35.6 C
Phnom Penh

TAG

គ.ជ.ប

បក្ស​កាន់​អំណាច​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។ គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

វេទិកា​ពលរដ្ឋ​ថា គ.ជ.ប បាត់បង់​តម្លៃ​ដោយសារ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើ​ឱ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​បោះឆ្នោត​ដោយ​ខ្លួនឯង ដោយសារតែ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​បំពេញ​គោលដៅ​នយោបាយ​របស់​លោក ហ៊ុន សែន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា នេះ​ថា ការ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ គឺ​មកពី​មូលហេតុ​ថា ស្ថាប័ន​ថ្នាក់​ក្រោម​របស់ គ.ជ.ប បាន​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​បិទ​ទ្វារ​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​ការ​មិន​បង្ហាញ​តម្លាភាព​ដល់​ពលរដ្ឋ ជាដើម...

សង្គម​ស៊ីវិល​៥​ស្ថាប័ន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​អព្យាក្រឹតភាព​មន្ត្រី​រាជការ

ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត រួម​ទាំង​ត្រូវ​ពង្រឹង​ពី​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ក្រោយពី​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងមក​ថ្មីៗ​នេះ។ របាយការណ៍​សង្ខេប​បឋម​ស្ដីពី​ស្ថានភាព​នៃ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ រួម​មាន អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែ​មិថុនា...

លោក ហ៊ុន សែន៖ អ្នក​សង្កេតការណ៍​ជិត​៨​ម៉ឺន​នាក់​បង្ហាញ​ថា​ការ​បោះឆ្នោត​មាន​តម្លាភាព

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ មាន​អ្នក​ចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជិត ៨​ម៉ឺន​នាក់​មកពី ២០​ស្ថាប័ន គឺជា​ភស្តុតាង​មួយ​បង្ហាញ​ថា ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ នេះ ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ក្រុង​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​សង្កេតការណ៍​យ៉ាង​ច្រើន​ទាំង​ថ្នាក់​ជាតិ...

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​មនុស្ស​១៤​នាក់​ទៀត​ឈ្នះ​ក្ដី​បក្ស​ប្រជាជន​ស្រុក​កងមាស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ឱ្យ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា និង​មនុស្ស ១៤​នាក់​ផ្សេង​ទៀត​ឈ្នះ​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លុប​ការ​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​២ មិថុនា តាម​បណ្ដឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ចាម ដែល​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយពី​បើក​សវនាការ​នៅ​រសៀល​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ...

គ.ជ.ប ថា​ខ្លួន​តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព​ដល់​គ្រប់​គណបក្ស​នយោបាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដោយ​អះអាង​ថា ខ្លួន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព និង​ឥត​លម្អៀង​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ការ​រៀបចំ​កិច្ចការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដែល​បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា...

គ.ជ.ប ព្រមាន​ស៊ើបអង្កេត​បក្ស​ភ្លើង​ទៀន​ជុំវិញ​ទំនាក់​ទំនង​នឹង​លោក អៀ ចាន់ណា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ស៊ើបអង្កេត​គណបក្ស​ភ្លើង​ទៀន អំពី​ទំនាក់ទំនង​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់។ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ស្រង់​សម្ដី​កាលពី​ថ្ងៃទី​៣១ ឧសភា ថា គ.ជ.ប នឹង​ពិនិត្យ​បន្ថែម​រវាង​ទំនាក់ទំនង​គណបក្ស​ភ្លើង​ទៀន និង​លោក អៀ ចាន់ណា បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០...

គ.ជ.ប អះអាង​ថា​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​គ្មាន​អំពើ​ហិង្សា​និង​ការ​គំរាមកំហែង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១០​ថ្ងៃ​មក​នេះ​ប្រព្រឹត្ត​ទៅ​រលូន ដោយ​គ្មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ឡើយ ស្រប​ពេល​ស្ថាប័ន​អន្តរជាតិ​មិន​ដាក់​អ្នក​សង្កេតការណ៍។ ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើឡើង​ដំណាល​ពេល​ដែល​អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​ទេ។ គ.ជ.ប បញ្ជាក់​ថា នៅ​ខេត្ត​តាកែវ...

គ.ជ.ប ព្យួរ​សមាសភាព​ទាំង​៩​រូប​ដើម្បី​ធានា​តម្លាភាព​និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ព្យួរ​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​ទាំង ៩​រូប ដើម្បី​ធានា​នូវ​តម្លាភាព និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​ស្ដីពី​ការ​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា...

បក្ស​ភ្លើង​ទៀន​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ណា​មួយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ទេ

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​បក្ស​នេះ​នៅតែ​រង​ការ​សង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ទៀត​នៅ​ពី​ក្រោយ​ខ្នង។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មតិ​សាធារណជន​ថា ពួកគេ​កំពុង​នៅ​ពីក្រោយ​នៃ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​អះអាង​ថា កន្លងមក​ខ្លួន​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត រួម​ទាំង​សេចក្តី​ណែនាំ​ផ្សេងៗ​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក...

Latest news

© 2021, ដេលី. All rights reserved.