26.6 C
Phnom Penh

TAG

ជន​ផ្ដាច់ការ

បទវិភាគ៖ ប្រទេស​ដែល​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ក្លែងក្លាយ និង​បំបាត់​សំឡេង​គូប្រកួត

នៅ​លើ​ពិភពលោក​នេះ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស បាន​កំពុង​រអិល​ធ្លាក់​នៅ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ។ របប​ផ្ដាច់ការ​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច ប្រើ​តុលាការ កងទ័ព កង​សន្តិសុខ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ឧបករណ៍​ប្រថាប់ត្រា​នៃ​ការ​តោង​អំណាច​របស់​ខ្លួន។ យ៉ាងណា លើកលែង​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ប៉ុណ្ណោះ​ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​មិន​បាន​ចែង​ពី​សេរីភាព​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រើ​សិទ្ធិ​នោះ​ទេ។ ប្រទេស​នេះ​ពុំ​មាន​បក្ស​ប្រឆាំង​ឡើយ។ ជា​ប្រទេស​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ប៉ុណ្ណោះ គឺ​បក្ស​កុម្មុយនីស្ត​របស់​ពួកគេ។ នៅ​ដើម​ឆ្នាំ​២០២៤ នេះ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ តែ​ផ្ដាច់ការ គឺ​យ៉ាងតិច​ពីរ​ប្រទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត ដែល​បក្ស​កាន់​អំណាច​ប្រើ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​គូប្រកួត​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ឬ​ត្រូវ​គំរាម​អ្នក​នយោបាយ​នោះ​ឱ្យ​រត់​ចេញពី​ប្រទេស។ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការ​វាយ​កម្ទេច​គូប្រជែង​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត គេ​សង្កេត​ឃើញ​ប្រទេស​បង់ក្លាដេស ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​សហព័ន្ធ​រុស្ស៊ី ដែល​កំពុង​ដឹកនាំ​ដោយ​បុរស​ខ្លាំង​បំផុត គឺ​លោក វ្លាឌីមៀ...

IDEA TALK៖ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​ប៉ូលិស​របស់​រដ្ឋ ឬ​របប​ផ្ដាច់ការ​ប៉ុនប៉ង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ដែល​នៅ​ឆ្ងាយ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​ប៉ូលិស​របស់​រដ្ឋ ឬ​របប​ផ្ដាច់ការ​ប៉ុនប៉ង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ដែល​នៅ​ឆ្ងាយ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក?»។

បទ​អត្ថាធិប្បាយ៖ ពលរដ្ឋ​រស់​ក្រោម​របប​ផ្ដាច់ការ​ភាគច្រើន​ចង់​រើបម្រះ​ប៉ុន្តែ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ

ទោះបី​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បញ្ចប់​ហើយ​ក៏ដោយ ក៏​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ខ្លះ​មិនទាន់​មាន​វាសនា ឬ​មាន​ឱកាស​រស់នៅ​ក្នុង​ភាព​សុខដុមរមនា និង​រស់នៅ​ក្នុង​សេរីភាព​ពិតប្រាកដ​នោះ​ឡើយ។ ពួកគេ​កំពុង​រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ឬ​ការ​ដឹកនាំ​តាម​បែប​របប​សឹក។ បណ្តា​ប្រទេស​ខ្លះ​បាន​យក​ប្រជាធិបតេយ្យ​ធ្វើ​វាំងនន​បិទ​បាំង​នូវ​ការ​ដឹកនាំ​ដែល​ញាំញី​ទៅ​ដោយ​អំពើពុករលួយ គ្រួសារ​និយម បក្សពួក​និយម ការ​រំលោភ​អំណាច និង​ការ​លាង​លុយ​កខ្វក់​ជា​ប្រព័ន្ធ។ របប​ដឹកនាំ​បែប​នេះ​បើក​ចំហ​ឲ្យ​មាន​កម្លាំង​នយោបាយ ឬ​ពហុបក្ស តែ​បក្ស​ទាំងអស់​ត្រូវតែ​រណប​បក្ស​នៃ​មេដឹកនាំ​ផ្ដាច់ការ​នោះ ទើប​អាច​រស់​បាន ហើយ​បើក​ឱ្យ​ធ្វើ​នយោបាយ​ត្រឹមតែ​កំដរ​បរិយាកាស​ផ្ដាច់ការ​តែប៉ុណ្ណោះ។ ក្រោយពី​ពិភពលោក​បាន​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​នៅ​ដើម​ទសវត្ស​១៩៩០ គេ​សង្កេត​ឃើញ​ពិភពលោក​នៅ​មាន​មេដឹកនាំ​ផ្ដាច់ការ​បន្ត​កាន់​អំណាច ដែល​ភាគច្រើន​នៅ​សេសសល់​ពី​ប្រព័ន្ធ​ដឹកនាំ​បែប​យោធា​និយម។ នៅ​ពេល​សហភាព​សូវៀត ដែល​មាន​មេដឹកនាំ​បែប​កុម្មុយនីស្ត​និយម​លើ​ពិភពលោក​ដួល​រលំ​ទៅ ហើយ​រដ្ឋ​រណប​នានា​ក៏​ដូរ​របប ពិភពលោក​នៅតែ​ជួប​ប្រទះ​បន្ត​ទៀត​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​ដែល​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​មេដឹកនាំ​របប​យោធា​និយម ភាព​ខុស​គ្នា​គឺ​ត្រង់​ប្រទេស​នោះ​ប្រកាស​ថា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ តែ​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ របប​ដឹកនាំ​នេះ...

មេដឹកនាំ​ខ្លាច​បាត់​អំណាច​គឺ​មិន​ហ៊ាន​ទម្លាក់​ចោល​បទ​ចោទ​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ​នោះ​ទេ

នៅ​បណ្ដា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​អត់ឱន និង​យោគយល់​ក្នុង​ស្ថានភាព​ដែល​គេ​ហៅថា ការ​ផ្សះផ្សា​ជាតិ គឺ​តែងតែ​ធ្វើ​ទៅ​បាន ព្រោះតែ​មេដឹកនាំ​នោះ​គាត់​មិន​ខ្វល់ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​សងសឹក ឬ​ការ​បាត់បង់​អំណាច​ដោយ​ការ​ចាញ់​ឆ្នោត​នោះ​ទេ។ តែ​សម្រាប់​មេដឹកនាំ​ក្រាញ​អំណាច ឬ​ចង់​ផ្ទេរ​អំណាច​ទៅ​កូនចៅ​របស់​ខ្លួន គឺ​ពុំ​មាន​ទេ​ការ​លើកលែង​ទោស ឬ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​គូប្រជែង​របស់​ខ្លួន។ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មិន​ហ៊ាន​យក​គោលការណ៍​ផ្សះផ្សា​ជាតិ​មក​លេង​ក្នុង​ល្បែង​នយោបាយ គឺ​ច្រើន​តែ​មេដឹកនាំ​នៃ​ប្រទេស​ផ្ដាច់ការ និង​បក្សពួក​និយម។ មេដឹកនាំ​ដែល​មាន​ចរិត​បែប​នេះ​មាន​ច្រើន​នៅ​លើ​ពិភពលោក ដែល​មិន​ទុក​ឱ្យ​គូប្រជែង​របស់​ខ្លួន​មាន​ឱកាស​ឡើង​កាន់​អំណាច​នោះ​ទេ។ មេដឹកនាំ​ប្រភេទ​នេះ​តែងតែ​ចាប់​យក​កងទ័ព​ជា​ឧបករណ៍​របស់​ខ្លួន និង​ដាក់​គំនាប​ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាតិ​ធំ មាន​ដូចជា​ស្ថាប័ន​សភា ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ មេដឹកនាំ​មាន​ចរិត​ដូចនេះ មាន​ទាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ប្រទេស​មួយ​ដែល​គេ​កត់សម្គាល់ មេដឹកនាំ​ប្រទេស​នោះ​តែងតែ​កម្ចាត់​គូប្រកួត​ឱ្យ​ខ្ទាត់​ចេញពី​សង្វៀន​ប្រកួត ហើយ​ទុក​ឱកាស​ខ្លួនឯង​ជា​កីឡាករ​គ្មាន​គូប្រកួត គឺ​ព្រះរាជាណាចក្រ​កម្ពុជា។...

បទវិភាគ៖ មនុស្ស​អាច​បក​ស្បែក​ខ្លា​តាម​វិធី​ច្រើន​យ៉ាង

ភាសិត​ខ្មែរ​ដែល​ចាស់ទុំ​បុរាណ​តែង​ប្រដៅ​កូនចៅ គឺ​ថា ទ័ល​ដប់ ទ័ល​ម្ភៃ តែ​កុំ​ឲ្យ​ទ័ល​គំនិត។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ចង់​បាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​អ្នក​ដឹកនាំ​ផ្ដាច់ការ​មិន​ព្រម​ឲ្យ​ដូរ។ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ សេរីភាព យុត្តិធម៌ និង​ជាតិ​មាតុភូមិ បបួល​ពលរដ្ឋ​គិត​តែ​រឿង​ដដែលៗ ដើរ​ផ្លូវ​ដដែលៗ ធ្វើ​ដដែលៗ។ បើ​មាន​តែ​រឿង​ដដែល​ដូច្នេះ តើ​អ្វី​ទៅ​ជា​រឿង​ថ្មី​សម្រាប់​ពួកគេ? តទៅ​នេះ លោក ហាស់ សាន សូម​អាន​អត្ថបទ​វិភាគ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត សម្រាប់​ខែ​វិច្ឆិកា...

លោក សម រង្ស៊ី៖ របប​រាជា​និយម​នឹង​ដួល​រលំ​ទៅ​ជាមួយ​អំណាច​ផ្ដាច់ការ​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស រិះគន់​ថា មហាក្សត្រ​ណា​ដែល​ចេះ​តែ​ធ្វើ​តាម​បញ្ជា​ជន​ផ្ដាច់ការ គឺ​តែងតែ​ដួល​រលំ​ជាមួយ​គ្នា​ជាមិនខាន។ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា អ្វី​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​លើកឡើង​កាលពី​ជាង ១០​ឆ្នាំ​មុន​ពី​វាសនា​ព្រះមហាក្សត្រ​អ៊ីតាលី Victor Emmanuel ទី​៣ និង​វាសនា​មហាក្សត្រ​ខ្មែរ​សព្វថ្ងៃ គឺ​ព្រះបាទ​នរោត្តម...

បទ​អធិប្បាយ៖ តំណែង​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ មិន​ចាត់ទុក​ជា​ការ​ប្រទាន​របស់​ទេវតា​នោះ​ទេ

នៅ​បណ្ដា​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​នូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​អហិង្សា គឺ​មេដឹកនាំ​ប្រទេស​នោះ រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី រហូត​ដល់​ប្រធានាធិបតី គេ​ចាត់ទុក​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​ធំ​ជាង​ផលប្រយោជន៍​របស់​បក្សពួក​ខ្លួនឯង និង​ធំ​ជាង​គ្រួសារ​ទៀត​ផង។ មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឱ្យ​តែ​មាន​រឿង​អាស្រូវ​បន្តិចបន្តួច​កំប៉ិកកំប៉ុក គឺ​មិន​ចាំបាច់​ចោទ​ដល់​ក្បត់​ជាតិ​នោះ​ទេ ក៏​ពួកគេ​ទម្លាក់​អំណាច​មិន​ក្រាញ​ននៀល​ដូច​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ដែល​ចាញ់​ឆ្នោត​ហើយ​ទៅ​បំបែក​ទឹកដី ធ្វើ​អបគមន៍ និង​ធ្វើ​រដ្ឋប្រហារ​ដោយ​បង្ហូរ​ឈាម​ជាតិ​សាសន៍​ខ្លួនឯង ដើម្បី​តែ​អំណាច បំផ្លាញ​សម្បត្តិ​ជាតិ​របស់​ខ្លួន និង​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួសារ និង​បក្សពួក​របស់​ខ្លួន។ មេដឹកនាំ​ប្រកាន់​អត្តចរិត​បែប​នេះ តែង​ចាត់ទុក​គូប្រជែង​នយោបាយ​ជា​សត្រូវ​ស្លាប់​រស់​របស់​ខ្លួន ដោយ​ព្យាយាម​កម្ចាត់​គូប្រកួត​នោះ​មិន​ឱ្យ​ឈរ​ក្បែរ​សង្វៀន​ប្រកួត​នោះ​ទេ ទោះបី​គូប្រកួត​នោះ​មាន​ភាព​សុចរិត​ក្នុង​ជីវិត​នយោបាយ​ស្មោះត្រង់​នឹង​ជាតិ​យ៉ាងណាក៏ដោយ​នោះ។ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់ការ​កោង​កាង​ដូចនេះ ភាគច្រើន​នៅ​ប្រទេស​អាហ្វ្រិក...

តើ​ចលនា​កុម្មុយនីស្ត​និយម​និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​ចាប់ពី​ពេល​ណា​មក?

ចលនា​កុម្មុយនីស្ត​និយម និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​នា​ចុង​ទសវត្ស​១៩៨០ គឺ​ឆ្នាំ​១៩៨៩ ក្រោយពី​សហភាព​សូវៀត​ដួល​រលំ។ គោលការណ៍​របស់​បក្ស​កុម្មុយនីស្ត​ចែង​ថា រំលាយ​វណ្ណៈ​ជិះជាន់ ហើយ​បង្កើត​របប​ថ្មី​ដោយ​យក​ទ្រព្យសម្បត្តិ​ឯកជន​ធ្វើជា​សម្បត្តិ​រួម ឬ​ជា​សមូហភាព​ជា​របស់​រដ្ឋ។ ដោយសារតែ​ចលនា​កុម្មុយនីស្ត​និយម​បាត់បង់​ប្រជាប្រិយភាព បក្ស​កុម្មុយនីស្ត​បាន​ប្រែ​រូប​បំភ័ន្ត​ភ្នែក​មនុស្ស​ដែល​ឱបក្រសោប​យក​ទ្រឹស្ដី​មូលធន​និយម​តាម​បស្ចិម​ប្រទេស គឺ​លោក​សេរី ដើម្បី​អូស​ទាញ​យក​រូបិយប័ណ្ណ​បរទេស​ចូល​ស្រុក។ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​គេ​នៅ​ដដែល ថ្វីបើ​គេ​រៀបចំ​ខ្លួន និង​និយាយ​ស្តី​តាម​បែប​ប្រទេស​លោក​សេរី​ក្តី។ តើ​ការ​ប្រែ​រូប​របស់​ចលនា​កុម្មុយនីស្ត​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​បែប​ណា​ខ្លះ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​របៀប​ពួក​ផ្ដាច់ការ​បបួល​គ្នីគ្នា​ដើម្បី​ការ​រស់រាន​យូរ​អង្វែង។ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ប្រទេស​ដឹកនាំ​ដោយ​ប្រព័ន្ធ​ដោយ​បក្ស​នយោបាយ​តែ​មួយ ឯក​បក្ស ឯកមគ្គ unitary system ប្រកាន់​តាម​មាគ៌ា​ទ្រឹស្ដី​កុម្មុយនីស្ត​និយម...

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។ តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា? ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ...

បទវិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ផ្ដាច់ការ​រំលោភ​សិទ្ធិមនុស្ស?

តាម​ពិត​ទៅ អំពើ​ផ្ដាច់ការ​របស់​មេដឹកនាំ បាន​ផ្តល់​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​យ៉ាង​អាក្រក់​បំផុត​ដល់​ជីវិត​ពលរដ្ឋ​ក្នុង​សង្គម ឬ​អ្នក​នៅ​ក្រោម​បង្គាប់។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បាន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ ឬ​ចាប់​អារម្មណ៍​តិចតួច ហើយ​ពួកគេ​សុខចិត្ត​ទ្រាំ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ភិតភ័យ ធុញថប់ និង​គ្មាន​សេរីភាព។ ទុក្ខ​លំបាក​ទាំងនេះ បាន​កើតឡើង​ដោយសារតែ​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​បាន​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។ ជាទូទៅ មេដឹកនាំ​ផ្ដាច់ការ​នានា​តែងតែ​ទទួល​រង​ការ​រិះគន់ ឬ​ការ​ចោទប្រកាន់​ពី​សហគមន៍​អន្តរជាតិ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​របស់​ខ្លួន។ ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ អ្នក​ខ្លះ​ត្រូវ​បាន​ចោទប្រកាន់ ឬ​ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ទៀត​ផង។ ឧទាហរណ៍ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​ស៊ូដង់ គឺ​លោក...

Latest news

© 2021, ដេលី. All rights reserved.