TAG
ជំងឺកូវីដ-19
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីជាង ១០០នាក់ ក្នុងនោះមាននៅមន្ទីរពេទ្យធំៗពីរក្នុងរាជធានីភ្នំពេញ
ក្រសួងសុខាភិបាល ឱ្យដឹងថា រយៈពេល ២ថ្ងៃ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺ Covid-19បំប្លែងខ្លួនថ្មីប្រភេទ «ដែលតា» ដែលមានប្រភេទចេញពីប្រទេសឥណ្ឌា បានកើតឡើងលើមនុស្សជាង ១០០នាក់ហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា រយៈពេលត្រឹម ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងបានរកឃើញអ្នកវិជ្ជមាន Covid-19 បំប្លែងខ្លួនថ្មីប្រភេទ...
លោក ហ៊ុន សែន ថាអំណោយវ៉ាក់សាំងរបស់អាមេរិកគឺជាផ្នែកមួយនៃការគាំទ្រចំពោះពលរដ្ឋកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អំណោយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះពលរដ្ឋខ្មែរ និងនៅក្នុងតំបន់ ស្របពេលដែលកម្ពុជាកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅពេលនេះ។
បុរសខ្លាំងនៅកម្ពុជារូបនេះ បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ថា វ៉ាក់សាំង Covid-19 Johnson & Johnson ដែលជាជំនួយរបស់អាមេរិកជំហានទី២ ជាង ៦០ម៉ឺនដូសបន្ថែមទៀតបានមកដល់កម្ពុជា នៅយប់ថ្ងៃចន្ទ សប្តាហ៍នេះ។
កាលពីថ្ងៃទី៣០...
អ្នកធ្វើការផ្នែកសិទ្ធិការងាររិះគន់វិធានការក្រសួងការងារកម្ពុជាដែលហាមពលករចល័តកន្លែងស្នាក់នៅក្នុងប្រទេសថៃ
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យពលករខ្មែរក្នុងប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តពីកន្លែងស្នាក់នៅរបស់ខ្លួន មិនមែនជាដំណោះស្រាយពេញលេញ និងសមស្របដើម្បីដោះស្រាយបញ្ហាជូនពួកគេក្នុងពេលបច្ចុប្បន្ននេះទេ។
មន្ត្រីជាន់ខ្ពស់របស់អង្គការសង់ត្រាល់ លើកឡើងបែបនេះ គឺបន្ទាប់ពីក្រសួងការងារកម្ពុជា បានណែនាំឲ្យពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ ឲ្យផ្អាកធ្វើដំណើរចល័តពីកន្លែងស្នាក់នៅរបស់ខ្លួនក្នុងប្រទេសថៃ ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រ សប្តាហ៍នេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន...
លោក កឹម សុខា អំពាវនាវឲ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺ Covid-19
មេដឹកនាំបក្សប្រឆាំងសម្ដែងការព្រួយបារម្ភ និងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយកុំតក់ស្លុត និងចុះចាញ់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19។
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាពនៅក្នុងប្រទេស លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកកាលពីម្សិលមិញថា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃវីរុស Covid-19 គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសការបំប្លែងខ្លួនប្រភេទថ្មីនៃវីរុសនេះដែលមានលក្ខណៈកាចសាហាវ ដែលកំពុងតែឆ្លងចូលកម្ពុជានៅពេលនេះ។
លោកអះអាងថា ទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការទប់ស្កាត់ជាច្រើនមកហើយក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិត្រូវតែចូលរួមការពារក្នុងស្មារតីសាមគ្គីភាពដោយចិត្តសប្បុរសធម៌ ដោយការទទួលខុសត្រូវ មិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយទៅតាមលទ្ធភាព នោះទើបការទប់ស្កាត់នេះមានប្រសិទ្ធភាពខ្ពស់។
មេដឹកនាំកំពូលនៃបក្សប្រឆាំងរូបនេះបានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ ដែលផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋខ្មែរជាវ៉ាក់សាំង...
មន្ត្រីអាមេរិក៖ ជំនួយវ៉ាក់សាំងមនុស្សធម៌ចំពោះកម្ពុជាគឺដើម្បីសង្គ្រោះជីវិតពលរដ្ឋខ្មែរ និងមិនបានស្វែងរកការអនុគ្រោះឬសម្បទានអ្វីឡើយ
មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក អះអាងថា ជំនួយវ៉ាក់សាំងមនុស្សធម៌របស់អាមេរិកចំពោះកម្ពុជា មិនបានភ្ជាប់នូវលក្ខខណ្ឌណាមួយឡើយ ហើយក៏មិនបានយកវ៉ាក់សាំងទាំងនេះធ្វើជាថ្នូរក្នុងការស្វែងរកការអនុគ្រោះ ឬការសម្បទានណាមួយនោះដែរ ប៉ុន្តែគឺដើម្បីសង្គ្រោះជីវិតពលរដ្ឋខ្មែរ និងបញ្ចប់ជំងឺរាតត្បាតតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងដែលជាជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងរាតត្បាតពេញសកលលោក និងដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
ឯកអគ្គរដ្ឋទូតស្តីទីរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៊ែនចាមិន វ៉ាវឡឺ អះអាងថា ជំនួយវ៉ាក់សាំង Johnson &...
មន្ត្រីកម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ប្រទេសជាមិត្តជាការប្រកួតប្រជែងដណ្តើមឥទ្ធិពលនយោបាយក្នុងតំបន់
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ប្រទេសមហាអំណាចមានតែប្រកួតប្រជែងគ្នាក្នុងការជួយដល់ប្រទេសតូចតាចទន់ខ្សោយប៉ុណ្ណោះ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកបែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជាទទួលជំនួយមនុស្សធម៌ជាវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ពីប្រទេសលោកសេរីសម្រាប់កម្ពុជាជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា...
នាយករដ្ឋមន្ត្រីបន្ថែមការពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ
លោក ហ៊ុន សែន សម្រេចដាក់ចេញនូវវិធានការពង្រឹងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 ទាំង ២៥រាជធានី-ខេត្តរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣:៥៩នាទី នៅថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំហិត។
ការសម្រេចចេញនូវវិធានការថ្មីរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេលដែលកម្ពុជារកឃើញជាបន្តបន្ទាប់នូវវត្តមានវីរុស Covid-19 បំប្លែងខ្លួនថ្មីប្រភេទ DELTA ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោក ហ៊ុន សែន...
អ្នកឃ្លាំមើលសិទ្ធិពលរដ្ឋជំរុញរដ្ឋាភិបាលបន្តចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋបន្តទៀត បើទោះបីជាផ្តល់សិទ្ធិឲ្យវិស័យឯកជននាំចូលវ៉ាក់សាំងក៏ដោយ
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្តទៀត បើទោះបីជារដ្ឋបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជនក្នុងការនាំចូលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ សម្រាប់ប្រកបអាជីវកម្មក៏ដោយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែកក្កដា ថា កម្ពុជាមិនគួរដាក់បន្ទុកឲ្យប្រជាពលរដ្ឋចំណាយលើការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ នោះទេ ព្រោះរដ្ឋមានកាតព្វកិច្ចក្នុងការផ្តល់សេវាការពារសុខមាលភាពជូនពួកគាត់ឲ្យបានពេញលេញ។
លោកអះអាងថា បើទោះបីជាក្រសួងសុខាភិបាលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាហរ័ណ នីហរ័ណ ឱសថ អាចនាំចូលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ក៏ដោយ ក៏រដ្ឋត្រូវតែកំណត់តម្លៃជាក់លាក់ណាមួយចំពោះការប្រកបអាជីវកម្មនៃវិស័យឯកជនទាំងនោះដែរ...
អ្នកជំងឺកូវីដ-១៩ចំនួន១៥នាក់ទៀតស្លាប់ និងឆ្លងថ្មីចំនួន ៧៦៦នាក់
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងជាង ១៣០០នាក់ (១៣៣៩នាក់) ហើយ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ក្រោយពីអ្នកជំងឺ ១៥នាក់ទៀតបានស្លាប់។ ក្រសួងសុខាភិបាលឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី ៧៦៦នាក់នៅថ្ងៃដដែលនេះ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមរសៀលថ្ងៃទី២៨ កក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបជាង ៧ម៉ឺន ៥ពាន់នាក់ (៧៥១៥២) ក្នុងនោះអ្នកជាសះស្បើយមានជាង ៦ម៉ឺន ៧ពាន់នាក់ (៦៧៦៩២)។
ចំណែកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ...
ទស្សនៈ៖ ប្រជាជនអាស៊ីអាគ្នេយ៍រីករាយការមកដល់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកដើម្បីបង្ការជំងឺកូវីដ-១៩
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១០ គឺមានប្រជាជនជាង ៦៧៥លាននាក់។ តំបន់នេះធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅដំណាក់កាលចុងក្រោយនេះ។
គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងជិត ៧លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣ម៉ឺន ៣៧៤១នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដលើពិភពលោក ហៅថា Worldometer។ ក្នុងចំណោមនេះ គឺប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧៦លាននាក់ នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មក...