TAG
បឹងកក់
អង្គការក្រៅរដ្ឋាភិបាលជាង១០ជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែនបញ្ឈប់ការរើសអើងលើស្ត្រីភេទ
ក្នុងឱកាសអបអរទិវានារីអន្តរជាតិលើកទី១០៨ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនាខាងមុខនេះ ក្រុមសង្គមស៊ីវិលក្នុងចំនួន១២ស្ថាប័នបានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់អំពើហិង្សានិងការគំរាមកំហែងលើស្ត្រី អ្នកការពារសិទ្ធិមនុស្សនៅពេលដែលពួកគេចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋាន។
កម្មវិធី Idea Talk៖ តើកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍទៅមុខឬថយក្រោយក្រោមការត្រួតត្រារបស់លោកហ៊ុន សែនជាង៣០ឆ្នាំមកនេះ?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី៥មីនាឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាលើកទឹកអ្នកមានគំនិតច្នៃប្រតិដ្ឋ
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានជំរុញឲ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។
លោកហ៊ុន សែនប្រកាសបិទផ្លូវចរចាដោះលែងលោកកឹម សុខា និងបង្ខំឱ្យអ្នកជាប់បម្រាមប្រញាប់សុំសិទ្ធិធ្វើនយោបាយឡើងវិញ
លោកហ៊ុន សែនបានព្រមានសារជាថ្មីថា លោកនឹងមិនចរចាដើម្បីលើកលែងទោសដល់ប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខានោះឡើយដោយថា សំណុំរឿងនេះមិនមែនជារឿងនយោបាយទេប៉ុន្តែវាជារឿងច្បាប់ដែលតុលាការនឹងបន្តការកាត់ក្តីនៅពេលបញ្ចប់ការស៊ើបអង្កេត។
មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា យ៉ាងហោចណាស់មានមន្រ្តីបក្សសង្គ្រោះជាតិ៤នាក់កំពុងសុំសិទ្ធិធ្វើនយោបាយឡើងវិញ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យ៉ាងហោចណាស់មានមន្ត្រីគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ចាមម្នាក់ខេត្តរតនគិរីម្នាក់ និងមន្រ្តីថ្នាក់ជាតិពីរនាក់ជាត្រកូលអ៊ូ បានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយប្រភពដដែលនៅមិនទាន់អាចបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេថា តើមន្រ្តីទាំងនោះ មានឈ្មោះអ្វីឲ្យពិតប្រាកដនោះទេ។
កម្មវិធី Idea Talk៖ ការមិនលើកលែងទោសលោកកឹម សុខានិងការបង្ខំឲ្យសុំធ្វើនយោបាយឡើងវិញ
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី៤មីនាឆ្នាំ២០១៩។
ក្រុមសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលដាក់ទោសទណ្ឌមន្រ្តីទាំងឡាយណាដែលប្រើតួនាទីរំលោភសិទ្ធិមនុស្ស
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់អំពីកំហុសឆ្គងអ្វីខ្លះដែលបញ្ជាឲ្យមានការប្រើអំពើហិង្សាទៅលើពលរដ្ឋក្នុងខេត្តចិន ករណីជម្លោះដីធ្លីមួយកន្លែងរវាងគ្រួសាររបស់លោកឧកញ៉ាស៊ីវ គង់ទ្រីវ ដែលឈានទៅដល់ការដកអភិបាលរងខេត្តព្រះសីហនុពីរនាក់ចេញពីតំណែងនោះនៅឡើយទេ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីចិនមិនចង់ត្រួតខ្មែរ ប៉ុន្តែចិនចង់មានឥទ្ធិពលមកលើខ្មែរ
ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីជាប្រទេសចិនមិនចង់ត្រួតត្រាកម្ពុជាក៏ដោយប៉ុន្តែចិនតែងមានមហិច្ឆតាក្នុងការក្តោបកា្តប់កម្ពុជាទៅវិញ។
កម្មវិធី Idea Talk៖ តើមានអ្វីព្រឹត្តិការណ៍អ្វីសំខាន់ខ្លះសម្រាប់សប្តាហ៍នេះដែលត្រូវយល់ដឹង?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១មីនាឆ្នាំ២០១៩។
អ្នកវិភាគថា កម្ពុជានឹងបាត់ប្រយោជន៍និងមុខមាត់ជាតិ ដោយសារនយោបាយក្តោបក្តាប់អំណាចរបស់លោកហ៊ុន សែន
អ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា មេដឹកនាំរបបក្រុងភ្នំពេញកំពុងដើរទៅរកផ្លូវដ៏គ្រោះថ្នាក់បំផុត ដោយសារកម្ពុជានឹងបាត់បង់ឱកាសដែលជាប្រយោជន៍សេដ្ឋកិច្ចជាតិដ៏ធំធេងជាមួយមហាអំណាចពិភពលោកទាំងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។