33 C
Phnom Penh

TAG

គឹម សុខ

អ្នក​វិភាគ​ថា​ការ​ដាក់​តាំង​រូបថត​លោក ហ៊ុន សែន នៅ​ទី​សាធារណៈ​គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​គាត់​ជា​ស្តេច​ផែនដី

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដាក់​តាំង​រូប​លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នៅ​តាម​ទី​សាធារណៈ គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​មេដឹកនាំ​ខ្មែរ​រូប​នេះ​ជា​ស្តេច​ផែនដី​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​ក្នុង​ប្រទេស​ប្រកាន់​របប​រាជា​និយម​មាន​តែ​ព្រះមហាក្សត្រ​ដែល​មាន​តួនាទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​ប៉ុណ្ណោះ ដែល​ស័ក្តិសម​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ទ្រង់​នៅ​តាម​ទី​សាធារណៈ។ កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​បង្ហោះ​រូបភាព​មួយ​សន្លឹក​អំពី​ការ​ដាក់​តាំង​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង​បរិវេណ​សួន​ប៉ោយប៉ែត​តេជោ​ឈ្នះ​ឈ្នះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មេសា នេះ​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំណាច​ផ្ដាច់មុខ​របស់​លោក...

អ្នកវិភាគ៖ ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា​បំភាន់​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា​ដែល​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ថា ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង​ដែល​រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ...

ក្រុម​អ្នកវិភាគ​ថា​ផែនការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២៥

ក្រុម​អ្នកវិភាគ​ឯករាជ្យ លើកឡើង​ថា ការ​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​នៅ​ពេលនេះ​ជា​សញ្ញា​ប្រាប់​ថា ការ​ផ្ទេរ​អំណាច​អាច​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥ ប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​សម្រេច​តែងតាំង​ឱ្យ​លោក ហ៊ុន ម៉ាណែត ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ផែនការ​រៀបចំ​មូលដ្ឋាន​បក្ខពួក​កសាង​អំណាច​នៅ​ភ្នំពេញ​ឱ្យ​រឹងមាំ...

ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​លោក ហ៊ុន សែន ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​និង​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ

ក្រុមប្រឹក្សាធម្មនុញ្ញ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប និង​កំពុង​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​វង្ស​ត្រកូល លោក ហ៊ុន សែន គឺជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ និង​ជា​អ្នក​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​សកម្មភាព​ជ្រុលនិយម​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ សុទ្ធតែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​សង្គម​ជាតិ​ទាំងអស់។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ​លើកឡើង​ថា ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ដោយ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច ដោយ​ការ​បញ្ឆេះ​កំហឹង​វណ្ណៈ...

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ ព្រមាន​ថា លោក ហ៊ុន សែន មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​មីនា...

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទ​ថា​រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​ដុត​រាជ​ដំណាក់​ខេត្ត​សៀមរាប

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំគ្នា​ដុត​ព្រះរាជ​ដំណាក់​ដែល​មាន​អាយុ ៧០​ឆ្នាំ​ក្នុង​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃទី​១២ ខែ​មីនា។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា នេះ លោក ហ៊ុន សែន ថ្លែង​ថា លោក​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួសជុល​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ឡើងវិញ បន្ទាប់ពី​មាន​សំណើ​របស់​សម្តេច​ចៅហ្វាវាំង គង់ សំអុល។ លោក​បង្ហាញ​ការ​សោកស្ដាយ​ដែល​អគ្គីភ័យ​ឆេះ​ព្រះរាជ​ដំណាក់​ថ្មីៗ​នេះ និង​បាន​ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​បក្ស​ប្រជាជន​កម្ពុជា​ដុត​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប។ ក្រៅពី​បង្ហាញ​ការ​សោកស្ដាយ...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស និង​លុប​បំបាត់​អំណាច​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

លោក កឹម សុខា បាត់បង់​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធាវី

សហ​មេធាវី​របស់​លោក កឹម សុខា ចាត់ទុក​ការ​រារាំង​ពី​សំណាក់​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ​របស់​លោក កឹម សុខា មិន​ឱ្យ​ពួកគេ​ចូល​ជួប​កូនក្ដី​របស់​ខ្លួន​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ថា​ជា​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​របស់​លោក កឹម សុខា ដែល​ចេញ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ សហ​មេធាវី​ការពារ​ក្តី​បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ជួប​កូនក្ដី​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។ ការ​ទៅ​ជួប​នេះ ដោយ​សហ​មេធាវី​អះអាង​ថា​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់ និង​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ...

បុរស​ខ្លាំង​កម្ពុជា​ថា​ការ​ដឹកនាំ​ប្រទេស​របស់​លោក​មិនមែន​ភ្លើតភ្លើន​នឹង​អំណាច​ទេ

បុរស​ខ្លាំង​កម្ពុជា​ដែល​ប្ដេជ្ញា​តាម​កម្ទេច​បក្ស​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា ការ​ដែល​លោក​តាម​បង្ក្រាប​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា មិនមែន​ដោយសារ​លោក​ភ្លើតភ្លើន​នឹង​អំណាច​នោះ​ទេ។ មេដឹកនាំ​ខ្មែរ​ដែល​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ» កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​យោគយល់​ជាដាច់ខាត​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​អនុគ្រោះ​ឡើយ​ចំពោះ​អ្នក​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា នៅ​ពេល​ដែល​ទឹកភ្នែក​របស់​លោក​ស្រក់ ព្រោះ​លោក​នឹង​មិន​ទុក​ឲ្យ​អ្នក​ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​តែងតាំង​កូន​ក្នុង​ស្ថាប័ន​ខ្លួន​ថា​ជា​របប​ដឹកនាំ​ដែល​សម្លាប់​មរតក​និង​ព្រលឹង​ជាតិ

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​តែងតាំង​កូនចៅ​របស់​ខ្លួន​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ ថា​ជា​របប​ដឹកនាំ​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​សម្លាប់​មរតក និង​ព្រលឹង​ជាតិ មុន​នឹង​ពួកគេ​កម្ទេច​ពូជសាសន៍​ឯង​ជា​ចុងក្រោយ​ដោយសារ​មាន​លោក ហ៊ុន សែន ធ្វើ​ជា​គំរូ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​តែងតាំង​កូនស្រី​របស់​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា ឲ្យ​ទៅ​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា។ ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ កាលពី​ថ្ងៃទី​១ ខែ​មីនា...

Latest news