27 C
Phnom Penh

TAG

គ.ជ.ប

គ.ជ.ប លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង ១១​ម៉ឺន​នាក់​ចេញពី​បញ្ជី​ដោយសារ​ស្លាប់​និង​ឈ្មោះ​ស្ទួន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា អ្នក​បោះឆ្នោត​ចំនួន​ជាង ១១​ម៉ឺន​នាក់​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​មាន​ការ​ផ្លាស់​ទីតាំង ស្លាប់ ឈ្មោះ​ស្ទួន និង​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត​ផ្អែក​តាម​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចេញ​ថ្ងៃទី​២២ តុលា បាន​បញ្ជាក់​ថា អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​ផ្លាស់​ចេញ ស្លាប់ ឈ្មោះ​ស្ទួន ឬ​ការ​ដក​សិទ្ធិ​បោះឆ្នោត​ផ្អែក​តាម​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់​មាន​ចំនួន​សរុប ១១​ម៉ឺន ១​ពាន់ ប្រាំបី​រយ​ប៉ែតសិប​ប្រាំបួន​នាក់ (១១១៨៨៩​នាក់)។ នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង...

ក្នុង​របប​ឯក​បក្ស គ.ជ.ប អះអាង​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មូលដ្ឋាន​ប្រព្រឹត្ត​ទៅ​រលូន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះអាង​ថា រយៈពេល ៥​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​គ្មាន​អំពើ​ហិង្សា។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់ គ.ជ.ប នៅ​ថ្ងៃទី​២២ ឧសភា នេះ បាន​អះអាង​ថា រយៈពេល ៥​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា...

គណបក្ស​បី​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ​២០២៤

ខណៈ​ខ្មែរ​នៅ​អូស្ត្រាលី ទាមទារ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ បើក​លំហ​សេរីភាព​ដល់​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤...

គ.ជ.ប អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​គោរព​ច្បាប់ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ បេក្ខជន​គ្រប់​ប្រភេទ រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​ចូលរួម​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា រួម​ទាំង​ក្រមសីលធម៌​សម្រាប់​ការ​បោះឆ្នោត។ យោង​តាម​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោង ​១០​យប់​ថ្ងៃទី​២៣ ដល់​ម៉ោង ១២​យប់​ថ្ងៃទី​២៥ កុម្ភៈ គ.ជ.ប អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ បេក្ខជន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់។ គ.ជ.ប បន្ថែម​ថា រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន...

គ.ជ.ប អំពាវនាវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បញ្ឈប់​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជាបន្ទាន់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ ប៉ុន្តែ​គេ​ដឹង​ថា​ជា​គណបក្ស​ភ្លើង​ទៀន ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជាបន្ទាន់ បន្ទាប់ពី​មេដឹកនាំ​គណបក្ស​នេះ​បាន​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន ឲ្យ​ពិចារណា​ប្រើ​សិទ្ធិ​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​តំណាង​ឲ្យ​បក្ស​ភ្លើង​ទៀន នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥។ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គ.ជ.ប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​យល់​ឃើញ​ថា គណបក្ស​នយោបាយ​មួយ​ដែល​គ្មាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​នេះ ឬ​គណបក្ស​នោះ ដែល​ជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត រំលោភ​ការណ៍​សម្ងាត់​នៃ​ការ​បោះឆ្នោត និង​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​បោះឆ្នោត។ គ.ជ.ប បាន​អំពាវនាវ​ឲ្យ​គណបក្ស​ដែល​ធ្វើ​សកម្មភាព​ខុស​ច្បាប់ បញ្ឈប់​ជាបន្ទាន់ និង​ត្រៀម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​គណបក្ស​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​៧១ នៃ​ច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ...

គ.ជ.ប អំពាវនាវ​ដល់​គ្រប់​បក្ស​នយោបាយ​ឱ្យ​គោរព​ច្បាប់​ពេល​ឃោសនា​រើស​សមាជិក​ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​បាន​កំណត់ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១០ រហូត​ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ។ យោង​តាម​សេចក្តី​អំពាវនាវ​របស់ គ.ជ.ប ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ គ.ជ.ប អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវតែ​គោរព​តាម​វិធាន បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​គោរព​តាម​ក្រមសីលធម៌...

គ.ជ.ប បើក​យុទ្ធនាការ​១៩​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បើក​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ប៉ុន្តែ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ផ្អាក​តែ ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត...

គ.ជ.ប ប្រកាស​ប្ដូរ​យក​ថ្ងៃទី​៤ សីហា ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​វិញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ពី​ថ្ងៃទី​៩ ខែ​សីហា មក​នៅ​ថ្ងៃទី​៤ ខែ​សីហា និង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១ សីហា នេះ។ ចំណែក​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​វិញ គ.ជ.ប សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ផ្លូវការ​អំពី​លទ្ធផល​បោះឆ្នោត ដោយ​ប្តូរ​ពី​ថ្ងៃទី​៩ សីហា មក​ថ្ងៃទី​៤ សីហា...

គ.ជ.ប រង​ការ​រិះគន់​ដែល​មិន​ចាត់​វិធានការ​លើ​លោក ខាន់ ចាន់សុផល សកម្មជន​បក្ស​កាន់​អំណាច

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចេញ​ប្រតិកម្ម​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្រកាស​មិន​ចាត់​វិធានការ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ខាន់ ចាន់សុផល ទោះបី​បុគ្គល​រូប​នេះ​បាន​បំភ័យ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Sovan Ran បាន​សរសេរ​រិះគន់​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ខុស ហើយ​សុំទោស​វិញ ពួកគេ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​ជៀស​មិន​ផុត​ពី​ការ​ជាប់​គុក និង​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ។ សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញ​ការ​ហួសចិត្ត​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឆ្លើយតប​ថា ឝ.ជ.ប មិន​ចាត់​វិធានការ​ច្បាប់​លើ​លោក ខាន់ ចាន់សុផល...

គ.ជ.ប ប្រកាស​ព្យួរ​សមាសភាព​ទាំង​៩​រូប​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក គ.ជ.ប ទាំង ៩​រូប​ជា​បណ្ដោះអាសន្ន ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល។ គ.ជ.ប បាន​ចេញ​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ មិថុនា នេះ ស្ដីពី​ការ​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល​លើ​ការ​រៀបចំ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ គ.ជ.ប...

Latest news

© 2021, ដេលី. All rights reserved.