26.6 C
Phnom Penh

TAG

ជន​ផ្ដាច់ការ

ពីរ​ទសវត្ស​កន្លង​មក​នេះ មហាអំណាច​ពីរ​ប្រកាន់​របប​កុម្មុយនីស្ត​ជួយ​ពង្រឹង​របប​ផ្ដាច់ការ​ជា​មិត្ត

រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ជា​ថ្មី​ម្ដង​ទៀត។ ចិន និង​រុស្ស៊ី ជា​មហា​អំណាច​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ខ្នងបង្អែក​ដ៏​ខ្លាំង​របស់​ប្រទេស​ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ។ ប្រទេស​ពីរ​នេះ​ព្យាយាម​ពង្រីក​ឥទ្ធិពល ដើម្បី​ទប់ទល់​ពួក​បស្ចិម​ប្រទេស​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ។ ក្នុង​ស្ថានភាព​នេះ ចិន និង​រុស្ស៊ី ទោះ​ជា​ប្រែប្រួល​ការ​ដឹកនាំ​ទៅ​រក​ទីផ្សារ​សេរី និង​គោលការណ៍​ការ​ដឹកនាំ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាជន​ជ្រើសរើស​យក​ផ្លូវ​ដើម្បី​ជីវភាព​របស់​ខ្លួន​ក៏ដោយ ក៏​នៅតែ​ប្រើប្រាស់​មធ្យោបាយ​ដែល​គេ​ហៅថា​បង្ក្រាប​ដើម្បី​ពង្រឹង​អំណាច ហើយ​ធ្វើ​អនុត្តរភាព​ទៅ​លើ​ប្រទេស​ដទៃ ដើម្បី​ទាញ​ផល​ប្រយោជន៍​ពី​ប្រទេស​នោះ​ឱ្យ​នៅ​ក្នុង​ប៉ូល​របស់​ខ្លួន ដែល​គេ​ថា​ជា​ការ​ទាញ​ឱ្យ​ឆ្ងាយ​ចេញពី​សម្ព័ន្ធភាព​កម្លាំង​ប្រជាធិបតេយ្យ​បស្ចិម​ប្រទេស។ ប្រទេស​ដែល​ងើប​ឡើង​ពី​របប​សក្ដិភូមិ រាជានិយម​ផ្ដាច់ការ​ទៅ​របប​កុម្មុយនីស្ត។ តែ​ពេលនេះ របប​ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ទៅ​រក​របប​ផ្ដាច់ការ​និយម​គ្រួសារ​និយម គឺ​ដូច​នឹង​របប​រាជា​ផ្ដាច់ការ និង​សក្ដិភូមិ​ទៅវិញ។ ចិន និង​រុស្ស៊ី ទោះ​ជា​ប្រកាន់​យក​របប​ដឹកនាំ​ខុស​គ្នា តែ​គំនិត​គឺ​បង្កើត​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ដូច​គ្នា។ រុស្ស៊ី...

ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក

កាលពី​សប្ដាហ៍​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​តាមរយៈ​ក្រសួង​រតនាគារ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​គ្រួសារ​លោក នីកូឡាស ម៉ាឌុយរ៉ូ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​ដែល​យ៉ាងតិច​ណាស់​ជាង ៦០​នាក់​ស្ថិត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម។ ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​បិទ​ដំណោះស្រាយ​ការទូត ដែល​មាន​ន័យ​ថា ទ្រព្យសម្បត្តិ​គ្រួសារ​លោក ម៉ាឌុយរ៉ូ ត្រូវ​បង្កក និង​រឹបអូស បើ​មាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ឬ​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​ណា​ក៏ដោយ​ដែល​ជាប់​ពាក់ព័ន្ធ​ជន​ទាំង ៦០​រូប​នោះ អាច​នឹង​បង្កក​បើ​ប្រទេស​នោះ​យល់ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​សម្រាប់​លោក ម៉ាឌុយរ៉ូ គឺជា​បុគ្គល​ម្នាក់​គត់​ក្នុង​មុខសញ្ញា​ដែល​ប៉ូលិស FBI សហរដ្ឋ​អាមេរិក​ត្រូវ​ស្វែងរក​ចាប់​ខ្លួន ឱ្យ​តែ​ជន​ផ្ដាច់ការ​ម្នាក់​នេះ​ចាកចេញ​ពី​ប្រទេស​ទៅ​ប្រទេស​ណា​ដែល​អាច​ជួយ​ឃាត់​ខ្លួន​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​លោក...

ប្រជា​បាតុករ​វេណេហ្ស៊ុយអេឡា សច្ចា​ប្រឆាំង​នឹង​របប​ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ រហូត​ដល់​ទី​បញ្ចប់

ការ​ងើប​បះបោរ​ប្រឆាំង​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង។ ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​នៅតែ​បន្ត​ចុះ​ដើរ​តាម​ដងផ្លូវ​នៅ​ក្រុង​ធំៗ​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។ ចាប់តាំងពី​ការ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ ករណី​បន្លំ​ការ​បោះឆ្នោត ហើយ​ប្រកាស​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា មនុស្ស ២៥​នាក់​ស្លាប់ រង​របួស ២០០​នាក់ និង​ចាប់​ខ្លួន ២៤០០​នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Gulf Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ សីហា។ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កាលពី​សប្ដាហ៍​មក​នេះ...

រដ្ឋអំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​បង្កើន​វិធី​ឈ្លប​តាមដាន​ពលរដ្ឋ​ក្រែង​ធ្វើ​បាតុកម្ម​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម

ដោយ​ភ័យ​ព្រួយ​ក្រែង​ពលរដ្ឋ​រួម​គ្នា​ធ្វើ​បាតុកម្ម​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ហាម​មន្ត្រី​រាជការ​សាធារណៈ មិន​ឱ្យ​សុំ​អនុញ្ញាត​ច្បាប់ ខណៈ​ប្រជាពលរដ្ឋ​ក៏​កំពុង​ត្រូវ​បាន​តាមដាន​យ៉ាង​តឹងរ៉ឹង​ដែរ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ពួកគេ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដែល​ចលនា​ប្រឆាំង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ នេះ។ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​កំពុង​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ណា​ម្នាក់​សុំ​ច្បាប់​សម្រាក​ដាច់ខាត ដើម្បី​កុំ​ឲ្យ​បុគ្គលិក​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ទៅ​ចូលរួម​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ តាម​ការ​អំពាវនាវ​ពី​ក្រុម​ប្រឆាំង។ ប្រភព​ដដែល​នេះ​ទម្លាយ​ថា តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​កំពុង​ផ្សព្វផ្សាយ និង​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​រាជការ​ទទួលយក​អាវយឺត​ដែល​មាន​សញ្ញា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែរ។ ក្រៅពី​នេះ ក៏​មាន​ការ​ណែនាំ​ឱ្យ​អង្គភាព​នីមួយៗ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ឪ​កូន...

ក្នុង​របប​ផ្ដាច់ការ គំនិត​របស់​អ្នក​ដឹកនាំ​គឺ​ដូច​គ្នា ទោះ​អ្នក​នោះ​រៀនសូត្រ​នៅ​បស្ចិម​ប្រទេស​ក៏ដោយ

នាយករដ្ឋមន្ត្រី​ថ្មី​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ព្រមាន​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ និង​រំខាន​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ទូទៅ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​សកម្មភាព​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឡើយ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញមតិ​បង្ហាញ​អំពី​ទស្សនៈ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​មិនមែន​ជា​កំហុស​ខុស​អ្វី​នោះ​ទេ ប៉ុន្តែ​ការ​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ គឺ​ជា​សកម្មភាព​ហួស​ព្រំដែន​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ហើយ។ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​របស់​លោក​មាន​កាតព្វកិច្ច​ត្រូវតែ​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ...

ការ​បោះឆ្នោត​ក្នុង​របប​ផ្ដាច់ការ បក្ស​ប្រឆាំង​គ្មាន​ឱកាស​ឡើង​កាន់​អំណាច​ឡើយ

គេ​សង្កេត​ឃើញ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​អំណាច​នៃ​ប្រព័ន្ធ​ផ្ដាច់ការ​នៅ​បណ្ដា​ប្រទេស​ជាច្រើន គឺ​បេក្ខជន​បក្ស​ប្រឆាំង ឬ​បក្ស​ប្រឆាំង​ដែល​មាន​ថាមពល​ខ្លាំង​ជាង​បក្ស​កាន់​អំណាច គ្មាន​ឱកាស​កាន់​អំណាច​បាន​ឡើយ។ ប្រទេស​ផ្ដាច់ការ​ធំៗ​ជាច្រើន មាន​ដូចជា​នៅ​ប្រទេស​រុស្ស៊ី ប្រទេស​បេឡារ៉ុស ប្រទេស​កម្ពុជា ប្រទេស​វេណេហ្ស៊ុយអេឡា ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក បើ​ទោះជា​គូប្រជែង​របស់​បក្ស​ប្រឆាំង​មាន​ថាមពល មាន​ការ​គាំទ្រ​ធំធេង​យ៉ាងណា ក៏​មិន​អាច​យក​អំណាច​បាន​ឡើយ។ គេ​ថា ជាក់ស្ដែង​ប្រទេស​វេណេហ្ស៊ុយអេឡា កាលពី​ពេល​ថ្មីៗ​នេះ​បាន​បោះឆ្នោត​ប្រធានាធិបតី បើ​ទោះជា​ប្រជាជន​លែង​គាំទ្រ​ទៅ​ហើយ ក៏​ជន​ផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ នៅតែ​ឈ្នះ​ឆ្នោត។ ជ័យជម្នះ​របស់​លោក ម៉ាឌូរ៉ូ គឺជា​ការ​ប្រឌិត​លទ្ធផល​បោះឆ្នោត​សុទ្ធសាធ...

ជន​ផ្ដាច់ការ​ចុងក្រោយ​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច​ហើយ

កាលពី​ថ្ងៃទី​៥ សីហា កន្លង​ទៅ​នេះ ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដែល​នឹកស្មាន​មិន​ដល់​ថា​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ​មួយ​ដ៏​រឹងមាំ​នៅ​ប្រទេស​បង់ក្លាដេស ទីបំផុត​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កម្លាំង​ប្រជាជន​ក្នុង​បុព្វហេតុ​តស៊ូ​វណ្ណៈ រើ​បម្រះ​ចេញពី​ការ​ជិះជាន់​នៃ​រដ្ឋអំណាច​របស់​ស្ត្រី​ម្នាក់​អាយុ ៧៦​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ គឺ​អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina)។ ក្នុង​បុព្វហេតុ​ដើម្បី​សេរីភាព ប្រជាជន​បង់ក្លាដេស បាន​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​បំផុត​ក្រោម​គ្រាប់កាំភ្លើង​របស់​រដ្ឋអំណាច​ប៉ូលិស ដែល​ពួកគេ​បាញ់​បង្ក្រាប​បាតុករ​និស្សិត បាតុករ​កសិករ បាតុករ​កម្មករ​ឱ្យ​ស្លាប់ និង​របួស​យ៉ាង​រង្គាល។ ទោះបីជា​ស្លាប់ និង​របួស​យ៉ាងណា ក៏​បាតុករ​បង់ក្លាដេស មិន​រាថយ​ឡើយ។ បាតុកម្ម​ជាង​មួយ​ខែ បាតុករ​បង់ក្លាដេស ស្លាប់​ជាង...

ក្រុម​ឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ទំនើប

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក មិន​ងើប​ឡើង​តស៊ូ​រើ​បម្រះ​ស្វែងរក​សេរីភាព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​បែប​ទំនើប​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាមិនខាន។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុសពី​វាសនា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា ប្រទេស​កូរ៉េខាងជើង និង​របប ប៉ុល ពត ជាដើម គឺជា​ជីវិត​ដែល​សុំ​អ្នក​មាន​អំណាច​រស់ មិនមែន​រស់​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

សភា​អាមេរិកាំង​ស្នើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ឆ្លងដែន​ពី​របប​ផ្ដាច់ការ

របប​គ្រប់គ្រង​ផ្ដាច់ការ​ក្នុង​ពិភពលោក បាន​ព្យាយាម និង​កំពុងតែ​ព្យាយាម​អនុវត្ត​វិធានការ​បំបិទ​មាត់​ក្រុម​ជំទាស់ ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ ដោយ​ប្រើ​ធនធាន​បញ្ជូន​ភ្នាក់ងារ​ដៃ​ជើង​របស់​គេ ឲ្យ​ឆ្លង​ប្រទេស​ទៅ​តាម​ដាន​ក្រុម​ទាំងនោះ​ក្នុង​ទឹកដី​មាន​សេរីភាព និង​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក កាណាដា សហភាព​អឺរ៉ុប ជាដើម។ សភា​អាមេរិកាំង​បាន​ស្នើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ឆ្លងដែន​នេះ។ គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡាន់ថូស នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​មាន​សហប្រធាន​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​លោក James McGovern ពី​បក្ស​ប្រជាធិបតេយ្យ និង​លោក Christopher...

កិច្ច​សម្ភាសន៍​ជាមួយ​លោក ដេវីត ហូហ្វមែន (David E. Hoffman)

តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ប៉ូលិស​របស់​រដ្ឋ ឬ​របប​ផ្ដាច់ការ ប៉ុនប៉ង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ដែល​នៅ​ឆ្ងាយ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក?

Latest news

© 2021, ដេលី. All rights reserved.