26.2 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

មេធាវី៖ តំណាង​អយ្យការ​សួរ​លោក កឹម សុខា រុញ​ឱ្យ​ធ្លាក់​ក្នុង​គម្រោង​ដែល​គេ​ត្រៀម​ទុក

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​សំណួរ​ទៅ​កាន់​លោក កឹម សុខា ក្នុង​បំណង​រុញ​ច្រាន​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​គម្រោង​ដែល​ពួកគេ​បាន​ត្រៀម​ទុក។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក ចាន់ ចេន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា លោក​សង្កេត​ឃើញ​ថា​តំណាង​អយ្យការ​ព្យាយាម​លើក​យក​វីដេអូ​របស់​លោក កឹម សុខា ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ...

លោក កឹម សុខា បដិសេធ​ការ​ចោទ​ធ្វើ​បាតុកម្ម​និង​ការ​បង្ក​អំពើ​ហិង្សា​នៅ​ទី​សាធារណៈ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ក្រៅពី​ទីលាន​ប្រជាធិបតេយ្យ និង​ការ​បង្ក​អំពើ​ហិង្សា​ផ្សេងៗ​មិនមែន​ជា​ជំហរ​របស់​លោក​ទេ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ផ្តល់​បទសម្ភាសន៍​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា សវនាការ​លើក​ទី​៤៧ នៅ​ថ្ងៃ​នេះ គឺ​ផ្ដោត​ទៅ​លើ​អង្គហេតុ​ប្រទូសរ៉ាយ​ដដែល។ ក្នុង​នោះ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចោទ​សួរ​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រង់​ម្តុំ​ស្ពាន​ក្បាលថ្នល់...

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​បាន​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រមាន​ថា សកម្មភាព​របស់​លោក​នា​ពេល​កន្លងមក​បាន​ល្មើស​នឹង​បម្រាម​របស់​តុលាការ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami និង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លងមក។ កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២...

តុលាការ​ព្រមាន​លោក កឹម សុខា ឱ្យ​ឈប់​ធ្វើ​សកម្មភាព​នយោបាយ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​ការ​ស្នើសុំ​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​គ្រាន់តែ​សម្រេច​ព្រមាន​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​បំពាន​បម្រាម​របស់​តុលាការ។ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ ទី​២៩ មិថុនា បាន​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៤៦។ ក្នុង​បន្ទប់​សវនាការ ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​ព្រះរាជអាជ្ញា​ចោទ​ថា​លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​បំពាន​បម្រាម​របស់​តុលាការ​ក្រោយ​លោក កឹម សុខា...

ព្រះរាជអាជ្ញា​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា ចោទ​បំពាន​បម្រាម​នយោបាយ

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​២៩ មិថុនា នេះ ដែល​បាន​បំពាន​បម្រាម​របស់​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ បន្ទាប់ពី​លោក​បាន​ចុះ​ជួប​អ្នកគាំទ្រ​របស់​លោក​កាលពី​ពេល​កន្លង​ទៅ។ ការ​ប្រកាស​ស្នើ​របស់​ព្រះរាជអាជ្ញា​នេះ ធ្វើឡើង​ក្នុង​ពេល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បើក​សវនាការ​លើក​ទី​៤៦ ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ បើ​យើង​ទៅ​តាម​គេហទំព័រ Twitter របស់​កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​ថា ការ​ជូនដំណឹង​ជាបន្ទាន់។ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ចាត់ទុក​លោក កឹម សុខា ជា​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា បាន​ចេញ​លិខិត​ជូនពរ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ក្រាញ​ននៀល​តស៊ូ​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅ​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់​លោក​គម្រប់​អាយុ ៦៩​ឆ្នាំ​ឈាន​ចូល​អាយុ ៧០​ឆ្នាំ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​បួងសួង​សូម​ឱ្យ​លោក កឹម សុខា មាន​សុខភាព​ល្អ​បរិបូរ​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត និង​ឆាប់​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​បន្ត​បេសកកម្ម “បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ” ដែល​ជា​ផលប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង...

អ្នក​ឃ្លាំមើល​ថា​ករណី​លោក កឹម សុខា គឺ​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ក្តី

ក្រុម​អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូចជា​ករណី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​មុន​ការ​ជំនុំជម្រះ​ក្តី។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មិថុនា ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះ​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូច​សកម្មភាព​អាជ្ញាធរ​កម្ពុជា​ធ្វើ​លើ​លោក កឹម សុខា ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​ឱ្យ​ត្រឹមតែ​រស់នៅ​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ គឺ​មិន​ខុសពី​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ដូច្នោះ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ...

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ចូល​ជួប​កូនក្ដី​នៅ​ក្នុង​ពន្ធនាគារ

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ស្នើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយសារតែ​បារម្ភ​ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កូនក្ដី​នៅ​ពេល​ដែល​ទៅ​ដល់​ពន្ធនាគារ។ មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់ចោទ លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​បាន​បញ្ជាក់​ថា កញ្ញា សេង ធារី បាន​សុំ​ពឹង​រូបលោក​ឱ្យ​ការពារ​សិទ្ធិ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៤០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់​លើ​កញ្ញា​កាលពី​ពេល​កន្លងទៅ​នេះ។ លោក ជូង ជូងី បញ្ជាក់​ថា បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​កែប្រែ...

មេធាវី​អាមេរិកាំង​កញ្ញា សេង ធារី ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

កញ្ញា សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​មិន​ឲ្យ​មេធាវី​ចូល​ជួប​កូនក្ដី​របស់​ខ្លួន។ ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កន្លងមក កញ្ញា សេង ធារី បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​នាំ​ឱ្យ​មាន​ភាព​ចលាចល ដូច្នេះ​ខាង​ពន្ធនាគារ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោម​ហេតុផល​ថា ក្រុម​អ្នកគាំទ្រ​កញ្ញា សេង ធារី ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​នោះ។ កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់...

Latest news

© 2021, ដេលី. All rights reserved.