34.9 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ក្រសួង​ដែនដី​ព្រមាន​ពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ខុស​ច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​ពលរដ្ឋ​ដែល​សង់​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ប្រញាប់​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​តទៅ ជាជាង​ការ​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ។ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​លើកឡើង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចុះ​វាស់វែង​កំណត់​និយាមកា​ក្បាលដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រៀបចំ​ដី​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក សម្រាប់​ពលរដ្ឋ​ដែល​នឹង​ត្រូវ​រុះរើ​សំណង់​ខុស​ច្បាប់​ទាំងនោះ...

ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់​ស្នើ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដក​ទាហាន​ចេញពី​ដី​សហគមន៍​ក្រោយពី​មាន​ការ​គំរាម​បាញ់​សម្លាប់​ពួកគេ

ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដក​ទាហាន​ចេញពី​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង។ ការ​ស្នើ​របស់​ប្រជា​សហគមន៍​នេះ ធ្វើ​ឡើង​ខណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយ​ដី​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២។ ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​កំពង់ស្ពឺ ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ រៀបរាប់​ថា កន្លងមក​ក្រុម​ទាហាន​បាន​គំរាម​ដេញ​កាប់ ហើយ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​ទៀត នៅ​ពេល​ពួកគាត់​ចុះ​ពិនិត្យ​មើល​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ»។ ក្រៅពី​ការ​ស្នើ​ឲ្យ​ដក​ទាហាន​ចេញ ពលរដ្ឋ​ក៏​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់...

ក្រសួង​ដែនដី​បញ្ជា​ឱ្យ​សាលា​រាជធានី​ដោះស្រាយ​បន្ទាន់​នូវ​ករណី​ពលរដ្ឋ​រស់នៅ​លើ​ដី​បឹង​តាមោក

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ក្រោយពី​ពួកគេ​រស់នៅ និង​អាស្រ័យ​ផល​ជាង ៣០​ឆ្នាំ​លើ​ដី​បឹង​តាមោក។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឆាន់ សាផាន បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ឱ្យ​ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​បាន​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​បឹង​តាមោក...

ក្រុម​យុវជន​ពហិការ​មិន​គាំទ្រ​អាជីវកម្ម​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ

សកម្មជន​ដែល​ស្រឡាញ់​បរិស្ថាន នាំគ្នា​ធ្វើ​ពហិការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ពហិការ​ឈប់​គាំទ្រ​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Leng Navatra Group របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​ចូលរួម​សង្គ្រោះ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ ១៥០០​ហិកតារ​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា កញ្ញា​ឈប់​គាំទ្រ ប្រើប្រាស់ និង​ឈប់​ទិញ​អាជីវកម្ម​ឧកញ៉ា ឡេង...

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។ តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន...

ពលរដ្ឋ​សង្កាត់​ជើងឯក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​បារម្ភ​មាន​ការ​បណ្ដេញ​ចេញ

ពលរដ្ឋ​ប្រមាណ ៤០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ​រស់នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ ដោយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ក្រោយពី​លោក ហ៊ុន សែន កាត់​ដី​ផ្ទៃ​បឹង​ជើងឯក​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​រំលោភ​យក​ដីធ្លី​ម្នាក់។ ការ​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ ៤០​នាក់​ដែល​តំណាង​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ នា​ថ្ងៃទី​២៧ កក្កដា នេះ បន្ទាប់ពី​អាជ្ញាធរ​មិន​ទាន់​បាន​ឆ្លើយតប​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​កាលពី​អំឡុង​ឆ្នាំ​២០២០។ ក្រៅពី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​ពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផង​ដែរ។ ពលរដ្ឋ​សហគមន៍​ដូនឪ សង្កាត់​ជើងឯក លោកស្រី វង់...

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ទទូច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគេ

ពលរដ្ឋ​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ រស់នៅ​ជាប់​បឹង​តាមោក ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នាំគ្នា​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ការ​ជំរុញ​នេះ ធ្វើឡើង​អំឡុង​ពេល​ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​បាន​ដាក់​ទៅ​ស្ថាប័ន​ទាំង​៣ នេះ​ឱ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ។ លោកស្រី ប្រាក់ សុភា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ដែនដី​ថា ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម ទើប​មក​រក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ...

តុលាការ​កោះកុង​កាត់ទោស​ស្ត្រី​ម្នាក់​ឱ្យ​ជាប់​គុក​១​ឆ្នាំ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ផ្ដន្ទាទោស​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «បរិហារកេរ្តិ៍ និង​បង្កាច់​កេរ្តិ៍» តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ តំណាង​សហគមន៍​១៩៧ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល លោកស្រី ដេត ហួរ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង លោក អេង ចាន់តារា កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា...

អាជ្ញាធរ​អប្សរា​ចោទ​រដ្ឋបាល​ខេត្ត​សៀមរាប​រារាំង​ការ​ចុះ​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​អង្គរ

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ចោទ​ថា ការ​ចេញ​សកម្មភាព​ទប់ស្កាត់​នូវ​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ពី​សំណាក់​មន្ត្រី​សង្កាត់ ប្រជា​ការពារ​ភូមិ និង​ពលរដ្ឋ គឺជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​រដ្ឋបាល​ខេត្ត​សៀមរាប។ អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ថ្មីៗ​ថា បន្ទាប់ពី​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​នូវ​សកម្មភាព​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​សកម្មភាព​រារាំង​ដល់​កម្លាំង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចុះ​អនុវត្ត​ក្នុង​ការ​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជាបន្តបន្ទាប់។ លោក ឡុង កុសល អះអាង​ថា បញ្ហា​ដែល​ប្រឈម​នៅ​ពេល​នេះ គឺជា​ការ​ចុះ​អនុវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គ្មាន​ការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ជាពិសេស គឺ​បន្ទាប់ពី​ការ​ចេញ​លិខិត​របស់​រដ្ឋបាល​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​រាំងស្ទះ​ដល់​ដំណើរការ​ក្នុង​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ខុស​ច្បាប់...

អាជ្ញាធរ​ខេត្ត​ក្រចេះ​បដិសេធ​សំណើ​ពលរដ្ឋ​សុំ​កាត់​ឆ្វៀល​ដី​ចេញពី​ក្រុមហ៊ុន​ស៊ីអេចភីប៊ិ

អភិបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​សំណើ​របស់​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ដែល​ស្នើសុំ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ២​ពាន់​ហិកតារ​ចេញពី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ក្រោម​ហេតុផល​ថា ដី​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ដែល​ពលរដ្ឋ​សូម​ស្នើ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត និង​ក្រសួង​បាន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​រួច​ហើយ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​អភិបាល​ខេត្ត​ក្រចេះ ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ែន លីណាត កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឱ្យ​ដឹង​ថា ទីតាំង​ដី​ដែល​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ស្នើសុំ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត ឃុំ និង​ក្រសួង​កសិកម្ម...

Latest news

© 2021, ដេលី. All rights reserved.