26.9 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

ប្រធានាធិបតី ចូ បៃដិន ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា វៀតណាម តែ​មិន​ចូល​កម្ពុជា​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ខែ​កញ្ញា ខាងមុខ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូលៗ​វៀតណាម ដែល​គេ​មើល​ឃើញ​ថា​ក្រុង​វ៉ាស៊ីនតោន កាន់តែ​ឈោង​ដៃ​ចាប់​កាន់តែ​ជ្រៅ​ជាមួយ​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​ចិន។ តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទស្សនកិច្ច​របស់​លោក បៃដិន នៅ​វៀតណាម ផ្ដោត​លើ​ប្រធានបទ​សំខាន់ៗ រួម​មាន​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច ស្ថិរភាព​តំបន់ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន ដែល​សម្រេច​ទៅ​ជួប​មេដឹកនាំ​កំពូលៗ​វៀតណាម នៅ​ក្រុង​ហាណូយ ចំ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន...

លោក បៃដិន បញ្ជូន​លិខិត​សាទរ​អ៊ុយក្រែន​រំលឹក​ខួប​ឯករាជ្យ​ជាតិ​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​របស់​ប្រទេស។ លិខិត​របស់​លោក បៃដិន ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សេតវិមាន។ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។ ក្នុង​ព្រឹត្តិការណ៍​នេះ មេដឹកនាំ​ប្រទេស​អឺរ៉ុប មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​គៀវ ជា​ទីក្រុង​ដែល​កំពុង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ ប្រធានាធិបតី​លីទុយអានី ប្រទេស​ព័រទុយហ្គាល់ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ បាន​ទៅ​កាន់​រដ្ឋធានី​គៀវ។ ក្រៅ​ពី​នេះ...

បទវិភាគ៖ សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​កក់ក្ដៅ​ប្រឆាំង​ការ​គំរាម​ឈ្លានពាន​ពី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដ៏​ភ្ញាក់ផ្អើល ដែល​នៅ​ទីនោះ​លោក​បាន​សច្ចា​នៅ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក និង​ណាតូ​មិន​ផ្ដល់​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ដាច់ខាត ទោះ​ស្ថានភាព​សង្គ្រាម​អាក្រក់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​នោះ។ សារ​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន​ដូចនេះ គឺជា​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ចំពោះ​លោក ហ្សឡេនស្គី ចំពោះ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី មាន​ទឹកចិត្ត និង​សម្ដែង​អារម្មណ៍​អរគុណ​លោក...

លោក បៃដិន ថា​គ្មាន​ហេតុផល​ដែល​អាមេរិក​ត្រូវ​សង​ជំងឺចិត្ត​ចិន​រឿង​បាញ់​បាឡុង​នោះ​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អះអាង​ថា ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន វា​គ្មាន​អ្វី​ដែល​អាមេរិក​ឈឺក្បាល​ដើម្បី​សង​ជំងឺចិត្ត​ទៅ​ចិន​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សុំទោស​ចិន​នោះ​ដែរ ហើយ​ការពិត ប្រទេស​ចិន​ត្រូវតែ​ដឹង​ថា​មាន​កំហុស ព្រោះតែ​បាឡុង​របស់​ប្រទេស​នោះ​រំលោភ​លើ​ដែនអាកាស​របស់​អាមេរិក។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខាងមុខ​សេតវិមាន លោក បៃដិន បាន​ពន្យល់​ថា មិន​ថា​ឡើយ​បាឡុង​ចិន​នោះ​ទេ​ដែល​ត្រូវ​បាញ់​កម្ទេច បាឡុង​ប្រទេស​ណា​ក៏ដោយ ឬ​ឧបករណ៍​ណា​ក៏ដោយ ឲ្យ​តែ​ហោះ​ចូល​ដែនអាកាស​អាមេរិក គឺ​ត្រូវតែ​បាញ់​ទម្លាក់។ លោក បៃដិន ពន្យល់​ថា បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​នេះ ទោះបី​ចិន​អះអាង​ថា​ជា​បាឡុង​ស៊ីវិល...

ខណៈ​លោក បៃដិន ចាកចេញ​ពី​ក្រុង​គៀវ លោក ពូទីន ថ្លែង​សារ​បញ្ជាក់​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន

ពុំ​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​ពិភពលោក​មិន​ភ្ញាក់ផ្អើល ហើយ​មិន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​មួយ​សម្រេច​ជាន់​ដែនដី​ប្រទេស​មួយ​ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក។ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​កុម្ភៈ ម៉ោង​ប្រមាណ​ជា ៨ និង ៣០​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​វត្តមាន​ភ្លាម​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​មួយ​នេះ​ដែល​ហែកហួរ​ទៅ​ដោយ​សង្គ្រាម។ ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​មួយ​នេះ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បំបែក​សំណុំរឿង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ដែល​កម្រ​ណាស់ មេដឹកនាំ​កំពុង​កាន់​អំណាច​ទៅ​ជាន់​ដែនដី​មួយ​កំពុង​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម។ វត្តមាន​របស់​លោក បៃដិន នៅ​ទីក្រុង​គៀវ ដែល​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី...

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ទៅ​អ៊ុយក្រែន​ជួប​លោក ហ្សេឡេនស្គី ដ៏​ភ្ញាក់ផ្អើល​បំផុត

នៅ​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដោយ​ពុំ​មាន​ការ​ប្រកាស​ឱ្យ​ដឹង​ជា​មុន។ ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក​វ័យ ៨០​ឆ្នាំ​រូប​នេះ ធ្វើឡើង​នៅ​មុន​គម្រប់​ខួប ១​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន បាន​ឱ្យ​ដឹង​ថា នៅ​ទីក្រុង​គៀវ លោក បៃដិន បាន​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ជាមួយ​គ្នា​នេះ លោក...

សហរដ្ឋ​អាមេរិក​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ចាកចេញ​ពី​រុស្ស៊ី​ជាបន្ទាន់

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​សាហាវ​ខ្លាំង​ទៅៗ​នៅ​ពេលនេះ ជាពិសេស​គឺ​នៅ​ភាគ​ខាងកើត​ប្រទេស។ ក្រោយ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ខាងមុខ​នេះ រុស្ស៊ី​អាច​នឹង​មាន​ផែនការ​ថ្មី​ផ្សេង​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន និង​ទៅ​លើ​ផល​ប្រយោជន៍​របស់​ពួក​បស្ចិម​ប្រទេស​ដែល​មាន​នៅ​លើ​ទឹកដី​រុស្ស៊ី។ បន្ថែម​លើស​ពី​នេះ ក៏​មាន​ការ​ព្រមាន​ថា ពលរដ្ឋ​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​ពលរដ្ឋ​អាមេរិកាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​រុស្ស៊ី អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ឬ​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការ​អ្វី​មួយ។ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​មូស្គូ ដែល​បាន​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ការបរទេស​របស់​ខ្លួន បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ដែល​នៅ​បន្ត​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវតែ​ចាកចេញ​ពី​ប្រទេស​នេះ​ជាបន្ទាន់។ ការ​ប្រកាស​របស់​ស្ថានទូត​អាមេរិក ដោយ​ផ្អែក​លើ​ស្ថានការណ៍​សឹក​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​អាក្រក់ និង​ធ្ងន់ធ្ងរ ជាពិសេស​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស។ ការ​ព្រមាន​នេះ ក៏​កើតឡើង​ទន្ទឹម​នឹង​ខួប​មួយ​ឆ្នាំ​ជិត​ចូល​មក​ដល់។ ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព...

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ប្ដេជ្ញា​គាំទ្រ​អ៊ុយក្រែន​ទោះ​ក្នុង​កម្រិត​ណា​ក៏ដោយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន សច្ចា​ថា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ការ​គាំទ្រ​ឥត​ងាករេ​ដល់​អ៊ុយក្រែន ដើម្បី​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​នឹង​ចូល​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ខាងមុខ​នេះ។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ការ​សច្ចា​របស់​លោក បៃដិន ធ្វើឡើង​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ស្ដីពី «ស្ថានភាព​សហព័ន្ធ» ដោយ​លោក​រើស​ប្រធានបទ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​សុន្ទរកថា​របស់​លោក។ លោក បៃដិន បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​សច្ចា​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ដរាបណា​ពលរដ្ឋ​អ៊ុយក្រែន​នៅតែ​ត្រូវការ​ជំនួយ​ពី​អាមេរិក។...

អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​យក​កម្ទេចកម្ទី​បាឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់

សហរដ្ឋ​អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន សុំ​ឱ្យ​អាមេរិក​ប្រគល់​វត្ថុ​កម្ទេចកម្ទី​បាឡុង​ដែល​ត្រូវ​កងទ័ព​អាកាស​អាមេរិក​បាញ់​ទម្លាក់​ដោយ​បាញ់​មីស៊ីល​ចេញពី​យន្តហោះ​ចម្បាំង F-២២ កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​នេះ។ បាឡុង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ពេល​វា​កំពុង​ហោះ​សំកាំង​លើ​លំហ​អាកាស​នៃ​ឆកសមុទ្រ​ក្នុង​រដ្ឋ South Carolina។ ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ដោយសារតែ​បាឡុង​នោះ​បាន​ហោះ​ចូល​ដែន​អាកាស​អាមេរិក ហើយ​អាមេរិក​ចោទ​ថា​ជា​បាឡុង​ស៊ើបការណ៍។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ។ អ្នក​នាំពាក្យ​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby និយាយ​ថា បាឡុង​នេះ​វា​បាន​រំលោភ​ច្បាប់​អន្តរជាតិ និង​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អាមេរិក។ លោក​បញ្ជាក់​ថា បើ​ដូចនេះ អាមេរិក​នឹង​មិន​ប្រគល់​វត្ថុ​កម្ទេចកម្ទី​របស់​បាឡុង​នេះ​ទៅ​ឱ្យ​ចិន នោះ​ទេ ទោះ​ជា​ចិន​សុំ​មក​ប្រមូល​កម្ទេចកម្ទី​របស់​បាឡុង...

លោក ហ្សេឡេនស្គី ថ្លែង​អរគុណ​ប្រជាជន​អាមេរិក​ជួយ​ការពារ​សេរីភាព​ប្រជាជន​អ៊ុយក្រែន

ក្រោយពី​ចុះ​ពី​យន្តហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​រូតរះ​ទៅ​កាន់​សេតវិមាន​ដែល​លោក បៃដិន បាន​រង់ចាំ​លោក​ហើយ​នោះ។ ជំនួប​នៃ​មេដឹកនាំ​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ភ្លាមៗ​ក្រោយពី​លោក បៃដិន ចេញ​មក​ទទួល​លោក ហ្សេឡេនស្គី នៅ​ច្រក​ទ្វារ​ចូល​ការិយាល័យ​របស់​លោក។ លោក ចូ បៃដិន បាន​អម​ដំណើរ​លោក ហ្សេឡេនស្គី ចូល​ទៅ​កាន់​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន ហើយ​កិច្ច​សន្ទនា​ក៏​ចាប់ផ្ដើម។ ក្រោយពី​ជួប​គ្នា​ជាច្រើន​នាទី លោក បៃដិន និង​លោក ហ្សេឡេនស្គី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ខាងក្រៅ​អគារ​សេតវិមាន។ លោក...

Latest news

© 2021, ដេលី. All rights reserved.