ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានជំរុញឲ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។
សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNDPប្រចាំនៅកម្ពុជាដែលចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះឲ្យដឹងថា គំនិតថ្មីទាំងឡាយគឺជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសពិតប្រាកដ។
តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោកNick Beresfordបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលត្រូវជំរុញឱ្យក្រសួងនានាបើកចំហឱ្យមានឱកាសបញ្ចេញគំនិតច្នៃប្រតិដ្ឋថ្មីៗដើម្បីឱ្យមន្ត្រីរាជការអាចធ្វើការជិតស្និទ្ធជាមួយពលរដ្ឋហើយអាចរកដំណោះស្រាយដែលពួកគេរកឃើញដោយខ្លួនឯង៕