TAG
គ.ជ.ប
គ.ជ.ប នឹងអញ្ជើញស្ថានទូតរុស្ស៊ីធ្វើជាភ្ញៀវពិសេសចូលរួមឃ្លាំមើលការបោះឆ្នោតនៅខែកក្កដា
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា គ.ជ.ប នឹងអញ្ជើញស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះក្នុងនាមជាភ្ញៀវពិសេស។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះថា សហព័ន្ធរុស្ស៊ី អះអាងថា ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្របទៅកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។
លោក ប្រាជ្ញ ចន្ទ...
គ.ជ.បនិងក្រសួងមហាផ្ទៃទស្សនកិច្ចនៅបារាំងរកមធ្យោបាយគាំទ្រការរៀបចំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. និងក្រសួងមហាផ្ទៃ ទៅទស្សនកិច្ចនៅបារាំង ដើម្បីរកមធ្យោបាយគាំទ្រការរៀបចំការបោះឆ្នោតនៅពេលខាងមុខ ខណៈបារាំងបន្តទាមទារឲ្យកម្ពុជាបើកលំហដល់បក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។
បើតាមស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណៈប្រតិភូមួយក្រុមនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃកម្ពុជា បានទស្សនកិច្ចទៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ក្រោយពីសំណើរបស់ប្រធានាធិបតីបារាំង។
ប្រភពដដែលថា ដំណើរទស្សនកិច្ចនេះដើម្បីស្វែងរកមធ្យោបាយគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...
តុលាការកំពូលកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់បក្សប្រជាជននិងគ.ជ.ប ជុំវិញរឿងរិះគន់ការបោះឆ្នោត
តុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍លើសំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន «ទុកជាបានការ» ដោយឲ្យចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប។
ការសម្រេចនេះ បន្ទាប់ពីតុលាការកំពូលបានបើកសវនាការបណ្ដឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលប្ដឹងមិនសុខចិត្តចំពោះសាលាឧទ្ធរណ៍កាត់ឲ្យចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប ក្នុងសំណុំរឿងបរិហារកេរ្តិ៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ជីវ កេង នៅថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ...
គ.ជ.ប ប្រកាសទទួលពាក្យចុះឈ្មោះសង្កេតការណ៍បោះឆ្នោតដល់អង្គភាពសារព័ត៌មាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចែកពាក្យ និងទទួលពាក្យដល់អង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងយកព័ត៌មានអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលដែលសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងរងការគាបសង្កត់ធ្ងន់ធ្ងរ។
គ.ជ.ប ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៣ កុម្ភៈ នេះថា ខ្លួននឹងចែកពាក្យ និងទទួលពាក្យពីអង្គភាពសារព័ត៌មានដែលមានបំណងយកព័ត៌មានអំពីដំណើរការនៃការបោះឆ្នោតជាតិអាណត្តិទី៧ នេះ ក្នុងនោះសារព័ត៌មានជាតិចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ខណៈសារព័ត៌មានអន្តរជាតិនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣...
គ.ជ.បនឹងបិទផ្សាយអ្នកបានចុះឈ្មោះនិងអ្នកដែលត្រូវលុបឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងបិទផ្សាយឈ្មោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស និងលើគេហទំព័ររបស់ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីជូនដំណឹងស្ដីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈនៃការប្តឹងតវ៉ា ឬការប្តឹងជំទាស់របស់ពួកគេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា ជនណាក៏ដោយក៏មានសិទ្ធិប្តឹងតវ៉ា...
ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥៧ម៉ឺននាក់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស៤៩ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងបញ្ចប់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីដំណើរការអស់រយៈពេល ៤៩ថ្ងៃដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីគិតត្រឹមថ្ងៃពុធ មានចំនួនជាង ៥៧ម៉ឺននាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីមានជាង ២៤ម៉ឺននាក់។
គ.ជ.ប បានដាក់ដំណើរការកម្មវិធីចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានរយៈពេល ៤៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយដំណើរការនេះនឹងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី៨ ធ្នូ ខណៈអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧ម៉ឺន ៣១៥៩នាក់...
សង្គមស៊ីវិលអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
សង្គមស៊ីវិល អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈមានការព្រួយបារម្ភថា ពលរដ្ឋនឿយណាយនឹងស្ថានភាពនយោបាយរបស់កម្ពុជា មិននាំគ្នាទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ស្របពេលរដ្ឋាភិបាលក៏មិនទាន់បានបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋចំណាកស្រុកផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ វិច្ឆិកា នេះថា ពិតមែនតែ គ.ជ.ប បង្ហាញទិន្នន័យអំពីអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីៗគួរឲ្យកត់សម្គាល់ ប៉ុន្តែគេក៏មិនអាចដឹងដែរថាមានប្រជាពលរដ្ឋប៉ុន្មាននាក់ដែលធុញថប់នឹងវិបត្តិនយោបាយនៅកម្ពុជា ហើយមិនទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត។...
គ.ជ.ប ទុកពេល៥០ថ្ងៃឱ្យពលរដ្ឋពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប អះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះមានរយៈពេល ៥០ថ្ងៃគត់ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា នេះ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ត្រូវចែកចេញជា...
គ.ជ.ប ព្រមទទួលយកសំណើបក្សក្រៅរដ្ឋាភិបាលទៅពិនិត្យដើម្បីកែលំអប្រព័ន្ធបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា ខ្លួននឹងទទួលយកសំណើរបស់គណបក្សនយោបាយទាំង៤ ព្រមទាំងរៀបចំជារបាយការណ៍ដើម្បីពិនិត្យ និងសម្រេចថាតើគួរយក ឬមិនគួរយកនូវចំណុចណាខ្លះ ដើម្បីកែលំអប្រព័ន្ធបោះឆ្នោតឱ្យស្របទៅតាមច្បាប់របស់កម្ពុជា។
គ.ជ.ប ក៏បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា ក្នុងជំនួបនេះ គណបក្សនយោបាយទាំង៤ បានលើកឡើងនូវសំណើចំនួន ១៧ចំណុច ដើម្បីកែលំអប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ហើយតំណាងគណបក្សនយោបាយទាំងនោះបានរៀបរាប់អំពីបញ្ហាដែលពួកគេជួបការលំបាកនាពេលកន្លងមកផងដែរ។
គ.ជ.ប អះអាងថា ចំណុចខ្លះដែលតំណាងគណបក្សបានស្នើឡើង គឺមិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួននោះទេ ប៉ុន្តែទាក់ទងទៅនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ...
គ.ជ.ប ប្រាប់មន្ត្រី UN ថាសមាសភាពរបស់ខ្លួនគឺរៀបចំឡើងស្របតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជារបស់អង្គការសហប្រជាជាតិថា សមាសភាពទាំង ៩រូបរបស់ គ.ជ.ប កន្លងមក និងបច្ចុប្បន្ន ត្រូវបានរៀបចំឡើងស្របតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ថា សមាសភាពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ត្រូវបានរៀបចំឡើងស្របទៅតាមច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងត្រឹមត្រូវ។
លោកបន្តថា ក្រៅពីសមាសភាព គ.ជ.ប ទាំង...