ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មឿន តុលា
ព័ត៌មានជាតិ
ក្រសួងការងារដាក់កំហិតឱ្យម្ចាស់រោងចក្រអនុវត្តលក្ខខណ្ឌទូទៅនៃការងារសម្រាប់កម្មករ
ខេមបូឌា ដេលី
-
June 1, 2022
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចេញលិខិតដាក់កំហិតមួយកាលពីថ្ងៃទី២៧ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ឧសភា ដោយកម្រិតឱ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីអំពីការងារ អនុវត្តលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននៃប្រទេសកម្ពុជា ក្នុងនោះ រោងចក្រសហគ្រាសត្រូវតែរៀបចំបទបញ្ជាផ្ទៃក្នុង និងផ្សព្វផ្សាយក្នុងរោងចក្រសហគ្រាសរបស់ខ្លួនឱ្យបានត្រឹមត្រូវជូនដល់កម្មករនិយោជិតទាំងអស់។ ក្រសួងការងារ អះអាងថា រោងចក្រសហគ្រាសត្រូវតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងការងារ និងកម្មករនិយោជិតពេញសិទ្ធិ រួមទាំងប្រាក់រំឭកបំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតទាំងនោះឱ្យបានត្រឹមត្រូវជាទីបំផុត។ ប្រភពដដែលបញ្ជាក់ថា ក្រៅពីរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត រោងចក្រសហគ្រាសក៏ត្រូវចុះបញ្ជិកាកម្មករនិយោជិតនៅបេឡាជាតិផ្នែកសន្តិសុខសង្គម ព្រមទាំងត្រូវបង់វិភាគទានឱ្យពួកគេផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។...
នយោបាយ
ក្រុមស្ត្រីថ្ងៃសុក្រជំរុញឱ្យទូតម៉ាឡេស៊ីជួយអន្តរាគមន៍ដោះលែងអ្នកទោសមនសិការ
ខេមបូឌា ដេលី
-
April 12, 2022
ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាឡើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិសាជាថ្មីទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ស្នើឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងប្តីរបស់ពួកគេ និងអ្នកទោសមនសិការជាង ២០នាក់ផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។ ក្រុមស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំ បានឈរលើកបដាជាមួយក្រុមស្ត្រីជាច្រើននាក់ទៀតនៅមុខស្ថានទូតម៉ាឡេស៊ី នៅថ្ងៃទី១១ មេសា នេះថា នៅកម្ពុជាគ្មានទេយុត្តិធម៌ និងសន្តិភាព ព្រោះប្តីរបស់អ្នកស្រី និងអ្នកទោសមនសិការដទៃទៀតត្រូវរងការចាប់ឃុំខ្លួនទាំងអយុត្តិធម៌អស់រយៈពេល ២ឆ្នាំមកហើយ។ ដូច្នេះ...
ទេសចរណ៍
លោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ
ខេមបូឌា ដេលី
-
April 5, 2022
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជិត ១ពាន់លានដុល្លារអាមេរិក។ បុរសខ្លាំងក្រាញអំណាចប្រចាំតំបន់អាស៊ីរូបនេះលើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ការវិនិយោគនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ...
គ្រឿងញៀន
លោក ស ខេង ដាស់តឿនអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ករណីឧក្រិដ្ឋក្នុងខេត្តឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់
ខេមបូឌា ដេលី
-
March 12, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច ដាស់តឿនឲ្យអាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញនូវវិធានការបញ្ឈប់ករណីឧក្រិដ្ឋនៅក្នុងខេត្តនេះឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ករណីឧក្រិដ្ឋសាហាវឃោរឃៅនាពេលកន្លងមកក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគចិនដែលមានបំណងធ្វើវិនិយោគនៅកម្ពុជា។ លោក ស ខេង ថាលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលិសខេត្តព្រះសីហនុ បង្ហាញពីបទល្មើសសាហាវៗកន្លងមក ដូចជាករណីចាប់ជំរិត អំពើឃាតកម្ម ការធ្វើទារុណកម្ម និងការឆក់ប្លន់ ជាដើម។ លោកថា ប្រសិនបើអាជ្ញាធរខេត្តមិនទប់ស្កាត់ឲ្យបានទាន់ពេលទេ...
ព័ត៌មានជាតិ
ក្រុមអ្នកឃ្លាំមើលបារម្ភអំពីការបាត់បង់ធនធានមនុស្សដោយសារការចំណាកស្រុករកការងារធ្វើនៅក្រៅប្រទេស
ខេមបូឌា ដេលី
-
February 5, 2022
អ្នកឃ្លាំមើលសង្គមម្នាក់សម្ដែងក្តីបារម្ភអំពីការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយសារការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ដូចជាប្រទេសថៃ ជាដើម ស្របពេលដែលរដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពអាចបង្កើតការងារក្នុងស្រុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia daily កាលពីរាត្រីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ពលករចំណាកស្រុកដែលជាធនធានមនុស្សដ៏សំខាន់របស់កម្ពុជា បានក្លាយជាធនធានដ៏សំខាន់មួយសម្រាប់ជួយទាញចំណូលជាតិរបស់ប្រទេសថៃ ជាពិសេសពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់សព្វថ្ងៃនេះ។ បណ្ឌិត សេង...
ព័ត៌មានជាតិ
លោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនធ្វើបទបង្ហាញអំពីការការពារទឹកជំនន់ស្ទឹងព្រែកត្នោត
ខេមបូឌា ដេលី
-
February 3, 2022
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ណែនាំឲ្យប្រធានសមាគមជប៉ុន-កម្ពុជា លោក Takahashi Fumaiki ទៅជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យប្រតិភូរបស់លោក Takahashi Fumaiki ធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោត។ មេដឹកនាំរដ្ឋាភិបាលឯកបក្សនៅកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១...
នយោបាយ
ក្រុមអ្នកឃ្លាំមើលរិះគន់ខ្លាំងៗនូវការជួលក្រុមហ៊ុនដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក
ខេមបូឌា ដេលី
-
February 1, 2022
ក្រុមអ្នកឃ្លាំមើលសង្គមប្រតិកម្មថា នៅពេលដែលអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថាការជួលក្រុមហ៊ុនឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ គឺជារឿងល្អ នោះមានន័យថា លុយគឺអាចធ្វើឱ្យអាក្រក់ទៅជាល្អ ដោយប្រាសចាកភាពត្រឹមត្រូវយ៉ាងពិតប្រាកដ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះថា នៅពេលដែលពួកគេផ្តល់តម្លៃទៅលើលុយ ជាជាងភាពត្រឹមត្រូវទៅហើយនោះ ពួកគេនឹងប្រើលុយធ្វើរឿងខ្មៅឲ្យទៅជាស កែប្រែរឿងអាក្រក់ទៅជាល្អ ធ្វើខុសឱ្យទៅជាត្រូវ ថោកទាបទៅជាថ្លៃថ្នូរ...
ព័ត៌មានជាតិ
ក្រុមសិទ្ធិមនុស្សលោក ហ៊ុន សែន ថាខ្លួនកំពុងធ្វើច្បាប់មួយធានានូវការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស
ខេមបូឌា ដេលី
-
January 25, 2022
មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា អះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ពិតជាមានសារសំខាន់ដើម្បីធានាថា ច្បាប់នេះបម្រើប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប ជាពិសេសធានាបាននូវការការពារ ការលើកកម្ពស់ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះសំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលនឹងត្រូវបង្កើតឡើង គឺជាស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវៈ និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្សចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។ ការអះអាងរបស់លោក កែវ រ៉េមី ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ...
នយោបាយ
៣៧ឆ្នាំជានាយករដ្ឋមន្ត្រី បុរសខ្លាំងកម្ពុជារំលោភរដ្ឋធម្មនុញ្ញនិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ
ខេមបូឌា ដេលី
-
January 15, 2022
កាលថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ គិតមកដល់ថ្ងៃនេះ គឺជារយៈពេល ៣៧ឆ្នាំដែលបុរសខ្លាំងកម្ពុជានៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលអ្នកតាមដានសង្គមលើកឡើងថា បានរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។ បុរសខ្លាំងកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកថា លោកគឺជាមេដឹកនាំម្នាក់ដែលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេ ហើយក៏កាន់អំណាចបានយូរជាងគេ កម្រមានមេដឹកនាំណាធ្វើបានណាស់។ បុរសខ្លាំងកម្ពុជា ត្រូវបានគេហទំព័រ Wikipedia សរសេរថាជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំទាំង៤០ ដែលកាន់អំណាចយូរជាងគេលើពិភពលោក។ បុរសខ្លាំងកម្ពុជាបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងដោយមិនមានការបោះឆ្នោតពីពលរដ្ឋនោះទេ...
ច្បាប់
អាជ្ញាធរព្រមានមិនឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើបាតុកម្មនៅតាមទីសាធារណៈ
ខេមបូឌា ដេលី
-
December 23, 2021
សាលារាជធានីភ្នំពេញ ព្រមានថា ប្រសិនបើកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និងសហជីពនៅតែបន្តសកម្មភាពធ្វើបាតុកម្មនៅតាមទីសាធារណៈទៀត នោះពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋបាលក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងាររវាងក្រុមហ៊ុន ណាហ្គា វើលដ៍ និងកម្មករនិយោជិត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះថា ទោះបីសាលារាជធានីភ្នំពេញខិតខំអញ្ជើញភាគីពាក់ព័ន្ធមកប្រជុំដោះស្រាយវិវាទនេះក៏ដោយ ក៏កម្មករនិយោជិតក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំបានរំសាយការប្រមូលផ្តុំសម្ដែងមតិដោយខុសច្បាប់តាមសំណើរបស់សាលារាជធានីភ្នំពេញឡើយ។ ប្រភពដដែលបន្តថា ទោះមិនមានការចូលរួមប្រជុំរកដំណោះស្រាយវិវាទទាំងពីរភាគីពាក់ព័ន្ធក៏ដោយ ប៉ុន្តែសាលាក្រុងភ្នំពេញបានសម្រេចយកដំណោះស្រាយមួយចំនួន...
1
...
3
4
5
...
7
Page 4 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.