34.1 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើសុំ​ជួប​លោក ចូ បៃដិន ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ជួយ​សម្របសម្រួល​ឲ្យ​ពួកគេ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​សុំ​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។ ការ​ស្នើសុំ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នា​សប្តាហ៍​ក្រោយ​នេះ។ ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី ព្រំ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ស្នើ​លោក បៃដិន ជួយ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ រឿង​ចាំបាច់​ដែល​ពួកគេ​ត្រូវតែ​ធ្វើ គឺ​ត្រូវ​ពួត​ដៃ​គ្នា​ស្នើ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ជួយ​ជំរុញ​បើក​ផ្លូវ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​កម្ពុជា​នៅ​ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​បញ្ឈប់​ការ​ប្រទូសរ៉ាយ​គ្នា ក្នុង​នោះ​អ្នក​ដែល​ចូលចិត្ត​លេង​ល្បែង​នយោបាយ​បុគ្គល ក៏​គួរតែ​បញ្ចប់​ដែរ...

នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​សន្យា​នឹង​លោក បៃដិន គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​និង​ទប់ទល់​ឥទ្ធិពល​ចិន

នៅ​ពេល​នេះ មហាអំណាច​អង់គ្លេស មាន​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​នាំ​ឲ្យ​ចក្រភព​មួយ​នេះ​មាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៣​រូប​សម្រាប់​ឆ្នាំ​២០២២ នេះ។ លោក Rishi Sunak គឺជា​នាយករដ្ឋមន្ត្រី​ថ្មី​ទី​៣ នៃ​ចក្រភព​អង់គ្លេស ដែល​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​មកពី​គណបក្ស​អភិរក្ស​និយម ដែល​កំពុង​កាន់​អំណាច។ អង់គ្លេស​មាន​នាយករដ្ឋមន្ត្រី ២​រូប​ហើយ​នៅ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។ លោក បូរីស ចនសុន បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ជាង ៣​ឆ្នាំ។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ទី​២ គឺ​អ្នកស្រី លី ត្រាស់ កាន់​តំណែង​បាន​តែ...

មហាសន្និបាត UN បោះឆ្នោត​ប្រឆាំង​រុស្ស៊ី​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ការ​វាយ​សំពង​រុស្ស៊ី​យ៉ាង​អាម៉ាស់

នៅ​ឯ​កិច្ចប្រជុំ​ពិសេស​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើឡើង​នៅ​បុរី​ញីវយ៉ក ដែនដី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា អំពី​ករណី​រុស្ស៊ី ប្រកាស​កាត់​យក​ទឹកដី​អ៊ុយក្រែន ចំនួន​បួន​តំបន់​មក​ជា​របស់​ខ្លួន បាន​ឈាន​ដល់​ការ​បោះឆ្នោត​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​រុស្ស៊ី និង​សំឡេង​ប្រឆាំង​មហាអំណាច​យោធា​ទី​២ នៃ​ពិភពលោក​នេះ។ នៅ​ទីបំផុត មាន​តែ ៤​ប្រទេស​ប៉ុណ្ណោះ​ដែល​គាំទ្រ​រុស្ស៊ី​ប្លន់​ទឹកដី​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ទាំង​បួន​នោះ​រួម​មាន កូរ៉េ​ខាងជើង ស៊ីសេរី បេឡារ៉ុស និង​ប្រទេស​នីការីហ្គ័រ។ ចំណែក​ប្រទេស​ដែល​ប្រឆាំង​រុស្ស៊ី មាន​ដល់​ទៅ ១៤៣​ប្រទេស ហើយ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​មាន​ចំនួន ៣៥​ប្រទេស ប៉ុន្តែ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​នេះ...

លោក បៃដិន ថា​អាមេរិក​ត្រូវ​បាន​រុស្ស៊ី​ទាញ​ចូល​ក្នុង​ការ​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ

ចលនា​នៃ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​បារម្ភ​ជា​ខ្លាំង។ ប្រទេស​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​លើ​វិថី​នៃ​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ។ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជិត ១៣០​ថ្ងៃ​មក​នេះ គឺ​ទ័ព​រុស្ស៊ី​បាន​ធ្លាក់​ដល់​ចំណុច​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​ទ័ព​អ៊ុយក្រែន​វាយ​ឲ្យ​បាក់​ទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ ៣​លើក​មក​ហើយ។ ជាក់ស្ដែង​នៅ​ថ្ងៃទី​៧ តុលា នេះ សារព័ត៌មាន​អ៊ីស្រាអែល Jerusalem Post បាន​ចុះផ្សាយ​ថា កងទ័ព​រុស្ស៊ី​ជាង ២​ពាន់​នាក់ បាន​សុំ​ទម្លាក់​អាវុធ​ហើយ​ចុះចាញ់​នឹង​កងទ័ព​អ៊ុយក្រែន នៅ​លើ​សមរភូមិ​មួយ​នៃ​តំបន់ Kherson ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា កងទ័ព​អ៊ុយក្រែន...

រុស្ស៊ី​ទំនង​មិន​ញញើត​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មហាអំណាច​ចំនួន​ពីរ​ប្រឈមមុខ​គ្នា​ជា​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។ រុស្ស៊ី ដែល​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​យ៉ាង​ខ្លាំង។ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​ដើម្បី​កម្ទេច​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​ប្រទេស​ណា​ដែល​ចូល​ដល់​ដែនដី​នៃ​តំបន់​ស្វយ័ត​របស់​ខ្លួន។ តំបន់​ស្វយ័ត​នេះ​មាន​ខេត្ត Kherson និង Zaporizhzhia នៅ​ភាគ​ខាងត្បូង។ ចំណែក​តំបន់ Luhansk និង Donetsk Zaporizhzhia នៅ​ឯ​ភាគ​ខាងកើត គឺ​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​ប្រហែល ១៥%...

មេដឹកនាំ​ថ្មី​មួយ​នៃ​អាស៊ាន​បាន​ជួប​លោក បៃដិន ផ្ដោត​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

នៅ​ក្រៅ​ជំនួប​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។ ជំនួប​នេះ ភាគច្រើន​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ករណី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​បញ្ហា​វិបត្តិ​នៅ​ភូមា។ កាលពី​ថ្ងៃទី​២២ កញ្ញា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ធំ​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ បាន​ជួប​សន្ទនា​គ្នា​យ៉ាង​រាក់ទាក់​ជាមួយ​លោក ចូ បៃដិន នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។ ជំនួប​រវាង​លោក បៃដិន និង​លោក Ferdinand...

សារ​ធ្ងន់ៗ​របស់​លោក បៃដិន អ្នកស្រី ត្រាស និង​លោក ហ្សេឡេនស្គី វាយ​សំពង​លោក ពូទីន

កាលពី​ថ្ងៃទី​២០ កញ្ញា ជា​ថ្ងៃទី​ពីរ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ គឺ​អាល្លឺម៉ង់ និង​ជប៉ុន វាយប្រហារ​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យ៉ាង​ខ្លាំង ដោយសារ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​វាយ​ចំអក​ថា រុស្ស៊ី​លែង​សម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ហើយ។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​របស់​អង្គការ​ពិភពលោក​នេះ​ឡើងវិញ។ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ជា​ថ្ងៃទី​៣ នៃ​ដំណើរការ​ប្រជុំ​នៃ​មេដឹកនាំ ១៩៣​ប្រទេស គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​យ៉ាងតិច ២​ប្រទេស​ទៀត បាន​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​ថែម​ទៀត​ទៅ​លើ​របប​លោក ពូទីន។ គ្រាន់តែ​ចាប់​កាន់​ក្បាល​មេក្រូ​ភ្លាម ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ...

ចិន​កាន់តែ​ទាល់ច្រក​ព្រោះ​អាមេរិក​ព្រមាន​លើក​ទ័ព​ជួយ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​ឈ្លានពាន

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ចិន​មើល​ទៅ​កាន់តែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ ចំពោះ​សំណុំរឿង​តៃវ៉ាន់ ដែល​ខ្លួន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ទំនាក់ទំនង​នឹង​ដែន​កោះ​មួយ​នេះ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ដែនដី​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ចិន ស្រប​នឹង​ដំណោះស្រាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ​២៧៥៨ កាលពី​ឆ្នាំ​១៩៧១។ ដំណោះស្រាយ​នេះ​ហើយ​ដែល​ជា​សេចក្ដី​សម្រេច​បើក​សិទ្ធិ​ឲ្យ​របប​បក្ស​កុម្មុយនីស្ត​ចិន មក​អង្គុយ​ជំនួស​សាធារណរដ្ឋ​ចិន​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត មិន​បាន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ចំណុះ​ឲ្យ​របប​កុម្មុយនីស្ត​ចិន​ម្ដង​ណា​នោះ​ទេ ព្រោះ​តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ។ ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​មាន​ជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បើ​ទោះជា​ទទួលស្គាល់​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំងនេះ​ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កម្លាំង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ដោយ​សម្រេច​ជ្រើសរើស​យក​ភាព​តានតឹង​ជាមួយ​ចិន...

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​និង​លោក ចូ បៃដិន សន្យា​កៀក​ស្មា​គ្នា​ប្រឆាំង​រុស្ស៊ី និង​ចិន

នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ ទី​៦ កញ្ញា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស គឺ​អ្នកស្រី ត្រាស់ (Liz Truss)។ ក្នុង​កិច្ចសន្ទនា​គ្នា​នេះ មេដឹកនាំ​ទាំង​ពីរ​សន្យា​ថា នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ការ​រួម​គ្នា​ប្រឆាំង​រុស្ស៊ី និង​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា នេះ។ សេចក្តី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ឲ្យ​ដឹង​ថា លោក បៃដិន...

Latest news

© 2021, ដេលី. All rights reserved.