្សេងៗ ដូចជា​ល្បែង​ឆ្នោត​កន្ទុយលេខ និង​ល្បែង​ខេនណូ ជាដើម។ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សង​សំណាង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា​មាន​ភ្នាក់ងារ​លក់​ឆ្នោត​របស់​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង និង​ក្រុម​ជន​ខិលខូច​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​លួចលាក់​បង្កប់​លេង​ល្បែង​ស៊ីសង ដូចជា ឆ្នោត​កន្ទុយលេខ ល្បែង​ខេនណូ (Keno) ខុស​ច្បាប់ និង​ប្រភេទ​ល្បែង​ដទៃ​ទៀត​ដែល​កំពុង​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ល្បែង​ផ្សង​សំណាង​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម។ គណៈកម្មាធិការ​ខាងលើ​លើកឡើង​ថា សេចក្តី​ណែនាំ​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង​ទាំងអស់ ត្រូវ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទីតាំង​ដែល​មាន​បញ្ជាក់​នៅ​លើ​អាជ្ញាប័ណ្ណ​របស់​ពួកគេ។...

ក្រុម​អ្នក​វិភាគ​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៣​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ដោយសារតែ​រដ្ឋាភិបាល​ខ្វះ​លុយ​ទ្រទ្រង់​ការ​ចំណាយ​របស់​ខ្លួន

ក្រុម​អ្នកវិភាគ​ព្រមាន​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ព្រោះ​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ខ្វះ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​បង្គ្រប់​ផែនការ​ចំណាយ​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​នៅ​ចុង​ឆ្នាំ​នេះ រដ្ឋាភិបាល​ដាក់​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​យ៉ាង​តក់ក្រហល់​បែប​នេះ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ផែនការ​ចំណាយ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៣ ចំនួន...

លោក ហ៊ុន ម៉ាណែត ព្រមាន​មន្ត្រី​ជំនាញ​ដែល​មិន​ចេញ​បកស្រាយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ភ្លាមៗ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត បាន​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា​ដែល​មិន​ចេញ​បកស្រាយ ដើម្បី​ឆ្លើយតប​ឲ្យ​បញ្ហា​ភ្លាមៗ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​នោះ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ នា​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​លើក​ជា​សំណួរ​ថា តើ​ចង់​ឲ្យ​លោក​ជា​នាយករដ្ឋមន្ត្រី​ក្លាយ​ទៅ​ជា​អ្នក​នាំពាក្យ​ឲ្យ​គ្រប់​អង្គភាព​ស្ថាប័ន​ទាំងអស់ ឬ​យ៉ាង​ណា ទើប​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​ព្រម​ចេញ​បកស្រាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។ លោក​ចាត់ទុក​ការ​មិន​ចេញ​បកស្រាយ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​មាន​ចំណាត់ការ​នេះ ថា​នឹង​ធ្វើ​ឲ្យ​បញ្ហា​នោះ​ផ្ទុះឡើង​កាន់តែ​ធំ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា លោក​ចង់​ឲ្យ​មន្ត្រី​ទាំងនោះ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ពលរដ្ឋ ជាជាង​រង់ចាំ​លោក​ចេញ​បកស្រាយ និង​ចាត់​វិធានការ។ ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត...

Freedom House៖ អំពើពុករលួយ​រីក​លូតលាស់​ខ្លាំង​ក្រោយ​ការ​កើន​ឡើង​នៃ​របប​ផ្ដាច់ការ​ទំនើប​២០​ឆ្នាំ​ចុង​ក្រោយ

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក Freedom House លើកឡើង​ថា ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ របប​ផ្ដាច់ការ​ទំនើប​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ការ​រីក​លូតលាស់​អំពើពុករលួយ​កាន់តែ​ខ្លាំង​ដែល​កើត​ចេញពី​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​នៃ​របប​នេះ​ដោយ​ផ្ទាល់ ដើម្បី​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួនឯង។ Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​កំពុង​អនុវត្ត​របប​ផ្ដាច់ការ​សម័យ​ថ្មី​បាន​បំបិទ​សំឡេង​ក្រុម​ប្រឆាំង បំផ្លាញ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​បាន​រីកសាយ​ភាយ​ដែរ​ក្នុង​រដ្ឋាភិបាល​នេះ ជាពិសេស​អំពើពុករលួយ​នេះ​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ដែល​មាន​យន្តការ​ប្រឆាំង​អំពើពុករលួយ​ទន់​ខ្សោយ។ ប្រភព​ដដែល​អះអាង​ថា មន្ត្រី​បរទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តែង​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក តាមរយៈ​នៃ​ការ​លួច​យក​មូលនិធិ​នានា និង​តាមរយៈ​ទីផ្សារ​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក និង​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​រដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត...

Latest news