TAG
បឹងទន្លេសាប
លោក ហ៊ុន សែន ថារដ្ឋាភិបាលមិនមានលទ្ធភាពស្ដារបឹងទន្លេសាបគោករាក់
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពស្ដារបឹងទន្លេសាបដែលកំពុងជួបភាពគោករាក់ ធ្វើឱ្យបាត់បង់ផលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ ក្រៅតែបំផុសឱ្យមានការលែងកូនត្រីចូលបឹងទន្លេសាប ដើម្បីឱ្យត្រីមានកំណើនកាន់តែច្រើនឡើងទៅថ្ងៃអនាគតតែប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន បានលើកឡើងក្នុងពិធីលែងកូនត្រីក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះថា បច្ចុប្បន្ននេះ លទ្ធភាពរបស់កម្ពុជាខ្ពស់បំផុតនោះ គឺបានត្រឹមតែអាចបូមស្ដារតម្រង់ចរន្តទឹក និងដោះស្រាយចរាចរណ៍ផ្លូវទឹកតែប៉ុណ្ណោះ ប៉ុន្តែការបូមដីបាតបឹងទន្លេសាប...
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹក
អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។
អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។
លោក...
តំបន់ព្រៃលិចទឹកបឹងទន្លេសាបធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ
ក្រសួងបរិស្ថាន អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប បន្ទាប់ពីធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ ក្រោយពីរដ្ឋាភិបាលប្រមូលដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធិគុណ បានលើកឡើងក្នុងយុទ្ធនាការដាំគ្រាប់ត្នោតស្ដារឡើងវិញនូវព្រៃលិចទឹកក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះថា ការដាំដើមឈើស្ដារឡើងវិញក្នុងតំបន់ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបនេះ គឺជាការបំផុសគំនិតប្រជាពលរដ្ឋគ្រប់រូបឲ្យបញ្ឈប់នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាស់បន្តទៀត។
លោក សូខន ឬទ្ធិគុណ...
បុរសខ្លាំងកម្ពុជាថាទឹកបឹងទន្លេសាបប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស
បុរសខ្លាំងលោក ហ៊ុន សែន អះអាងថា ទឹកបឹងទន្លេសាបដែលជាបេះដូងនៃប្រទេសកម្ពុជា កាន់តែរាក់ទៅៗ គឺដោយសារសកម្មភាពរបស់មនុស្សដែលធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺមធ្យោបាយដ៏សំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។ លោកអះអាងថា ទឹកគឺជាមាសស ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ប៉ុន្តែបឹងទន្លេសាបដែលជាបេះដូងនៃប្រទេសកម្ពុជាត្រូវគេមើលឃើញថាកាន់តែរាក់ទៅៗ...
អ្នកឃ្លាំមើលថាបញ្ហាបឹងទន្លេសាបរលាយហិនហោចដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជា កំពុងរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានទៅលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មេសា ថា សម្បត្តិជាតិកម្ពុជាដែលរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ ដើម្បីជួយឱ្យកម្ពុជាគេចផុតពីប្រទេសក្រីក្រ។
បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យសម្រាប់ដឹកនាំប្រទេសទាំងមូល និងអភិវឌ្ឍលើវិស័យមួយៗ...
លោក ហ៊ុន សែន បញ្ជាឱ្យដាំដើមឈើលើផ្ទៃដីជាង៦ម៉ឺនហិកតារឡើងវិញដើម្បីផ្ដល់ជម្រកនិងបង្កើនធនធានត្រី
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យដាំដើមឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតារឡើងវិញ ក្រោយពីរឹបអូសបានពីមន្ត្រី និងពលរដ្ឋដែលបានទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់នៅបឹងទន្លេសាប ដើម្បីផ្ដល់ជម្រក និងបង្កើនធនធានត្រី។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដាំកូនឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតារដែលបានរឹបអូសពីពលរដ្ឋ...
លោក ហ៊ុន សែន បញ្ជាប្រើឧទ្ធម្ភាគចក្រចុះបង្ក្រាបនិងវាយខ្នោះឈ្មួញនេសាទត្រីខុសច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅសមត្ថកិច្ចឱ្យត្រៀមឧទ្ធម្ភាគចក្រសម្រាប់ដេញចាប់ឈ្មួញទុច្ចរិតដែលនេសាទត្រីខុសច្បាប់នៅលើបឹងទន្លេសាប ក្រោយពេលលោកមើលឃើញថា សមត្ថកិច្ចចាប់បានតែប្រជានេសាទតូចតាច ខណៈអ្នកប្រព្រឹត្តិបទល្មើសធំៗមិនដែលចាប់បាននោះ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយរិះគន់ទូកនេសាទជនជាតិវៀតណាម ថាពួកគេមិនត្រឹមតែមករស់នៅលើទឹកដីកម្ពុជាទេ ហើយថែមទាំងកម្ទេចត្រីនៅក្នុងបឹងទន្លេសាបរបស់កម្ពុជាថែមទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា បុរសខ្លាំងកម្ពុជា...
លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់អាជ្ញាធរថាមិនចាត់វិធានការជនជាតិវៀតណាមបំផ្លាញត្រីបឹងទន្លេសាប
ប្រធានគណបក្សកម្ពុជានិយម លើកឡើងថា អាជ្ញាធរកម្ពុជានៅតែមិនព្រមចាត់វិធានការទាក់ទងទៅនឹងការប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបពីសំណាក់ជនជាតិវៀតណាម បើទោះបីជាលោក សុខ ទូច បង្ហាញថាពួកគេទាំងនោះកំពុងប្រព្រឹត្តខុសច្បាប់ក៏ដោយ។
ការលើកឡើងរបស់ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីពេលថ្មីៗនេះបានបង្ហាញពីបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប ដែលប្រព្រឹត្តខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម។ លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរថា កន្លងមក...
លោក ជា សុផារ៉ា បញ្ជាឱ្យរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបបន្តជំរុញនីតិវិធីតុលាការលើសំណុំរឿងទន្ទ្រានដីរដ្ឋ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញបទបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប បន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកឱ្យបានហ្មត់ចត់ និងអនុវត្តនីតិវិធីឱ្យបានឆាប់រហ័សក្រោយពេលទទួលបានបណ្ដឹង។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបឱ្យបានដាច់ខាត។
រដ្ឋមន្ត្រីរូបនេះណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ បន្តផែនការបោះបង្គោលដែលនៅខ្វះចំនួន ១៤១បង្គោលបន្តទៀត ក្នុងនោះខេត្តបាត់ដំបង នៅខ្វះចំនួន...
បណ្ឌិត សុខ ទូច អះអាងថាជនជាតិវៀតណាមកំពុងធ្វើឱ្យបាត់បង់ត្រីនៅក្នុងបឹងទន្លេសាបកម្ពុជា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកឡើងថា ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសលើផ្ទះបណ្ដែតនៅបឹងទន្លេសាប បានប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីឆក់ត្រីក្នុងទន្លេ ធ្វើឲ្យបាត់បង់ត្រីបឹងទន្លេសាបកម្ពុជា។
ក្នុងវីដេអូឃ្លីបជាង ១នាទី ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ អំឡុងពេលចុះពិនិត្យមើលសកម្មភាពរបស់ជនជាតិវៀតណាមរស់នៅផ្ទះបណ្ដែតទឹកនៅបឹងទន្លេសាបក្នុងប្រទេសកម្ពុជា។
លោក សុខ ទូច លើកឡើងដោយប្រហែលសំដៅលើជនជាតិវៀតណាមថា អ្នកមករស់នៅលើទឹកដីកម្ពុជា អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។
លោកបន្តថា «អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់...