25.8 C
Phnom Penh

TAG

គឹម សុខ

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​គ្មាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ប្រទេស​ណា​ទេ​ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​ត្រកូល​ហ៊ុន​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា កម្ពុជា​គ្មាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ប្រទេស​ណា​នោះ​ទេ ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន​សព្វថ្ងៃ​នេះ ដែល​ជា​សិទ្ធិ​របស់​កម្ពុជា​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ។ នៅក្នុង​ពិធី​ខួប ២៥​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដោយ​ការ​បង្ហាញ​កម្លាំង​កងទ័ព និង​យុទ្ធោបករណ៍​មកពី​តាម​បណ្តា​អង្គភាព​នានា​ដែល​ចំណុះ​ឱ្យ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ជាតិ គឺ​ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ផង ក៏ដូចជា​ចូលរួម​ការពារ​ស្ថិរភាព​ក្នុង​តំបន់​ផង​ចំពោះ​ឧក្រិដ្ឋកម្ម ឬ​ភេរវកម្ម​ដែល​ត្រូវការ​កម្ពុជា​ចូលរួម។ លោក​បន្ត​ថា ការ​បំពាក់​យុទ្ធោបករណ៍​កងទ័ព​កម្ពុជា គ្រាន់តែ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​តែប៉ុណ្ណោះ ព្រោះ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ដាក់​ចេញ​កំណែ​ទម្រង់​ជាច្រើន...

អ្នកវិភាគ​ចាត់ទុក​លទ្ធផល​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង​ថា​ទទួល​បរាជ័យ​ដ៏​អាម៉ាស់

ក្រុម​អ្នកវិភាគ​ចាត់ទុក​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​បារាំង ថា​ជា​ដំណើរ​ទស្សនកិច្ច​ដែល​ទទួល​នូវ​ការ​បរាជ័យ​ដ៏​អាម៉ាស់ ដោយសារតែ​ប្រធានាធិបតី​បារាំង បាន​បង្ហាញ​ពី​ការ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មករា ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត មិន​អាច​អញ្ជើញ​ប្រធានាធិបតី​បារាំង...

ក្រុម​អ្នកវិភាគ​ថា​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​ឯករាជ្យ មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ក្នុង​ការ​កសាង​ព្រែកជីក​ហ្វូណន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​ណា​ក៏​បាន​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​មាន​ជំហរ​ឯករាជ្យ​ពេញលេញ​ដូច​ពេលនេះ វិធី​ល្អ​បំផុត​មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ឬ​កម្ចី​បរទេស​ដែល​មាន​តម្លាភាព​ប៉ុណ្ណោះ ទើប​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ព្រែកជីក​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​ប្រើ​ថវិកា​ដែល​ជា​កម្ចី​ចិន យក​មក​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន Build, Operate and...

លោក អ៊ុំ សំអាន ព្រមាន​ថា​នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ បើ​យក​ដែន​ទឹក​ខ្មែរ​រកស៊ី​នឹង​ថៃ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ព្រមាន​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ ប្រសិនបើ​គាត់​ហ៊ាន​យក​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ ទៅ​ចូលរួម​សហការ​រកស៊ី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​ថៃ នៅ​ខែ​ក្រោយ​នេះ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក ហ៊ុន ម៉ាណែត ច្រានចោល​នូវ​ការ​លើកឡើង​ថា​ទិវា​សន្តិភាព ២៩​ធ្នូ ធ្វើឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទិវា​សន្តិភាព ២៩​ធ្នូ មិន​មែន​ធ្វើ​ឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន​នោះ​ទេ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព។ កូនប្រុស​ច្បង​ក្នុង​ត្រកូល​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​អធិបតេយ្យភាព និង​ឯករាជភាព​ដែល​មាន​ទិវា​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ជា​ស្មារតី និង​ទិវា​ជ័យជម្នះ ៧​មករា ជា​ស្មារតី ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​រួច​មក​ហើយ...

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​បក្ស​នេះ​នឹង​មិន​ងាយ​បែកបាក់​គ្នា​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ការ​ចង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​គណបក្ស​ភ្លើង​ទៀន ជាមួយ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ផ្សេង​ទៀត គឺ​ពិត​ជា​សមស្រប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​សម្ព័ន្ធភាព​នេះ​ក៏​មាន​ការ​សហការ​គ្នា​បាន​ល្អ​ដែរ ក្នុង​គោលដៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ដំណើរ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​សម្ព័ន្ធភាព​នេះ នឹង​អនុវត្ត​តាម​គោលការណ៍​រួម​គ្នា​តែ​មួយ...

លោក ហ៊ុន ម៉ាណែត អួត​ថា​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​របស់​កម្ពុជា

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ គឺ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​ដូច្នោះ​ដែរ ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវតែ​ធានា​កុំ​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ស្ថានភាព​សង្គ្រាម​វិញ​ដូច​កាលពី ៤០​ឆ្នាំ​មុន​ឱ្យ​បាន​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា ផល​លាភ​ដែល​កើត​មាន​នៅ​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​ពី​ការ​បញ្ចប់​សង្គ្រាម​កាលពី ២៥​ឆ្នាំ​មុន នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា នៅ​សល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ...

អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​ពិនិត្យ​សកម្មភាព​បក្ស​កៅក្លៃ​ថៃ ថា​អាច​ជា​សេណារីយ៉ូ​របស់​បក្ស​ប្រជាជន​កម្ពុជា

ក្រុម​អ្នកវិភាគ​ចាត់ទុក​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា ដែល​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​លើ​សកម្មភាព​របស់​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ ថា​ជា​ការ​មិន​ឱ្យ​តម្លៃ​អំពី​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​ផង និង​ក៏​ទំនង​ជា​ធ្វើឡើង​តាម​សេណារីយ៉ូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា សំណើ​នេះ​ទំនង​ជា​ផ្អែក​តាម​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ...

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទម្លាយ​ថា រដ្ឋាភិបាល​ខ្មែរ​ខ្ចី​លុយ​ចិន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​ព្រែកជីក​ហ្វូណន​និង​ត្រៀម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទម្លាយ​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន​តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃ​ខាង​ក្នុង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​លេច​ធ្លាយ​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គ្មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ទេ

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្ថិត​ក្រោម​អំណាច​ឪពុក លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ គ្មាន​អាថ៌កំបាំង​អ្វី​ទេ ក្រៅតែ​ពី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ជាតិ និង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​នោះ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្នុង​ត្រកូល​ក្រាញ​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ នេះ គ្មាន​អ្វី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ រួម​ជាមួយ​ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ គ្មាន​ការ​លាក់លៀម​អ្វី​ទាំងអស់។ លោក...

Latest news

© 2021, ដេលី. All rights reserved.