TAG
មឿន តុលា
ក្រសួងការងារបង្ហាញពីភាពជាប់គាំងក្នុងការដោះស្រាយវិវាទកម្មករណាហ្គាវើលដ៍
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញពីភាពជាប់គាំងក្នុងការរកដំណោះស្រាយចំពោះវិវាទការងាររវាងកម្មករនិយោជិតជាមួយនឹងថៅកែនៃក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ បន្ទាប់ពីភាគីទាំងសងខាងបានជួបចរចាគ្នានៅជុំទី១៦ កាលពីថ្ងៃពុធ កន្លងមកនេះនៅតែគ្មានដំណោះស្រាយទៅមុខ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា តំណាងភាគីកម្មករនិយោជិតបានធ្វើសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ ឱ្យចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់ ដោយគ្រាន់តែក្រុមហ៊ុនផ្តល់ការងារឲ្យពួកគេក្នុងខែទីមួយ ៥០ភាគរយ និងខែទីពីរ ៧០ភាគរយ និងទទួលបានការងារពេញម៉ោងឡើងវិញនៅខែបន្ទាប់។ ជាងនេះទៀត តំណាងកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់កន្លងមក។...
ធនាគារជាតិថាអតិផរណានៅកម្ពុជាកើនឡើងជាង ៧% បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ត្អូញត្អែរថា អតិផរណានៅកម្ពុជាបានកើនឡើងដល់ ៧,២% ក្នុងឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយ បណ្ដាលមកពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលលើតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក។
ទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់រហូតដល់...
អ្នកឃ្លាំមើល៖ ការចោទក្រុមប្រឆាំងគ្រាន់តែជាលេសបិទបាំងការប្រេះឆាផ្ទៃក្នុងបក្សប្រជាជនកម្ពុជា
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើក្រុមប្រឆាំងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រាន់តែជាលេសដើម្បីបិទបាំងភាពប្រេះឆាផ្ទៃក្នុងបក្ស បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តពីលោក។
ក្នុងសុន្ទរកថាបើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរយៈពេលពីរថ្ងៃនៅថ្ងៃទី១៦ និង ១៧ ខែកក្កដា នេះ គណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សទទួលបានជ័យជម្នះ និងសមិទ្ធផល ឬស្នាដៃដែលសម្រេចបានលើគ្រប់ផ្នែកគ្រប់វិស័យ ដោយសារគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ ដោយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ...
តំណាង ADIDAS ជំរុញឱ្យកម្ពុជាស៊ើបអង្កេតការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពខេនស្ព័តស៊ូ
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតលើសកម្មភាពរបស់អាជ្ញាធរខ្មែរដែលបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព អំឡុងពេលមានវិវាទរវាងកម្មករ និងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បីការពារកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៀតនៅពេលក្រោយ។
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
ក្រសួងការងារថាក្រុមហ៊ុនណាហ្គាវើលដ៍ច្រានចោលសំណើរបស់កម្មករនិយោជិត
ក្រសួងការងារកម្ពុជា អះអាងថា ការចរចារកដំណោះស្រាយវិវាទរវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) និងថៅកែក្រុមហ៊ុន មិនទាន់អាចឈានទៅរកការបញ្ចប់បាននៅឡើយទេ ខណៈភាគីខាងក្រុមហ៊ុនបានច្រានចោលសំណើទាំងស្រុងរបស់កម្មករនិយោជិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិត បានសំណូមពរឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់។
ជាងនេះទៀត ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិតទាំងនោះ ក៏ស្នើសុំឱ្យក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់...
ក្រសួងការងារដាក់កំហិតឱ្យម្ចាស់រោងចក្រអនុវត្តលក្ខខណ្ឌទូទៅនៃការងារសម្រាប់កម្មករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចេញលិខិតដាក់កំហិតមួយកាលពីថ្ងៃទី២៧ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ឧសភា ដោយកម្រិតឱ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីអំពីការងារ អនុវត្តលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននៃប្រទេសកម្ពុជា ក្នុងនោះ រោងចក្រសហគ្រាសត្រូវតែរៀបចំបទបញ្ជាផ្ទៃក្នុង និងផ្សព្វផ្សាយក្នុងរោងចក្រសហគ្រាសរបស់ខ្លួនឱ្យបានត្រឹមត្រូវជូនដល់កម្មករនិយោជិតទាំងអស់។
ក្រសួងការងារ អះអាងថា រោងចក្រសហគ្រាសត្រូវតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងការងារ និងកម្មករនិយោជិតពេញសិទ្ធិ រួមទាំងប្រាក់រំឭកបំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតទាំងនោះឱ្យបានត្រឹមត្រូវជាទីបំផុត។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត រោងចក្រសហគ្រាសក៏ត្រូវចុះបញ្ជិកាកម្មករនិយោជិតនៅបេឡាជាតិផ្នែកសន្តិសុខសង្គម ព្រមទាំងត្រូវបង់វិភាគទានឱ្យពួកគេផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។...
ក្រុមស្ត្រីថ្ងៃសុក្រជំរុញឱ្យទូតម៉ាឡេស៊ីជួយអន្តរាគមន៍ដោះលែងអ្នកទោសមនសិការ
ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាឡើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិសាជាថ្មីទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ស្នើឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងប្តីរបស់ពួកគេ និងអ្នកទោសមនសិការជាង ២០នាក់ផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។
ក្រុមស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំ បានឈរលើកបដាជាមួយក្រុមស្ត្រីជាច្រើននាក់ទៀតនៅមុខស្ថានទូតម៉ាឡេស៊ី នៅថ្ងៃទី១១ មេសា នេះថា នៅកម្ពុជាគ្មានទេយុត្តិធម៌ និងសន្តិភាព ព្រោះប្តីរបស់អ្នកស្រី និងអ្នកទោសមនសិការដទៃទៀតត្រូវរងការចាប់ឃុំខ្លួនទាំងអយុត្តិធម៌អស់រយៈពេល ២ឆ្នាំមកហើយ។ ដូច្នេះ...
លោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជិត ១ពាន់លានដុល្លារអាមេរិក។
បុរសខ្លាំងក្រាញអំណាចប្រចាំតំបន់អាស៊ីរូបនេះលើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ការវិនិយោគនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។
លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ...
លោក ស ខេង ដាស់តឿនអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ករណីឧក្រិដ្ឋក្នុងខេត្តឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច ដាស់តឿនឲ្យអាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញនូវវិធានការបញ្ឈប់ករណីឧក្រិដ្ឋនៅក្នុងខេត្តនេះឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ករណីឧក្រិដ្ឋសាហាវឃោរឃៅនាពេលកន្លងមកក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគចិនដែលមានបំណងធ្វើវិនិយោគនៅកម្ពុជា។
លោក ស ខេង ថាលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលិសខេត្តព្រះសីហនុ បង្ហាញពីបទល្មើសសាហាវៗកន្លងមក ដូចជាករណីចាប់ជំរិត អំពើឃាតកម្ម ការធ្វើទារុណកម្ម និងការឆក់ប្លន់ ជាដើម។ លោកថា ប្រសិនបើអាជ្ញាធរខេត្តមិនទប់ស្កាត់ឲ្យបានទាន់ពេលទេ...
ក្រុមអ្នកឃ្លាំមើលបារម្ភអំពីការបាត់បង់ធនធានមនុស្សដោយសារការចំណាកស្រុករកការងារធ្វើនៅក្រៅប្រទេស
អ្នកឃ្លាំមើលសង្គមម្នាក់សម្ដែងក្តីបារម្ភអំពីការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយសារការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ដូចជាប្រទេសថៃ ជាដើម ស្របពេលដែលរដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពអាចបង្កើតការងារក្នុងស្រុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia daily កាលពីរាត្រីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ពលករចំណាកស្រុកដែលជាធនធានមនុស្សដ៏សំខាន់របស់កម្ពុជា បានក្លាយជាធនធានដ៏សំខាន់មួយសម្រាប់ជួយទាញចំណូលជាតិរបស់ប្រទេសថៃ ជាពិសេសពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់សព្វថ្ងៃនេះ។
បណ្ឌិត សេង...