27 C
Phnom Penh

តើ​ក្រុម ឬ​បក្ស ឬ​រដ្ឋាភិបាល​ណា​នៅ​កម្ពុជា​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រហារ​ជីវិត​បណ្ឌិត កែម ឡី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅ​តែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ។

ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ?

មនុស្ស​ជាច្រើន​បាន​ដាក់​ការ​សង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។

លោក តាំង សារ៉ាដា រាយការណ៍​អំពី​រឿង​នេះ។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស