26.8 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

តុលាការ​លើកលែង​ការ​ចោទប្រកាន់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​៥​នាក់

សាលាដំបូង​ខេត្ត​ព្រះវិហារ សម្រេច​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​ប្រមេរុ ចំនួន ៥​នាក់ ជុំវិញ​បទ​ចោទ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត ដែល​បាន​ប្រព្រឹត្ត​កាលពី​ដើម​ឆ្នាំ​២០២២ កន្លងទៅ។ តុលាការ​ខេត្ត​ព្រះវិហារ បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ ដោយ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ រួម​មាន​លោក ងន ហ៊ឹម...

អាជ្ញាធរ​វាយ​កម្ទេច​របង​សង់​លើ​ដី​ឆ្នេរ​អូរឈើទាល​តាម​បញ្ជា​លោក ហ៊ុន សែន ក្រោយ​មហាជន​រិះគន់

របង​សាងសង់​លើ​ដី​ឆ្នេរ​អូរឈើទាល ត្រូវ​បាន​វាយ​កម្ទេច​ចោល​ទាំង​យប់​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រោយពី​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ និង​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន ប៉ុន្តែ​នៅតែ​មិនទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល។ អភិបាល​រង និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​វាយ​កម្ទេច​របង​សង់​លើ​ដី​ឆ្នេរ​អូរឈើទាល​ទាំង​យប់ បន្ទាប់ពី​ទទួល​បាន​គោលការណ៍​ពី​លោក ហ៊ុន សែន ដោយ​លោក​ជា​អ្នក​ចេញ​មុខ​សម្របសម្រួល​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ។ ការ​វាយ​កម្ទេច​ជញ្ជាំង​ថ្ម​ទាំង​យប់​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន និង​ការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ។ ក្នុង​នោះ...

សង្គម​ស៊ីវិល​និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​ការ​សង់​របង​ដូច​កំផែង​លើ​ដី​ឆ្នេរ​អូរឈើទាល

សង្គម​ស៊ីវិល និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​សាងសង់​របង​ហ៊ុមព័ទ្ធ​តាម​បណ្ដោយ​ឆ្នេរ​អូរឈើទាល ខណៈ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា​ការ​សាងសង់​របង​ជាប់​ឆ្នេរ​នោះ​មិន​បាន​ខុស​ច្បាប់ និង​ប៉ះពាល់​ដល់​ចំណី​ឆ្នេរ​ឡើយ។ ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​ចែករំលែក​តៗ​គ្នា និង​បង្ហាញ​ការ​ហួស​ចិត្ត​អំពី​រូប និង​សកម្មភាព​នៃ​ការ​សាងសង់​របង​ជញ្ជាំង​ផ្ទះ​ថ្ម​នៅ​លើ​ដី​ឆ្នេរ​អូរឈើទាល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បែរ​ជា​មិន​មាន​វិធានការ​ច្បាប់​ទៅ​ម្ចាស់​ផ្ទះ​សង់​រំលោភ​របង​លើ​ដី​ឆ្នេរ​នោះ ទោះបីជា​មាន​ប្រតិកម្ម​ពី​សាធារណជន​ក៏ដោយ។ ជុំវិញ​រឿង​នេះ អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ចំពោះ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ឈ្មោះ​ម្ចាស់​ផ្ទះ​សង់​របង​ហ៊ុមព័ទ្ធ​លើ​ដី​ឆ្នេរ​អូរឈើទាល ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​របស់​នីតិបុគ្គល។ ក្រៅពី​បដិសេធ​ប្រាប់​ម្ចាស់​ផ្ទះ​ដែល​សង់​របង​លើ​ដី​ឆ្នេរ​ហើយ លោក ឡុង ឌីម៉ង់ ថា​ម្ចាស់​ផ្ទះ​សង់​របង​ជញ្ជាំង​ថ្ម​លើ​ដី​ឆ្នេរ​នោះ​មាន​ច្បាប់​អនុញ្ញាត និង​សិទ្ធិ​កាន់កាប់​ស្រប​តាម​ច្បាប់​ផង​ដែរ។ ការ​លើកឡើង​របស់​លោក...

ពលរដ្ឋ​នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​បញ្ឈប់​ការ​ចោទប្រកាន់​និង​បំភិតបំភ័យ​ពួកគាត់​គ្រប់​រូបភាព

ពលរដ្ឋ​ចំនួន ៤៧៣​គ្រួសារ​រស់នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់ រួម​ទាំង​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ពួកគេ​គ្រប់​រូបភាព​បន្ត​ទៀត ដោយ​ថា​ពួកគេ​រស់នៅ​លើ​ទីតាំង​បច្ចុប្បន្ន​យ៉ាងហោចណាស់​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ។ ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់នៅ​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង និង​ភូមិ​អាចម៍កុក សង្កាត់​កំពង់សំណាញ់ ខេត្ត​កណ្តាល ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួកគេ​ប្រមាណ​ជា ៤៧៣​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​នា​ពេល​អនាគត ដោយសារ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី និង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​របស់​សាលា​ខេត្ត​កណ្ដាល មិន​បាន​ផ្ដល់​ព័ត៌មាន និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ក្រោយពី​មាន​គម្រោង​នេះ នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​២១...

ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ជាង​៥០​ហិកតារ​ឱ្យ​ប្អូនស្រី​លោក ហ៊ុន សែន វិញ

ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​ប្រគល់​ដី​ជាង ៥០​ហិកតារ​ឲ្យ​លោកស្រី ហ៊ុន ប៊ុនធឿន ដែល​ជា​ប្អូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក្រោយពី​លោក ជា សុផារ៉ា សម្របសម្រួល និង​ដោះស្រាយ។ យោង​តាម​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៣ ខែ​មករា ឲ្យ​ដឹង​ថា ឧកញ៉ា...

លោក ហ៊ុន សែន សម្រេច​លុប ស.ជ.ណ ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​លុប ស.ជ.ណ ដែល​បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង នាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​រំលោភ​យក​អចលនទ្រព្យ​អ្នក​ដទៃ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មករា នេះ​ថា ដើម្បី​បញ្ចប់​នូវ​ភាព​មិន​ច្បាស់លាស់​មុន​ពេល​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ត្រូវ​លើកឡើង​ពី​បញ្ហា​ទាក់ទិន​នឹង​ឧកញ៉ា សៀង...

ពលរដ្ឋ​រស់នៅ​ជិត​ព្រលាន​យន្តហោះ​ថ្មី​ប្រមូលផ្ដុំ​មុខ​សាលា​ខេត្ត​កណ្ដាល​ស្នើសុំ​ការ​ពន្យល់​លម្អិត

ពលរដ្ឋ​ជាង ២០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ជិត ៥០០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ស្នើសុំ​ឱ្យ​អភិបាល​ខេត្ត លោក គង់ សោភ័ណ្ឌ ពន្យល់​ពី​ព័ត៌មាន​លម្អិត​បន្ទាប់ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី និង​អាជ្ញាធរ​មូលដ្ឋាន ព្រមាន​រុះរើ​លំនៅឋាន​ស្រប​ច្បាប់​របស់​ពួកគេ និង​ហាមឃាត់​មិន​ឱ្យ​សាងសង់​សំណង់​គ្រប់​បែប​យ៉ាង​ទាំងអស់។ តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ុត ចាន់សុផាន់នី អះអាង​ថា ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ បាន​រង​ការ​គំរាមកំហែង​ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ពួកគេ​បាន​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​អ្វី​ទាំងអស់​លើ​ដី​របស់​ខ្លួន សូម្បីតែ​សង់​រោង​ចិញ្ចឹម​សត្វ​ក៏ដោយ។ ជាង​នេះ​ទៀត ពួកគេ​តែង​ដើរ​ចូល​ថត​តាម​ផ្ទះ​ណា​ដែល​មិន​មាន​ម្ចាស់​រស់នៅ និង​បាញ់​ថ្នាំ​ពណ៌​តាម​មុខ​ផ្ទះ...

ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ខេត្ត​សៀមរាប​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាឃុំ​ឃុនរាម​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ខេត្ត​សៀមរាប ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ​ឃុនរាម ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ តាម​ការ​ដែល​អាជ្ញាធរ​ទាំងនោះ​ធ្លាប់​បាន​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២។ ប្រជាពលរដ្ឋ​ជាង ២០០​នាក់​ដែល​រស់នៅ​ជាច្រើន​ភូមិ​ក្នុង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ឃុនរាម ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន​ឯកជន សុខគា ហ្គាដិន តាំងពី​ឆ្នាំ​២០២១ មក ខណៈ​ដី​ទាំងនេះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​សម័យ ប៉ុល ពត...

លីកាដូ​បារម្ភ​ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​ចាប់​ពលរដ្ឋ​១៩​នាក់​បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សុខ​សំណាង​នៅ​ខេត្ត​ឧត្ដរមានជ័យ

អង្គការ​លីកាដូ លើកឡើង​ថា ពលរដ្ឋ​ចំនួន ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ប្រើ​អំពើ​ហិង្សា និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​ចោល​ជា​បន្តបន្ទាប់ ក្រោយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុខ សំណាង ស្ថិត​នៅ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។ ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា បច្ចុប្បន្ន​អ្នក​ភូមិ​ចំនួន ៨​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សវនាការ ចំណែក​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សុខ សំណាង។ ក្នុង​នោះ​បុរស​ចំនួន ៧​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​រះ​កាលពី​ខែ​កញ្ញា...

លោក ហ៊ុន សែន លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ជម្លោះ​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​លុបបំបាត់​ឲ្យ​អស់​នូវ​ភាព​អសកម្ម និង​ដោះស្រាយ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។ អ្នក​សង្កេតការណ៍​និយាយ​ថា បើ​ធ្វើ​ដូច្នេះ តើ​គេ​ទុក ឬ​ប្រើ​ច្បាប់​ជា​ធរមាន​ដើម្បី​ធ្វើ​អ្វី​វិញ? ការ​ណែនាំ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣៤៥៧​នាក់​ពី​ខេត្ត​កណ្ដាល ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន ៧​មករា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ប្រាប់​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រហ័ស...

Latest news

© 2021, ដេលី. All rights reserved.