30.8 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

គ.ជ.ប អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ចែក​ចាយ​វីដេអូ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ចែកចាយ​នូវ​សារ​ជា​រូបភាព និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្រៀន​ពលរដ្ឋ​ឲ្យ​គូស​សន្លឹកឆ្នោត​ចោល និង​មិន​ឲ្យ​ទៅ​បោះឆ្នោត។ គ.ជ.ប កាលពី​ថ្ងៃទី​៦ មិថុនា អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​រារាំង​ដល់​ដំណើរការ​បោះឆ្នោត ជាពិសេស​ការ​ចែកចាយ​នូវ​សារ​ជា​រូបភាព និង​វីដេអូ​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល ឬ​មិន​ឲ្យ​ទៅ​បោះឆ្នោត ជាដើម។ គ.ជ.ប អះអាង​ថា យុទ្ធនាការ​នេះ​គឺជា​ការ​រំលោភ​បំពាន​លើ​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០ (ប្រាំ​លាន) រៀល​ទៅ ២០,០០០,០០០ (ម្ភៃ​លាន) រៀល...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​វិបត្តិ​អ្វី​ខ្លះ ប្រសិនបើ​ប្រទេស​អវត្តមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​វិបត្តិ​អ្វី​ខ្លះ ប្រសិនបើ​ប្រទេស​អវត្តមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល?»។

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​និង​កម្មករ​ឈប់​សម្រាក​៣​ថ្ងៃ​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ខែ​ក្រោយ​នេះ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​មន្ត្រី​រាជការ កម្មករ និយោជិត​ទូទាំង​ប្រទេស​ឈប់​សម្រាក ៣​ថ្ងៃ ដើម្បី​ឲ្យ​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដោយ​មិន​តម្រូវ​ឲ្យ​កាត់​ប្រាក់ឈ្នួល​ឡើយ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​កាលពី​ទី​៣ មិថុនា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មិថុនា នេះ​ថា ដោយ​ផ្អែក​តាម​ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ កម្មករ និយោជិត​ឈប់​សម្រាក​ពី​ការងារ​ចំនួន ៣​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​កក្កដា...

ក្រុម​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន សោកស្តាយ​ដែល​បក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ក្រោម​ហេតុផល​ថា​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២១​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មិថុនា នេះ​ថា អវត្តមាន​របស់​បក្ស​ភ្លើង​ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ គឺជា​ការ​បាត់បង់​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ធ្លាប់​ពេញចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ពីរ​នេះ ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បោះឆ្នោត​សរុប​ចំនួន​ជាង ៧​លាន ៣​សែន​នាក់ និង​ទទួល​បាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ២​ពាន់​អាសនៈ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​ស្ថាប័ន ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា...

ក្រុម​តស៊ូ​មតិ​ប្រកាស​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​គេច​ពី​ការិយាល័យ​បោះឆ្នោត​រយៈពេល​៤៧​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់

ក្រុម​អ្នក​តស៊ូ​មតិ ប្រកាស​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​គេច​ពី​ការិយាល័យ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​៥ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ ហើយ​ពួកគេ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ដែល​ពលរដ្ឋ​អាច​គេច​ពី​ការិយាល័យ​បោះឆ្នោត​បាន​នៅ​យប់​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ស។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា លោក​មិន​ប្រឆាំង​ការ​បោះឆ្នោត​ទេ...

លោក ហ៊ុន សែន បដិសេធ​ថា​បក្ស​ប្រជាជន​មិន​នៅ​ពីក្រោយ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឡើយ

មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បដិសេធ​ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​របស់​លោក គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​មាន​ច្បាប់​ទម្លាប់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គូ​ប្រកួត​មួយ​គ្មាន​ចំណង​ទាក់ទង​អ្វី​ជាមួយ​នឹង​ការ​សម្រេច​របស់ គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាដាច់ខាត។ បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ និង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទៅ​ត្រួតត្រា​លើ​ស្ថាប័ន​ធម្មនុញ្ញ​ដែល​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ឡើយ។ លោក...

គ.ជ.ប បង្ហាញ​លទ្ធផល​ចាប់​ឆ្នោត៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​បាន​លេខ​រៀង​ទី​១៨

យោង​តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ដោយ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​នៅ​ថ្ងៃ​ចន្ទ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី​១៨ ក្នុង​ចំណោម​គណបក្ស​ដែល​ឈរ​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​អាណត្តិ​ទី​៧ ខាងមុខ​នេះ ខណៈ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខ​ដើម​គេ​បង្អស់​ដែរ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​បាន​រៀបចំ​ការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​ការ​ចូលរួម​ពី​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ តំណាង​គណបក្ស​នយោបាយ អ្នក​សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។ ក្រោយពី​ការ​ចាប់​ឆ្នោត​ពេញ​មួយ​ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្សព្វផ្សាយ​ពី​លទ្ធផល​នេះ​ថា គណបក្ស​ដែល​ចូលរួម​ចាប់​លេខ​រៀង​លើ​សន្លឹកឆ្នោត​មាន​ចំនួន ១៨​គណបក្ស ក្នុង​នោះ​គណបក្ស​ដែល​ឈរ​នៅ​លេខ​រៀង៖ ទី​១ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មិន​មាន​វត្ត​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បដិសេធ​ការ​ចុះបញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ របស់​គណបក្ស​នេះ ដោយ​បិទ​ផ្លូវ​តវ៉ា​ក្រោម​ហេតុផល​ថា​ខុស​នឹង​គតិ​ច្បាប់។ ការ​ប្រកាស​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា នេះ លើ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ដែល​បាន​ប្តឹង​កាលពី​ពាក់កណ្ដាល​ខែ​ឧសភា។ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដោយសារ​ខុស​នឹង​គតិ​ច្បាប់។ សេចក្ដី​សម្រេច​បដិសេធ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ក៏​បាន​បិទ​ផ្លូវ​តវ៉ា​ផង​ដែរ។ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា...

ក្រសួង​ការបរទេស​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត

បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​ព្រមាន​រដ្ឋ​បរទេស​មិន​ឲ្យ​លូក​ដៃ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​មុខ​មក​ថ្កោលទោស​ជា​ថ្មី​ទាក់ទង​ទៅ​នឹង​សំណុំរឿង​បិទ​ផ្លូវ​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាងមុខ ថា​ជា​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Matthew Miller ស្ដីពី​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​បាន​ចេញ​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ខ្លាំង​ដែល​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ហាមប្រាម​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣។ សេចក្តី​ថ្លែងការណ៍​ដដែល​ថា បណ្តឹង​បែប​ប្រឌិត ការ​គំរាមកំហែង ការ​យាយី និង​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង សារព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល...

គ.ជ.ប នឹង​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នៅ​ដើម​សប្តាហ៍​ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នៅ​ដើម​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ការ​បោះឆ្នោត​នៅ​ពេលនេះ​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​មាន​ការ​ចូលរួម​ពី​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​គណបក្ស​នយោបាយ តំណាង​សមាគម អ្នក​សារព័ត៌មាន និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ។ ការ​សម្រេច​កំណត់​កាលបរិច្ឆេទ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី គ.ជ.ប បាន​បិទ​បញ្ចប់​ទទួល​ចុះឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ កាលពី​ពេល​ថ្មីៗ​នេះ។ ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣...

Latest news

© 2021, ដេលី. All rights reserved.