34 C
Phnom Penh

TAG

ថេល ធីលែន

លោក ធែល ធីលែន៖ រាល់​បណ្តឹង​ប្តឹង​លោក គឺ​គ្មាន​ឯកសារ និង​ប្រើ​ឯកសារ​ក្លែង​បន្លំ

លោក ធែល ធីលែន សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​ទម្លាយ​តាមរយៈ​លិខិត​មួយ​សន្លឹក​ដែល​បាន​ផ្ញើ​តាម​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល ដោយ​បាន​រៀបរាប់​ថា រាល់​សំណុំរឿង​របស់​លោក គឺ​គ្មាន​ឯកសារ និង​មាន​ការ​ប្រើ​ឯកសារ​ក្លែង​បន្លំ ដែល​ជា​ការ​ឃុបឃិត​គ្នា​រវាង​ដើមបណ្ដឹង និង​អាជ្ញាធរ​ដែល​ជា​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល។ សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល រូប​នេះ​បាន​បញ្ចេញ​លិខិត​មួយ​ច្បាប់​ដែល​លោក​បាន​សរសេរ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មេសា រៀបរាប់​ថា មក​ដល់​ពេលនេះ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ៦​ខែ​ហើយ ហើយ​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​លោក​នៅ​ពេលនេះ​ពិត​ជា​មិន​អាច​ទទួលយក​បាន​នោះ​ទេ។ សកម្មជន​សង្គម​រូប​នេះ​ត្អូញត្អែរ​ថា អំឡុង​ពេល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន តុលាការ​បាន​ចោទប្រកាន់​រូបលោក​ដល់​ទៅ...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​រង​សម្ពាធ​ពី​អឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើ​បាតុកម្ម​រឿង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន...

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​ថ្កោលទោស​អាជ្ញាធរ​ខ្មែរ​ដែល​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ជនអន្តោប្រវេសន៍

វេទិកា​ពលរដ្ឋ​ថ្កោលទោស​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ល ធីលែន យ៉ាង​តក់ក្រហល់ គឺជា​ឧបាយកល​ក្នុង​ការ​បំផ្លាញ​ទឹកចិត្ត​តស៊ូ​ដើម្បី​មាតុភូមិ​កម្ពុជា​របស់​កូន​ខ្មែរ ក្នុង​គោលដៅ​ជ្រោមជ្រែង​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​វៀតណាម​តែប៉ុណ្ណោះ។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ធីលែន កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ថា វា​គឺជា​រឿង​អកុសល​បំផុត​សម្រាប់​ពូជសាសន៍​ខ្មែរ​ដែល​មាន​លោក ហ៊ុន សែន...

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស

សកម្មជន​សង្គម​ពីរ​នាក់​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍ និង​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្តាល ចាប់​ខ្លួន​ហើយ ដោយ​ចោទ​ថា​ពួកគេ​បាន​លួច​លក់​អចលនទ្រព្យ​អ្នក​ដទៃ។ ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ពីរ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​គម្រោង​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែ​តុលា នេះ។ សកម្មជន​សង្គម លោក អ៊ំ ឈុម ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ តុលា នេះ​ថា ក្រោយ​ពេល​ពួកគេ​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​ទាំងនោះ​ក៏​ត្រៀម​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត ប៉ុន្តែ​ពេល​ចេញ​មក​ដល់​មុខ​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ...

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​ឱ្យ​ជួយ​សម្រួល​ជនជាតិ​វៀតណាម​អាច​រស់នៅ​កម្ពុជា​គឺ​រំលោភ​អធិបតេយ្យ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​អធិបតេយ្យ​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ​ភាគច្រើន​តែង​ព្រួយបារម្ភ​ពី​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​ដែល​វៀតណាម​កំពុង​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា...

ក្រុម​យុវជន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ខុស​ច្បាប់

យុវជន​ចំនួន ៥​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ និង​ការ​បង្កើត​អគារ​ភាសា​វៀតណាម​នៅ​កម្ពុជា។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​យុវជន​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញា នេះ​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ បើ​មិន​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើ​ញត្តិ​មួយ​ទៀត​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ចិន ក្នុង​នោះ​ជនជាតិ​ចិន​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​ពលរដ្ឋ ខណៈ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ពលរដ្ឋ​វៀតណាម បង្ក​ហានិភ័យ​ដល់​ប្រទេស​ជាតិ ដោយសារ​វៀតណាម​ជា​ប្រទេស​ជាប់​នឹង​កម្ពុជា...

Latest news