39 C
Phnom Penh

មនុស្ស ៦​នាក់​ស្លាប់ និង ១៧​នាក់​រង​របួស​ដោយសារ​រថយន្ត​ធ្លាក់​ពី​ផ្លូវ​នៅ​លើ​ភ្នំ​គូលែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន ៦​នាក់​ស្លាប់ (ស្រី ២​នាក់) និង​អ្នក​រង​របួស ១៧​នាក់ (ស្រី ១០​នាក់) ដោយសារ​រថយន្ត​ធ្លាក់​ពី​ផ្លូវ​នៅ​លើ​ភ្នំ​គូលែន ស្ថិត​ក្នុង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោយពី​ពលរដ្ឋ​ត្រឡប់​មកពី​បុណ្យ​កឋិន​នៅ​លើ​ភ្នំ​គូលែន។

អធិការ​ស្រុក​ស្វាយលើ លោក យឹប យ៉ុងឈាង បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជាង ៤​រសៀល​ថ្ងៃទី​២៧ ខែ​វិច្ឆិកា មាន​រថយន្ត​របស់​ក្រុម​ឆៃយ៉ាំ​ដែល​មកពី​បុណ្យ​កឋិន​នៅ​វត្ត​លើ​ភ្នំ​គូលែន បាន​ធ្លាក់​ចេញពី​ផ្លូវ​ដែល​មាន​ចំណោត​ខ្លាំង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៦​នាក់ និង​របួស​ជាង ១០​នាក់។

ប្រភព​ដដែល​បញ្ជាក់​ថា មនុស្ស​ចំនួន ៦​នាក់​បាន​ស្លាប់ (មាន​ស្រី​ចំនួន ០២​នាក់ និង​ប្រុស ០៤​នាក់) និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន ១៧​នាក់ (ស្រី ១០​នាក់ ប្រុស ៧​នាក់) ដោយសារ​រថយន្ត​ធ្លាក់​ពី​ផ្លូវ​នៅ​លើ​ភ្នំ​គូលែន។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធ្លាក់​ពី​លើ​ភ្នំ​គូលែន គឺ​ដោយសារ​រថយន្ត​ដឹក​លើស​ចំណុះ និង​ខុស​បច្ចេកទេស។

លោក យឹប យ៉ុងឈាង បាន​បន្ថែម​ថា រថយន្ត​ដឹក​មនុស្ស ២៥​នាក់ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​បាន​ទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ និង​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស