33 C
Phnom Penh

TAG

ប្រាក់ឈ្នួល​កម្មករ

កម្មករ​រោងចក្រ ML ក្រុង​ប៉ោយប៉ែត​រង​ការ​រំលោភ​សិទ្ធិ​ពី​ថៅកែ​ដោយសារ​ហ៊ាន​ទាមទារ​ឱ្យ​បើក​ប្រាក់​ឈ្នួល​ទៀងទាត់

កម្មករ​និយោជិត​របស់​រោងចក្រ អឹមអិល (ML) ក្នុង​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ ដោយសារ​ការ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ ហើយ​កម្មករ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ករណី​បើក​ប្រាក់ខែ​មិន​ទៀងទាត់​នោះ ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​នានា​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ថែម​ទៀត។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តាម​ការ​រៀបរាប់​របស់​កម្មករ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ អឹមអិល (ML) ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ថៅកែ និង​រដ្ឋបាល​រោងចក្រ អឹមអិល (ML) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សង្កាត់​អូរនាង...

នាយករដ្ឋមន្ត្រី​សាទរ​កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ដុល្លារ​នៅ​ឆ្នាំ​២០២៤

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​ចំពោះ​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​ដែល​ទទួល​បាន​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ ចំនួន ២០៤​ដុល្លារ​អាមេរិក​ក្នុង ១​ខែ នៅ​ឆ្នាំ​ក្រោយ​នេះ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​របាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ អំពី​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើ​តួលេខ​ចំនួន ៣ គឺ​តួលេខ ២០២​ដុល្លារ តួលេខ ២០៤​ដុល្លារ និង​តួលេខ ២១៣​ដុល្លារ...

រដ្ឋាភិបាល​ឱ្យ​ឡើង​ប្រាក់​ឈ្នួល​កម្មករ ២​ដុល្លារ ស្រប​នឹង​ការ​ចង់​បាន​របស់​និយោជក​ព្រម​ឡើង ១,៥​ដុល្លារ

សហជីព​សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ១៣​ដុល្លារ តែ​រដ្ឋាភិបាល​យល់ព្រម​ឲ្យ​ឡើង​តែ ២​ដុល្លារ​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការ​ចង់​បាន​របស់​និយោជក ដែល​ព្រម​ឡើង​ត្រឹមតែ ១​ដុល្លារ ៥០​សេន​ប៉ុណ្ណោះ ខណៈ​កិច្ចប្រជុំ​ពិភាក្សា​សម្រេច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​៥ នា​ថ្ងៃទី​១៨ ខែ​កញ្ញា នេះ​មាន​តំណាង​សហជីព​ចូលរួម​ចំនួន ១៧​រូប និង​ភាគី​និយោជក រួម​ទាំង​ភាគី​រដ្ឋាភិបាល។ ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងអស់​បាន​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ផ្សេងៗ​គ្នា ដោយ​ភាគី​តំណាង​កម្មករ...

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា​ថា​ប្រាក់ឈ្នួល​សរុប​របស់​កម្មករ​កាត់ដេរ​ជាង​៣​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ដែល​ហៅ​កាត់​ថា TAFTAC អះអាង​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ម្នាក់ៗ​ទទួល​បាន​ប្រាក់ឈ្នួល​សរុប​ជា​មធ្យម​ចំនួន ២៧៥​ដុល្លារ​អាមេរិក​ក្នុង ១​ខែៗ ឬ​ជាង ៣​ពាន់​ដុល្លារ​អាមេរិក (៣៣០០​ដុល្លារ) ក្នុង ១​ឆ្នាំៗ។ សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ចេញ​លិខិត​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ប្រាក់ឈ្នួល​អប្បបរមា​មិនមែន​ជា​ប្រាក់ឈ្នួល​សរុប​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ថា​សមាសធាតុ​នៃ​ប្រាក់ឈ្នួល​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូចជា​ប្រាក់ឈ្នួល​គោល ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ដែល​មាន​ចំនួន​ទាប​បំផុត ១០​ដុល្លារ ប្រាក់​ឧបត្ថម្ភ​ធ្វើ​ដំណើរ ឬ​ស្នាក់នៅ​ដែល​មាន​ចំនួន​ទាប​បំផុត ៧​ដុល្លារ។ ជាង​នេះ​ទៀត...

កម្មករ​ស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​១៥​ដុល្លារ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ​ខណៈ​ថៅកែ​សុំ​ឡើង​តែ​១​ដុល្លារ

កម្មករ​កម្មការិនី​ធ្វើការ​នៅ​តាម​រោងចក្រ នាំគ្នា​ធ្វើ​យុទ្ធនាការ​លើក​បដា​នៅ​តាម​រោងចក្រ​ដែល​ពួកគេ​កំពុង​បម្រើ​ការងារ​រៀងៗ​ខ្លួន ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល ២១៥​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​នេះ ធ្វើឡើង​បន្ទាប់ពី​និយោជក​សុំ​ឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ​តែ ១​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ក្រុម​សហជីព​បាន​ស្នើសុំ​ដំឡើង​ចំនួន ១៥​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល ២០០​ដុល្លារ។ ជុំវិញ​រឿង​នេះ កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន បាន​ធ្វើ​យុទ្ធនាការ​ដោយ​លើក​បដា​សរសេរ​ពាក្យ​ថា «ពួកគេ​ត្រូវការ​ប្រាក់ឈ្នួល ២១៥​ដុល្លារ» ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ លោក ហ៊ែល ស៊ីធីន ដែល​ជា​កម្មករ​បម្រើ​ការ​នៅ​រោងចក្រ​មួយ បាន​លើកឡើង​លើ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​កម្មករ​និយោជិត។ លោក​ថា ការ​ទាមទារ​ប្រាក់ឈ្នួល​អប្បបរមា​នេះ...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឱ្យ​បាន​មុន​ភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ដែល​ត្រូវ​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ឱ្យ​បាន​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ដែល​កំពុង​ស្នង​មរតក​អំណាច​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​ពិភាក្សា​គ្នា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយនភណ្ឌ កាត់ដេរ...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​យ៉ាង​ហោច​ជាង ៣​ដុល្លារ​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០២៤

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​យ៉ាងហោច​ណាស់​ឱ្យ​បាន ៣៧១​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្មករ​និយោជិត​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​គ្រប់គ្រង​ផ្នែក​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា ដើម្បី​ឱ្យ​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​អាច​ធានា​លើក​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​កម្ពុជា​ជាង ១​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​នេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​វែង​ឆ្ងាយ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន ដោយ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​នេះ​ជាបន្ទាន់។ លោក ឃុន ថារ៉ូ...

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក វន់ និង​លោក ថេង សាវឿន នៅ​ចុង​ខែ​កញ្ញា

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​លោក ថេង សាវឿន ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ចាត់ទុក​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ជា​មោឃៈ ដោយ​ឲ្យ​ពួកគេ​រួច​ពី​ការ​ចោទប្រកាន់ ខណៈ​តុលាការ​នឹង​ប្រកាស​សាលដីកា​នៅ​ចុង​ខែ​កញ្ញា ខាងមុខ​នេះ។ ការ​ស្នើ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ សីហា នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​កាលពី​ខែ​មករា...

ក្រសួង​ការងារ​ប្ដេជ្ញា​ពង្រឹង​អនុវត្ត​ច្បាប់​ការងារ​និង​សហជីព​ដើម្បី​ធានា​ការពារ​សិទ្ធិ​កម្មករ​និយោជិត

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្ដេជ្ញា​ពង្រឹង​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​ប្រាក់ឈ្នួល​អប្បបរមា ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ដើម្បី​ធានា​ការពារ​សិទ្ធិ​សេរីភាព​កម្មករ​និយោជិត​ទៅ​ថ្ងៃ​មុខ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​បន្ទាប់ពី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​នឹង​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អធិការកិច្ច​អន្តរ​ស្ថាប័ន និង​បន្ត​យកចិត្ត​ទុកដាក់​លើក​កម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​សហគ្រិន និង​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ ជំនាញ​វិជ្ជាជីវៈ​ឲ្យខាងតែ​បាន។ ក្រសួង​ការងារ​លើកឡើង​ថា កន្លងមក តាមរយៈ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រសួង​បាន​ធ្វើ​ឱ្យ​អត្រា​ដោះស្រាយ​វិវាទ​ការងារ​ទាំង​កម្រិត​ផ្សះផ្សា និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​មាន​អត្រា​ខ្ពស់​ប្រមាណ​ជាង...

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​របស់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា បញ្ហា​របស់​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ កំពុង​រង​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ទាំងនោះ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សព្វថ្ងៃ​នេះ​ប្រាក់ឈ្នួល​គោល​សម្រាប់​ធានា​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ខាង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទោះបីជា​វិស័យ​នេះ​មាន​ប្រាក់ឈ្នួល​គោល​ហើយ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ក្នុង​ជីវភាព​សមរម្យ​បាន​ដែរ...

Latest news

© 2021, ដេលី. All rights reserved.