31 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​​បញ្ឈប់​ការ​រើស​អើង​លើ​ស្ត្រី​ភេទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ឱកាស​អបអរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៨​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨​ ខែមីនា​ខាង​មុខ​នេះ​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ចំនួន​១២​ស្ថាប័ន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង​លើ​ស្ត្រី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​ដែល​ពួក​គេ​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។​

ពួក​គេបាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រារាំង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ក្នុង​ការ​ជួប​ប្រជុំ ​និង​ដើរ​ហែ​ក្បួន​នៅ​តាម​ទី​សាធារណៈ​ដើម្បី​ទាមទារ​រក​យុត្តិធម៌។​

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​អះអាង​ថា​ កន្លង​មក​អាជ្ញាធរ​មួយ​ចំនួន​ក៏​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សំឡេង​របស់​ស្រ្តី​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​និង​បទ​បំផ្លិច​បំផ្លាញ​លើ​ទ្រព្យ​សម្បត្តិ​ឯកជន​ជាដើម។​

ជាង​នេះ​ទៅទៀត​ពួក​គេ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា​ បញ្ឈប់​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​នៅ​កន្លែង​ការងារ​ ពង្រឹង​យន្តការ​ការពារ​សិទ្ឋិ​ពលករ​ចំណាក​ស្រុក​ពីការ​កេង​ប្រវ័ញ្ច​ការងារ​ ការ​ជួញ​ដូរ​មនុស្ស​ និង​ទាសភាព​សម័យ​ទំនើប ​និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស